រកឃើញសេចក្តីស្រឡាញ់ក្នុងព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
លោកុប្បត្តិ ២៩:២៨-៣៥ ព្រះយេហូវ៉ាទ្រង់ឃើញថា យ៉ាកុបស្អប់លេអា។ លោកុប្បត្តិ ២៩:៣១ កាលពីក្មេង នៅពេលគេសួរប៊ែន(Ben)ថា “តើឯងចង់ធ្វើការងារអ្វី នៅពេលឯងធំឡើង?” គាត់ក៏បានឆ្លើយថា គាត់ចង់ធ្វើការងារដូចបងដេវ(Dave)។ ដេវជាបងប្រុសរបស់ប៊ែន។ ដេវជាសិស្ស ដែលចេះលេងកីឡា ពូកែទំនាក់ទំនង និងបានទទួលបណ្ណសរសើរពីសាលាទៀតផង។ ចំណែកឯងប៊ែនវិញ គាត់ចូលចិត្តនិយាយថា “ខ្ញុំមិនចេះលេងកីឡា អៀនច្រើន ហើយរៀនខ្សោយ។ ខ្ញុំតែងតែចង់មានភាពជិតស្និទ្ធជាមួយបងដេវ តែគាត់មិនចង់នៅក្បែរខ្ញុំទេ។ គាត់បានហៅខ្ញុំថា “មនុស្សរំខាន”។ ប៊ែនបានព្យាយាមធ្វើឲ្យបងប្រុសគាត់ស្រឡាញ់គាត់តាំងពីក្មេងមក តែគាត់ទទួលបានតែការខកចិត្ត។ ទាល់តែប៊ែនបានក្លាយជាអ្នកដើរតាមព្រះយេស៊ូវ ទើបគាត់បានរៀនទទួលសេចក្តីស្រឡាញ់ពីព្រះអង្គសង្គ្រោះរបស់គាត់វិញ។ នាងឡេអា ជាប្រពន្ធទីមួយរបស់លោកយ៉ាកុប បានចំណាយពេលពេញមួយជីវិត ក្នុងការដេញតាមសេចក្តីស្រឡាញ់របស់លោកយ៉ាកុប(លោកុប្បត្តិ ២៩:៣២-៣៥)។ ទោះជាយ៉ាងណាក៏ដោយ លោកយ៉ាកុបនៅតែមានការប្តូរផ្តាច់ចំពោះនាងរ៉ាជែល។ ប៉ុន្តែ ព្រះទ្រង់បានទតឃើញទុក្ខវេទនារបស់នាងឡេអា ហើយក៏បានប្រទាននូវការប៉ះប៉ូវ សម្រាប់ការបដិសេធន៍ដ៏ជូរចត់ដែលនាងបានជួបក្នុងជីវិតនាង។ ព្រះអង្គបានប្រទានពរនាង ឲ្យមានកូន ជាការដែលមានតម្លៃយ៉ាងខ្លាំង ក្នុងវប្បធម៌នៅសម័យនោះ(ខ.៣១)។ លោកយ៉ាកុបបានមើលរំលង និងមិនអើពើ តែព្រះអម្ចាស់បានទតឃើញ ហើយឮទំនួញរបស់នាង(ខ.៣២-៣៣)។ នាងបង្កើតបានកូនស្រីម្នាក់ និងកូនប្រុស៦នាក់ ដែលរាប់បញ្ចូលទាំងលោកយូដា ដែលជាបុព្វបុរសរបស់ព្រះយេស៊ូវ។ កាលលោកយូដាចាប់កំណើត នាងក៏បានពោលថា…
Read articleបានទិញយើងថ្វាយព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ថ្វាយដល់ព្រះ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នាឲ្យយើងបានសោយរាជ្យលើផែនដី» (វិវរណៈ ៥:៩-១០)។ ខ្ញុំបានទៅរៀននៅមហាវិទ្យាល័យព្រះគម្ពីរជាមួយសិស្សជនជាតិវេលម្នាក់ឈ្មោះ ម៉ារី ហ្វ៊ីស័រ (Mary Fisher) ជាបេសកជនដែលត្រៀមខ្លួនធ្វើការជាបេសកជន។ កាលនោះ គាត់កំពុងរៀនភាសាសូណា