ប្រព័ន្ធកិត្តិយស
នៅក្បែរផ្ទះយើង មានផ្ទះជាច្រើនដែលដាក់លក់បន្លែ ផ្លែឈើ និងផ្កា ដែលមានគ្រប់រដូវ នៅតាមដងផ្លូវ។ ជួនកាល យើងបានបើកបរឡានអែបតូប ដែលគ្មានអ្នកលក់នៅប្រចាំការ ហើយលក់ដូរ តាម “ប្រព័ន្ធកិត្តិយស”។ ពេលដែលយើងរើសយកផ្កា និងផ្លែឈើហើយ យើងក៏បានដាក់លុយ ចូលទៅក្នុងប្រអប់ដាក់លុយ ឬកំប៉ុងកាហ្វេកញ្ចាស់មួយ។ បន្ទាប់មក យើងក៏បានទៅផ្ទះ ដើម្បីប្រើប្រាស់ផ្លែឈើ និងបន្លែដែលគេទើបតែបេះមកលក់ថ្មីៗ យ៉ាងសប្បាយរីករាយ។ ប៉ុន្តែ ប្រព័ន្ធកិត្តិយស មិនតែងតែមានដំណើរការល្អដូចនេះរហូតឡើយ។ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ឈ្មោះជែកគី(Jackie) បានដាក់តុលក់ផ្កានៅមុខផ្ទះរបស់នាង។ ថ្ងៃមួយ នាងបានក្រឡេចមើលតាមបង្អូច ឃើញមានស្រ្តីម្នាក់បានស្លៀកពាក់យ៉ាងស្អាតបាត ដោយមានពាក់មួកដ៏ធំផង។ ស្រ្តីម្នាក់នោះបានរើសយកផ្កាជាច្រើនផើង ដាក់ចូលក្នុងគូទឡានរបស់នាង។ ឃើញដូចនោះ ជែកគីក៏ញញឹម ដោយសង្ឃឹមក្នុងចិត្តថា នឹងបានប្រាក់ចំណេញប្រហែល៥០ដុល្លា សម្រាប់កម្លាំងពលកម្ម ដែលមានបានបញ្ចេញនៅក្នុងសួនច្បារបស់នាង។ ប៉ុន្តែ ក្រោយមក ពេលនាងមកមើលក្នុងប្រអប់ដាក់លុយ មិនឃើញមិនលុយនៅក្នុងនោះសោះ! ដូចនេះ តាមប្រព័ន្ធកិត្តិយស ស្រ្តីម្នាក់នោះ បានបាត់បង់កិត្តិយស ដោយសារបានប្រព្រឹត្តដូចនោះ។ ស្រ្តីនោះប្រហែលជាគិតថា ការយកផ្ការបស់គេ ដោយមិនឲ្យលុយ គ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ។ ប៉ុន្តែ ការស្មោះត្រង់នៅក្នុងការដ៏តូច បង្ហាញថា…
Read articleបំពេញឆ្នាំដែលស៊ីបង្ខូច
គ្មាននរណាម្នាក់ ដែលអាចនិយាយថា ខ្លួនមិនចេះស្តាយក្រោយនោះឡើយ។ ជាញឹកញាប់ យើងបានសម្រេចចិត្តដើរផ្លូវខុស ដែលផ្លូវខ្លះវែងជាងផ្លូវផ្សេងទៀត ហើយក៏អាចបន្តជះឥទ្ធិពលមកលើគំនិត រូបកាយ និងវិញ្ញាណក្នុងរយៈពេលយូរផងដែរ។ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានរស់នៅក្នុងជីវិតដែលញៀនស្រា និងញៀនថ្នាំ អស់រយៈពេលជាច្រើនឆ្នាំ។ តែព្រះបានធ្វើការដ៏អស្ចារ្យក្នុងជីវិតគាត់ ហើយថ្មីៗនេះ គាត់បានធ្វើពិធីអបអរការផ្តាច់សារធាតុញៀន អស់រយៈពេល២៥ឆ្នាំ។ សព្វថ្ងៃនេះ គាត់កំពុងតែមានជោគជ័យក្នុងមុខជំនួញ គាត់មានភរិយាដែលមានការប្តូរប្តេជ្ញ ហើយកូនៗរបស់គាត់ក៏សុទ្ធតែជាអ្នកស្រឡាញ់ព្រះយេស៊ូវ។ គាត់មានចិត្តឆេះឆួលចង់ ឈោងចាប់អ្នកដទៃ ដែលកំពុងជាប់ខ្លួនក្នុងរណ្តៅនៃជីវិត ហើយគាត់បានបម្រើការជាគ្រូបង្រៀនផ្ទាល់ខ្លួន ដែលមានប្រាជ្ញា និងសេចក្តីស្រឡាញ់ នៅក្នុងប្រតិបត្តិការណ៍សង្រ្គោះជីវិតពួកគេ។ ព្រះមិនដែលបោះបង់យើងចោលឡើយ! ទោះបីជាយើងបានធ្វើការសម្រេចចិត្តខុស ក្នុងពេលកាលពីមុន ដែលធ្វើឲ្យយើងមានវិបត្តិសារីក៏ដោយ ក៏យើងនៅតែអាចសម្រេចចិត្តជ្រើសរើសផ្លូវនៃជីវិត ក្នុងពេលឥឡូវនេះ។ យើងអាចសម្រេចចិត្ត ថាតើយើងត្រូវបន្តរស់នៅក្នុងជីវិតដែលហិនហោច ដោយគ្រាន់តែខំលេបវិបត្តិសារី ឬយើងត្រូវរត់ទៅរកព្រះគ្រីស្ទ ដោយជឿថា ទ្រង់មានផ្លូវ “នៃការបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូច ដោយសត្វកណ្តូប”(យ៉ូអែល ២:២៥)។ ពេលដែលយើងស្វែងរកការប្រោសឲ្យជា និងអំណាចនៃការរំដោះរបស់ទ្រង់ ដោយការប្រែចិត្តចេញពីអំពើបាប នោះយើងនឹងបានទទួលសេចក្តីមេត្តាករុណាពីទ្រង់មិនខាន។ ទោះបីជាយើងនៅតែទទួលផលវិបាក ពីការអ្វីដែលយើងបានធ្វើពីអតីតកាលក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា ព្រះទ្រង់មានអនាគតដ៏ល្អ និងរុងរឿង សម្រាប់អ្នកដែលទុកចិត្តលើទ្រង់!–Joe Stowell
Read articleនិយាយឲ្យងាយយល់
លោកចេមស៍ ម៉ាឌីសិន(James Madison) ដែលជាប្រធានាធិបតីទីបួន នៃសហរដ្ឋអាមេរិក មានតួនាទីដ៏សំខាន់ នៅក្នុងការធ្វើសេចក្តីព្រៀងច្បាប់រដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិក។ គាត់បានដាស់តឿន ដោយប្រឆាំងនឹងការបង្កើតច្បាប់ “ដែលវែងពេល ដែលធ្វើឲ្យគេអានមិនកើត ឬស្មុគ្រស្មាញពេក ដែលគេមិនអាចយល់បាន”។ អ្នកបង្កើតច្បាប់គួរតែអនុវត្តតាមយោបលរបស់គាត់ ឲ្យបានកាន់តែច្រើនថែមទៀតទើបល្អ នោះបើតាមការសិក្សាអំពីទម្រង់នៃរដ្ឋាភិបាលដ៏ស្មុគ្រស្មាញមួយចំនួន។ យ៉ាងណាមិញ ជួនកាល ពេលដែលយើងផ្សាយដំណឹងល្អ យើងបានធ្វើឲ្យគេកាន់តែពិបាកយល់អំពីដំណឹងល្អ។ យើងអាចអរសប្បាយ ដែលព្រះគម្ពីរបានបកស្រាយអំពីដំណឹងល្អនៃសេចក្តីសង្រ្គោះ ដោយប្រើពាក្យពេចន៍ច្បាស់ៗ ហើយយើងងាយស្រួលយល់។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់លោកនីកូដេម ដែលជាពួកផារិស៊ីដែលមានការអប់រំខ្ពស់ម្នាក់ថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដ៏ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ ដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើង តែឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។ ក្រោយមកទ្រង់មានបន្ទូលថា “ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត។ បើមិនមកតាមខ្ញុំ នោះគ្មាននរណាអាចទៅឯព្រះវរបិតាបានឡើយ”(១៤:៦)។ ពេលដែលអ្នកយាមគុក នៅក្រុងភីលីព សួរសាវ័កប៉ុល អំពីរបៀបទទួលសេចក្តីសង្រ្គោះ គាត់ក៏បានមានប្រសាសន៍ទៅកាន់អ្នកយាមគុករូបនោះត្រង់ៗថា “ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ”(កិច្ចការ ១៦:៣១)។ ព្រះគម្ពីរបាននិទានរឿងនៃសេចក្តីស្រឡាញ់ដ៏មានតម្លៃរបស់ព្រះ តាមរបៀបដ៏សាមញ្ញ។ ទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ មកសង្រ្គោះយើង ឲ្យរួចពីបាប និងសេចក្តីស្លាប់។ នេះជាដំណឹងល្អដ៏អស្ចារ្យ ដែលសូម្បីតែក្មេងៗក៏អាចយល់បាន។–Dave Egner
Read articleតើមានបំណងប្រាថ្នាធំ ជាការខុសឆ្គងឬ?
តើការមានបំណងប្រាថ្នាខ្ពស់ ជាការខុសឆ្គងឬទេ? តើខុសដែរឬទេ ដែលយើងខំធ្វើឲ្យខ្លួនក្លាយជាមនុស្សដែលលេចធ្លោជាងគេ? ជាការពិតណាស់ ការទាំងអស់នេះអាចជាការខុសឆ្គង។ ការមានបំណងប្រាថ្នាខ្ពស់ អាចជាការខុសឬត្រូវ អាស្រ័យទៅលើគោលដៅ និងអ្វីដែលជំរុញចិត្តយើង គឺយើងអាចសួរខ្លួនឯងថា យើងធ្វើដើម្បីសិរីល្អព្រះ ឬដើម្បីភាពរុងរឿងរបស់ខ្លួនឯង។ ក្នុងបទគម្ពីរ ១ថែស្សាឡូនិច ៤:១ សាវ័កប៉ុលបានប្រាប់យើងថា គ្រីស្ទបរិស័ទត្រូវតែរស់នៅ “ដើម្បីបំពេញបំណងព្រះទ័យព្រះ”។ អ្នកខ្លះចាប់ផ្តើមមានបំណងចិត្តចង់បំពេញព្រះទ័យព្រះ ពេលដែលខ្លួនទើបតែទទួលសេចក្តីសង្រ្គោះ។ អ្នកខ្លះទៀតបានចំណាយពេលរៀនផ្គាប់ព្រះទ័យព្រះបន្តិចម្តងៗ។ តែទោះបីជាការផ្លាស់ប្រែរបស់យើង កើតឡើងភ្លាមៗ ឬមានដំណើរការយឺតៗក៏ដោយ ក៏ក្នុងនាមជាគ្រីស្ទបរិស័ទ យើងត្រូវតែប្រមុលទៅមុខ ឆ្ពោះទៅរកគោលដៅដែលព្រះបានដាក់ឲ្យ គឺមិនមែនដើម្បីបំពេញប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ ដូចនេះ បើសិនជាយើងកំពុងនៅកន្លែងធ្វើការ នោះយើងអាចសួរថា “តើការរីកចម្រើននៃការងាររបស់ខ្ញុំ ជួយឲ្យខ្ញុំបម្រើអ្នកដទៃ និងថ្វាយសិរីល្អដល់ព្រះឬទេ?” កាលណាយើងមានបំណងប្រាថ្នាធំសម្រាប់ព្រះ នោះយើងត្រូវផ្តោតទៅលើព្រះអង្គ និងទៅលើអ្នកដទៃ ដែលនៅខាងក្រៅខ្លួនយើង ដោយសួរខ្លួនឯងជានិច្ចថា ទ្រង់បានប្រទានអំណោយទានអ្វីខ្លះដល់យើង ហើយតើទ្រង់សព្វព្រះទ័យឲ្យយើងប្រើដោយរបៀបណា? សាវ័កប៉ុលបានបង្រៀនយើង ឲ្យធ្វើការ “ដោយចិត្តស្មោះត្រង់ ដោយកោតខ្លាចព្រះ” (កូល៉ុស ៣:២២)។ ទោះយើងកំពុងធ្វើការអ្វីក៏ដោយ មិនថាតែនៅក្នុងបន្ទប់ការិយ៉ាល័យ ឬនៅក្នុងទូក ឬក៏នៅកន្លែងណាក៏ដោយ យើងត្រូវបម្រើអ្នកដទៃ ដោយគិតថា យើងកំពុងធ្វើការនេះថ្វាយព្រះ…
Read articleការពារផ្លាកយីហោរបស់អ្នក
មានហាងលក់សំលៀកបំពាក់ដែលពេញនិយមមួយកន្លែង បានតម្រូវឲ្យអ្នកលក់របស់ខ្លួនស្លៀកពាក់ ដូចរូបមនុស្សជ័រ ដែលគេដាក់តាំងបង្ហាញក្នុងទូរកញ្ចក់ ផ្សាយពាណិជ្ជកម្មសំលៀកបំពាក់របស់ហាងនេះ។ គេបានហៅវិធីសាស្រ្តនេះថា “ការការពារផ្លាកយឺហោ”។ គេបានអនុវត្តដូចនេះ ដោយសារគេយល់ថា អ្នកទិញឥវ៉ាន់ងាយនឹងទិញសំលៀកបំពាក់ ពេលដែលពួកគេចង់ឲ្យខ្លួនមានរូបសម្បត្តិ ដូចមនុស្សស្រស់សង្ហាដែលកំពុងស្លៀកអាវនោះ។ នៅក្នុងវប្បធម៌ដែលផ្តោតទៅលើអតិថិជន មនុស្សយើងនឹងត្រូវគេល្បួង ឲ្យគិតថា ខ្លួនអាច “ទិញ” ការទទួលស្គាល់ពីអ្នកដទៃ ដោយស្លៀកពាក់ខោអាវ ដូចអ្នកដែលមានសម្រស់។ អ្នកលក់សំលៀកបំពាក់ធ្វើឲ្យយើងជឿថា អ្នកដទៃពេញចិត្តយើង ដោយសារយើងមានរូបសម្បត្តិល្អ។ សម្រាប់យើងដែលជាគ្រីស្ទបរិស័ទវិញ ជួនកាលយើងថែមទាំងជឿថា យើងអាចនាំឲ្យគេជឿព្រះ ដោយធ្វើឲ្យខ្លួនឯងមានភាពទាក់ទាញចំពោះលោកិយ។ ប៉ុន្តែ ព្រះគម្ពីរបានចែងយ៉ាងច្បាស់ អំពីចំណុចសំខាន់ៗដែលយើងត្រូវមាន នៅក្នុងការនាំគេឲ្យស្គាល់ព្រះ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងមានលក្ខណៈសម្បត្តិដូចព្រះយេស៊ូវ។ បានសេចក្តីថា ព្រះយេស៊ូវជា “ផ្លាកយឺហោ”របស់យើង ព្រោះព្រះទ្រង់បានតម្រូវឲ្យយើងត្រឡប់ដូចជារូបអង្គរបស់ព្រះរាជបុត្រាទ្រង់(រ៉ូម ៨:២៩)។ យើងទាក់ទាញអ្នកដទៃ ឲ្យទទួលជឿព្រះគ្រីស្ទ ពេលដែលយើងមានអាកប្បកិរិយ៉ាដូចទ្រង់ ដែលរួមមាន ចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់ (កូល៉ុស ៣:១២) ហើយដែលសំខាន់បំផុតនោះ គឺយើងត្រូវមានសេចក្តីស្រឡាញ់ (ខ.១៤)។ យើងមិនត្រូវខំដុសខាត់ និងការពាររូបអង្គរបស់យើងនោះទេ ផ្ទុយទៅវិញ យើងត្រូវការពារ…
Read articleខ្ញុំ-ស្រ-ឡាញ់…
មានពេលមួយ ខ្ញុំបានទៅកន្លែងអាងហែលទឹកសាធារណៈជាមួយស្វាមីរបស់ខ្ញុំ។ ពេលនោះមនុស្សម្នាដែលនៅជុំវិញខ្លួនយើង បាននាំគ្នាមើលទៅលើមេឃ។ មានយន្តហោះតូចមួយ កំពុងបញ្ចេញផ្សែងដែលមានរាងដូចអក្សរ។ ពេលដែលយើងកំពុងមើលយន្តហោះនោះ អ្នកបើកយន្តហោះនោះបានបញ្ចេញផ្សែង ជាអក្សរភាសាអង់គ្លេស ដែលប្រែមកថា “ខ្ញុំ-ស្រ-ឡាញ់”។ អ្នកទស្សនាក៏បានស្មានថា ប្រហែលជាគាត់កំពុងតែសុំនារីណាម្នាក់រៀបការហើយ។ ឬប្រហែលជាមានបុរសដ៏រ៉ូមិនទិចម្នាក់ បានឲ្យគេបើកយន្តហោះនេះ នៅពេលដែលគាត់កំពុងឈរជាមួយមិត្តស្រីរបស់ខ្លួន នៅក្បែរបន្កាន់ដៃ ហើយនឹងសុំនាងរៀបការហើយមើលទៅ។ យើងក៏បានបន្តមើលទៅលើទៀត ក៏ឃើញអក្សរចេញមកទៀតថា “ខ្ញុំ-ស្រ-ឡាញ់-យេ”។ ភ្លាមនោះ ខ្ញុំក៏ឮសម្លេងក្មេងស្រីម្នាក់និយាយថា ពាក្យចុងក្រោយនោះ ប្រហែលជា ឈ្មោះរបស់យេន ឬយេស៊ីកា។ អ្នកបើកយន្តហោះក៏បន្តបញ្ចេញអក្សរបន្ទាប់ទៀត ហើយគេក៏ដឹងថា ឈ្មោះនោះជាព្រះនាមរបស់ព្រះយេស៊ូវសោះ។ ដូចនេះ គាត់ចង់ប្រកាស់ប្រាប់មនុស្សជាច្រើនឲ្យដឹងថា គាត់ស្រឡាញ់ព្រះយេស៊ូវ។ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ច្រើនតែបញ្ចប់ការអធិស្ឋានរបស់គាត់ ដោយពាក្យថា “ព្រះអម្ចាស់អើយ ទូលបង្គំស្រឡាញ់ព្រះអង្គ”។ គាត់មានប្រសាសន៍ថា “ខ្ញុំមិនអាចឃាត់ខ្លួនឯង មិនឲ្យនិយាយថា ខ្ញុំស្រឡាញ់ទ្រង់បានឡើយ ព្រោះទ្រង់បានលះបង់ជាច្រើនយ៉ាងនេះសម្រាប់ខ្ញុំ”។ ត្រង់ចំណុចនេះ ក្នុងបទគម្ពីររ៉ូម ៦:១-១១ សាវ័កប៉ុលបានប្រាប់យើងអំពីការដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង ដែលសមនឹងឲ្យយើងស្រឡាញ់ទ្រង់ ដែលការទាំងនោះមានដូចជា ការជាប់ឆ្កាង ការបញ្ចុះក្នុងផ្នូរ និងការមានព្រះជន្មឡើងវិញ។ ដោយសារហេតុនេះហើយ អ្នកដែលបានជឿព្រះយេស៊ូវ នោះក៏មានជីវិតអស់កល្បជានិច្ច(ខ.៤)ផងដែរ យើងមិនចាំបាច់ត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់អំពើបាប…
Read article