កន្លែង​ដែល​ព្រះអង្គ​អាច​ប្រើ​យើង

១សាំយ៉ូអែល ១៧:១៧-២៦,៣២ ទូល​បង្គំ​ជា​បាវ​បំរើ​របស់​ទ្រង់​នឹង​សូម​ចេញ​ទៅ​តយុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ​។ ១សាំយ៉ូអែល ១៧:៣២ កាលហ៊ែឌ័រ(Heather) មាន​ការងារ​ជា​អ្នក​ដឹក​ជញ្ជូន មាន​ពេល​មួយ គាត់​ត្រូវ​ដឹក​ជញ្ជូន​អាហារ ទៅដល់​ផ្ទះ​របស់​លោក​ធីម(Tim)។ ពេល​គាត់​ទៅ​ដល់​លោក​ធីម​ក៏​បាន​សុំ​ឲ្យ​គាត់​ជួយ​ស្រាយ​កញ្ចប់​អាហារ​។ លោក​ធីម​​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល អស់​រយៈ​ពេល​ពីរបី​ឆ្នាំ​ហើយ ហើយ​មិន​អាច​ស្រាយ​កញ្ចប់​អាហារ​ដោយ​ខ្លួនឯង​បានទេ​។ ហ៊ែឌ័រ​ក៏​បាន​ជួយ​ស្រាយ​កញ្ចប់​អាហារ​ឲ្យ​គាត់ ដោយ​ចិត្ត​រីករាយ​។ ក្នុងរយៈ​ពេល​មួយ​ថ្ងៃ​នោះ ហ៊ែឌ័រ​បាន​គិត​ដល់​លោក​ធីម​ជា​ញឹក​ញាប់ ហើយក៏​មាន​ចិត្ត​ចង់ទៅ​រៀបចំ​អាហារ​ឲ្យ​គាត់​។ ក្រោយមក លោក​ធីម​ក៏បាន​ឃើញ​ភេសជ្ជៈ​ទឹក​មីឡូ​ក្តៅៗ និង​ភួយ​ពណ៌​ក្រហម ដែល​គាត់​បាន​ដាក់​នៅ​មាត់​ទ្វារ​ផ្ទះ​លោក​ធីម ដោយ​ភ្ជាប់​ជាមួយ​ក្រដាស​មួយ​សន្លឹក ដែល​មាន​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត​ពីលើ ធ្វើ​ឲ្យ​គាត់​មាន​ការ​ប៉ះ​ពាល់​ចិត្ត​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​។ ហ៊ែឌ័រ​បាន​មើល​ឃើញ​សារៈសំខាន់​នៃ​ការងារ​ដឹក​ជញ្ជូន​របស់​នាង លើក​ពី​ការ​រំពឹង​គិត​។ លោក​អ៊ីសាយ​ក៏​មាន​អំណរ​លើស​ពី​ការ​រំពឹង​គិត​ផង​ដែរ នៅពេល​ដែល​គាត់​ចាត់​ដាវីឌ ជា​កូនពៅ​ដែល​នៅ​ក្មេង ឲ្យ​យក​ស្បៀង​អាហារ​ទៅ​ឲ្យ​បង​ប្រុស​របស់​គាត់ កាល​ពួក​អ៊ីស្រាអែល​កំពុង​បោះទ័ព ត្រៀម​ប្រយុទ្ធ​នឹង​ពួក​ភីលីស្ទីន(១សាំយ៉ូអែល ១៧:២)។ នៅពេល​ដែល​ដាវីឌ​បាន​ទៅដល់​កន្លែង​នោះ គាត់​ក៏​បាន​ដឹង​ថា កូលីយ៉ាត​កំពុង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​រាស្រ្ត​របស់​ព្រះ ដោយ​ការ​គំរាម​ជា​រៀង​រាល់​ថ្ងៃ(ខ.៨-១០,១៦,២៤)។ ដាវីឌ​មាន​ការ​ឈឺ​ចិត្ត ចំពោះ​ការ​ប្រមាថ​របស់​កូលីយ៉ាត មក​លើ​កង​ទ័ព​របស់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់(ខ.២៦) ហើយ​គាត់​ក៏​មាន​ចិត្ត​ចង់ទៅ​តទល់ ដោយ​ទូល​ស្តេច​សូល​ថា “សូម​កុំ​ឲ្យ​អ្នកណា​ស្លុត​ចិត្ត​ដោយ​ព្រោះ​វា​ឡើយ ទូល​បង្គំ​ជា​បាវ​បំរើ​របស់​ទ្រង់​នឹង​សូម​ចេញ​ទៅ​ត​យុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​នោះ”(ខ.៣២)។ ជួនកាល ព្រះអម្ចាស់​ប្រើ​កាលៈទេសៈ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ដើម្បី​ដាក់​យើង​នៅ​កន្លែង ដែល​ព្រះ​អង្គ​ចង់​ប្រើ​យើង​។ ចូរ​យើង​បើក​ចំហ​ភ្នែក និង​ចិត្ត​យើង​មើល​ទៅ​កន្លែង និង​របៀប​ដែល​ព្រះអង្គ​អាច​ប្រើ​យើង ដើម្បី​បម្រើ​នរណា​ម្នាក់​។—Kirsten Holmberg…

Read article
ការ​ជ្រើស​រើស​យក​ជីវិត

ចោទិយកថា ៣០:១១-២០ ដូច្នេះ​ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង​។ ចោទិយកថា ៣០:១៩ នេធិន(Nathan) បាន​ចម្រើន​វ័យ​ធំឡើង ក្នុង​គ្រួសារ​ដែល​ស្រឡាញ់​ព្រះគ្រីស្ទ ប៉ុន្តែ គាត់​បាន​ចាប់​ផ្តើម​វង្វេង​ចេញពី​ជំនឿ​ដែល​គាត់​មាន​កាលពី​ក្មេង នៅពេល​ដែល​គាត់​ទៅ​រៀន​នៅ​មហាវិទ្យាល័យ ដោយសារ​គាត់​ចូល​ចិត្ត​ស៊ីផឹក និង​ជប់លៀង​ជា​ញឹក​ញាប់​។ ក្រោយមក​គាត់​ក៏​បាន​និយាយ​ថា “ព្រះអម្ចាស់​បាន​នាំ​ខ្ញុំ​ត្រឡប់​មក​រក​ព្រះអង្គ​វិញ នៅពេល​ដែល​ខ្ញុំ​មិន​សក្តិ​សមនឹង​ឲ្យ​ព្រះ​អង្គ​ហៅ​ខ្ញុំ​ត្រឡប់​មកវិញ”។ នៅពេល​ខ្លះ នេធិន​ក៏បាន​ចំណាយ​ពេល​វិស្សម​កាល ក្នុង​រដូវ​ក្តៅ ដើម្បី​ផ្សាយ​ដំណឹង​ល្អ ដល់​មនុស្ស​ដែល​គាត់​មិន​ស្គាល់ នៅ​តាម​ផ្លូវ ក្នុង​ទីក្រុង​ធំៗ នៅ​សហរដ្ឋអាមេរិក ហើយ​សព្វថ្ងៃ​នេះ គាត់​កំពុង​ធ្វើ​កម្ម​សិក្សា នៅ​ក្នុង​ការងារ​យុវជន ក្នុង​ព្រះវិហារ​របស់​គាត់​។ គោលដៅ​របស់​នេធិន គឺ​ដើម្បី​ជួយ​យុវជន ឲ្យ​ជៀស​វាង​ការ​ខ្ជះខ្ជាយ​ពេល​វេលា ហើយ​ឲ្យ​រស់នៅ​ថ្វាយ​ព្រះគ្រីស្ទ​វិញ​។ លោក​ម៉ូសេ ជា​អ្នក​ដឹកនាំ​ប្រជាជន​អ៊ីស្រាអែល ដែល​មាន​ទឹក​ចិត្ត សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដូច​ នេធិន​ផង​ដែរ​។ នៅពេល​ដែល​គាត់​ដឹង​ថា គាត់​នឹង​ត្រូវ​ផ្ទេរ​ដំណែង​អ្នក​ដឹកនាំ​ឲ្យ​ទៅ​លោក​យ៉ូស្វេ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ គាត់​ក៏​បាន​ថ្លែង​សេចក្តី​បង្គាប់​របស់​ព្រះអម្ចាស់ ទៅ​កាន់​ពួក​បណ្តាជន ហើយក៏​បាន​លើក​ឡើង​អំពី​លទ្ធផល​នៃ​ការ​ស្តាប់​បង្គាប់ ដែល​ជា​ជីវិត និង​ព្រះពរ ហើយ​លទ្ធផល​នៃ​ការ​មិន​ស្តាប់​បង្គាប់​គឺជា​បណ្តាសា និង​សេចក្តី​ស្លាប់​។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង … ដ្បិត​គឺ​ទ្រង់​ហើយ…

Read article
តស៊ូ​ក្នុង​ការ​អធិស្ឋាន

លូកា ១៨:១-៨ នោះ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញថា ត្រូវតែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ​។ លូកា ១៨:១ មីឡា(Mila) ជា​ជំនួយ​ការ​ផ្នែក​ដុតនំ មាន​អារម្មណ៍​ទន់​ខ្សោយ​យ៉ាង​ខ្លាំង មិន​អាច​ការពារ​ខ្លួនឯង​បាន នៅពេល​ដែល​មេការ​របស់​គាត់​បាន​ចោទ​ប្រកាន់​ថា គាត់​បាន​លួច​នំប៉័ង​មួយ​ចំនួន ដែល​មាន​ដាក់​ផ្លែ​ទំពាំង​បាយ​ជូរ​ក្រៀម​។ ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង និង​ការ​កាត់​ប្រាក់ខែ ស្ថិត​ក្នុង​ចំណោម​ទង្វើ​ខុស​ឆ្គង​ជា​ច្រើន ដែល​មេការ​របស់​គាត់ បាន​ធ្វើ​មក​លើ​គាត់​។ មីឡា​ក៏​បាន​អធិស្ឋាន​ជា​រៀង​រាល់​ថ្ងៃ​ថា “ព្រះ​អង្គ​អើយ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ផង​។ ទូល​បង្គំ​ពិបាក​ធ្វើ​ការ នៅ​ក្រោម​ការ​ត្រួតត្រា​របស់​គាត់​ណាស់ តែ​ទូល​បង្គំ​ត្រូវ​ការ​ការងារ​នេះ”។ ព្រះ​យេស៊ូវ​ធ្លាប់​មាន​បន្ទូល អំពី​ស្រ្តី​មេម៉ាយ​ម្នាក់ ដែល​មាន​អារម្មណ៍​ទន់​ខ្សោយ ហើយ​បាន​ស្វែងរក​យុទ្ធ​ធម៌​ទាស់​ប្រឆាំង​នឹង​សត្រូវ​របស់​គាត់(លូកា ១៨:៣)។ គាត់​បាន​ទៅ​រក​ចៅ​ក្រម ដែល​មាន​អំណាច​ដោះ​ស្រាយ​រឿង​ក្តី​របស់​គាត់​។ ទោះ​គាត់​ដឹង​ថា ចៅ​ក្រម​ជា​មនុស្ស​ទុច្ចរិត ក៏​គាត់​នៅតែ​ទៅ​រក​ចៅ​ក្រម​នោះ​ម្តង​ហើយ​ម្តង​ទៀត​។ ការ​ឆ្លើយតប​របស់​ចៅ​ក្រម​នោះ(ខ.