ដើម្បីឲ្យគាត់អាចបង្រៀនព្រះបន្ទូលដល់កុមារនៅប្រទេសហ្ស៊ីមបាវេនៅទ្វីបអាហ្វ្រិក។ នៅពេលដែលគាត់បានទៅដល់ទីនោះមិនទាន់បានយូរប៉ុន្មានផង ពួកភេរវកម្មបានវាយលុកសាលារៀនដែលគាត់កំពុងបង្រៀន។ លោកស្រី មារី ក៏បានបាត់បង់ជីវិតក្នុងចំណោមគ្រូបង្រៀន និងកុមារជាច្រើននាក់ ក្នុងការវាយប្រហារនោះ1។ ទោះការស្លាប់របស់គាត់គឺជាសោកនាដកម្មក៏ដោយ ក៏ការរស់នៅរបស់គាត់បានធ្វើជាទីបន្ទាល់ អំពីក្តីអំណរដែលមិនអាចពិពណ៌នាបាន ដែលគាត់មានក្នុងការបម្រើព្រះ មិនគ្រាន់តែនៅលើផែនដីនេះ តែអស់កល្បជានិច្ច។ បទចម្រៀងរបស់ពួកចាស់ទុំដែលជួបជុំគ្នានៅក្បែរកូនចៀមក្នុងកណ្ឌគម្ពីរវិវរណៈ បានរំឭកយើងថា គោលបំណងនៃការសុគតរបស់ព្រះគ្រីស្ទ គឺដើម្បីឲ្យយើងបានទទួលការប្រោសលោះពីព្រះ។ ព្រះអង្គបានរំដោះយើងឲ្យរួចពីបាបដែលបានចងរឹតយើងជាប់ ដោយបានបង់ថ្លៃទិញយើងដោយព្រះលោហិត ដើម្បីឲ្យយើងបានរស់នៅថ្វាយព្រះអង្គ។ ការសរសើរតម្កើងរបស់យើង គឺសម្រាប់ព្រះអង្គ។ ការបម្រើរបស់យើងក៏សម្រាប់ព្រះអង្គ គឺមិនខុសពីកញ្ញា ម៉ារី ហ្វីស័រ ទេ។ អ្នកជឿព្រះក្នុងសតវត្សរ៍ទី១ បានឃើញបងប្អូនរួមជំនឿជាច្រើនត្រូវគេចាប់ខ្លួន ដោយសារជំនឿ។ ពេលនោះ ពួកគេបានព្យាយាមស្វែងយល់អត្ថន័យនៃជ័យជម្នះរបស់ព្រះគ្រីស្ទមកលើសេចក្តីស្លាប់ ជ័យជម្នះនៃការយាងឡើងទៅស្ថានសួគ៌វិញ និងការពិតនៃការយាងមកវិញរបស់ព្រះអង្គ។ ក្នុងពេលដែលគ្រីស្ទបរិស័ទទាំងនោះជួបទុក្ខលំបាក…
Read articleការបញ្ចេញមតិក្លែងក្លាយ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
អេភេសូរ ៤:១៧,២២-៣២ ដូច្នេះ ដែលបានដោះសេចក្តីកំភូតចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិត នឹងអ្នកជិតខាងរៀងខ្លួនវិញ ដ្បិតយើងរាល់គ្នាជាអវយវៈផងគ្នាទៅវិញទៅមក។ អេភេសូរ ៤:២៥ អតិថិជនម្នាក់របស់កម្មវិធីកក់តាក់ស៊ីមួយ ក្នុងទីក្រុង បានចែកចាយថា គាត់មានការពិបាកយ៉ាងខ្លាំង នៅក្នុងការអត់ធ្មត់ចំពោះក្លិនស្អុយ របស់ផ្លែឈើដែលមានក្លិនស្អុយបំផុតនៅលើពិភពលោក ដែលអ្នកបើកបរម្នាក់បានបរិភោគពេលកំពុងបើកបរ ហើយអ្នកបើកបរម្នាក់ទៀតបានឈ្លោះប្រកែកតាមទូរស័ព្ទជាមួយមិត្តស្រីរបស់គាត់។ អ្នកបើកបរម្នាក់ទៀតក៏បានព្យាយាមបញ្ចុះបញ្ចូលគាត់ ឲ្យដាក់លុយវិនិយោគ នៅក្នុងគម្រោងផុនហ្ស៊ីដែលជាគម្រោងបោកប្រាស់។ ក្នុងករណីនីមួយៗ គាត់មិនបានបញ្ចេញមតិមិនល្អនោះទេ តែផ្ទុយទៅវិញ គាត់បានឲ្យពិន្ទុផ្កាយ៥ដល់អ្នកបើកបរនីមួយៗ។ គាត់ពន្យល់ថា “ពួកគេទាំងអស់ហាក់ដូចជាមនុស្សល្អទេ។ ខ្ញុំមិនចង់ឲ្យគេលុបឈ្មោះពួកគេចេញពីកម្មវិធីនេះ ដោយសារការបញ្ចេញយោបល់អាក្រក់របស់ខ្ញុំទេ”។ ដូចនេះ ក្នុងរឿងនេះ គាត់បានបញ្ចេញមតិក្លែងក្លាយ ដោយលាក់បាំងការពិតមិនឲ្យអ្នកបើកបរ និងអ្នកដទៃបានដឹង។ យើងប្រហែលជាលាក់បាំងការពិតពីអ្នកដទៃ ដោយសារមូលហេតុផ្សេងៗ។ ប៉ុន្តែ សាវ័កប៉ុលបានលើកទឹកចិត្តអ្នកជឿព្រះ នៅទីក្រុងអេភេសូរ ឲ្យនិយាយពាក្យពិត ចំពោះគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់ ក្នុងនាមជាមនុស្សដែលបានកើតជាថ្មីក្នុងព្រះគ្រីស្ទ។ ការនេះតម្រូវឲ្យមានទម្លាប់នៃការរស់នៅដែលសុចរិត និងបរិសុទ្ធ(អេភេសូរ ៤:២៤) ជាជីវិតដែលបានញែកចេញថ្វាយព្រះអង្គ និងបង្ហាញឲ្យគេស្គាល់ផ្លូវរបស់ព្រះអង្គ តាមរយៈការប្រព្រឹត្តរបស់ពួកគេ។ ពួកគេត្រូវជំនួសការកុហក ដោយការនិយាយពាក្យពិតដល់គ្នាទៅវិញទៅមក ព្រោះការកុហកធ្វើឲ្យបែកបាក់ និងបង្អាក់ការរួបរួម តែសេចក្តីពិតធ្វើឲ្យយើងរួបរួមគ្នា ក្នុងនាមជាអ្នកជឿ។ គឺដូចដែលគាត់មានប្រសាសន៍ថា…
Read articleសេចក្តីពិតសម្រាប់ការចិញ្ចឹមកូន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ។ «ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន» នេះជាបញ្ញត្តមុនដំបូង ដែលជាប់មានទាំងសេចក្តីសន្យាផង ដើម្បីឲ្យឯងរាល់គ្នាបានសេចក្តីសុខ ហើយរស់នៅផែនដីជាយូរអង្វែងទៅ» (អេភេសូរ ៦:១-៣)។ មានពេលពីរដងដែលសាវ័ក ប៉ុល ពិពណ៌នាអំពីផលផ្លែនៃការគោរពប្រតិបត្តិព្រះ ដែលក្នុងនោះយើងឃើញគាត់ប្រើពាក្យ «ចូរស្តាប់បង្គាប់មាតាបិតាខ្លួន» (រ៉ូម ១:៣០ និង ២ធីម៉ូថេ ៣:២)។ ពេលណាអ្នកអានប្រវត្តិសាស្ត្រពួកជំនុំ ត្រង់សម័យដែលមានការភ្ញាក់រឭកខាងវិញ្ញាណ អ្នកនឹងឃើញថា ការគោរពប្រតិបត្តិព្រះដ៏ផុសផុល ក៏បានរាប់បញ្ចូលការចុះចូលរបស់កូនចំពោះអំណាចរបស់ឪពុកម្តាយដែលកោតខ្លាចព្រះផងដែរ។ ការចុះចូលរបស់កូនចំពោះឪពុកម្តាយ មិនគ្រាន់តែជាអ្វីដែលព្រះគម្ពីរបានលើកទឹកចិត្តឲ្យធ្វើតែក៏បានបង្គាប់ផងដែរ។ ព្រះគម្ពីរបានបង្រៀនយើងថា ការស្តាប់បង្គាប់ដូចនេះគឺត្រឹមត្រូវ តាមការរៀបចំរបស់ព្រះ ក្នុងការបង្កើតរបស់សព្វសារពើ ស្របតាមច្បាប់របស់ព្រះអង្គ និងឆ្លើយតបចំពោះដំណឹងល្អ។ ឪពុកម្តាយមិនត្រូវមានការភ័យខ្លាចក្នុងការប្រាប់កូនឲ្យចុះចូល និងស្តាប់បង្គាប់នោះទេ។ ប៉ុន្តែ សាវ័ក ប៉ុល មិនគ្រាន់តែបាននិយាយថា ការស្តាប់បង្គាប់នោះជាទង្វើដ៏ត្រឹមត្រូវ តែក៏បានថា ព្រះទ្រង់នឹងប្រទានរង្វាន់ដល់អ្នកស្តាប់បង្គាប់ឪពុកម្តាយផងដែរ។ ក្នុងព្រះអម្ចាស់យេស៊ូវ មានព្រះពរសម្រាប់អ្នកដែលយកចិត្តទុកដាក់ចំពោះព្រះរាជបញ្ជា និងព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ពេលណាទំនាក់ទំនងរបស់ឪពុកម្តាយជាមួយកូនមានសេចក្តីស្រឡាញ់ ការទុកចិត្ត និងការស្តាប់បង្គាប់ ការទំនាក់ទំនងនោះមិនគ្រាន់តែនាំឲ្យពួកគេមានសុខុមាលភាពល្អប៉ុណ្ណោះទេ តែក៏នាំឲ្យសង្គមមានសុខុមាលភាព និងរបៀបរៀបរយផងដែរ។ ឪពុកម្តាយ ដែលចង់ឲ្យមានការស្តាប់បង្គាប់ដូចនេះ ចាំបាច់ត្រូវចងចាំសេចក្តីពិតសំខាន់ៗ៥យ៉ាង ដែលព្រះគម្ពីរបានបង្រៀនអំពីកូន៖…
Read articleការចេះទប់អារម្មណ៍ប្រកបដោយប្រាជ្ញា (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
សុភាសិត ២៩:៤-១១,២០ ឯងដែលឃើញមនុស្សរហ័សនឹងបញ្ចេញសំដី ឬមានសេចក្តីសង្ឃឹម ចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត។ សុភាសិត ២៩:២០ បន្ទាប់ពីកងទ័ពខាងត្បូងបានទទួលបរាជ័យធ្ងន់ធ្ងរ នៅតំបន់ហ្កេធីស្បឺក ក្នុងសម័យសង្គ្រាមស៊ីវិលអាមេរិក(១៨៦៣) ឧត្តមសេនីយ៍ រ៉ូបឺត អ៊ី លី(Robert E. Lee) ក៏បានដឹកនាំទ័ពដ៏ត្រដាបត្រដួសរបស់គាត់ ឲ្យដកថយមកតំបន់ខាងត្បូងវិញ។ ពេលនោះ ភ្លៀងបានធ្លាក់មកខ្លាំងធ្វើឲ្យជន់លិចទន្លេផូតូម៉ាក បានជាគាត់មិនអាចឆ្លងមកតំបន់ខាងត្បូងបាន។ លោកប្រធានាធិបតីអេប្រាហាំ លីនខិន(Abraham Lincoln) ក៏បានជំរុញឧត្តមសេនីយ៍ ចច មីដ(George Meade) ឲ្យធ្វើការវាយសម្រុក។ ប៉ុន្តែ កងទ័ពរបស់លោកមីដក៏កំពុងមានភាពត្រដាបត្រដួសមិនខុសពីកងទ័ពរបស់លោកលីឡើយ។ ដូចនេះ គាត់ក៏បានឲ្យទាហានគាត់សម្រាកសិន។ លោកលីនខិន ក៏បានចាប់កាន់ប៉ាកកាសរសេរសំបុត្រ ដែលក្នុងនោះ គាត់បានសារភាពថា កាលនោះគាត់កំពុងមាន “ភាពតានតឹងក្នុងចិត្តជាទីបំផុត” ចំពោះការស្ទាក់ស្ទើររបស់លោកមីដ នៅក្នុងការដេញតាមកងទ័ពរបស់លោកលី។ នៅលើស្រោមសំបុត្រនោះ លោកប្រធានាធិបតីក៏បានសរសេរដោយផ្ទាល់ថា “ផ្ញើទៅកាន់លោកឧត្តមសេនីយ៍មីដ។ មិនបានផ្ញើ ឬចុះហត្ថលេខាឡើយ”។ ជាការពិតណាស់ គាត់មិនបានចុះហត្ថលេខា ឬផ្ញើសំបុត្រនោះទៅលោកមីដឡើយ។ មុនសម័យរបស់លោកលីនខិន ជាយូរមកហើយ មានអ្នកដឹងនាំដ៏អស្ចារ្យម្នាក់ ដែលបានដឹងអំពីសារៈសំខាន់នៃការគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ កំហឹងរបស់មនុស្សគឺជាអំណាចដ៏គ្រោះថ្នាក់…
Read articleតើអ្នកថា ព្រះអង្គជានរណា? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
«ស៊ីម៉ូន-ពេត្រុស ទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ រួចព្រះយេស៊ូវមានព្រះបន្ទូលតបថា អ្នកស៊ីម៉ូន កូនយ៉ូណាសអើយ អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាម ដែលបានសម្ដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ» (ម៉ាថាយ ១៦:១៦-១៧)។ ពេលយើងអានកណ្ឌគម្ពីរដំណឹងល្អ យើងឃើញថា មនុស្សដែលជួបព្រះយេស៊ូវមកពីស្រុកណាសារ៉ែត កម្រមានប្រតិកម្មតបចំពោះព្រះអង្គ ដោយគ្រាន់តែឈរនៅផ្លូវកណ្ដាល ដើម្បីជាការគួរសមប៉ុណ្ណោះឡើយ។ ព្រះបន្ទូល និងកិច្ចការដែលព្រះអង្គបានធ្វើ បានបណ្ដាលចិត្តគេឲ្យមានសេចក្តីស្រឡាញ់ និងការស្មោះស្ម័គ្រដ៏ជ្រាលជ្រៅ តែក៏នាំឲ្យមានការភ័យខ្លាច និងការស្អប់ផងដែរ។ តើមានកត្តាអ្វីខ្លះដែលបានបណ្ដាលឲ្យពួកគេមានការឆ្លើយតបខុសគ្នាខ្លាំងយ៉ាងនេះ? ក្នុងការសន្ទនាក្នុងខគម្ពីរខាងលើ យើងឃើញថា តាមផ្លូវទៅទីក្រុងសេសារា-ភីលីព សាវ័ក ពេត្រុស បានឆ្លើយតបចំពោះព្រះអង្គថា «ទ្រង់ជាព្រះគ្រីស្ទ»។ ពាក្យ «ព្រះគ្រីស្ទ» ជាភាសាក្រិក មានន័យថា «ព្រះមេស្ស៊ី» ឬ «ព្រះអង្គដែលត្រូវបានចាក់ប្រេងតាំង»។ ក្នុងកណ្ឌគម្ពីរសញ្ញាចាស់ទាំងមូល ព្រះអម្ចាស់បានចាក់ប្រេងតាំងស្ដេច ពួកចៅហ្វាយ និងពួកហោរា ប៉ុន្តែពួកគេទាំងអស់សុទ្ធតែជាអ្នកតំណាងរបស់ព្រះអង្គ និងអ្នកនាំព្រះរាជសារដែលចង្អុលបង្ហាញមនុស្សឲ្យងាកទៅរកព្រះមេស្ស៊ីនៅពេលអនាគតជាព្រះអង្គសង្គ្រោះ និងព្រះអង្គដែលត្រូវបានចាក់ប្រេងតាំងមកពីព្រះ។ ដូចនេះ ការអ្វីដែលសាវ័ក ពេត្រុស បានប្រកាស គឺគួរឲ្យយើងកត់សម្គាល់ណាស់។ គាត់កំពុងនិយាយទៅកាន់ព្រះយេស៊ូវថា ព្រះអង្គជាព្រះដែលត្រូវយាងមក ជាព្រះដែលពួកហោរាបានថ្លែងទំនាយ។…
Read article