អ្វីដែលយើងត្រូវដឹង

ពេល​ដែល​លោក​ហ្វ័រនែន​ដូ អរតេហ្កា(Fernando Ortega) ច្រៀង​បទ  “ខ្ញុំ​មក​ថ្វាយខ្លួន”​  (​​ក្នុង​សៀវភៅ​ចម្រៀង​ទំនុកដំកើង លេខ ២០១) គេ​អាច​ឮ​ស​ម្លេង​លោក​ប៊ីលលី ក្រាហាំ(Billy Graham) ច្រៀង​អម​ពី​ក្រោ​យ។   លោកប​ណ្ឌិ​តក្រា​ហាំ​បា​នរំ​ឭ​កអំ​ពី​ជម្ងឺ   ដែល​គាត់​មាន​កា​ល​ពី​មុន។​ កាល​នោះ គា​ត់គិ​តថា​ ​គាត់នឹ​ង​ត្រូ​វ​ស្លាប់​ដោ​យ​សា​រជ​ម្ងឺនោះ​។  ពេ​លដែ​ល​គាត់​រំ​ឭក​អំ​ពី​អតីត​កាល​ គាត់​ក៏​បា​ន​ដឹ​ងថា គា​ត់ជា​ម​នុ​ស្ស​មាន​បាប​ខ្លាំ​ង​ណាស់ ហើយ​គាត់​ក៏​ដឹ​ងផ​ង​ដែ​រ​ថា គាត់​ត្រូវ​ការ​ការអត់​ទោស​បា​ប​របស់​ព្រះ​ខ្លាំ​ង​ប៉ុណ្ណា​ ជារៀ​ងរា​ល់​ថ្ងៃ។​

ត្រង់​ចំណុច​នេះ លោក​ប៊ីលលី ក្រាហាំច​ង់ឲ្យ​​យើង​ឈ​ប់​គិតថា យើង​អាច​រ​ស់​នៅ​ ដោយ​គ្មា​ន​ព្រះ។​ យើង​ប្រហែល​ជា​គិត​ថា​ យើង​គ្មាន​ប​ញ្ហាអ្វី​ទេ​ ប៉ុ​ន្តែ យើង​ត្រូវ​ដឹង​ថា យើង​ជាកូ​ន​រ​បស់​ព្រះ​ ដែល​ព្រះអ​ង្គ​បាន​ស្រឡា​ញ់យ៉ា​ង​ក្រៃលែង(​យ៉ូហាន ៣:១៦)។

ជំហាន​ទីមួយ ដើម្បី​ក្លាយ​ជា​​គ្រីស្ទ​ប​រិស័ទដ៏​ពិ​ត ក្នុង​នាម​ជា​អ្នក​ដើ​រ​តា​មព្រះ​គ្រី​ស្ទ​ គឺ​យើង​ត្រូវ​ឈ​ប់កុ​ហក់​ខ្លួ​នឯ​ង​ថា​ យើង​អាចក្លា​យ​ជា​មនុ​ស្សល្អ​ ​ដោយ​ពឹង​អាង​ស​មត្ថ​ភា​ពខ្លួ​ន​ឯ​ង ហើយ​ត្រូវ​ទូល​សូម​ឲ្យ​ព្រះអ​ង្គ​កែប្រែ​យើ​ង​ ឲ្យ​ក្លាយ​ជា​ម​នុស្ស​ល្អ​ តាមបំ​ណង​ព្រះទ័យ​ព្រះអ​ង្គ។ យើង​នឹង​បរាជ័យ បើ​យើង​ប្រឹងធ្វើជាមនុស្សល្អដោយ​ពឹង​អា​ងខ្លួនឯង តែ​ព្រះ​អង្គ​អា​ច​ជួ​យឲ្យ​យើ​ង​លូ​តលា​ស់​ ហើយកែ​ប្រែ​ជីវិ​ត​យើង​បា​ន។​​ ព្រះទ្រង់​ស្មោះត្រ​ង់ ដូច​នេះ ព្រះអ​ង្គនឹ​ង​កែ​ប្រែជី​វិត​យើង​ ឲ្យ​ត្រូវ​តា​ម​ពេល​វេ​លា និង​តាម​ផែន​ការ​រ​បស់​ព្រះអង្គ​។

លោក​ចន ញូតុន(John Newton) ដែល​ជា​អ្នក​និពន្ធ​ប​ទ “ព្រះគុណអស្ចារ្យ” បាន​មាន​ជ​ម្ងឺបាត់​ការ​ចង​ចាំ​ ពេលគា​ត់មា​ន​វ័យ​ចាស់​ជ​រា តែទោះ​គាត់​បា​ត់​បង់​កា​រច​ង​ចាំយ៉ា​ង​ណាក៏​ដោ​យ ក៏​គាត់​នៅ​តែអា​ច​មាន​ប្រ​សាសន៍​ថា “ខ្ញុំ​នៅ​ចាំកា​រ​ពីរ​​យ៉ាង ​ទីមួយ ខ្ញុំ​ជា​មនុ​ស្ស​មាន​បា​ប​ខ្លាំង​ណា​ស់​ ហើយ​ទីពី​រ ព្រះយេ​ស៊ូ​វ​ជាព្រះសង្រ្គោះដ៏​ធំប្រ​សើ​រ”។  ការ​ទាំ​ងពី​រ​ដែ​ល​គាត់​បា​ន​និ​យាយ​នោះ​  ជាគោ​ល​នៃសេ​ចក្តី​ជំនឿ ដែល​មនុ​ស្សម្នា​ក់​ៗ​ត្រូវដឹ​ង។​-David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles