វិលត្រឡប់ទៅរកព្រះរាជបញ្ជាជាមូលដ្ឋាន
ចូរលះបង់សេចក្តីច្រឡោត និងការរឹបជាន់ចេញ ហើយសំរេចតាមសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតចុះ។ អេសេគាល ៤៥:៩ មុនពេលឆ្នាំថ្មីជិតមកដល់ ជាទូទៅគេបានធ្វើការប្តេជ្ញាចិត្តផ្សេងៗ សម្រាប់ឆ្នាំថ្មី តែគេហាក់ដូចជាធ្វើការប្តេជ្ញាចិត្ត ដើម្បីតែខកខាន នៅក្នុងការអនុវត្តន៍តាមការប្តេជ្ញាចិត្តនោះ។ អ្នកខ្លះបាននិយាយលេងសើច អំពីរឿងពិតនេះ ដោយស្នើឲ្យគេធ្វើការប្តេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី ដែលអាចធ្វើតាមបាន ដែលមានដូចតទៅ : ខ្ញុំនឹងបក់ដៃដាក់អ្នកបើកបរ ដែលឈប់នៅកន្លែងភ្លើងស្តុប។ ខ្ញុំនឹងចុះឈ្មោះរត់ម៉ារ៉ាតុន។ តែខ្ញុំនឹងមិនទៅចូលរួមឡើយ។ ខ្ញុំនឹងឈប់ពន្យារពេល តែថ្ងៃស្អែក ខ្ញុំពន្យារពេលទៀត។ ខ្ញុំនឹងវង្វេងផ្លូវ ដោយមិនបានប្រើផែនទី។ Unfriend អ្នកដែលបង្ហោះរូបបង្អួតសាច់ដុំ។ ទោះជាយ៉ាងណាក៏ដោយ ការចាប់ផ្តើមជាថ្មី អាចជារឿងដែលមិនត្រូវលេងសើច។ នៅគ្រាសញ្ញាចាស់ ប្រជាជនយូដា ដែលកំពុងស្ថិតក្នុងការនិរទេស មានការស្រេកឃ្លាននូវការចាប់ផ្តើមជាថ្មី។ បន្ទាប់ពីពួកគេរស់នៅជាឈ្លើយសឹក បានប្រហែល២ទសវត្សរ៍ ព្រះទ្រង់ក៏បានប្រទានការកម្សាន្តចិត្តដល់ពួកគេ តាមរយៈលោកហោរាអេសេគាល ដោយសន្យាថា “អញនឹងនាំពួកយ៉ាកុបដែលនៅជាឈ្លើយឲ្យមកវិញ ហើយនឹងមានសេចក្តីអាណិតមេត្តាដល់ពួកវង្សអ៊ីស្រាអែលទាំងមូល” (អេសេគាល ៣៩:២៥)។ ប៉ុន្តែ ប្រជាជាតិមួយនេះ ចាំបាច់ត្រូវវិលត្រឡប់ទៅរកព្រះរាជបញ្ជា ដែលជាមូលដ្ឋានគ្រឹះនៃជំនឿរបស់ពួកគេ ដែលព្រះទ្រង់បានប្រទានមកតាមរយៈលោកម៉ូសេ កាលពី៨រយឆ្នាំមុន។ ដែលរាប់បញ្ចូលការប្រារព្ធពិធីបុណ្យ នៅពេលឆ្នាំថ្មីមកដល់។ សម្រាប់ប្រជាជនយូដា ពិធីបុណ្យនោះចាប់ផ្តើមនៅដើមរដូវផ្ការីក(៤៥:១៨)។…
Read articleសេចក្តីជំនឿដែលមានគ្រឹះរឹងមាំ
ឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះត្រូវធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះខ្លួននៅលើខ្សាច់វិញ។ ម៉ាថាយ ៧:២៦ ភ្នំខ្សាច់ខ្ពស់ៗ នៅតាមបណ្តោយឆ្នេរខាងជើង នៃបឹង Silver បានបណ្តាលឲ្យផ្ទះប្រជាជននៅតំបន់ជិតខាង ជួបហានិភ័យ នៃការបាក់ស្រុតចូលទៅក្នុងដីខ្សាច់ ដែលតែងតែផ្លាស់ទីជានិច្ច។ ទោះអ្នករស់នៅទីនោះបានព្យាយាមកើបពំនូកដីខ្សាច់ធំៗ ទៅកន្លែងផ្សេងក៏ដោយ ក៏ពួកគេបានត្រឹមតែឈរមើលដោយអស់សង្ឃឹម ពេលដែលដីខ្សាច់បានកប់ពីលើផ្ទះដែលពួកគេបានសង់យ៉ាងស្អាត។ ខណៈពេលដែលចៅសង្កាត់ដឹកនាំសកម្មភាពសង្រ្គោះផ្ទះ ដែលបានទទួលរងការបំផ្លិចបំផ្លាញកាលពីពេលថ្មីៗនេះ គាត់ក៏បានបញ្ជាក់ថា វាជាបញ្ហាដែលគេមិនអាចទប់ស្កាត់បានទេ។ ទោះម្ចាស់ផ្ទះបានព្យាយាមជៀសវាងគ្រោះថ្នាក់នៃការបាក់ស្រុតយ៉ាងណាក៏ដោយ ក៏ភ្នំខ្សាច់ទាំងនោះ មិនអាចទ្រទ្រង់គ្រឹះឲ្យរឹងមាំបានឡើយ។ ព្រះយេស៊ូវបានជ្រាបអំពីភាពល្ងង់ខ្លៅនៃការសង់ផ្ទះនៅលើដីខ្សាច់។ បន្ទាប់ពីទ្រង់បានដាស់តឿនពួកសិស្សទ្រង់ អំពីពួកហោរាក្លែងក្លាយ ព្រះអង្គក៏បញ្ជាក់ថា ការស្តាប់បង្គាប់ដោយក្តីស្រឡាញ់ គឺបានបង្ហាញថា យើងមានប្រាជ្ញា(ម៉ាថាយ ៧:១៥-២៣)។ ព្រះអង្គមានបន្ទូលថា “អស់អ្នកដែលបានឮព្រះបន្ទូលទ្រង់ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្ន ដែលសង់ផ្ទះខ្លួននៅលើថ្ម”(ខ.២៤)។ តែអ្នកដែលបានឮព្រះបន្ទូលព្រះ ហើយបានសម្រេចចិត្តមិនប្រព្រឹត្តតាម “អ្នកនោះត្រូវធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះខ្លួននៅលើខ្សាច់វិញ”(ខ.២៦)។ ពេលដែលកាលៈទេសៈធ្វើឲ្យយើងមានអារម្មណ៍ថា ដីខ្សាច់កំពុងតែកប់ពីលើយើង នៅពីក្រោមទម្ងន់នៃការរងទុក្ខ ឬការព្រួយបារម្ភ នោះយើងអាចមានក្តីសង្ឃឹមចំពោះព្រះគ្រីស្ទ ដែលជាថ្មដារបស់យើង។ ព្រះអង្គនឹងជួយយើង ឲ្យមានជំនឿរឹងមាំ ដែលសង់នៅលើគ្រឹះដែលមិនចេះរង្គោះរង្គើ នៃចរិយាសម្បត្តិរបស់ព្រះអង្គ ដែលមិនចេះប្រែប្រួល។—Xochitl Dixon តើការស្តាប់បង្គាប់បានបង្ហាញថា…
Read articleពេលដែលក្តីស្រឡាញ់គ្មានទីបញ្ចប់
ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នកដែលស្រឡាញ់ទ្រង់។ ទំនុកដំកើង ១៤៥:២០ សានដ្រា(Sandra) បាននិយាយរំឭករឿងចាស់ថា “រៀងរាល់ពេលជីតារបស់ខ្ញុំ នាំខ្ញុំទៅឆ្នេរសមុទ្រ គាត់តែងតែដោះនាឡិការរបស់គាត់ទុក។ ថ្ងៃមួយ ខ្ញុំក៏បានសួរគាត់ថា ហេតុអ្វីគាត់ចាំបាច់ត្រូវដោះវាទុក”។ “គាត់ក៏បានញញឹម ហើយឆ្លើយថា ព្រោះតាចង់ឲ្យចៅដឹងថា