បំណងព្រះទ័យព្រះ
ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមចាំតែព្រះចុះ ដ្បិតសេចក្តីសង្ឃឹមរបស់ខ្ញុំ នោះមកតែពីទ្រង់ទេ។ ទំនុកដំកើង ៦២:៥ ជួនកាល យើងពិបាកធ្វើតាមបំណងព្រះទ័យព្រះ។ ព្រះអង្គបានត្រាស់ហៅយើង ឲ្យស៊ូទ្រាំទុក្ខលំបាក ដោយគ្មានការត្អូញត្អែ ឲ្យស្រឡាញ់មនុស្សដែលពិបាកស្រឡាញ់ ឲ្យស្តាប់តាមសម្លេងពីខាងក្នុង ដែលដាស់តឿនយើង មិនឲ្យធ្វើអ្វីមួយ ឬឲ្យបោះជំហានដែលយើងទៅកន្លែងដែលយើងមិនចង់ទៅជាដើម។ ដូចនេះ យើងត្រូវតែប្រាប់វិញ្ញាណយើង ពេញមួយថ្ងៃថា “ព្រលឹងខ្ញុំអើយ ចូរឯងស្តាប់ នៅឲ្យស្ងៀម ចូរធ្វើអ្វីដែលព្រះយេស៊ូវប្រាប់ឲ្យឯងធ្វើ”។ “ព្រលឹងខ្ញុំរង់ចាំព្រះអង្គតែមួយ”(ទំនុកដំកើង ៦២:១)។ “ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមចាំតែព្រះចុះ”(៦២:៥)។ ខទាំងពីរនេះស្រដៀងគ្នា តែមិនដូចគ្នានោះទេ។ ពីដំបូងស្តេចដាវីឌមានបន្ទូល អំពីព្រលឹងទ្រង់ បន្ទាប់មក ទ្រង់មានបន្ទូលទៅកាន់ព្រលឹងទ្រង់។ “ការរង់ចាំ ដោយភាពស្ងាត់ស្ងៀម” បានបញ្ឆេះព្រលឹងទ្រង់ ឲ្យនឹកចាំ អំពីការសម្រេចចិត្តនោះ។ ស្តេចដាវីឌបានប្តេជ្ញាចិត្តថា នឹងរស់នៅក្នុងភាពស្ងាត់ស្ងៀម ដោយចុះចូលបំណងព្រះទ័យព្រះ យ៉ាងស្ងៀមស្ងាត់។ នេះក៏ជាការត្រាស់ហៅសម្រាប់យើងផងដែរ ព្រោះព្រះអង្គបានបង្កើតយើងមក សម្រាប់ការនេះឯង។ យើងនឹងមានសន្តិភាពក្នុងចិត្ត ពេលដែលយើងអធិស្ឋានអស់ពីចិត្តថា “សូមកុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ”(លូកា ២២:៤២)។ នេះជាការត្រាស់ហៅទីមួយ និងខ្ពស់បំផុត ពេលដែលយើងយាងព្រះអង្គ ធ្វើជាព្រះអម្ចាស់ និងជាប្រភេទនៃក្តីអំណរដ៏ជ្រាលជ្រៅបំផុតរបស់យើង។…
Read articleការកំណត់ចាំព្រះបន្ទូលក្នុងចិត្ត
ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ។ ទំនុកដំកើង ១១៩:១១ ពេលដែលអេម៉ា(Emma) ចែកចាយ អំពីរបៀបដែលព្រះទ្រង់ជួយនាង ឲ្យឱបក្រសោបយកអត្តសញ្ញាណរបស់នាង ជាកូនស្ងួនភ្ងារបស់ទ្រង់ នាងក៏បានយកខគម្ពីរមកនិយាយ ក្នុងការសន្ទនារបស់យើងផងដែរ។ ខ្ញុំស្ទើរតែមិនអាចជឿ ពេលដែលបានឃើញសិស្សវិទ្យាល័យម្នាក់នេះ បានឈប់ចែកចាយ ដោយប្រើពាក្យពេចន៍របស់នាង តែចាប់ផ្តើមដកស្រង់ព្រះបន្ទូលព្រះ មកនិយាយវិញ។ ពេលដែលខ្ញុំនិយាយសរសើរថា នាងប្រៀបដូចជាមនុស្សព្រះគម្ពីរដែលចេះដើរ នាងក៏បានជ្រួញចិញ្ចើម។ នាងបានលើកយកខគម្ពីរទាំងនោះមកប្រើ ដោយមិនដឹងខ្លួន។ តាមរយៈការអានព្រះគម្ពីរប្រចាំថ្ងៃ ប្រាជ្ញានៅក្នុងព្រះគម្ពីរបានក្លាយជាផ្នែកមួយនៃពាក្យសម្តីរបស់អេម៉ា ជារៀងរាល់ថ្ងៃ។ នាងអរសប្បាយ ក្នុងព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះ ហើយអរសប្បាយនឹងឱកាសនីមួយៗ ដែលព្រះអង្គប្រទាន ឲ្យចែកចាយសេចក្តីពិតទ្រង់ ដល់អ្នកដទៃ។ ប៉ុន្តែ អេម៉ាមិនមែនជាយុវជនទីមួយ ដែលព្រះទ្រង់បានប្រើ ដើម្បីជំរុញចិត្តអ្នកដទៃ ឲ្យអាន ទន្ទេញ និងអនុវត្តតាមខគម្ពីរនោះឡើយ។ ពេលដែលសាវ័កប៉ុលលើកទឹកចិត្តលោកធីម៉ូថេ ឲ្យបោះជំហានចូលទៅក្នុងភាពជាអ្នកដឹកនាំ គាត់បានបង្ហាញទំនុកចិត្តចំពោះយុវជនម្នាក់នេះ(១ធីម៉ូថេ ៤:១១-១៦)។ សាវ័កប៉ុលទទួលស្គាល់ថា លោកធីម៉ូថេបានចាក់ឫសចូលក្នុងព្រះគម្ពីរ តាំងពីតូច(២ធីម៉ូថេ ៣:១៥)។ លោកធីម៉ូថេបានជួយមនុស្សដែលមិនទុកចិត្តព្រះ គឺមិនខុសពីសាវ័កប៉ុលឡើយ។ ប៉ុន្តែ បុរសទំាងពីរបានរស់នៅ ដោយជឿថា គ្រប់ទំាងបទគម្ពីរ គឺ “ព្រះទ្រង់បណ្តាលឲ្យតែង”។ ពួកគេទទួលស្គាល់ថា…
Read articleអ្នកថ្វាយបង្គំ ដោយពិតត្រង់
ពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត។ យ៉ូហាន ៤:២៣ ទីបំផុតអ្នកស្រី អ៊ែននី ឌីឡាត(Annie Dillard ) ក៏មានឱកាស ទៅទស្សនាព្រះវិហារនោះ។ នៅក្នុងផ្នែកជ្រៅជាងគេនៃបន្ទប់ក្រោមដី នាងក៏បានចុះទៅដល់រូងភ្នំតូចមួយ។ គេបានដុតទៀនពេញកន្លែងដ៏ចង្អៀតនោះ ហើយចង្កៀងដែលគេចងព្យួរក៏បានបញ្ចេញពន្លឺពីកៀនជ្រុង។ នាងក៏បានឃើញរូបផ្កាយធ្វើពីប្រាក់ ដែលមាន១៤ជ្រុង គ្របពីលើកម្រាលឥដ្ឋធ្វើពីថ្មម៉ាប។ ដូចនេះ នាងបានទៅដល់រូងភ្នំ នៅភូមិបេថ្លេហិម ដែលគេបានចាត់ទុកជាកន្លែងដែលព្រះគ្រីស្ទបានប្រសូត។ តែអ្នកនិពន្ធរូបនេះមិនមានការភ្ញាក់ផ្អើលនោះទេ ដោយគាត់ដឹងថា ព្រះទ្រង់មានភាពធំប្រសើរជាងកន្លែងនោះ។ ទីកន្លែងដូចនេះ តែងតែមានសារៈសំខាន់ នៅក្នុងរឿងនៃសេចក្តីជំនឿរបស់យើង។ មានកន្លែងមួយទៀត ដែលបានឮនិយាយ ក្នុងការសន្ទនារវាងព្រះយេស៊ូវ និងស្រ្តីម្នាក់ នៅក្បែរមាត់អណ្តូង។ កន្លែងនោះជាភ្នំគេរីស៊ីម(ចោទិយកថា ១១:២៩) ដែលបុព្វបុរសរបស់នាងបានទៅថ្វាយបង្គំព្រះ នៅទីនោះ (យ៉ូហាន ៤:២០)។ សាសន៍សាម៉ារីបានចាត់ទុកភ្នំនោះ ជាកន្លែងបរិសុទ្ធ គឺខុសពីសាសន៍យូដា ដែលជឿថា មានតែនៅទីក្រុងយេរូសាឡិមប៉ុណ្ណោះ ដែលការថ្វាយបង្គំព្រះអាចកើតមានពិតប្រាកដ(ខ.២០)។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវបានប្រកាសថា ការថ្វាយបង្គំមិនអាស្រ័យទៅលើទីកន្លែងតែមួយទៀតហើយ តែអាស្រ័យទៅលើព្រះអង្គវិញ។ គឺដូចព្រះអង្គមានបន្ទូលថា “ពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត (ខ.២៣)”។…
