សេចក្តីស្រឡាញ់ និងការឧបត្ថម្ភ
ខ្ញុំបានទទួលសារដ៏ខ្លីមួយច្បាប់ មកពីមិត្តភ័ក្ររបស់ខ្ញុំម្នាក់ ដែលកំពុងធ្វើការបម្រើព្រះ នៅឯមណ្ឌលកុមារកំព្រាមួយកន្លែង ក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយ ដែលក្នុងសារនោះ គាត់បានសរសេរថា “កាលពីថ្ងៃម្សិលមិញ ពេលដែលខ្ញុំកំពុងអង្គុយធ្វើកិច្ចការនៅតុការិយ៉ាល័យ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានឃើញសត្វស្រម៉ោចរាប់ពាន់ កំពុងតែវាពាសពេញ លើផ្ទៃជញ្ជាំងអគារការិយ៉ាល័យរបស់យើង ទាំងខាងក្នុង និងខាងក្រៅ។ ពួកវាបានរោមរបស់របរ នៅក្នុងបន្ទប់។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តធ្វើការជាធម្មតា។ ប្រហែលជាជិតកន្លះម៉ោងក្រោយមក សត្វស្រម៉ោចក៏បានចេញទៅវិញអស់”។ បន្ទាប់ពីមិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ បានរៀបរាប់អំពីរឿងសត្វស្រម៉ោចចប់ហើយ គាត់ក៏បានសរសេរទៀតថា“ចំណែកឯអ្នកវិញ តើអ្នកមានសុខទុក្ខយ៉ាងណាដែរ នៅកន្លែងធ្វើការ?” ជួនកាល យើងត្រូវការការក្រើនរំឭក អំពីសេចក្តីត្រូវការរបស់អ្នក ដែលបានលះចោលភាពស្រណុកស្រួល ទៅបម្រើព្រះនៅប្រទេសក្រីក្រ។ ព្រះត្រាសហៅមនុស្សម្នាក់ៗ ឲ្យទៅតាមផ្លូវខុសៗគ្នា ហើយក្នុងនោះ អ្នកខ្លះត្រូវទៅតាមផ្លូវដែលរលាក់ខ្លាំង ពិបាកធ្វើដំណើរ។ គ្មាននរណាម្នាក់ចង់ធ្វើការ ក្នុងការិយ៉ាល័យ ដែលមានសត្វស្រម៉ោចរោមពេញបន្ទប់ឡើយ ប៉ុន្តែ មិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ មិនបានធ្វើការនៅកន្លែងនោះ ដើម្បីរកផលកម្រៃឡើយ។ គាត់ និងគ្រីស្ទបរិស័ទដទៃទៀត បានថ្វាយចិត្តដាច់ដល់ព្រះគ្រីស្ទ ហើយបានគិតថា ការលះបង់ភាពស្រណុកស្រួល “ដ៏សំខាន់” ដើម្បីចេញទៅធ្វើការបម្រើព្រះអង្គ គឺគ្រាន់តែជាការលះបង់ដ៏តូច ដើម្បីថ្វាយសិរីល្អដល់ព្រះ ដែលបានស្រឡាញ់យើងរាល់គ្នា ជាមុន។ ពួកគេត្រូវការការគាំទ្រពីយើង…
Read articleដំណើរជីវិតដែលថយក្រោយ
ទន្លេឈិកាហ្គោ មានភាពមិនប្រក្រតី ដោយសារវាហូរបញ្ច្រាសទិស។ ក្រុមវិស្វករបានបង្វែរទិសដៅរបស់វា ឲ្យហូរបញ្រ្ចាសយ៉ាងដូចនេះ អស់ជាងមួយសតវត្សរ៍ហើយ ដោយសារប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងឈីកាហ្គោបានបំពល់ទឹកទន្លេនេះ។ គេបានបង្ហូរទឹកលាងចាន ទឹកលូ និងកាកសំណង់រោងចក្រ ចូលទៅក្នុងទន្លេនេះ ហើយទន្លេនេះហូរចូលបឹងមីឈីហ្គិន។ ដោយសារបឹងនេះជាប្រភពទឹកប្រើប្រាស់សម្រាប់ទីក្រុង មានប្រជាពលរដ្ឋរាប់ពាន់នាក់មានជម្ងឺ និងបាត់បង់ជីវិត ដោយសារទឹកកក្វក់នោះ ហេតុនេះហើយ អាជ្ញាធរក្រុងក៏បានសម្រេចចិត្ត ផ្លាស់ប្តូរទិសដៅទឹកទន្លេ ឲ្យហូរបញ្រ្ចាស ចេញពីបឹងនោះវិញ។ យ៉ាងណាមិញ ពេលយើងក្រឡេចមកមើលដំណើរជីវិតរបស់ព្រះយេស៊ូវ ក្នុងលោកិយនេះ យើងប្រហែលជាគិតថា ព្រះអង្គហាក់ដូចជាមានដំណើរជីវិតដែលបញ្រ្ចាសថយក្រោយ ខុសពីការរំពឹងគិតរបស់យើង។ ព្រះអង្គជាព្រះដ៏មានសិរីល្អ តែព្រះអង្គបានយាងចុះមកផែនដី ដើម្បីប្រសូត្រជាទារក ដែលងាយនឹងរងគ្រោះ។ ព្រះអង្គជាព្រះដែលយាងមកយកកំណើតជាមនុស្ស ដូចនេះ ពេលដែលព្រះអង្គប្រកាស់ថា ព្រះអង្គជាព្រះ គេបានចោទព្រះអង្គ ថាបានពោលពាក្យប្រមាថព្រះ។ ព្រះអង្គប្រសូត្រមកជាមនុស្សដែលគ្មានបាប ឬគ្មានកំហុសអ្វីទាល់តែសោះ តែគេបានឆ្កាងព្រះអង្គ ដូចឧក្រឹដ្ឋជន។ ប៉ុន្តែ ព្រះអង្គបានរស់នៅក្នុងលោកិយ តាមបំណងព្រះទ័យព្រះ(យ៉ូហាន ៦:៣៨)។ ពេលដែលយើង យកតម្រាប់តាមព្រះយេស៊ូវ ក្នុងនាមជាអ្នកដើរតាមព្រះអង្គ លោកិយគេអាចគិតថា យើង“កំពុងមានដំណើរថយក្រោយ”។ ការឲ្យពរដល់ខ្មាំងសត្រូវរបស់យើង(រ៉ូម ១២:១៤) ឲ្យតម្លៃការគោរពប្រតិបត្តិព្រះ ឲ្យបានខ្លាំងជាងទ្រព្យសម្បត្តិ(១ធីមូថេ…
Read articleការខកខានក្នុងពិធីបុណ្យណូអែល
កាលពីឆ្នាំទៅ យើងស្មានថា កម្មវិធីបុណ្យណូអែលរបស់យើងត្រូវបានលប់ចោលទៅហើយ។ ជាការពិតណាស់ កាលនោះយើងបានគ្រោងធ្វើដំណើរ ទៅជួបជុំក្រុមគ្រួសារយើង ក្នុងរដ្ឋមីសូរី តែជើងហោះហើររបស់យើងត្រូវបានលប់ចោល ដោយសារមានព្រឹលធ្លាក់។ គ្រួសារខ្ញុំមានប្រពៃណីទៅជួបជុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យណូអែលប្រចាំគ្រួសារ រៀងរាល់ពីរបីឆ្នាំម្តង ប៉ុន្តែ ឆ្នាំមុន ពេលយើងរង់ចាំធ្វើដំណើរបន្តពីរដ្ឋមិននេសូតា ទៅរដ្ឋមីសូរី ជើងហោះហើររបស់យើងត្រូវលប់ចោល ដូចនេះ យើងត្រូវត្រឡប់ទៅផ្ទះវិញ។ ពេលនោះយើងមានការខកចិត្តខ្លាំងណាស់។ កាលពីថ្ងៃអាទិត្យមុន លោកគ្រូគង្វាលរបស់យើងបានអធិប្បាយ អំពីការរំពឹងចង់បានពីពិធីបុណ្យណូអែល។ ខ្ញុំមានការប៉ះពាលចិត្តណាស់ ពេលដែលគាត់មានប្រសាសន៍ថា “បើសិនជា ក្នុងពិធីបុណ្យណូអែល យើងរំពឹងចង់បានអំណោយពីញាតិមិត្ត និងការជួបជុំគ្នាក្នុងក្រុមគ្រួសារ នោះមានន័យថា យើងមានការរំពឹងចង់បានតិចពេកហើយ។ ការទទួលអំណោយពីញាតិមិត្ត និងការជួបជុំគ្នា នាំមកនូវក្តីអំណរ និងជាការដែលយើងគួរអរព្រះគុណព្រះ ប៉ុន្តែ ពិធីបុណ្យណូអែល ជាការអបអរការយាងមកនៃព្រះគ្រីស្ទ និងអបអរការប្រោសលោះរបស់ព្រះអង្គ”។ លោកស៊ីម្មាន និងអ្នកស្រីអាន បានអបអរការយាងមកចាប់កំណើតនៃអង្គព្រះយេស៊ូវ និងអបអរសេចក្តីសង្រ្គោះរបស់ព្រះអង្គ ពេលដែលលោកយ៉ូសែប និងនាងម៉ារា នាំព្រះឱរសយេស៊ូវ ចូលក្នុងព្រះវិហារ(លូកា ២:២៥-៣៨)។ លោកស៊ីម្មានបានទទួលការបើកសម្តែង ពីព្រះវិញ្ញាណបរិសុទ្ធថា គាត់នឹងមិនស្លាប់ឡើយ ទាល់តែគាត់បានឃើញព្រះមែស៊ីជាមុនសិន បានជាគាត់ប្រកាស់ថា “ភ្នែកទូលបង្គំបានឃើញសេចក្តីសង្គ្រោះរបស់ផងទ្រង់”(ខ.៣០)។ ចំណែកឯអ្នកស្រីអាណ…
Read articleកម្លាំងថ្មី
ពេលដែលលោកម៉ាតេអូ រិកគី(Matteo Ricci) ធ្វើដំណើរទៅប្រទេសចិន កាលពីសតវត្សរ៍ទី១៦ គាត់បានយករូបគំនូរបស់គ្រីស្ទបរិស័ទ ជាគំរូសម្រាប់និទានរឿងក្នុងជំនឿគ្រីស្ទបរិស័ទ ទៅដល់អ្នកដែលមិនធ្លាប់បានស្តាប់ឮពីមុនមក។ ពេលដែលពួកគេឃើញរូបគំនូនាងម៉ារាពរព្រះឱរសយេស៊ូវ ពួកគេមានការចាប់អារម្មណ៍នឹងរូបនោះណាស់ ប៉ុន្តែ ពេលដែលគាត់គូរូបព្រះយេស៊ូវជាប់ឆ្កាង ហើយពន្យល់ប្រាប់គេថា ព្រះរាជបុត្រានៃព្រះបានយាងមក ដើម្បីសុគតនៅលើឈើឆ្កាង ពួកគេក៏បានឆ្លើយតប ដោយការស្អប់ខ្ពើម និងខឹងសម្បាជាខ្លាំង ព្រោះពួកគេមិនព្រមថ្វាយបង្គំព្រះដែលជាប់ឆ្កាងឡើយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអារម្មណ៍ដែលខ្ញុំមាន ពេលដែលខ្ញុំយកកាតប៉ូស្តាល់បុណ្យណូអែល មកមើលម្តងមួយសន្លឹកៗ។ ពេលនោះខ្ញុំក៏បានដឹងថា យើងក៏មាន ចំណង់ចំណូលចិត្តមិនសូវខុសពីជនជាតិចិន នៅសម័យនោះប៉ុន្មានទេ។ ក្នុងការអបអរ និងប្រារព្ធធ្វើពិធីបុណ្យណូអែល យើងច្រើនតែគិតអំពីរឿងនៃការប្រសូត្ររបស់ព្រះយេស៊ូវនៅបេថ្លេហិមតែប៉ុណ្ណោះ ហើយប្រហែលជាមិនសូវគិតដល់ចុងបញ្ចប់នៃរឿងនេះ ដែលនិយាយអំពីការសុគតរបស់ព្រះយេស៊ូវនៅកាល់វ៉ារីឡើយ។ ក្នុងរឿងបុណ្យណូអែល ដែលបានចែងក្នុងកណ្ឌលូកា លោកស៊ីម្មាន ជាបុរសវ័យចំណាស់ម្នាក់ ដែលបានយល់អំពីអាថ៌កំបាំងនៃផែនការ ដែលព្រះបានរៀបចំទុកជាមុន សម្រាប់ព្រះយេស៊ូវ។ បានជាគាត់និយាយប្រាប់នាងម៉ារា ជាមាតាទ្រង់ថា “មើល បុត្រនេះបានតាំងឡើង សំរាប់ធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ ក៏សំរាប់ជាទីសំគាល់ ដែលគេនឹងស្រដីទទឹងផង។ ហើយគាត់បានថ្លែងទំនាយប្រាប់នាងម៉ារាទៀតថា នឹងមានដាវចាក់ទំលុះព្រលឹងនាង(២:៣៤-៣៥)។ លោកស៊ីម្មានដឹងថា សភាពការសង្គមមានការប្រែប្រួលតែបន្តិចបន្តួចទេ ព្រោះស្តេចហេរ៉ូដ នៅតែបន្តដឹកនាំស្រុកយូដា ហើយកងទ័ពរ៉ូម៉ាំងក៏នៅតែបន្តគ្រប់គ្រងសាសន៍អ៊ីស្រាអែលដដែល ប៉ុន្តែ…
Read articleរង្វាន់ដ៏ស្ថិតស្ថេរ
មានកីឡាករផ្នែកកាយសម្ព័ន្ធ ជនជាតិអ៊ុយក្រែនម្នាក់ ឈ្មោះឡារីសា ឡាទីនីណា(Larisa Latynina) បានបំបែកឯកត្តកម្ម ក្នុងការប្រកួតកីឡាអូឡាំពិ ដោយទទួលបានមេដាយ ចំនួន១៨។ គាត់ឈ្នះបានមេដាយទំាងនោះ ក្នុងការប្រកួតកីឡាអូឡាំពិក ក្នុងឆ្នំា ១៩៥៦ ១៩៦០ និងឆ្នាំ១៩៦៤។ គាត់បានធ្វើជាម្ចាស់ឯកត្តកម្មនេះអស់រយៈពេល៤៨ឆ្នាំ រហូតដល់ពេលដែលលោកម៉ៃឃល ភែពស៍(Michael Phelps) បានជំនួសតំណែងរបស់គាត់ ដោយបំបែកឯកត្តកម្មថ្មីមួយទៀត ដោយប្រកួតបានមេដាយមាសទី១៩ ក្នុងការប្រកួតហែលទឹកសេរី ចម្ងាយ២០០ម៉ែត្រ ត្រឡប់ចុះឡើង៤ដង ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០១២ នៅក្រុងឡុងប្រទេសអង់គ្លេស។ ក្រោយមកទស្សនាវដ្តីកាយសម្ព័ន្ធអន្តរជាតិ បានចេញផ្សាយថា “គេហាក់ដូចជាបានភ្លេចអ្នកស្រីឡាទីនីណាហើយ គេស្គាល់ឈ្មោះគាត់ តែនៅក្នុងប្រវត្តិនៃការប្រកួតប៉ុណ្ណោះ”។ ពេលដែលសហភាពសូវៀតដួលរំលំ “គេក៏បានឈប់នឹកចាំអំពីគាត់តែម្តង”។ យ៉ាងណាមិញ សាវ័កប៉ុលបានរំឭកយើងថា ជួនកាល គេមិននឹកចាំអំពីកិច្ចការដែលយើងបានខិតខំធ្វើឡើយ។ កីឡាករដែលប្រកួតគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែមេដាយដែលត្រូវពុកផុយ(១កូរិនថូស ៩:២៥)។ មេដាយនោះមិនគ្រាន់តែសាបសូន្យប៉ុណ្ណោះទេ តែយូរៗទៅ គេក៏នឹងលែងនឹកចាំអំពីស្នាដៃដែលកីឡាករនោះបានសម្រេចផងដែរ។ បើសិនជាកីឡាករអាចលះបង់ខ្លាំងយ៉ាងនេះ ដើម្បីឲ្យបានរង្វាន់ក្នុងលោកិយ ដែលមិនស្ថិតស្ថេរទៅហើយ ចុះទំរំាតែយើងដែលជាអ្នកដើរតាមព្រះគ្រីស្ទវិញ តើគួរតែមានការខិតខំខ្លាំងជាងអម្បាលម្មានទៀត ដើម្បីឲ្យបានមកុដដែលមិនចេះពុកផុយ?(១ធីម៉ូថេ ៤:៨) ការលះបង់ និងការប្តេជ្ញាចិត្តរបស់កីឡាករ…
Read articleសំលៀកបំពាក់ ឬឯកសណ្ឋាន?
ខ្ញុំមានការលើកទឹកចិត្តយ៉ាងខ្លាំង ពេលបានស្តាប់អ្នកស្រីយូនិស មែកហ្ការ៉ាហាន(Eunice McGarranhan) មានប្រសាសន៍អំពីភាពជាអ្នកដឹកនាំនៃគ្រីស្ទបរិស័ទ យ៉ាងដូចនេះថា “សំលៀកបំពាក់សម្រាប់ពាក់សម្តែងរឿង គឺសម្រាប់ឲ្យយើងពាក់ដើរតួរសម្តែងជាតួរអង្គណាមួយ ដែលមិនមែនជាធាតុពិតរបស់យើង តែចំណែកឯឯកសណ្ឋានវិញ គឺរំឭកយើងថា យើងកំពុងមានតួនាទីអ្វី”។ ប្រសាសន៍របស់គាត់ ត្រង់ចំណុចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីថ្ងៃទីមួយ ដែលខ្ញុំចូលហ្វឹកហាត់ ក្នុងថ្នាក់មូលដ្ឋាន ក្នុងជួរទ័ពសហរដ្ឋអាមេរិក ដែលពេលនោះ គេបានឲ្យប្រអប់យើងម្នាក់មួយៗ ហើយបានបញ្ជាយើង ឲ្យដាក់ខោអាវស៊ីវិលចូលក្នុងប្រអប់នោះ។ បន្ទាប់មក គេក៏បានផ្ញើប្រអប់នោះ ទៅផ្ទះយើង។ ចាប់តាំងពីថ្ងៃនោះមក យើងបានពាក់ឯកសណ្ឋានយោធារាល់ថ្ងៃ ដែលឯកសណ្ឋាននោះបានរំឭកយើងថា យើងកំពុងស្ថិតនៅក្នុងវគ្គហ្វឹកហាត់កងទ័ព ដែលគេបានរៀបចំមកដើម្បីកែប្រែអាកប្បកិរិយ៉ា និងសកម្មភាពរបស់យើង ។ យ៉ាងណាមិញ សាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅក្រុងរ៉ូមថា “យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ” (រ៉ូម ១៣:១២)។ ហើយគាត់មានប្រសាសន៍ទៀតថា “គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ”(ខ.១៤)។ គោលដៅនៃការ “ដោះចោលសេចក្តីងងឹត” ហើយ “ពាក់គ្រឿងសឹករបស់ពន្លឺ” គឺដើម្បីឲ្យយើងមានអត្តសញ្ញាណថ្មី ដោយរស់នៅដោយមានការផ្លាស់ប្រែ(ខ.១៣)។ កាលណាយើងសម្រេចចិត្តដើរតាមព្រះគ្រីស្ទ ជាព្រះអម្ចាស់ នោះព្រះអង្គក៏ចាប់ផ្តើមធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះអង្គ…
Read article