ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ស្គាល់​ព្រះគ្រីស្ទ

រ៉ូម ១២:៩-១៨ ខាង​ឯពួក​អ្នក​រាល់​គ្នា នោះ​ឲ្យខំ​នៅ​ជា​មេ​ត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើសិន​ជា​បាន​។ រ៉ូម ១២:១៨ មាន​ពេល​មួយ មិត្ត​ចាស់​ពីរ​នាក់​បាន​ជួប​ជុំ​គ្នា បន្ទាប់ពី​ការ​បែក​គ្នា​ជា​យូរ​មក​ហើយ​។ ពេល​នោះ​ទឹក​មុខ​ពួកគេ​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ ដោយ​ម្នាក់​មាន​ទឹក​មុខ​ខឹង ដោយ​ចិត្ត​ជូរ​ល្វីង ខណៈ​ពេល​ដែល​ម្នាក់​ទៀត​កំពុង​មាន​ការ​ឈឺ​ចាប់​ក្នុង​ផ្លូវ​អារម្មណ៍​។ ការ​ជួប​ជុំ​គ្នា​រវាង​មិត្ត​ចាស់​ទាំង​ពីរ​នាក់ បាន​ផ្ទុះ​ចេញ​ជា​ការ​ស្រែក​ដាក់​គ្នា ដោយ​ម្នាក់​ស្តី​បន្ទោស​ឲ្យ​ម្នាក់​ទៀត ដោយសារ​ជំនឿ​សាសនា​របស់​នាង​។ ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ​ក៏បាន​បន្ត រហូត​ដល់​ពេល​ដែល​ស្រ្តី​ទីមួយ​ដើរ​ចេញពី​ភោជនីយដ្ឋាន​ទាំង​កំហឹង ដោយ​បន្សល់​ទុក​ស្រ្តី​ម្នាក់​ទៀត​អង្គុយ​ខឹង​ឡើង​ញ័រ​ខ្លួន ដោយ​​សារ​ការ​បន្ទាប​បន្ថោក​។ តើ​យើង​កំពុង​រស់នៅ​ក្នុង​សម័យ ដែល​មនុស្ស​មិន​មាន​ការ​ទ្រាំទ្រ​នឹង​ទស្សនៈ​របស់​អ្នក​ដទៃ ដែល​ខុសពី​ទស្សនៈ​របស់​ខ្លួន​ឯង​ឬ? បើ​គ្រាន់តែ​មនុស្ស​ពីរ​នាក់​មាន​ការ​ខ្វែង​គំនិត​គ្នា គឺ​មិន​មានន័យថា ក្នុង​ចំណោម​ពួកគេ មាន​ម្នាក់​ជា​មនុស្ស​អាក្រក់​នោះ​ទេ​។ ពាក្យ​សម្តី​ដែល​កោងកាច ឬ​គម្រោះគម្រើយ មិន​អាច​បញ្ចុះ​បញ្ចូល​អ្នក​ដទៃ​បានទេ ហើយ​បើ​យើង​ចង់​បញ្ចេញ​ទស្សនៈ​ដែល​ធ្ងន់ធ្ងរ យើង​ត្រូវ​មាន​ភាព​ថ្លៃថ្នូរ ឬ​ក្តី​អាណិត​។ បទ​គម្ពីរ​រ៉ូម ជំពូក១២ បាន​បង្រៀន​យើង អំពី​របៀប​គោរព​គ្នា​ទៅវិញ​ទៅមក និង​រស់នៅ​ដោយ​មេ​ត្រី​ភាព ជាមួយ​អ្នក​ដទៃ(ខ.១០,១៦)។ ព្រះ​យេស៊ូវ​បាន​ចង្អុល​បង្ហាញថា សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​គ្នា​ទៅវិញ​ទៅមក គឺជា​ចរិត​លក្ខណៈ​ដែល​បញ្ជាក់​ថា យើង​ជា​អ្នកជឿ​ព្រះអង្គ(យ៉ូហាន ១៣:៣៥)។ អំនួត និង​កំហឹង​ងាយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​កំហុស​ក្នុង​ការ​និយាយ​ស្តី ហើយក៏​ផ្ទុយ​នឹង​សេចក្តី​ស្រឡាញ់ ដែល​ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​បង្ហាញ​ដល់​អ្នក​ដទៃ​។ ពេលណា​យើង​បណ្តោយ​ឲ្យ​អារម្មណ៍​ដឹកនាំ​ជីវិត​យើង យើង​ពិបាក​គ្រប់​គ្រង​អារម្មណ៍​ខ្លួនឯង មិន​ឲ្យ​ស្តី​បន្ទោស​អ្នក​ដទៃ ប៉ុន្តែ ព្រះបន្ទូល​​បាន​បង្គាប់​យើង“ឲ្យ​ខំ​នៅ​ជា​មេ​ត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ…