Read articleក្តីស្រឡាញ់ដែលគ្មានព្រំដែន
សូមឲ្យទូលបង្គំបានឮសេចក្តីសប្បុរសរបស់ទ្រង់ នៅពេលព្រឹក។ ទំនុកដំកើង ១៤៣:៨ នៅឆ្នាំ២០១៩ លោកឃែប ដាសវូឌ(Cap Dashwood) និងឆ្កែពូជឡាប្រាដូរបស់គាត់ ឈ្មោះ ឆេឡា(Chaela) បានសម្រេចបាននូវរឿងដ៏គួរឲ្យកត់សំគាល់ ដោយឡើងទៅដល់កំពូលភ្នំជារៀងរាល់ថ្ងៃ ជាមួយគ្នា បាន៣៦៥ថ្ងៃ។ លោកដាសវូឌមានរឿងមួយ សម្រាប់និយាយប្រាប់យើង ដែលធ្វើឲ្យប៉ះពាល់ចិត្ត។ គាត់បានរត់ចោលផ្ទះ ពេលគាត់មានអាយុ១៦ឆ្នាំ។ គាត់គ្រាន់តែពន្យល់ថា មូលហេតុ គឺដោយសារគាត់ជួបរឿងអាក្រក់ជាច្រើន ក្នុងគ្រួសារ។ ប៉ុន្តែ ស្នាមរបួសពីអតីតកាលនេះ បាននាំឲ្យគាត់ស្វែងរកការព្យាបាល នៅកន្លែងផ្សេង។ គាត់ថា ជួនកាល ពេលយើងមានការខកចិត្ត ដោយសារអ្នកដទៃ យើងត្រូវងាកទៅរកអ្វីផ្សេងទៀត។ សម្រាប់លោកដាសវូឌ ការឡើងភ្នំ និងសេចក្តីស្រឡាញ់ឥតលក្ខខណ្ឌរបស់ឆ្កែគាត់ បានក្លាយជាផ្នែកមួយនៃការព្យាបាលចិត្តគាត់។ សម្រាប់អ្នកដែលមានក្តីស្រឡាញ់ជ្រាលជ្រៅ ចំពោះសត្វចិញ្ចឹម ដូចខ្ញុំដែរ មូលហេតុដែលយើងស្រឡាញ់ពួកវា គឺដោយសារពួកវាស្រឡាញ់យើង ដោយភាពផ្អែមល្ហែម និងគ្មានលក្ខខ័ណ្ឌ ជាក្តីស្រឡាញ់ដ៏កំរ។ តែខ្ញុំចូលចិត្តគិតថា ក្តីស្រឡាញ់ដែលពួកគេមានចំពោះយើង ដោយគ្មានការហត់នឿយ គឺបានចង្អុលបង្ហាញយើង ឲ្យងាកទៅរកការពិតដែលធំប្រសើរជាង និងជ្រាលជ្រៅជាងក្តីស្រឡាញ់របស់មនុស្សដែលមិនស្ថិតស្ថេរ ពោលគឺងាកទៅរកក្តីស្រឡាញ់របស់ព្រះ ដែលមិនចេះរង្គោះរង្គើ និងគ្មានព្រំដែន ជាព្រះទ្រទ្រង់ចក្រវាលទាំងមូល។…
Read articleព្រះអង្គបំពេញចន្លោះប្រហោង
ឯចោរ វាមកប្រយោជន៍តែនឹងលួច សំឡាប់ ហើយបំផ្លាញប៉ុណ្ណោះ តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង។ យ៉ូហាន ១០:១០ អ្នកជំនាញផ្នែកចិត្តវិទ្យា ឈ្មោះម៉ាដេលីន លេវ៉ាញ(Madeline Levine) បានកត់សំគាល់ឃើញថា ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ពាក់អាវយឺតដៃវែងមួយប្រភេទ ដែលមនុស្សធ្លាប់ធ្វើបាបខ្លួនឯង បានប្រើដើម្បីលាក់ស្នាមអារកដៃ។ ពេលដែលក្មេងស្រីនោះទាញដៃអាវឡើងលើ អ្នកស្រីលេវ៉ាញក៏បានដឹងថា ក្មេងស្រីនោះធ្លាប់យកឡាមមកអារកដៃខ្លួន។ នាងអាណិតក្មេងស្រីនោះណាស់ តែនាងអរព្រះគុណព្រះ ដែលក្មេងស្រីនោះបើកចំហចិត្ត ទទួលជំនួយដែលខ្លួនត្រូវការយ៉ាងខ្លាំង។ ក្មេងស្រីម្នាក់នេះ ជាតំណាងឲ្យមនុស្សជាច្រើន ដែលកំពុងមានចន្លោះប្រហោងក្នុងចិត្ត។ កណ្ឌគម្ពីរយ៉ូហានបានចែងថា ព្រះយេស៊ូវបានយាងមកដើម្បីឲ្យយើងមានជីវិត ហើយឲ្យជីវិតនោះពេញបរិបូរ (យ៉ូហាន ១០:១០)។ ព្រះទ្រង់បានដាក់នៅក្នុងចិត្តមនុស្សម្នាក់ៗ នូវចិត្តដែលចង់មានជីវិតពេញលេញ ហើយព្រះអង្គសព្វព្រះទ័យឲ្យមនុស្ស ពិសោធន៍នឹងទំនាក់ទំនងនៃក្តីស្រឡាញ់ ជាមួយព្រះអង្គ។ តែព្រះអង្គក៏បានដាស់តឿនពួកគេថា “ចោរ” ដែលមកបំផ្លាញ នឹងប្រើមនុស្ស សម្ភារៈ និងកាលៈទេសៈ ដើម្បីបំផ្លាញជីវិតពួកគេ(ខ.១,១០)។ ការដែលវាអះអាងថា វានឹងនំាមកនូវជីវិត សុទ្ធតែជាការបោកប្រាស់។ ផ្ទុយទៅវិញ ព្រះយេស៊ូវប្រទានអ្វីដែលពិត គឺ “ជីវិតអស់កល្ប” ហើយសន្យាថា “គ្មានអ្នកណាឆក់យកយើង…
Read articleពេលដែលអ្នកមិនអាចបន្តដំណើរទៅមុខទៀត
កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅ … សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់។ បរិទេវ ៣:២២-២៣ កាលពីឆ្នាំ២០០៦ ឪពុកខ្ញុំបានទៅពិនិត្យសុខភាពរកឃើញថា គាត់មានជំងឺប្រព័ន្ធប្រសាទ ដែលបានឆក់យកការចងចាំ សមត្ថភាពក្នុងការនិយាយស្តី និងការគ្រប់គ្រងមកលើចលនានៃរូបកាយគាត់។ គាត់បានធ្លាក់ខ្លួនឈឺងើបពីគ្រែមិនរួច នៅឆ្នាំ២០១១ ហើយម្តាយខ្ញុំក៏បានបន្តមើលថែគាត់នៅផ្ទះ។ ខ្ញុំមានអារម្មណ៍ថា យើងហាក់ដូចជាកំពុងស្ថិតក្នុងភាពងងឹត ពេលដែលគាត់ចាប់ផ្តើមមានជំងឺ។ ខ្ញុំមានការភ័យខ្លាច ព្រោះខ្ញុំមិនចេះថែរក្សាអ្នកជំងឺទាល់តែសោះ ហើយខ្ញុំមានការថប់បារម្ភ អំពីបញ្ហាហិរញ្ញវត្ថុ និងសុខភាពរបស់ម្តាយខ្ញុំ។ ពេលដែលពន្លឺមានភាពស្រអាប់ ដូចសណ្ឋាននៃចិត្តខ្ញុំ ជាញឹកញាប់ បទគម្ពីរបរិទេវ ៣:២២ បានជួយខ្ញុំឲ្យក្រោកឡើង នៅពេលព្រឹក ដោយរំឭកខ្ញុំថា “កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅ”។ ក្នុងព្រះគម្ពីរដើមភាសាហេព្រើរ ពាក្យ “សូន្យបាត់” មានន័យថា “ប្រើអស់ទាំងស្រុង” ឬ “ដល់ទីបញ្ចប់”។ សេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ ជួយឲ្យយើងបន្តដំណើរទៅមុខទៀត ដោយក្រោកឡើង ដើម្បីប្រឈមមុខដាក់ថ្ងៃនីមួយៗ។ ទុក្ខលំបាករបស់យើងអាចធ្វើឲ្យយើងមានអារម្មណ៍ថា មិនអាចស៊ូទ្រាំបាន តែយើងនឹងមិនវិនាសឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះ ធំជាងបញ្ហារបស់យើងឆ្ងាយណាស់! មានពេលជាច្រើនដង ខ្ញុំបាននឹកចាំ អំពីពេលដែលព្រះទ្រង់បានបង្ហាញផ្លូវដ៏ស្មោះត្រង់ ពេញដោយក្តីស្រឡាញ់ ដល់ក្រុមគ្រួសារខ្ញុំ។ ខ្ញុំបានឃើញការផ្គត់ផ្គង់របស់ព្រះអង្គ…
Read article