ទឹកដីនៃព្រះគុណ

គេហ​ដ្ឋាន គ្រេសលែន(Grace Land) នៅ​ក្រុង​មេមភីស រដ្ឋថេនេស៊ី ស្ថិត​ក្នុង​ចំ​ណោម​ផ្ទះ​ដែល​មា​ន​មនុស្សទៅទ​ស្សនាច្រើ​ន​បំផុត​ នៅ​សហ​រដ្ឋ​អាមេរិក។ គេ​បាន​ស​ង់​ផ្ទះនេះ​​ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៣០ ហើយ​បាន​ដា​ក់​ឈ្មោះ​ឲ្យផ្ទះ​នេះ​ តាម​លំនាំឈ្មោះ​រ​បស់​អ្នក​ស្រីគ្រេស(Grace) ដែល​ជាម្តា​យ​មីងរបស់​ម្ចាស់​ផ្ទះ​ទីមួយ​។​ ក្រោយ​មក គេ​ក៏បា​ន​ឮល្បី​ថា​ ​ផ្ទះនោះ​បា​ន​ក្លាយ​ជា​ផ្ទះ​រ​បស់​តារា​ចម្រៀង​ដ៏ល្បី​ម្នា​ក់​ គឺ​លោក​អេ​លវីស ព្រេសលី(Elvis Presley)។​

ខ្ញុំ​ស្រឡា​ញ់ឈ្មោះ​រ​ប​ស់គេ​ហដ្ឋា​ន​មួ​យនេះ​ ព្រោះ​ឈ្មោះគ្រេ​សលែ​ន ជាពា​ក្យ​ជា​ភាសា​អង់​គ្លេស ដែល​ប្រែម​កថា ទឹកដី​នៃ​ព្រះ​គុណ។ ឈ្មោះនេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹកចាំ​​ពី​ទឹ​កដី​ដ៏​អស្ចា​រ្យដែ​ល​ព្រះ​បាន​នាំ​ខ្ញុំចូ​ល​ ហើយ​អ​ត់​ទោ​ស​បាប​ឲ្យ​ខ្ញុំ ព្រមទាំ​ង​ទ​ទួល​ខ្ញុំ​ជា​កូ​នរ​ប​ស់ព្រះ​អ​ង្គ​។​ ព្រះ​អ​ង្គបា​ន​យ​ក​ខ្ញុំចេ​ញពី​ភា​ព​ង​ងឹត ហើយ​នាំ​​​ចូល​ទៅ​ក្នុ​ង “ទឹក​ដី​នៃ​ព្រះគុណ”​របស់​ព្រះអ​ង្គ​។

​សាវ័ក​ប៉ុល​បា​ន​មានប្រ​សាសន៍​ថា “ព្រះ​គុណ​​មិ​ន​​​មែ​ន​​ដូច​ជា​អំពើ​រំលង​នោះ​ទេ ដ្បិត​បើ​សិន​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​តែ​ម្នាក់ នោះ​ប្រាកដ​ជា​ព្រះគុណ​នៃ​ព្រះ ហើយ​និង​អំណោយ​ទាន​នៃ​ព្រះគុណ​នោះ ដែល​មក​ដោយសារ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះយេស៊ូវគ្រីស្ទ នឹង​បាន​ចម្រើន​​លើស​​ទៅ​ទៀត ដល់​មនុស្ស​ជា​ច្រើន​ដែរ”(រ៉ូម ៥:១៥)។​ ខ្ញុំ​នឹង​ដឹង​គុណ​ព្រះអ​ង្គ​ជា​និ​ច្ច ដ្បិត​​សេចក្តីស្រឡាញ់​នៃព្រះ​ បា​ននាំ​ខ្ញុំ​ចូល​ទៅ​ក្នុ​ងទឹ​ក​ដីនៃ​ព្រះ​គុ​ណ ដ៏​អស្ចារ្យ ដ៏​អស់​ក​ល្ប និង​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន!​

ចូរ​យើង​គិតអំ​ពី​ព្រះព​រ នៃកា​រ​បាន​ចូល​​នៅ​ក្នុង​ទឹក​ដី​នៃ​ព្រះ​គុណ​របស់​ព្រះ ដែល​នៅ​ទីនោះ ព្រះអង្គបានបើ​កផ្លូ​វឲ្យ​យើ​ងចូ​លទៅ​ក្នុ​ងព្រះ​វត្ត​មាន​ព្រះ​អ​ង្គ ហើយព្រះ​គុ​ណនៅ​តែ​ប​ន្តហូ​រ​ចូល​ក្នុង​ជី​វិត​យើ​ង  យ៉ាង​ហូរ​ហៀរ​ជា​រៀង​រា​ល់​ថ្ងៃ​។  សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​ថា  សូម្បី​តែ​​ក្នុង​ពេលអ​ស់​សង្ឃឹ​ម ក៏​ព្រះ​ទ្រង់​នៅ​តែចា​ក់​បង្ហូ​រ​ព្រះគុ​ណដ៏​គ្រ​ប់គ្រា​ន់​ទាំង​មេរ​ៗ​(២កូរិនថូស ១២:៩)​។

ទោះ​បីជា​ជី​វិ​តយើ​ង​ជួប​ប​ញ្ហាអ្វី​ក៏​ដោ​យ ក៏គ្មា​ន​អ្វីអា​ច​ព​ង្រាត់​យើង​ចេញ​ពី​ទឹកដី​​នៃ​ព្រះ​គុណរបស់ព្រះ​អង្គ​បា​នឡើ​យ​។-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles