ការឆ្លើយតប ចំពោះសេចក្តីសប្បុរស (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
លូកា ៦:៣១-៣៨ ចូរឲ្យទៅគេ នោះនឹងបានមកអ្នកដែរ។ លូកា ៦:៣៨ កាលលីឌា(Lydia) បានទទួលអំណោយជាទឹកប្រាក់១ម៉ឺនដុល្លា ពីសប្បុរសជនដែលមិនបានបញ្ចេញឈ្មោះ នាងក៏បានយកប្រាក់នោះទៅចំណាយតែបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ខ្លួនឯង។ ផ្ទុយទៅវិញ នាងបានឲ្យអំណោយសប្បុរសធម៌ដល់មិត្តរួមការងារ ក្រុមគ្រួសារ ជនរងគ្រោះដោយសារទឹកជំនន់ និងអង្គការមនុស្សធម៌។ លីឌាមិនបានដឹងថា ហេតុអ្វីគេឲ្យអំណោយច្រើនយ៉ាងនេះមកនាងទេ។ តាមពិត ការឲ្យអំណោយនេះ គឺជាផ្នែកមួយនៃការសិក្សា អំពីរបៀបដែលមនុស្ស២រយនាក់បានឆ្លើយតប ចំពោះអំណោយឥតសំណង១ម៉ឺនដុល្លា ដែលគេបានផ្តល់ឲ្យតាមរយៈការផ្ទេរប្រាក់តាមធនាគារ។ ការសិក្សានេះបានរកឃើញថា អ្នកទទួលអំណោយទាំងនោះ បានចែករំលែកជាង២ភាគ៣នៃអំណោយជាទឹកប្រាក់នេះ ធ្វើជាអំណោយដល់អ្នកដទៃ។ លោកគ្រីស អ៊ែនឌ័រសិន(Chris Anderson) ជាប្រធានអង្គការប្រព័ន្ធផ្សព្វផ្សាយTED ដែលមិនរកប្រាក់ចំណេញ បានធ្វើការសន្និដ្ឋានថា “តាមពិត … មនុស្សជាតិមាននិស្ស័យពីកំណើតមក ដែលចូលចិត្តឆ្លើយតបចំពោះអំពើសប្បុរសធម៌ ដោយអំពើសប្បុរសធម៌”។ ក្នុងព្រះគម្ពីរប៊ីប យើងឃើញថា ពេលណាមនុស្សរស់នៅដោយចិត្តសប្បុរស គឺពួកគេកំពុងឆ្លុះបញ្ចាំងអំពីព្រះទ័យរបស់ព្រះ ដែលបានបង្កើតពួកគេមក។ ព្រះទ្រង់មានព្រះទ័យសប្បុរស និងមេត្តា មិនគ្រាន់តែចំពោះអ្នកខ្លះ តែក៏ចំពោះមនុស្សទាំងអស់ សូម្បីតែ “មនុស្សរមិលគុណ និងមនុស្សអាក្រក់”ក៏ដោយ(លូកា ៦:៣៥)។ ដូចនេះ ព្រះយេស៊ូវបានបង្គាប់អ្នកដែលមានចិត្តចង់បង្ហាញឲ្យគេស្គាល់ចារិតលក្ខណៈរបស់ព្រះ ឲ្យ “ស្រឡាញ់”ខ្មាំងសត្រូវ…
Read articleក្តីសង្ឃឹម នៅក្នុងការរង់ចាំដ៏ស្ងប់ស្ងាត់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«មើល អញចាត់ទូតអញឲ្យទៅ គាត់នឹងរៀបចំផ្លូវនៅមុខអញ ហើយព្រះអម្ចាស់ដែលឯងរាល់គ្នាស្វែងរកនោះ ទ្រង់នឹងលោតែមកដល់ព្រះវិហាររបស់ទ្រង់ភ្លាម ឯទូតដែលនាំសេចក្តីសញ្ញាមក ជាសេចក្តីសញ្ញាដែលឯងរាល់គ្នាចង់បានទាំងម៉្លេះនោះ មើលន៏ ទ្រង់យាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ» (ម៉ាឡាគី ៣:១)។ រាស្ត្ររបស់ព្រះ គឺជារាស្ត្រដែលកំពុងរង់ចាំ។ បន្ទាប់ពីរាស្ត្ររបស់ព្រះវិលត្រឡប់មកពីការនិរទេសចូលចក្រភពបាប៊ីឡូន «ហោរាតូច» ដែលមានដូចជាហោរា ហាកាយ សាការី និងម៉ាឡាគី បាននាំព្រះបន្ទូលព្រះអម្ចាស់ មកថ្លែងដល់ពួកគេ។ ព្រះរាជសារដែលពួកគេប្រកាស គឺស្រដៀងនឹងអ្វីដែលអ្នកជំនាន់មុនបានប្រកាស មុនពេលពួកបណ្តាជនក្លាយជាឈ្លើយសឹក ដែលមានន័យដូចនេះថា ឱពួកអ៊ីស្រាអែលអើយ អ្នករាល់គ្នាពិតជាគួរឲ្យអស់សំណើចណាស់! ពួកអ្នកចេះតែបំពានសេចក្តីសញ្ញា។ បើអ្នករាល់គ្នានៅតែបន្តធ្វើខុសនឹងសេចក្តីសញ្ញាទៀត ព្រះទ្រង់នឹងយាងមកជំនុំជម្រះមិនខាន។ ប៉ុន្តែ ព្រះរាជសារដែលពួកហោរាតូចប្រកាស មិនគ្រាន់តែនិយាយអំពីការជំនុំជម្រះប៉ុណ្ណោះទេ តែក៏និយាយអំពីសេចក្តីសង្ឃឹមផងដែរ។ ពួកគេបានវិលត្រឡប់ទៅទឹកដីកំណើតវិញ តែជីវិតខាងវិញ្ញាណរបស់ពួកគេនៅតែស្ថិតក្នុងការនិរទេសដដែល។ ពួកយូដាដែលជាសំណល់នៃពួកអ៊ីស្រាអែល បានប្រកាន់ខ្ជាប់នូវសេចក្តីសង្ឃឹមថា ព្រះអម្ចាស់នឹងសម្រេចព្រះបន្ទូលសន្យារបស់ព្រះអង្គ ដើម្បីឲ្យរាស្ត្រព្រះអង្គបានអរសប្បាយនឹងព្រះពររបស់ព្រះអង្គ។ ប៉ុន្តែ នគរព្រះមិនទាន់បានមកដល់ ដូចដែលពួកហោរាបានប្រកាសកាលពីមុននោះទេ ព្រះមហាក្សត្រដែលព្រះអង្គបានចាត់ឲ្យមកមិនទាន់មក នៅពេលនោះនៅឡើយ។ ដូចនេះ ពួកបណ្តាជនកំពុងរង់ចាំការវិលត្រឡប់មកវិញរបស់ព្រះអម្ចាស់ និងសម្រេចព្រះបន្ទូលសន្យាថា នឹងប្រទានសេចក្តីសង្គ្រោះ។ ហោរា ម៉ាឡាគី ជាហោរាចុងក្រោយនៃគ្រាសញ្ញាចាស់បានទទូចថា មហាក្សត្រនោះនឹងយាងមកជាប្រាកដ ប៉ុន្តែពួកគេបានបន្តរង់ចាំ៤០០ឆ្នាំទៀត។…
Read articleឥន្ទធនូនិងព្រះបន្ទូលសន្យារបស់ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
លោកុប្បត្តិ ៩:៨-១៧ គឺអញដាក់ធ្នូរបស់អញនៅនាពពក នោះហើយជាទីសំគាល់នៃសេចក្តីសញ្ញា ដែលអញតាំងនឹងផែនដី។ លោកុប្បត្តិ ៩:១៣ ខណៈពេលដែលខ្ញុំឈរមើលទិដ្ឋភាពដ៏អស្ចារ្យនៃទឹកជ្រោះណៃអាហ្ការ៉ា ខ្ញុំបានកត់សំគាល់ឃើញថា ភ្ញៀវទេសចរណ៍ដទៃមួយចំនួនបានចាប់ផ្តើមថតរូបភ្លាមៗ។ ពេលខ្ញុំមើលទៅតាមទិសដៅ ដែលពួកគេកំពុងថតរូបនោះ ខ្ញុំក៏បានឃើញឥន្ទធនូលេចឡើង មានរាងកោងនៅលើទន្លេនៅក្រោមទឹកជ្រោះ។ ឥន្ទធនូនោះហាក់ដូចជាចាប់ផ្តើមចេញពីបាតទឹកជ្រោះមួយជាន់ ហើយបញ្ចប់នៅបាតទឹកជ្រោះមួយជាន់ទៀត។ តាមពិត ឥន្ទធនូមិនមានចំណុចចាប់ផ្តើម និងចំណុចបញ្ចប់ទេ។ ឥន្ទធនូមានរូបរាង្គមូលជារង្វង់ពេញ។ ខ្ញុំធ្លាប់ឃើញឥន្ទធនូមានរូបរាង្គជារង្វង់តែមួយដងគត់ កាលខ្ញុំមើលទៅក្រៅតាមបង្អួចយន្តហោះ ចំទិសដៅរបស់ថ្ងៃរះ ឃើញឥន្ទធនូមានរូបរាង្គជារង្វង់ ពីចម្ងាយ នៅពីលើពពក។ ខ្ញុំក៏បានអង្គុយមើលឥន្ទធនូនោះយ៉ាងជក់ចិត្ត ទាល់តែយន្តហោះបត់ទៅតាមទិសដៅផ្សេង