ជម្នះសេចក្តីអំណួតខ្លួនឯង
ក្នុងសម័យចក្រភពរ៉ូម ពេលដែលមេទ័ពម្នាក់ វិលត្រឡប់ពីធ្វើសង្រ្គាមដែលមានជ័យជម្នះ តាមធម្មតា គេធ្វើក្បួនដង្ហែរជ័យជម្នះ ដើម្បីទទួលស្វាគមន៍មេទ័ព ដែលបានប្រយុទ្ធកាន់កាប់បានទឹកដីថ្មីនោះ។ នៅក្នុងក្បួនដង្ហែរនោះ មានការរាប់បញ្ចូលកងទ័ពរបស់មេទ័ពនោះ ក៏ដូចជាចំណាប់ខ្មាំង និងជ័យភ័ណ្ណ ដែលពួកគេរឹបយកបាន ជាភស្តុតាងនៃជ័យជម្នះរបស់ពួកគេ។ ពេលដែលក្បួនដង្ហែរកំពុងឆ្លងកាត់តាមទីក្រុង មានមនុស្សទាំងហ្វូងស្រែកហូរ ដើម្បីអបអរជ័យជម្នះរបស់វីរៈបុរសរបស់ពួកគេ។ តែទន្ទឹមនឹងនោះ ដើម្បីកុំឲ្យមេទ័ពនោះ មានមោទនភាពបំប៉ោងហួសហេតុពេក គេបានឲ្យទាសករម្នាក់ជិះនៅក្នុងរទេះសេះចម្បាំងជាមួយគាត់ ក្នុងក្បួនដង្ហែរនោះដែរ។ តើមកពីហេតុអ្វី? មូលហេតុគឺដើម្បីកាលណាជនជាតិរ៉ូម៉ាំងទាំងហ្វូងៗ ស្រែកសរសើរមេទ័ពនោះយ៉ាងកងរំពង ទាសករនោះអាចបន្តខ្សិបដាក់ត្រចៀកគាត់ជាប់ជានិច្ចថា “អ្នកក៏អាចស្លាប់ដែរ”។ ពេលយើងមានជ័យជម្នះ ហើយក៏អាចភ្លេចភាពកម្សោយរបស់ខ្លួនឯង ហើយអនុញ្ញាតឲ្យចិត្តយើងមានពេញដោយអំណួតដ៏គ្រោះថ្នាក់។ សាវ័កយ៉ាកុបបាននាំយើង ឲ្យងាកចេញពីគ្រោះថ្នាក់នៃសេចក្តីអំណួត ហើយងាកទៅរកការបន្ទាបខ្លួន និងងាកទៅរកព្រះវិញ។ បានជាគាត់មានប្រសាសន៍ថា “ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ”(យ៉ាកុប ៤:៦)។ ចំណុចសំខាន់នៃសេចក្តីបង្រៀននេះគឺ ព្រះគុណ ។ គ្មានអ្វីដែលអស្ចារ្យជាងព្រះគុណព្រះឡើយ! មានតែព្រះអម្ចាស់ទេ ដែលសមនឹងទទួលការអរព្រះគុណ និងសរសើរដំកើង ជាពិសេស សម្រាប់ព្រះគុណដែលព្រះអង្គបានប្រទានដល់យើង។ ស្នាដៃ ជ័យជម្នះ ឬភាពអស្ចារ្យរបស់យើង មិនមែនបានមកពីខ្លួនយើងឡើយ តែជាព្រះពរនៃព្រះគុណនៃព្រះដែលគ្មានអ្វីប្រៀបផ្ទឹមបាន ដែលជាទីពឹងផ្អែករបស់យើង អស់កល្បជានិច្ច។—Bill Crowder
Read articleភ្នែកខាងវិញ្ញាណដ៏អស់កល្ប
