សេចក្តីជំនឿដែលមានការប្រព្រឹត្ត
ដោយសារលោករ៉ចជើរ(Roger) មានជម្ងឺសន្លាក់ គាត់មិនអាចអត់ទ្រាំនឹងអាកាសធាតុត្រជាក់ នៅក្រុងអ៊ីលីណយ(Illinois)ទៀតទេ ដូចនេះ គាត់ក៏បានផ្លាស់ទីលំនៅ ទៅទីក្រុងបាងកក ប្រទេសថៃ ដែលមានអាកាសធាតុត្រូពិកវិញ។ ថ្ងៃមួយ គាត់បាននឹកចាំ អំពីបទចម្រៀង ដែលជីដូនរបស់គាត់ចូលចិត្តជាងគេ គឺបទ “តើអ្នកជាអ្វី”។ បទនេះអាចប្រែមកថា តើអ្នកជាអ្វី បានជានិយាយឮយ៉ាងនេះហើយ នៅតែលោកិយមិនអាចស្តាប់ឮអ្នកនិយាយ។ ពួកគេកំពុងសង្កេតមើលរបៀបដែលអ្នកដើរ មិនមែនស្តាប់ពាក្យដែលអ្នកនិយាយទេ។ ពួកគេកំពុងវាយតម្លៃអ្នក តាមសកម្មភាពដែលអ្នកធ្វើជារៀងរាល់ថ្ងៃ។ បទនេះបានបណ្តាលចិត្តលោករ៉ចជើរ ឲ្យចែកអាហារដល់ជនអនាថា ដែលកំពុងស្នាក់នៅតាមចិញ្ចើមផ្លូវធំៗ។ ជារៀងរាល់ពេលព្រឹក គាត់បានទៅចែកអាហារក្តៅៗ ដល់ជនអនាថា ជាង៤៧គ្រួសារ។ ជាច្រើនឆ្នាំក្រោយមក មានស្ត្រីអនាថាម្នាក់ បានទទួលជឿព្រះយេស៊ូវជាព្រះសង្រ្គោះ ហើយចង់ជួបលោករ៉ចជើរ ដើម្បីអរគុណគាត់ សម្រាប់ការនាំនាងឲ្យស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ។ ព្រះគម្ពីរយ៉ាកុប បានបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីជំនឿដែលគ្មានការប្រព្រឹត្ត គឺជាជំនឿស្លាប់(២:១៧)។ បទគម្ពីរនេះមិនមានន័យថា ការប្រព្រឹត្តនាំឲ្យមានជំនឿឡើយ តែការប្រព្រឹត្ត គឺជាភស្តុតាងបញ្ជាក់ថា យើងពិតជាមានសេចក្តីជំនឿមែន។ យើងអាចនិយាយយ៉ាងងាយថា យើងជឿព្រះ ប៉ុន្តែ មានតែការប្រព្រឹត្តទេ ដែលអាចបញ្ជាក់ថា យើងពិតជាជឿទ្រង់មែន។ លោកអ័ប្រាហាំគឺជាគំរូនៃសេចក្តីជំនឿដ៏ពិត។ គាត់មិនគ្រាន់តែបាននិយាយថា គាត់ជឿព្រះប៉ុណ្ណោះទេ តែថែមទាំងបានបញ្ជាក់…
Read articleការកត់សំគាល់
ខណៈពេលដែលខ្ញុំកំពុងឈរនៅកន្លែងត្រួតពិនិត្យអ្នកដំណើរមកដល់ ខ្ញុំបានប៉ាន់ប្រមាណប្រាក់ដែលខ្ញុំនឹងត្រូវបង់ឲ្យគេ ហើយទន្ទឹមនឹងនោះ ខ្ញុំក៏ព្យាយាមមើលកូនប្រុសរបស់ខ្ញុំ កុំឲ្យវាដើរទៅកន្លែងផ្សេង។ ខ្ញុំបានកត់សំគាល់ឃើញថា ស្រ្តីម្នាក់ដែលឈរនៅខាងមុខខ្ញុំ បានដើរអូសជើងទៅរកច្រកចេញ ដោយមិនបានយកឥវ៉ាន់របស់ខ្លួនទៅជាមួយសោះ។ មន្ត្រីត្រួតពិនិត្យក៏បានប្រាប់យើងថា ស្ត្រីម្នាក់នោះមិនមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ទេ បានជាគាត់ចេញទៅយ៉ាងដូចនេះ។ ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះគាត់ខ្លាំងណាស់។ បើសិនជា មុននោះ ខ្ញុំបានដឹងពីស្ថានភាពរបស់នាង ខ្ញុំច្បាស់ជាជួយនាង ជាមិនខានទេ។ ក្នុងព្រះគម្ពីរនាងរស់ លោកបូអូសបានដឹងអំពីទុក្ខលំបាករបស់នាងរស់ ពេលដែលគាត់ឃើញនាង កំពុងដើររើសគួរស្រូវ នៅក្នុងវាលស្រែរបស់គាត់(២:៥)។ គាត់ដឹងថា នាងទើបតែត្រូវប្តីស្លាប់ចោល ហើយកំពុងតែទទួលបន្ទុកចិញ្ចឹមខ្លួនឯងផង និងម្តាយក្មេងរបស់នាងផង។ លោកបូអូសបានដឹងថា នាងកំពុងត្រូវការការពារ ហើយបានហាមពួកច្រូតកាត់របស់គាត់ មិនឲ្យប៉ះពាល់នាងឡើយ(ខ.៩)។ គាត់បានជួយឲ្យនាងមានអាហារច្រើនជាងមុន ដោយបង្គាប់កម្មកររបស់គាត់ ឲ្យទម្លាក់កួរស្រូវ(ខ.១៦)។ លោកបូអូសថែមទាំងបានកម្សាន្តចិត្តនាងទៀតផង(ខ.១១-១២)។ ពេលដែលនាងន៉ាអូមីបានដឹង អំពីការនេះ នាងក៏បានប្រាប់នាងរស់ថា “សូមពរដល់អ្នកណានោះ ដែលបានអាណិតមេត្តាដល់ឯង”(ខ.១៩)។ តើអ្នកបានដឹងអំពីការខ្វះខាតរបស់មនុស្សនៅជុំវិញអ្នកទេ គឺអ្នកនៅព្រះវិហាររបស់អ្នក ឬអ្នកជិតខាង ឬក៏អ្នកដែលកំពុងជ្រកនៅក្រោមដំបូលផ្ទះរបស់អ្នកឬទេ? ថ្ងៃនេះ សូមពិចារណា អំពីរបៀបដែលអ្នកអាចជួយសម្រួលបន្ទុករបស់នរណាម្នាក់ចុះ។ បន្ទាប់មក អ្នកនឹងបានសម្រេចផែនការ ដែលព្រះមានសម្រាប់អ្នកមិនខានឡើយ(កាឡាទី ៦:២ អេភេសូរ ២:១០)។–Jennifer Benson Schuldt
Read articleប៉ុន្តែ ព្រះ
លោកហោវ៉ាត ស៊ូកដិន(Howard Sugden) គឺជាគ្រូគង្វាលរបស់ខ្ញុំ ពេលខ្ញុំកំពុងរៀននៅមហាវិទ្យាល័យ។ មានចំណងជើងនៃការអធិប្បាយព្រះបន្ទូលរបស់គាត់ជាច្រើន ដែលខ្ញុំមិនអាចបំភ្លេចបាន។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ការអធិប្បាយព្រះបន្ទូល របស់គាត់ ក្រោមចំណងជើងថា “ប៉ុន្តែ ព្រះ…” នៅតែលើកទឹកចិត្តខ្ញុំ ពេលណាខ្ញុំអានចំខគម្ពីរដែលមានប្រើពាក្យ “ប៉ុន្តែ ព្រះ” ។ ខគម្ពីរទាំងនោះបានលើកទឹកចិត្តខ្ញុំ ឲ្យនឹកចាំពីជំនួយដ៏សុចរិតរបស់ព្រះ សម្រាប់ពេលដែលខ្ញុំកំពុងមានបញ្ហា។ ខគម្ពីរទាំងនោះ មានដូចតទៅ : “អ្នករាល់គ្នាបានគិតធ្វើអាក្រក់ដល់ខ្ញុំ តែព្រះ ទ្រង់សម្រេចជាការល្អវិញ ដើម្បីនឹងសង្គ្រោះដល់ជីវិតនៃមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ”(លោកុប្បត្តិ ៥០:២០)។ “…រូបល្អរបស់គេនឹងត្រូវសូន្យទៅ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ … ប៉ុន្តែ ព្រះ ទ្រង់នឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃ ស្ថានឃុំព្រលឹងមនុស្សស្លាប់នោះវិញ ដ្បិតទ្រង់នឹងទទួលខ្ញុំទុក”(ទំនុកដំកើង ៤៩:១៤-១៥)។ “ឯសាច់ និងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបាន ប៉ុន្តែ ព្រះ ទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដក នៃទូលបង្គំជាដរាបដែរ”(ទំនុកដំកើង ៧៣:២៦) “កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែ ប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់…
Read articleការប្រកាសឲ្យវិលត្រឡប់
នៅឆ្នាំ ២០១០ បណ្តាក្រុមហ៊ុនផលិតរថយន្ត បានប្រកាសជាសាធារណៈ ដើម្បីប្រមូលរថយន្ត២០លានគ្រឿង នៅសហរដ្ឋអាមេរិក ចូលក្នុងរោងចក្រវិញ ដើម្បីធ្វើការកែសម្រួលបញ្ហាផ្សេងៗ ដែលមានក្នុងរថយន្តទាំងនោះ។ គ្រាន់តែគិតដល់ចំនួនដ៏ច្រើនសណ្ឋឹកនៃឡានដែលមានបញ្ហា ដែលកំពុងបើកបរនៅតាមដងផ្លូវ គឺគួរឲ្យយើងមានការភ្ញាក់ផ្អើលណាស់ទៅហើយ។ ប៉ុន្តែ យើងនឹងកាន់តែមានការបារម្ភថែមទៀត ពេលដែលបានដឹងថា មានម្ចាស់រថយន្តជាច្រើន មានការព្រងើយកន្តើយ ចំពោះការប្រកាសនេះ។ ជាក់ស្តែង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសុវត្ថិភាពរថយន្តបានដាស់តឿនម្ចាស់រថយន្តថា “សូមមកជួសជុលដោយឥតគិតថ្លៃ។ វាអាចជួយសង្រ្គោះជីវិតរបស់អ្នកបាន”។ ទោះជារថយន្តទាំងនោះ អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ ក៏៣០ភាគរយនៃម្ចាស់រថយន្ត មិនដែលបានឆ្លើយតបចំពោះការអំពាវនាវនេះឡើយ។ យ៉ាងណាមិញ មានមនុស្សជាច្រើនមានការព្រងើយកន្តើយ ពេលឮព្រះទ្រង់ “ប្រកាសឲ្យមនុស្សទាំងអស់ត្រឡប់មករកទ្រង់វិញ”។ បញ្ហាផ្នែកសីលធម៌ដែលមនុស្សជាតិមាន មិនមែនជាកំហុសរបស់ព្រះអាទិករដែលបានបង្កើតពួកគេមកនោះទេ ដូចនេះ វាមិនដូចបញ្ហាដែលមាន នៅពេលមនុស្សផលិតរថយន្តឡើយ។ ទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាង “ឲ្យមានភាពល្អប្រសើរណាស់”(លោកុប្បត្តិ ១:៣១) តែអំពើបាបរបស់មនុស្សបានបំផ្លាញភាពគ្រប់លក្ខណ៍នោះ។ ហេតុនេះហើយ បានជាព្រះទ្រង់ប្រទានឱកាស “ប្រែចិត្ត … ហើយវិលមករកទ្រង់ ដើម្បីឲ្យបាបរបស់យើងរាល់គ្នាបានលុបចេញ”(កិច្ចការ ៣:១៩)។ ព្រះទ្រង់មិនគ្រាន់តែបានប្រទាននូវឱកាសជួសជុលចិត្តរបស់មនុស្ស ដោយឥតគិតថ្លៃប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យចិត្តនោះផ្លាស់ប្រែជាថ្មី(អេសេគាល ៣៦:២៦ ២កូរិនថូស ៥:១៧)។ យើងអាចទទួល ដោយមិនបង់ថ្លៃអ្វីទាល់តែសោះ(អេភេសូរ ២:៨-៩)…
Read articleដំណឹងអាក្រក់ និងដំណឹងល្អ
ថ្មីៗនេះ ខ្ញុំបានសន្ទនាជាមួយស្ត្រីម្នាក់ ដែលធ្លាប់ឆ្លងកាត់ស្ថានភាពដ៏លំបាកលំបិន។ ភាពតប់ប្រមល់បានប៉ះពាល់ដល់សុខភាពរបស់គាត់ បានជាគាត់ត្រូវទៅជួបគ្រូពេទ្យជាញឹកញាប់។ ប៉ុន្តែ គាត់បាននិយាយប្រាប់ខ្ញុំ ដោយស្នាមញញឹមនៅលើផ្ទៃមុខថា គាត់អាចប្រើកាលៈទេសៈដ៏ឈឺចាប់នេះ ជាឱកាសដើម្បីផ្សាយដំណឹងល្អ ដល់គ្រូពេទ្យរបស់នាង។ ព្រះគម្ពីរភីលីពបានចែងអំពីរបៀប ដែលសាវ័កប៉ុលប្រើស្ថានភាពដ៏លំបាករបស់គាត់ នៅក្នុងគុក ដើម្បីផ្សាយដំណឹងល្អ។ អ្នកជឿព្រះនៅក្រុងភីលីពបានកើតទុក្ខ ពេលសាវ័កប៉ុលត្រូវគេចាប់ខ្លួន ដោយសារការផ្សាយអំពីព្រះគ្រីស្ទ ប៉ុន្តែ គាត់បានប្រាប់ពួកគេថា ការជាប់ចំណងរបស់គាត់ “បានប្រែជាចម្រើនដល់ដំណឹងល្អវិញ”(១:១២)។ ពួកអ្នកយាមវាំងទាំងមូល និងអ្នកដទៃទៀតបានដឹងថា គាត់ជាប់គុក ដោយសារគាត់បានផ្សាយអំពីព្រះគ្រីស្ទ។ អ្នកដែលមានទំនាក់ទំនងជាមួយសាវ័កប៉ុល ក៏បានឮអំពីព្រះយេស៊ូវ គឺមិនថាតែពួកទាហាន(ដែលយាមគាត់១ថ្ងៃ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍) ឬអ្នកដទៃទៀតដែលនៅក្រៅគុកឡើយ។ ការជាប់គុករបស់សាវ័កប៉ុល អាចជាដំណឹងអាក្រក់សម្រាប់ពួកជំនុំ តែគាត់បានប្រើវាជាឱកាស ដើម្បីផ្សាយដំណឹងល្អ បានជាមានអ្នកយាមខ្លះបានក្លាយជាអ្នកជឿព្រះ(៤:២២)។ លោកសាវ័កប៉ុលបានជាប់ឃុំឃាំង តែដំណឹងល្អមិនត្រូវបានគេបង្ខាំទុកឡើយ។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងអាចអនុញ្ញាតឲ្យការឈឺចាប់របស់យើង ក្លាយជាឱកាសសម្រាប់ផ្សាយដំណឹងល្អ។ ទុក្ខលំបាក គឺជាដំណឹងល្អដែលគេមិនចង់ឮ តែចូរយើងប្រើវាជាឱកាសដើម្បីផ្សាយដំណឹងល្អ។—Marvin Williams