៤-៥) មាន​ការ​ខុស​ប្លែក​ពី​ព្រះវរបិតា​នៃ​យើង​ដែល​គង់នៅ​ស្ថាន​សួគ៌ ដែល​តែងតែ​ឆ្លើយតប ដោយ​ក្តី​ស្រឡាញ់ និង​ព្រះ​ទ័យ​អត់​ធ្មត់(ខ.៧)។ បើ​ការ​ព្យាយាម​អាច​បណ្តាល​ឲ្យ​ចៅ​ក្រម​ទុច្ចរិត សម្រេច​ចិត្ត​ដោះ​ស្រាយ​រឿង​ក្តី​ឲ្យ​ស្រ្តី​មេម៉ាយ​នោះ តើ​ព្រះ​ជា​ចៅ​ក្រម​ដ៏​យុត្តិ​ធម៌​អាច​នឹង​ឆ្លើយតប​ចំពោះ​យើង ជាង​អម្បាលម៉ាន​ទៅ​ទៀត(ខ.៧-៨)? យើង​អាច​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​ប្រទាន​សេចក្តី​យុត្តិ​ធម៌ ដល់​រាស្រ្ត​ជ្រើស​តាំង​របស់​ព្រះអង្គ(ខ.៧) ហើយ​ការ​ព្យាយាម​ក្នុង​ការ​អធិស្ឋាន គឺ​បាន​បង្ហាញថា យើង​ទុកចិត្ត​ព្រះអង្គ​។ យើង​ព្យាយាម ដោយសារ​យើង​មាន​ជំនឿ​ថា ព្រះអង្គ​នឹង​ឆ្លើយតប ចំពោះ​ស្ថានភាព​របស់​យើង…

Read article
សេចក្តី​សប្បុរស​មិន​អាច​វាស់​បាន

សុភាសិត ១១:១៦-២៥ មនុស្ស​ដែល​មាន​ចិត្ត​មេត្តា នោះ​តែង​ធ្វើ​ល្អ​ដល់​ជីវិត​ខ្លួន​។ សុភាសិត ១១:១៧ បុរស​ពីរ​នាក់​មិត្ត​ភក្តិ​នឹង​គ្នា​កំពុង​ដើរ​រក​ទិញ​កុំព្យូទ័រ​លែបថប់​មួយ​គ្រឿង នៅ​ក្នុង​ហាង​លក់​គ្រឿង​អេឡិចត្រូនិក ហើយក៏​បាន​ប្រទះ​ឃើញ​លោក​សាគីល អូនាល(Shaquille O’Neal) ជា​តារា​បាល់​បោះ​ដ៏​ល្បី​ល្បាញ​។ ពួក​គេ​ដឹង​ថា កាលពី​ពេល​ថ្មីៗ​នេះ លោក​អូនាល​បាន​បាត់បង់​ប្អូន​ស្រី និង​មិត្ត​រួម​ក្រុម​របស់​គាត់ ដូច​នេះ ពួកគេ​ក៏បាន​បង្ហាញ​ចេញ​នូវ​សមាន​ទុក្ខ ចំពោះ​គាត់ ដោយ​ក្តី​អាណិត​។ បន្ទាប់មក​ពួកគេ​ក៏បាន​បន្ត​ដើរមក​មើល​កុំព្យូទ័រ​លែបថប់​ទៀត​។ ពេល​នោះ លោក​អូនៀល​ក៏បាន​ចូល​ទៅ​ជិត​ពួកគេ ហើយក៏​បាន​ប្រាប់​ពួក​គេ​ឲ្យ​រើស​យក​កុំព្យូទ័រ​លែបថប់​ដែល​ស្អាត​បំផុត នៅ​ក្នុង​ហាង​។ បន្ទាប់មក គាត់​ក៏​បាន​ទិញ​កុំព្យូទ័រ​នោះ​ឲ្យ​ពួកគេ ដោយសារ​គាត់​​មាន​ការ​ប៉ះ​ពាល់​ចិត្ត​ចំពោះ​សមាន​ចិត្ត​របស់​ពួកគេ​ដែល​យល់​អំពី​ទុក្ខ​លំបាក​របស់​គាត់។ កាលពី​ជាង២ពាន់​ឆ្នាំ មុន​ពេល​រឿង​នេះ​កើត​ឡើង ស្តេច​សាឡូម៉ូន​បាន​បង្រៀន​ថា “មនុស្ស​ដែល​មាន​ចិត្ត​មេត្តា នោះ​តែង​ធ្វើ​ល្អ​ដល់​ជីវិត​ខ្លួន”(សុភាសិត ១១:‌១៧)។ ពេលណា​យើង​មើល​ឃើញ​តម្រូវការ​របស់​អ្នក​ដទៃ ហើយ​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ជួយ និង​លើក​ទឹក​ចិត្ត​ពួកគេ នោះ​ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​ដល់​យើង​។ ព្រះ​អង្គ​ប្រហែល​មិន​ឲ្យ​កុំព្យូទ័រ​មួយ​គ្រឿង ឬ​ឧបករណ៍​អ្វី​មក​យើង​ទេ តែ​ព្រះអង្គ​អាច​ប្រទាន​ពរ​យើង តាម​របៀប​ដែល​លោកិយ​មិន​អាច​វាស់​បាន​។ គឺ​ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​ពន្យល់ នៅ​ក្នុងខ១៦ នៃ​ជំពូក​ដដែល​នេះ​ថា “ស្ត្រី​ណា​ដែល​មាន​អធ្យាស្រ័យ​ល្អ នោះ​តែង​រក្សា​ទុក​នូវ​កិត្តិសព្ទ ដូចជា​មនុស្ស​ប្រិតប្រៀប​ដែល​រក្សា​ទ្រព្យ​សម្បត្តិ​ដែរ”(ខ.១៦)។ មាន​អំណោយ​ជា​ច្រើន​មកពី​ព្រះ ដែល​មាន​តម្លៃ​លើស​មាស​ប្រាក់​ទៅទៀត ហើយ​ព្រះអង្គ​ក៏បាន​វាល់​អំណោយ​ទាំង​នោះ​ឲ្យ​យើង ដោយ​ព្រះទ័យ​សប្បុរស តាម​ប្រាជ្ញា និង​ផ្លូវ​ដ៏​ឥត​ខ្ចោះ​របស់​ព្រះអង្គ​។…

Read article
ដង្វាយ​អង្ករ​មួយ​ក្តាប់

២កូរិនថូស ៨:១-៧ កាល​មាន​សេចក្តី​ទុក្ខ​លំបាក​កំពុងតែ​ល្បង​គេ​ជា​ខ្លាំង នោះ​សេចក្តី​អំណរ​ជា​បរិបូរ និង​សេចក្តី​កំសត់​ទុគ៌ត​របស់​គេ បាន​បណ្តាល​ឲ្យ​គេ​មាន​ចិត្ត​សទ្ធា​ដ៏​លើស​លប់​វិញ​។ ២កូរិនថូស ៨:២ រដ្ឋ​មីហ្សូរ៉ាម នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ឥណ្ឌា​កំពុង​ចាក​ចេញ​ពី​ភាគ​ក្រី​ក្រ​បន្តិច​ម្តងៗ​។ ទោះ​ប្រជាជន​នៅ​ទីនោះ​ខ្វះ​ប្រាក់​ចំណូល​យ៉ាងណា​ក៏ដោយ ចាប់​តាំងពី​ពេល​ដែល​ដំណឹង​ល្អ​បាន​ចូល​មកដល់​តំបន់​នេះ​ជា​លើក​ដំបូង អ្នកជឿ​ព្រះយេស៊ូវ​បាន​អនុវត្ត​នូវ​ប្រពៃណី “ដាក់​ដង្វាយ​អង្ករ​មួយ​ក្តាប់”។ សមាជិក​ពួក​ជំនុំ​ដែល​មាន​តួនាទី​ចំអិន​អាហារ​ប្រចាំ​គ្រួសារ បាន​រំលែក​អង្ករ​មួយ​ក្តាប់ សម្រាប់​ធ្វើ​ជា​ដង្វាយ​ដល់​ព្រះវិហារ​របស់​ខ្លួន​។ ពួក​ជំនុំ​នៅ​រដ្ឋ​មីហ្សូរ៉ាម មាន​ជីវភាព​ក្រីក្រ បើ​ធៀប​នឹង​ស្តង់ដា​របស់​ពិភពលោក ប៉ុន្តែ ពួកគេ​បាន​រួប​រួម​គ្នា​ដាក់​ដង្វាយ​រាប់​លាន​ដុល្លា