ហើយខ្ញុំមិនអាចមើលឃើញវាទៀត។ ពេលខ្ញុំបានឃើញឥន្ទធនូនោះ ខ្ញុំក៏បានគិតអំពីសេចក្តីពិតដែលថា ព្រះទ្រង់គ្មានដើមកំណើត ហើយក៏គ្មានទីបញ្ចប់ ហើយព្រះអង្គបានបង្ហាញព្រះបន្ទូលសន្យាដល់យើង ទោះយើងនៅកន្លែងណាក៏ដោយ។ ព្រះនៃយើងដែលគ្មានទីបញ្ចប់ និងអស់កល្បជានិច្ច បាន”ដាក់ធ្នូ” របស់ព្រះអង្គនៅនាពពក (លោកុប្បត្តិ ៩:១៣) ដើម្បីសន្យាថា ព្រះអង្គមិនជំនុំជម្រះផែនដី ដោយប្រើទឹកជំនន់ឲ្យជន់លិចផែនដីទាំងមូលទៀតទេ (ខ.១៥)។ សព្វថ្ងៃនេះ ព្រះអាទិករនៃយើងបានប្រទានការក្រើនរំឭកអំពីព្រះបន្ទូលសន្យានេះ ដល់យើងជាស្នាព្រះហស្តព្រះអង្គ(ខ.១៣-១៦)។ កណ្ឌគម្ពីរអេសាយ ៤០:២៨ បានចែងថា “ព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត…
Read articleឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ដ្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏តម្រូវទុកជាមុន ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់ ដើម្បីឲ្យព្រះរាជបុត្រាបានធ្វើជាបងច្បងគេក្នុងពួកបងប្អូនជាច្រើន» (រ៉ូម ៨:២៩)។ វាមិនមែនជារឿងចម្លែកទេដែលប្ដីប្រពន្ធបានរៀបការជាមួយគ្នាអស់ពេលជាយូរហើយ ក៏ត្រូវគេសួរថា តើពួកគេជាបងប្អូនបង្កើត ឬមិនមែន? ព្រោះពួកគេបានទទួលយកចរិតលក្ខណៈពីគ្នាទៅវិញទៅមក។ យើងអាចយល់រឿងនេះក្នុងកម្រិតខ្លះ តើមែនទេ? យើងមានការផ្លាស់ប្ដូរមានលក្ខណៈដូចមនុស្សដែលយើងដើរជាមួយ។ យើងក៏គួរមានការផ្លាស់ប្ដូរដូចនេះផងដែរនៅក្នុងការដើរជាមួយព្រះគ្រីស្ទ។ គោលបំណងរបស់ព្រះអម្ចាស់ គឺដើម្បីកែប្រែអ្នក ឲ្យមានលក្ខណៈដូចព្រះរាជបុត្រាព្រះអង្គ។ សូមយើងពិចារណា អំពីភាពល្អឥតខ្ចោះដែលព្រះយេស៊ូវមានក្នុងភាពជាមនុស្ស ហើយត្រូវដឹងថា អ្នកត្រូវតែផ្លាស់ប្រែ ឲ្យមានលក្ខណៈដូចព្រះអង្គ! ព្រះទ្រង់បានប្ដេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះរឿងនេះ។ ព្រះអង្គបានសន្យាថា ការនេះនឹងបានសម្រេច នៅថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ (ភីលីព ១:៦)។ តើព្រះទ្រង់កំពុងធ្វើអ្វី ក្នុងពេលសព្វថ្ងៃ? យើងអាចនិយាយឲ្យខ្លីថា ព្រះអង្គកំពុងធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះគ្រីស្ទ។ បទគម្ពីររ៉ូម ៨:២៨ បានធានាយើងថា «គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមកតាមព្រះតម្រិះទ្រង់»។ ប៉ុន្តែ ខបន្ទាប់បានប្រាប់យើងអំពីសេចក្តីល្អដែលព្រះអង្គកំពុងធ្វើឲ្យកើតមានឡើងក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតយើងគឺដើម្បី «ឲ្យបានត្រឡប់ដូចជារូបអង្គនៃព្រះរាជបុត្រាទ្រង់»។ ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះការកែប្រែអ្នកឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ ជាជាងយកព្រះទ័យទុកដាក់ចំពោះភាពស្រណុកស្រួលរបស់អ្នក។ ជាញឹកញាប់ ការរីកលូតលាស់ខាងវិញ្ញាណកើតមានតាមរយៈការខកចិត្ត និងបរាជ័យ ច្រើនជាងតាមរយៈជោគជ័យ និងការសើចសប្បាយ។ យើងមិនគួរស្វែងរកទុក្ខលំបាកនោះទេ តែយើងអាចទទួលស្គាល់ថា គ្មាននរណាដឹងច្បាស់ដូចព្រះអង្គ ហើយគ្មានអ្វីដែលព្រះអង្គមិនជ្រាបជាមុននោះឡើយ។ ពេលណាយើងមិនឃើញព្រះអង្គឆ្លើយតប ឬពេលណាបញ្ហាប្រឈម…
Read articleបានដុះនៅក្បែរផ្លូវទឹក (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ទំនុកដំកើង ១ អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក។ ទំនុកដំកើង ១:៣ លោកប៊ីល(Bill) ជាមនុស្សចាស់ ដែលបានចូលនិវត្តន៍។ គាត់រស់នៅម្នាក់ឯង ហើយថ្មីៗនេះ ត្រូវបង្ខំចិត្តឈប់បើកបររថយន្ត។ គាត់ត្រូវការឲ្យគេជួយទិញអាហារ និងថ្នាំពេទ្យឲ្យគាត់ ព្រមទាំងជូនគាត់ទៅព្រះវិហារ នៅថ្ងៃអាទិត្យ។ ប៉ុន្តែ លោកប៊ីលមានប្រសាសន៍ថា “តើអ្នកដឹងទេ ខ្ញុំចូលចិត្តចំណាយពេលនៅផ្ទះ។ ខ្ញុំមានអំណរ ក្នុងការស្តាប់បទចម្រៀងថ្វាយបង្គំនៅតាមអនឡាញ និងការបង្រៀនព្រះគម្ពីរប៊ីបតាមទូរទស្សន៍ ពេញមួយថ្ងៃ”។ ដូចនេះ លោកប៊ីលបានចំណាយពេលជារៀងរាល់ថ្ងៃ ហ៊ុមព័ទ្ធដោយការសិក្សាព្រះគម្ពីរ ការអធិស្ឋាន និងការសរសើរដំកើងព្រះ។ ទម្លាប់ដែលយើងមានក្នុងការរស់នៅ មានឥទ្ធិពលមកលើរបៀបដែលចិត្តរបស់យើងបានដុះឡើង។ បទគម្ពីរទំនុកដំកើងជំពូក១ បានពិពណ៌នាអំពីមនុស្សដែលព្រះសព្វព្រះទ័យ ដែលមានទម្លាប់ត្រេកអរនឹងក្រឹត្យវិន័យរបស់ព្រះអង្គ ជញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ថ្ងៃ ហើយមិនដើរតាមគំរូនៃការបះបោររបស់លោកិយទេ(ខ.១-២)។ ទុក្ខលំបាកនឹងកើតមានចំពោះមនុស្សម្នាក់ៗ តែមនុស្សដែលមានជីវិតដែលដើរតាមផ្លូវរបស់ព្រះ “អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ”(ខ.៣)។ អាស្រ័យទៅលើរដូវកាលនៃជីវិតរបស់យើង យើងប្រហែលមិនអាចចំណាយពេលរាប់ម៉ោងក្នុងការសិក្សាព្រះគម្ពីរប៊ីបទេ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គនឹងប្រទានការស្កប់ចិត្តដល់អ្នកណា ដែលស្រេកទឹក និងចូលមករកព្រះអង្គ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងចាក់បំពេញអ្នកដើរតាមព្រះអង្គឲ្យហូរហៀរដូចទឹកទន្លេ(យ៉ូហាន ៧:៣៧-៣៩)។ យើងអាចឲ្យចិត្តយើងជ្រួតជ្រាប ដោយទឹករស់ តាមរយៈការសរសើរដំកើង និងព្រះគម្ពីរប៊ីប ក៏ដូចជាតាមរយៈការយកអសារអ្នកដទៃ…