Read articleមិនមែនជារឿងទេវកថា
ខ្ញុំជាមនុស្សដែលចូលចិត្តស្វែងយល់ អំពីប្រវត្តិសាស្រ្តហេតុនេះហើយ បានជាខ្ញុំរង់ចាំទស្សនាកម្មវិធីផ្សាយពិសេសរបស់ទូរទស្សន៍ ស្តីអំពីស្តេចអាស័រ(King Arthur) ដ៏អស្ចារ្យ។ ក្នុងផ្នែកខាងដើមនៃខ្សែវីដេអូរឯកសារនេះ ពួកប្រវត្តិវិទូបានទទួលស្គាល់ថា រឿងស្តេចអាស័រ ពួកទ័ពសេះ និងការប្រជុំតុមូលរបស់ពួកគេ មិនមានការកត់ត្រារបស់សាក្សី ឬភ័ស្តុតាងប្រវត្តិសាស្រ្តណាមួយជាសំអាងទេ។ ដូចនេះ ជាញឹកញាប់ គេបានហៅរឿងនោះថា “រឿងព្រេង” ឬ “រឿងទេវកថា”។ រឿងនេះហាក់ដូចជា គ្រាន់តែជារឿងព្រេងមួយ ដែលកើតឡើងពីការប្រទាក់ក្រឡាគ្នានៃរឿងដទៃជាច្រើនទៀត អស់ជាច្រើនសតវត្សរ៍។ ទោះជាយ៉ាងណាក៏ដោយ ដំណឹងល្អមិនមានប្រភពនៅក្នុងរឿងទេវកថា ឬរឿងព្រេងឡើយ តែមានប្រភពនៅក្នុងការពិត ដែលគេបានស្រាវជ្រាវរកឃើញយ៉ាងត្រឹមត្រូវ ហើយជារឿងដ៏អស្ចារ្យបំផុតដែលគេបានថ្លែងប្រាប់។ គឺដូចដែលសាវ័កប៉ុលបានសរសេរថា ការរស់ពីសុគតឡើងវិញនៃព្រះគ្រីស្ទ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ដែលមានសាក្សីដ៏ពិតជាសម្អាង។ សាវ័កប៉ុលបានរាយឈ្មោះរបស់ពួកសាវ័កដែលបានឃើញព្រះគ្រីស្ទផ្ទាល់ភ្នែក បន្ទាប់ពីទ្រង់បានមានព្រះជន្មឡើងវិញ ហើយបានរៀបរាប់ថា “ក្រោយទៀត ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្តង ជាពួកដែលមានគ្នាច្រើនរស់នៅ ដរាបដល់សព្វថ្ងៃនេះ តែមានខ្លះបានដេកលក់ទៅហើយ” (១កូរិនថូស ១៥:៦)។ ពេលដែលសាវ័កប៉ុលកំពុងសរសេរបទគម្ពីរនេះ ក្នុងចំណោមពួកស្មរបន្ទាល់ទាំងនោះ មានពួកគេជាច្រើននាក់ នៅមានជីវិតនៅឡើយ ហើយអ្នកដែលរស់នៅសម័យនោះ អាចទៅសួរអ្នកទាំងនោះបាន។ ការមានព្រះជន្មឡើងវិញ នៃព្រះគ្រីស្ទមិនមែនជារឿងប្រឌិត បែបទេវកថាឡើយ តែជាការពិត ដែលបានកើតឡើងក្នុងប្រវត្តិសាស្រ្ត។—Bill…
Read article