សម្រាប់​ការងារ​បេសកកម្ម ហើយ​បាន​បញ្ជូន​បេសកជន​ចេញ​ទៅ​ទូ​ទាំង​ពិភពលោក​។ មនុស្ស​ជា​ច្រើន​នៅ​ក្នុង​រដ្ឋ​មីហ្សូរ៉ាម​ក៏​បាន​ទទួល​ជឿ​ព្រះគ្រីស្ទ​តាមរយៈ​ពួកគេ​ផង​ដែរ​។ ក្នុង​បទ​គម្ពីរ ២កូរិនថូស ៨ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​ពួក​ជំនុំ​ដែល​មាន​បញ្ហា​ប្រឈម​ស្រដៀង​នេះ​ផង​ដែរ​។ អ្នកជឿ​ព្រះ​នៅ​ស្រុក​ម៉ាសេដូន​មាន​ជីវភាព​ក្រីក្រ តែ​ពួកគេ​នៅតែ​អាច​ដាក់​ដង្វាយ​ជា​បរិបូរ ដោយ​អំណរ(ខ.១-២)។ ពួកគេ​បាន​ដឹង​ថា ការ​ដាក់​ដង្វាយ​របស់​ពួកគេ គឺជា​ឯកសិទ្ធិ ហើយក៏​បាន​ធ្វើ​ការ​លះបង់​លើស​សមត្ថភាព​របស់​ពួកគេ(ខ.៣) ក្នុង​ការ​ធ្វើ​ការ​ជា​ដៃ​គូរ​ជាមួយ​សាវ័ក​ប៉ុល​។ ពួក​គេ​ដឹង​ថា ពួកគេ​គ្រាន់តែ​ជា​អ្នក​ថែរក្សា​ធនធាន​ដែល​ព្រះអម្ចាស់​បាន​ផ្ទុកផ្ដាក់​នឹង​ពួកគេ​។ ការ​ដាក់​ដង្វាយ គឺជា​វិធី​បង្ហាញ​ការ​ទុកចិត្ត​ចំពោះ​ព្រះអង្គ ដែល​ជា​អ្នក​ប្រទាន​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​ត្រូវ​ការ​។ សាវ័ក​ប៉ុល​បាន​ចែកចាយ​ទី​បន្ទាល់​របស់​ពួក​ជំនុំ​នៅ​ស្រុក​ម៉ាសេដូន ដើម្បី​លើក​ទឹក​ចិត្ត​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ឲ្យ​មាន​ការ​លះបង់ នៅ​ក្នុង​ការ​ដាក់​ដង្វាយ​ផង​ដែរ​។ ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​បាន​ចម្រើន​ឡើង ក្នុង​សេចក្តី​ជំនឿ ពាក្យ​សម្តី ចំណេះ សេចក្តី​ឧស្សាហ៍​គ្រប់​ជំពូក ហើយ​ក្នុង​សេចក្តី​ស្រឡាញ់ ប៉ុន្តែ ពួកគេ​ក៏​ចាំបាច់​ត្រូវ​ចម្រើន​ឡើង…

Read article
ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក

លូកា ២២:៦៣-៦៥ និង ២៣:៣២-៣៨ ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ ត្រូវ​ឲ្យពរ​ដល់​អ្នកណា​ដែល​ប្រទេច​ផ្តាសា​។ ម៉ាថាយ ៥:៤៤ ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើកទី២ លោក​លីន វេស្តុន(Lynne Weston) ជា​ពេទ្យ​ទាហាន ក្នុង​ជួរ​កងទ័ព​ជើង​ទឹក​អាមេរិក​បាន​ជិះ​ទូក​ទៅ​កាន់​ឆ្នេរ​សមុទ្រ​ជាមួយ​កងទ័ព​ជើង​ទឹក