Read articleការស្គាល់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«រួចគេនឹងលែងបង្រៀនអ្នកជិតខាង ហើយនឹងបងប្អូនគេរៀងខ្លួនទៀតថា ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេនឹងស្គាល់អញគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ» (យេរេមា ៣១:៣៤)។ នៅសម័យហោរា យេរេមា ព្រះអម្ចាស់មិនបានធ្វើខុសនឹងសេចក្តីសញ្ញាដែលព្រះអង្គបានតាំងជាមួយរាស្ត្រព្រះអង្គឡើយ។ ទោះជាយ៉ាងណាក៏ដោយ ទោះព្រះអង្គមានសេចក្តីស្រឡាញ់ដែលមិនចេះប្រែប្រួល ក៏រាស្ត្រព្រះអង្គនៅតែបន្តធ្វើអំពើបាប។ ដូចនេះ តើព្រះអង្គអាចសម្រេចព្រះបន្ទូលសន្យាព្រះអង្គយ៉ាងដូចម្ដេច នៅពេលដែលរាស្ត្រព្រះអង្គនៅតែបន្តបង្ហាញចេញនូវភាពមិនស្មោះត្រង់ចំពោះព្រះអង្គ? ព្រះអង្គបានតាំងសញ្ញាថ្មីជាផ្នែកមួយនៃផែនការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលនាំឲ្យមានការកើតជាថ្មី។ គឺដូចដែលលោក អាឡិច ម៉ូតយ័រ (Alec Motyer) ជាអ្នកជំនាញទេវសាស្ត្របានសរសេរថា «នៅពេលដែលរាស្ត្ររបស់ព្រះអម្ចាស់មិនអាចឈោងទៅដល់ខ្នាតគំរូរបស់ព្រះអង្គ នោះព្រះអង្គមិនបានបន្ទាបខ្នាតគំរូរបស់ព្រះអង្គឲ្យត្រូវនឹងសមត្ថភាពរបស់ពួកគេនោះទេ តែព្រះអង្គកែប្រែពួកគេឲ្យមានសមត្ថភាព»1។ សេចក្តីសញ្ញាថ្មីនេះគឺជាគោលបំណង និងព្រះបន្ទូលសន្យារបស់ព្រះដែលកែប្រែចិត្តរបស់ពួកគេជាថ្មី តាមរយៈព្រះលោហិតនៃព្រះអម្ចាស់យេស៊ូវ។ ព្រះអង្គទទួលយកចិត្តរបស់យើង ហើយកែប្រែវាឲ្យល្អឡើងដូចគ្រាប់សម្រាប់ដាក់ចូលក្នុងរូបតម្រៀប ដើម្បីឲ្យចិត្តយើងបានរីករាយ នឹងក្រឹត្យវិន័យរបស់ព្រះអង្គ។ ក្នុងការប្រកាសរបស់ព្រះអង្គ អំពីសេចក្តីសញ្ញាថ្មីនេះ ពាក្យ «ស្គាល់» គឺជាពាក្យគន្លឹះ។ ក្នុងព្រះគម្ពីរដើមជាភាសាហេព្រើរយើងអាចយល់អត្ថន័យរបស់ពាក្យនេះច្បាស់តាំងពីដើមដំបូងមក ក្នុងកណ្ឌគម្ពីរលោកុប្បត្ដិដែលនិយាយត្រង់ៗថា លោក អ័ដាម បាន «ស្គាល់» ភរិយាគាត់ ហើយពួកគេបង្កើតបានកូន (លោកុប្បត្ដិ ៤:១) ដែលបានបង្ហាញកម្រិតនៃភាពជិតស្និទ្ធរបស់ពួកគេ។ ត្រង់ចំណុចនេះ ព្រះអង្គកំពុងមានបន្ទូលថា ពេលណារាស្ត្រព្រះអង្គស្គាល់សេចក្តីស្រឡាញ់របស់ព្រះអង្គ…
Read article