កាលពីខែមុន ខ្ញុំបានទៅពិនិត្យភ្នែក។ ក្រោយមក គ្រូពេទ្យបានប្រាប់ខ្ញុំថា ពេលនេះខ្ញុំអាចមើលឃើញរូបភាពនៅឆ្ងាយៗ ច្បាស់ជាងមុន។ ពីដំបូងឡើយ ខ្ញុំគិតថា នេះជាដំណឹងល្អ តែក្រោយមកមិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានប្រាប់ខ្ញុំថា “យើងអាចមើលឃើញរូបភាពនៅឆ្ងាយ ច្បាស់ជាងមុន ពេលដែលយើងមានវ័យកាន់តែចាស់ តែទន្ទឹមនឹងនោះ ការមើលឃើញរូបភាពនៅជិត ក៏អាចមានការអន់ថយផងដែរ”។ ដំណឹងនេះ បានធ្វើឲ្យខ្ញុំគិតអំពីការមើលឃើញរូបភាពនៅឆ្ងាយមួយបែបទៀត របស់គ្រីស្ទបរិស័ទមួយចំនួន ដែលខ្ញុំបានសង្កេតមើលក្នុងពេលកន្លងមក។ អ្នកដែលបានស្គាល់ព្រះអម្ចាស់អស់រយៈពេលយូរ ឬបានឆ្លងកាត់ការល្បងលធំៗក្នុងជីវិត ហាក់ដូចជាអាចមើលទៅនគរស្ថានសួគ៌បានឃើញច្បាស់ជាងយើងរាល់គ្នា។ ភ្នែកខាងវិញ្ញាណដ៏អស់កល្បរបស់ពួកគេ កាន់តែមើលឃើញច្បាស់ល្អ ហើយការមើលឃើញរូបភាព “លោកិយ” ដែលនៅជិតបង្កើយ ក៏មានការថយចុះផងដែរ។ ដោយសារសាវ័កប៉ុល មានភ្នែកខាងវិញ្ញាណប្រភេទនេះហើយ បានជាគាត់លើកទឹកចិត្តពួកជំនុំក្រុងកូរិនថូសថា “ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ … របស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ”(២កូរិនថូស ៤:១៧-១៨)។ សព្វថ្ងៃនេះ យើងត្រូវរៀនប្រើ “ភ្នែកខាងវិញ្ញាណ”របស់យើង។ លោកយ៉ូណាថាន អេឌ-វើត(Jonathan Edwards) ដែលជាអ្នកប្រាជ្ញទេវវិជ្ជា បានមានប្រសាសន៍ថា “ការទៅរស់នៅ ក្នុងនគរស្ថានសួគ៌ ជាមួយព្រះ ដោយអំណរដ៏ពោរពេញ…
Read articleការបម្រើ និងការធ្វើបន្ទាល់
ក្នុងអំឡុងពេលដែលអ្នកស្រី ក្លេតឌីស អាយវ៉ដ(Gladys Aylward) កំពុងធ្វើការជាអ្នកបម្រើតាមផ្ទះ ក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស នៅដើមសតវត្សរ៍ទី២០ គាត់មានក្តីស្រមៃមួយ។ គោលដៅរបស់គាត់ គឺធ្វើជាបេសកជន ក្នុងប្រទេសចិន។ តែមានអង្គការបេសកកម្មមួយបានប្រាប់គាត់ថា គាត់ “មិនមានសមត្ថភាពគ្រប់គ្រាន់ទេ” ហើយក៏បានបដិសេធមិនឲ្យគាត់ទៅបម្រើការជាបេសកជនឡើយ។ ដូចនេះ អ្នកស្រីក្លេឌីស ក៏បានសម្រេចចិត្តធ្វើដំណើរទៅប្រទេសចិន ដោយខ្លួនឯង។ ពេលគាត់មានអាយុ២៨ឆ្នាំ គាត់បានយកលុយដែលគាត់បានសន្សំពេញមួយជីវិត ទៅទិញសំបុត្រយន្តហោះ ដែលសម្រាប់ធ្វើដំណើរបានតែមួយជើង ទៅភូមិយ៉ាងចេង នៅតំបន់ដាច់ស្រយ៉ាលក្នុងប្រទេសចិន។ បន្ទាប់មក គាត់ក៏បានបើកផ្ទះសំណាក់មួយ សម្រាប់ពួកអ្នកជំនួញដែលធ្វើដំណើរកាត់តាមនោះ ហើយគាត់ក៏បានចែកចាយអំពីរឿងក្នុងព្រះគម្ពីរ នៅទីនោះ។ អ្នកស្រីក្លេឌីសក៏បានបម្រើការ នៅក្នុងភូមិផ្សេងទៀតផងដែរ ហើយគេក៏បានហៅគាត់ថា អៃ-វេដេហ ដែលជាភាសាចិនប្រែមកថា “អ្នកមានគុណធម៌”។ សាវ័កប៉ុលក៏បានផ្សាយដំណឹងល្អ ទៅដល់តំបន់ឆ្ងាយៗ ក្នុងពិភពលោកផងដែរ។ គាត់បានដាក់ខ្លួនធ្វើអ្នកបម្រើ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកដទៃ(២កូរិនថូស ១១:១៦-២៩)។ គឺដូចដែលគាត់បានមានប្រសាសន៍ អំពីការបម្រើនោះថា “យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបំរើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវដែរ”(៤:៥)។ មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែត្រូវបានព្រះត្រាសហៅ ឲ្យទៅអត់ទ្រាំនឹងទុក្ខលំបាក នៅក្នុងការផ្សាយដំណឹងល្អ…
Read articleការអស្ចារ្យដែលហោះហើរ
ក្នុងចំណោមស្នាព្រះហស្តទាំងឡាយរបស់ព្រះ សត្វមេអំបៅ ស្ថិតក្នុងចំណោមសត្វដ៏ស្រស់ស្អាតបំផុត ដែលព្រះអង្គបានបង្កើត! សត្វមេអំបៅហោះហើរយ៉ាងស្រទន់ ដោយទទះស្លាបដែលមានពណ៌ចម្រុះ ហើយពេលដែលយើងស្វែងយល់ពីរបៀបនៃការបន្លាស់ទីលំនៅ របស់ពួកវា យើងប្រហែលជាយល់ថា ពួកវាជាស្នាព្រះហស្តឯក នៃពិភពធម្មជាតិ។ សត្វល្អិតដែលចេះហើរនេះ មិនគ្រាន់តែបាននាំមកនូវការមើលកម្សាន្តប៉ុណ្ណោះទេ តែទន្ទឹមនឹងនោះ ក៏បានផ្តល់ឲ្យយើងនូវគំរូនៃភាពអស្ចារ្យ នៃស្នាព្រះហស្តដ៏ប៉ិនប្រសប់របស់ព្រះ។ ឧទាហរណ៍ សត្វមេអំបៅស្តេចដ៏អស្ចារ្យ អាចធ្វើដំណើរ៤៨០០គីឡូម៉ែត្រ ក្នុងការផ្លាស់ទីលំនៅ ពីសហរដ្ឋអាមេរិក ទៅតំបន់អាមេរិកកណ្តាល ដែលនៅទីបំផុត ពួកវាក៏បានទៅដល់ដើមឈើ ដែលឪពុកម្តាយ ឬជីដូនជីតាវាធ្លាប់ទំនៅ កាលពីជំនាន់មុនៗ។ ការផ្លាស់ទីលំនៅនេះ ត្រូវបានទទួលការបញ្ជា ដោយខួរក្បាលរបស់ពួកវា ដែលមានទំហំប៉ុនក្បាលប៊ិច។ ម្យ៉ាងទៀត យើងអាចពិចារណា អំពីការប្រែរូបកាយ របស់សត្វមេអំបៅស្តេចពីសត្វដង្កូវ។ ពេលដែលសត្វដង្កូវធ្វើសូត្រព័ទ្ធជុំវិញខ្លួនវា វាបញ្ចេញជាតិគីមីម្យ៉ាង ដែលធ្វើឲ្យផ្នែកខាងក្នុងខ្លួនវាប្រែក្លាយជាមានសភាពទន់ ដោយគ្មានរូបរាង្គអ្វីមួយច្បាស់លាស់។ ប៉ុន្តែ វាក៏ដុះចេញជាខួរក្បាល គ្រឿងក្នុង ក្បាល ជើង និងស្លាបសត្វមេអំបៅ។ មានអ្នកឯកទេសខាងសត្វមេអំបៅម្នាក់ បានមានប្រសាសន៍ថា “ការលូតលាស់នៃរូបកាយរបស់សត្វដង្កូវ ក្លាយជាសត្វមេអំបៅ ដែលមានខ្លួន និងស្លាប គឺពិតជាស្ថិតក្នុងចំណោមភាពអស្ចារ្យ នៃជីវិតនៅលើផែនដីនេះ”។ មានអ្នកឯកទេសម្នាក់ទៀត…
Read articleលោតឡើងទៅលើវិញ
ពមហាវិទ្យាល័យទ្រីនីធីបានប្រកួតឈ្នះ ២៥២លើកជាបន្តបន្ទាប់ ពោលគឺប្រកួតឈ្នះជាប់គ្នា មិនដែលចាញ់ បានរយៈពេលវែងបំផុត ក្នុងប្រវត្តិសាស្រ្តនៃការប្រកួតកីឡារវាងសកលវិទ្យាល័យទាំងឡាយ នៅសហរដ្ឋអាមេរិក ប៉ុន្តែ នៅថ្ងៃទី១៨ មករា ឆ្នាំ២០១២ ជ័យជម្នះដ៏វែងនេះ ត្រូវបានបញ្ចប់ ពេលដែលមហាវិទ្យាល័យនេះ បានចាញ់សកលវិទ្យាល័យយេល ក្នុងការប្រកួតវាយកូនបាល់ជាមួយនឹងជញ្ជាំង។ ពេលព្រឹក ក្នុងថ្ងៃបន្ទាប់ពីការប្រកួតចាញ់ជាលើកទីមួយ ក្នុងរយៈពេល១៤ឆ្នាំ លោកប៉ុល អាសៃអានទី(Paul Assaiante) ដែលជាគ្រូបង្វឹកនៃក្រុមកីឡាករទ្រីនីធី បានទទួលសារអេឡិចត្រូនិច ឬអ៊ីមេល ពីមិត្តភ័ក្រ្តរបស់គាត់ម្នាក់ ដែលជាគ្រូបង្វឹកបាល់ទាត់ដ៏ល្បីល្បាញម្នាក់ ដែលក្នុងនោះគាត់បានសរសេរថា “អ្នកធ្លាក់ចុះហើយ ពេលនេះ អ្នកត្រូវតែលោតឡើងទៅលើវិញ”។ រយៈពេល១០ថ្ងៃក្រោយមក ក្រុមកីឡាករ នៃគ្រូបង្វឹកបាល់ទាត់រូបនោះ ក៏បានទទួលបរាជ័យ ក្នុងការប្រកួតបាល់ទាត់ NFL Super Bowl ដែលស្ថិតក្នុងចំណោមព្រឹត្តិការណ៍ដែលមានគេទស្សនាច្រើនបំផុត។ ត្រង់ចំណុចនេះ បរាជ័យ ជាអ្វីដែលយើងរាល់គ្នាជួបប្រទះ ជាធម្មតាដោយជៀសមិនរួច។ ការប្រកួតចាញ់ អាចធ្វើឲ្យយើងមានអារម្មណ៍ពិបាកទទួលយកណាស់ ប៉ុន្តែ ការបរាជ័យខាងវិញ្ញាណ បានអាចធ្វើឲ្យយើងថ្កោលទោសខ្លួនឯង កាន់តែខ្លាំងជាងនេះទៅទៀត។ តើយើងអាចជម្នះអារម្មណ៍ របស់យើងដោយរបៀបណា ពេលដែលយើងបានធ្វើឲ្យព្រះ និងអ្នកដទៃពិបាកចិត្ត ហើយធ្វើឲ្យខ្លួនឯងខកចិត្តនោះ?…
Read articleអ្នកមកក្រោយគេបាន ទទួលការស្វាគមន៍
មានពេលយប់មួយ ខ្ញុំបានទៅមជ្ឈមណ្ឌលថែរទាំចាស់ជរាមួយកន្លែង។ ពេលនោះ លោកថម(Tom) បានដើរចេញពីបន្ទប់ស្នាក់នៅរបស់គាត់ស្ងាត់ៗ ដោយសង្ឃឹមថា នឹងបាននិយាយលេងជាមួយខ្ញុំ ឲ្យទាន់ពេលដែលខ្ញុំមិនទាន់ទៅវិញ។ បន្ទាប់ពីយើងបានជជែកគ្នាលេងអស់មួយរយៈ គាត់សួរខ្ញុំថា “តើព្រះទ្រង់មិនខឹងនឹងខ្ញុំទេឬ បើសិនជាខ្ញុំទើបតែទទួលជឿទ្រង់នៅពេលដែលមានវ័យចាស់ដូចនេះ”។ សំណួរនេះមិនគួរឲ្យភ្ញាក់ផ្អើលទេ។ ក្នុងនាមជាអ្នកផ្សាយដំណឹងល្អ ជាញឹកញាប់ ខ្ញុំបានឮពាក្យសម្តីគ្រប់បែបយ៉ាងពីអ្នកចាស់ទុំ ពីអ្នកដែលមានបញ្ហាញៀននឹងអ្វីមួយ និងពីអ្នកដែលធ្លាប់ជាប់ពន្ធធនាគារជាដើម។ ពួកគេបានគិតថា ពួកគេមានហេតុផលនឹងជឿថា ខ្លួនយឺតពេលហើយ គឺមិនអាចទទួលជឿព្រះ ឬឲ្យទ្រង់ប្រើខ្លួនឡើយ។ ខ្ញុំក៏បានចំណាយពេលជាមួយលោកថម ដើម្បីស្វែងយល់អំពីបុគ្គលទាំងឡាយ នៅក្នុងព្រះគម្ពីរ ដែលអាចគិតថា ខ្លួនយឺតពេលហើយ គឺមិនអាចទទួលជឿព្រះបានទេ ដោយសារតែអតីតកាលរបស់ពួកគេ។ ប៉ុន្តែ នាងរ៉ាហាប ដែលជាស្រ្តីលក់ខ្លួន (យ៉ូស្វេ ២:១២-១៤ ហេព្រើ ១១:៣១) និងលោកសាខេ ដែលជាអ្នកយកពន្ធ (លូកា ១៩:១-៨) បានសម្រេចចិត្តទទួលជឿព្រះ ទោះបីជាខ្លួនមានអតីតកាលយ៉ាងដូចម្តេចក៏ដោយ។ ពេលនោះ យើងក៏បានងាកមកមើលរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ អំពីពួកជើងឈ្នួលចំការទំពាំងបាយជូរ(ម៉ាថាយ ២០:១-១៦)។ អ្នកដែលបានស៊ីឈ្នួលក្នុងចំការបានកាន់តែយូរ ក៏បានធ្វើការកាន់តែច្រើន សម្រាប់ម្ចាស់ចំការ (ខ.២-៧) ប៉ុន្តែ ក្រោយមក អ្នកទាំងនោះក៏បានដឹងថា ម្ចាស់ចំការបានឲ្យតម្លៃពួកគេ…
Read article