ខណៈ​ពេល​ដែល​ពួក​គេ​វាយលុក​ប្រជុំកោះ​ដែល​កងទ័ព​សត្រូវ​កំពុង​កាន់​កាប់​។ នៅពេល​នោះ ការ​របួស និង​ការ​ស្លាប់​របស់​ទាហាន​ដ៏​គួរ​ឲ្យ​តក់ស្លុត គឺជា​រឿង​ដែល​ជៀស​មិន​រួច​នៅ​ក្នុង​សង្គ្រាម​។ គាត់​បាន​ព្យាយាម​អស់ពី​លទ្ធ​ភាព ដើម្បី​រុំ​របួស​ឲ្យ​ទាហាន​ដែល​មាន​របួស ដើម្បី​ឲ្យ​គេ​សែង​ពួក​គេ​ចេញ​ពី​សមរ​ភូមិ​។ មាន​ពេល​មួយ​នោះ កងពល​របស់​គាត់​បាន​ប្រទះ​ឃើញ​ទាហាន​សត្រូវ​ម្នាក់ កំពុង​មាន​របួស​នៅ​ត្រង់​ពោះ​ធ្ងន់ធ្ងរ​។ ដោយសារ​ភាព​ធ្ងន់ធ្ងរ​នៃ​របួស​នោះ គាត់​មិន​អាច​ឲ្យ​ទាហាន​នោះ​ផឹក​ទឹក​បានទេ​។ ដើម្បី​ជួយ​ទាហាន​នោះ​ឲ្យ​នៅ​មាន​ជីវិត ពេទ្យ​ទាហាន​រូប​នោះ​ក៏បាន​ចាក់​ថ្នាំ​ប្លា​ស្មា​ចូល​ទៅ​ក្នុង​សរសៃឈាម​របស់​គាត់​។ ក្នុង​ចំណោម​ទាហាន​ជើង​ទឹក​ទាំង​នោះ មាន​ម្នាក់​បាន​ស្រែក​ប្រាប់​គាត់ កុំ​ឲ្យ​ចាក់​ថ្នាំ​ឲ្យ​សត្រូវ តែ​ឲ្យ​ទុក​ថ្នាំ​ចាក់​នោះ សម្រាប់​មិត្ត​រួម​អាវុធ​របស់​ពួកគេ​វិញ​។ តែ​ពេទ្យ​ទាហាន​ដែល​មាន​ក្តី​អាណិត មិន​បាន​ស្តាប់​តាម​ពាក្យ​សម្តី​នេះ​ទេ​។ គាត់​បាន​ចាំ​ការ​បង្រៀន​របស់​ព្រះយេស៊ូវ ដែល​បាន​បង្គាប់​ឲ្យ​គាត់​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​គាត់(ម៉ាថាយ ៥:៤៤)។ ព្រះយេស៊ូវ​មិន​គ្រាន់តែ​បាន​មាន​បន្ទូល​បង្គាប់​ដូច​នេះ​ទេ តែ​ព្រះអង្គ​ក៏​បាន​អនុវត្តន៍​ដោយ​ផ្ទាល់​ផង​ដែរ​។ កាល​ហ្វូង​មនុស្ស​បាន​ចាប់​ព្រះ​កាយ​ព្រះអង្គ នាំ​ទៅ​ជួប​សម្តេច​សង្ឃ ពួក​អ្នកយាម​ព្រះអង្គ គេ​ចំអក​ឲ្យ ហើយ​វាយ​ព្រះអង្គ(លូកា ២២:៦៣)។ ការ​វាយដំ និង​ជេរ​ប្រមាថ​នេះ​បាន​បន្ត​មាន ក្នុង​ការ​កាត់​ទោស​ដ៏​អយុត្តិធម៌​នោះ រហូត​ដល់​ពេល​ដែលគេ​កាត់​ទោស​ប្រហារ​ជីវិត​ព្រះអង្គ​។ ព្រះយេស៊ូវ​មិន​គ្រាន់តែ​បាន​ស៊ូ​ទ្រាំ​ប៉ុណ្ណោះ​ទេ​។ នៅពេល​ដែល​ពួក​ទាហាន​រ៉ូម៉ាំង​ឆ្កាង​ព្រះអង្គ ព្រះអង្គ​ក៏​បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះវរបិតា​អត់​ទោស​ឲ្យ​ពួកគេ(២៣:៣៤)។…

Read article