ពេលវេលាដែលតាបានចំណាយជាមួយចៅសំខាន់ប៉ុណ្ណា ចំពោះតា។ តាគ្រាន់តែចង់ចំណាយពេលជាមួយចៅជារៀងរហូត”។ ខ្ញុំបានឮសានដ្រាចែកចាយរឿងនេះ នៅពិធីបុណ្យសពរបស់ជីតាគាត់។ រឿងនេះស្ថិតក្នុងចំណោមអនុស្សាវរីយ៍ដែលនាងចូលចិត្តបំផុត។ ការដែលអ្នកដទៃចំណាយពេលសម្រាប់យើង អាចធ្វើឲ្យយើងមានអារម្មណ៍ថា យើងមានតម្លៃចំពោះពួកគេ។ ពេលខ្ញុំគិតអំពីរឿងនេះ ខ្ញុំក៏បាននឹកចាំអំពីបទគម្ពីរដែលបានចែង អំពីការដែលព្រះទ្រង់ថែរក្សាយើង ដោយក្តីស្រឡាញ់។ ព្រះទ្រង់តែងតែចំណាយពេលជាមួយយើងជានិច្ច។ គឺដូចដែលស្តេចដាវីឌបានអធិស្ឋានក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៤៥ ថា “ទ្រង់លាព្រះហស្ត ក៏បំពេញចិត្តប្រាថ្នានៃជីវិតទាំងឡាយ ព្រះយេហូវ៉ាទ្រង់សុចរិតក្នុងគ្រប់ទាំងផ្លូវទ្រង់ ក៏សប្បុរសក្នុងគ្រប់ទាំងកិច្ចការរបស់ទ្រង់ដែរ ១៨ ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នក ដែលអំពាវនាវដល់ទ្រង់”(ខ.១៦-១៨)។ សេចក្តីល្អ និងការយកព្រះទ័យទុកដាក់របស់ព្រះ បានជួយទ្រទ្រង់ជីវិតយើងរាល់វេលា ដោយផ្តល់ឲ្យយើងនូវខ្យល់ដង្ហើម និងអាហារសម្រាប់បរិភោគជាដើម។ ដោយសារព្រះអង្គមានសេចក្តីស្រឡាញ់ដ៏បរិបូរ នោះព្រះអង្គបានបង្កើតយើងមក ដោយសេចក្តីមេត្តា ដោយយកព្រះទ័យទុកដាក់ចំពោះភាពតូចល្អិតបំផុតនៃជីវិតយើង។ សេចក្តីស្រឡាញ់របស់ព្រះមានភាពជ្រាលជ្រៅ ហើយគ្មានទីបញ្ចប់ បានជាសេចក្តីសប្បុរស និងសេចក្តីមេត្តារបស់ព្រះអង្គ បើកផ្លូវឲ្យយើងចូលទៅរកជីវិតអស់កល្បជានិច្ច និងក្តីអំណរ ក្នុងព្រះវត្តមានព្រះអង្គ ពោលគឺព្រះអង្គស្រឡាញ់យើងខ្លាំងណាស់…
Read articleលទ្ធផលនៃការចាប់ផ្តើមជាថ្មី
ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។ កូល៉ុស ៣:១០ ពេលដែលប្រាយអិននី(Bryony) មានអាយុ៣០ឆ្នាំ នាងមិនសប្បាយចិត្ត នៅក្នុងការបន្តធ្វើការផ្នែកលក់ ដែលនាងមិនដែលចូលចិត្ត។ នាងបានសម្រេចចិត្តថា ពេលនេះជាពេលដែលនាងត្រូវឈប់មានការស្ទាក់ស្ទើរ ហើយត្រូវស្វែងរកការងារថ្មី។ សម្រាប់ដាវីឌ(David)វិញ ឆ្នាំថ្មីនេះ គាត់បានឆ្លុះកញ្ចក់ ដោយការប្តេជ្ញាចិត្តថា ឆ្នាំថ្មីនេះជាឆ្នាំដែលគាត់ត្រូវស្រកគីឡូ។ រីឯចេមស៍(James)វិញ គាត់បានឃើញឆ្នាំចាស់កន្លងផុតទៅ ដោយភាពឆេវឆាវរបស់គាត់ មិនបានអន់ថយសោះឡើយ។ នៅខែបន្ទាប់ គាត់សន្យានឹងខ្លួនឯងថា គាត់នឹងព្យាយាមខ្លាំងជាងមុន។ បើអ្នកធ្លាប់បានប្តេជ្ញាចិត្ត នៅដើមខែថ្មី ដើមឆ្នាំថ្មី ឬនៅថ្ងៃខួបកំណើត នោះមិនមែនមានតែអ្នកទេ ដែលបានអនុវត្តដូចនេះ។ អ្នកស្រាវជ្រាវថែមទាំងបានដាក់ឈ្មោះឲ្យការអនុវត្តន៍ដូចនេះថា : ឥទ្ធិពលនៃការចាប់ផ្តើមជាថ្មី។ ពួកគេបានលើកឡើងថា កាលបរិច្ឆេទសំខាន់ៗ ក្នុងប្រតិទិនអាចនាំឲ្យយើងពិនិត្យមើលជីវិតយើង ហើយព្យាយាមទុកបរាជ័យ ឬកំហុសយើង នៅពីក្រោយយើង ដើម្បីចាប់ផ្តើមជាថ្មី។ យើងចង់ក្លាយជាមនុស្សល្អជាងមុន ហេតុនេះហើយយើងចង់មានការចាប់ផ្តើមថ្មី។ ជំនឿលើព្រះយេស៊ូវ គឺជាដំណោះស្រាយដ៏មានអំណាច សម្រាប់បញ្ហានេះ ដោយបង្ហាញឲ្យយើងដឹងថា ជីវិតថ្មីមានលក្ខណៈដូចម្តេចខ្លះ(កូល៉ុស ៣:១២-១៤) ហើយត្រាស់ហៅយើង ឲ្យលះចោលជីវិតចាស់របស់យើង (ខ.៥-៩)។ ជីវិតផ្លាស់ប្រែនេះ មិនគ្រាន់តែកើតមាន…
Read articleព្រះបន្ទូលព្រះ និងឆ្នាំថ្មី
កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ។ យ៉ូហាន ១:១ មីសែលឡាន(Michellan) បានជួបបញ្ហាប្រឈម ខណៈពេលដែលនាងកំពុងចម្រើនវ័យធំឡើង នៅប្រទេសភីលីពីន តែនាងចូលចិត្តអានសៀវភៅណាស់ ហើយរកឃើញការកម្សាន្តចិត្តក្នុងសៀវភៅទាំងនោះ។ ថ្ងៃមួយ កាលនាងរៀននៅមហាវិទ្យាល័យ នាងក៏បានអានជំពូកទី១ ក្នុងកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន ហើយព្រះទ្រង់បានធ្វើការក្នុងចិត្តនាង ដែលរឹងដូចថ្ម។ នាងមានអារម្មណ៍ថា មាននរណាម្នាក់កំពុងនិយាយមកនាងថា “អ្នកចូលចិត្តអានសៀវភៅណាស់មែនទេ? តើអ្នកដឹងទេថា ពាក្យពេចន៍ ក្នុងសៀវភៅនេះ ជាព្រះបន្ទូលដ៏អស់កល្ប ដែលបញ្ចេញពន្លឺក្នុងទីងងឹតក្នុងពេលសព្វថ្ងៃ និងជារៀងរហូត។ ជាព្រះបន្ទូលដែលយកកំណើតជាសាច់ឈាម។ គឺព្រះបន្ទូលដែលស្រឡាញ់អ្នក”។ នាងកំពុងអានដំណឹងល្អដែលចាប់ផ្តើមដោយពាក្យ ដែលបានរំឭកអ្នកអានកណ្ឌគម្ពីរយ៉ូហាន អំពីឃ្លាទីមួយរបស់កណ្ឌគម្ពីរលោកុប្បត្តិ ដែលផ្តើមដោយពាក្យ “កាលដើមដំបូង…”(លោកុប្បត្តិ ១:១)។ កណ្ឌគម្ពីរយ៉ូហានបានបង្ហាញថា ព្រះយេស៊ូវមិនគ្រាន់តែជាព្រះ កាលដើមដំបូងប៉ុណ្ណោះទេ តែព្រះអង្គជាព្រះបន្ទូល (យ៉ូហាន ១:១)។ ហើយព្រះបន្ទូលដ៏រស់បានយកកំណើតជាមនុស្ស ហើយគង់នៅជាមួយយើងរាល់គ្នា (ខ.១៤)។ ជាងនេះទៅទៀត អ្នកដែលទទួលព្រះអង្គ ដោយជឿព្រះនាមព្រះអង្គ ទ្រង់ប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះអង្គ(ខ.១២)។ មីសែលឡានក៏បានឱបក្រសោបយកក្តីស្រឡាញ់របស់ព្រះ នៅថ្ងៃនេះ ហើយក៏បាន “មានជីវិតថ្មីក្នុងព្រះ” (ខ.១៣)។ នាងក៏បានអរព្រះគុណព្រះអង្គ សម្រាប់ការសង្រ្គោះនាង ឲ្យរួចផុតពីគំរូនៃការញៀនរបស់ក្រុមគ្រួសារនាង…
Read articleកាន់តែចូលទៅជិតថ្ងៃណូអែលបានមួយថ្ងៃទៀត
ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង។ ភីលីព ៣:២០ កូនស្រីខ្ញុំបាននិយាយទាំងមិនសប្បាយចិត្តថា “ពិតជាមិនគួរឲ្យជឿសោះថា ពិធីបុណ្យណូអែលចប់លឿនណាស់”។ ខ្ញុំយល់អារម្មណ៍របស់នាង។ ការបញ្ចប់នៃថ្ងៃបុណ្យណូអែល អាចធ្វើឲ្យអ្នកខ្លះមានអារម្មណ៍មិនសប្បាយចិត្ត។ កញ្ចប់អំណោយណូអែលក៏បានបើករួចហើយ។ គេក៏បានយកដើមណូអែល និងអំពូលតាំងលម្អដើមណូអែល ទៅទុក។ នៅមានរឿងច្រើនទៀត ហើយសម្រាប់មនុស្សជាច្រើន ក្នុងខែមករា ការបញ្ចុះទម្ងន់កំពុងរង់ចាំពួកគេ បន្ទាប់ពីបានឡើងគីឡូ នៅរដូវកាលបុណ្យណូអែល។ ភ្លាមៗនោះ ពួកគេមានអារម្មណ៍ថា ពិធីបុណ្យណូអែល និងការរំពឹងចង់បាន សម្រាប់ថ្ងៃណូអែល ហាក់ដូចជានៅឆ្ងាយយ៉ាងខ្លាំង។ ពីរបីឆ្នាំមុន ពេលដែលយើងកំពុងប្រមូលគ្រឿងតាំងលម្អថ្ងៃណូអែល យកទៅទុក ខ្ញុំក៏បានដឹងថា ទោះប្រតិទិនបានបង្ហាញថ្ងៃខែយ៉ាងដូចម្តេចក៏ដោយ ថ្ងៃណូអែលបន្ទាប់ បានរំកិលមកកាន់តែជិត ម្តងមួយថ្ងៃៗ។ ខ្ញុំក៏បាននិយាយពីរឿងនេះជាញឹកញាប់។ តែនៅពីក្រោយការអបអរពិធីបុណ្យណូអែល គឺមានរឿងដែលសំខាន់ជាងនេះទៀត ដែលជាសេចក្តីពិតខាងវិញ្ញាណ គឺសេចក្តីសង្រ្គោះដែលព្រះយេស៊ូវបានប្រទានមកលោកិយនេះ ហើយការសង្ឃឹមថា ព្រះអង្គនឹងយាងត្រឡប់មកវិញ។ ព្រះគម្ពីរបានចែងម្តងហើយម្តងទៀត អំពីការមើល ការរង់ចាំ និងការទន្ទឹងរង់ចាំការយាងមកវិញ ជាលើកទីពីររបស់ព្រះគ្រីស្ទ។ ខ្ញុំចូលចិត្តព្រះបន្ទូលដែលបានចែង ក្នុងបទគម្ពីរ ភីលីព ៣:១៥-២១។ សាវ័កប៉ុលបានបង្ហាញភាពខុសគ្នា រវាងការរស់នៅតាមរបៀបលោកិយ…
Read article