Read article
សេចក្តី​ជំនឿ​របស់​មេទ័ព

ម៉ាថាយ ៨:៥-១៣ ដ្បិត​ទូល​បង្គំ​ជា​មនុស្ស​នៅ​ក្រោម​បង្គាប់​គេ​ដែរ ។ ម៉ាថាយ ៨:៩ មាន​ពេល​មួយ ខណៈ​ពេល​ដែល​កូន​ស្រី​ខ្ញុំ​កំពុង​ចូល​អង្គុយ​ក្នុង​ឡាន បន្ទាប់ពី​ការ​ហ្វឹក​ហាត់​ចប់ គាត់​ក៏បាន​សួរ​ខ្ញុំ​ថា “ប៉ា យប់​នេះ កូន​អាច​ទៅ​គេង​នៅ​ផ្ទះ​​មិត្ត​ភក្តិ​របស់​កូន​បានទេ?” ខ្ញុំ​ក៏​បាន​ឆ្លើយ​ថា “កូន​សំឡាញ់ កូន​ដឹង​ចម្លើយ​ហើយ​។ ប៉ា​គ្រាន់តែ​ជា​អ្នក​បើក​ឡាន​ទេ​។ ប៉ា​មិន​ដឹង​រឿង​អី​ទេ​។ កូន​សួរ​ម៉ាក់​កូន​ទៅ”។ ពាក្យ “ប៉ា​គ្រាន់តែ​ជា​អ្នក​បើក​ឡាន” បាន​ក្លាយ​ជា​ពាក្យ​កំប្លែង ប្រចាំ​គ្រួសារ​ខ្ញុំ​។ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​សួរ​ប្រពន្ធ​ខ្ញុំ​ដែល​ជា​អ្នក​មាន​របៀប​ថា ខ្ញុំ​ត្រូវ​បើក​ឡាន​ទៅ​កន្លែងណា នៅ​ពេលណា ហើយ​ត្រូវ​បើក​ឡាន​ជូន​នរណា ទៅ​កន្លែងណា​។ ដោយសារ​ខ្ញុំ​មាន​កូន​វ័យ​ជំទង់​៣​នាក់ ហើយ​ជួនកាល ខ្ញុំ​មាន​អារម្មណ៍​ថា តួនាទី​របស់​ខ្ញុំ​ជា​អ្នក​បើកបរ​របស់​ពួកគេ ហាក់​ដូចជា​ការងារ​ទីពីរ​របស់​ខ្ញុំ​។ ជា​ញឹក​ញាប់ ខ្ញុំ​ត្រូវ​សួរ​ប្រពន្ធ​ខ្ញុំ​ដែល​ជា​អ្នក​ចាត់​ចែង​ការ​ធ្វើ​ដំណើរ​។ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៨ ព្រះ​យេស៊ូវ​បាន​ជួប​បុរស​ម្នាក់​ដែល​យល់​ច្បាស់ អំពី​ការ​បង្គាប់ និង​ការ​ស្ថិត​នៅ​ក្រោម​បង្គាប់​។ ក្នុង​នាម​គាត់​ជា​មេទ័ព​ម្នាក់ របស់​ចក្រភព​រ៉ូម៉ាំង គាត់​ដឹង​ថា ព្រះយេស៊ូវ​មាន​អំណាច​ប្រោស​ឲ្យ​ជា គឺ​ដូច​ដែល​មេទ័ព​មាន​អំណាច​បញ្ជា​មនុស្ស​ដែល​នៅ​ក្រោម​បង្គាប់​របស់​គាត់​។ មេទ័ព​នោះ​ក៏​បាន​ទូល​ព្រះ​អង្គ​ថា “សូម​ទ្រង់​គ្រាន់តែ​មាន​ព្រះបន្ទូល​មួយ​ព្រះ​ឱស្ឋ​មក​ប៉ុណ្ណោះ នោះ​បាវ​ទូល​បង្គំ​នឹង​បានជា​ហើយ​។ ដ្បិត​ទូល​បង្គំ​ជា​មនុស្ស​នៅ​ក្រោម​បង្គាប់​គេ​ដែរ ហើយ​មាន​ទាហាន​នៅ​ក្រោម​ឱវាទ​ទូល​បង្គំ”(ខ.៨-៩)។ ព្រះគ្រីស្ទ​បាន​សរសើរ​សេចក្តី​ជំនឿ​របស់​គាត់(ខ.១០,១៣) ដោយ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ព្រះទ័យ ចំពោះ​ការ​យល់​ដឹង​របស់​គាត់ អំពី​អំណាច​របស់​ព្រះអង្គ​។…

Read article
អ្នក​បញ្ចប់​កិច្ចការ​ក្នុង​ព្រះគ្រីស្ទ

១ពង្សាវតាក្សត្រ ១៩:១៤-២១ តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើសរើស … ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ​។ ១ពេត្រុស ២:៩ អ្នក​ស្រី​បា​បារ៉ា(Barbara) បាន​ចាក់​អាវ​រងា ឲ្យ​ចៅ​ប្រុស​គាត់ ឈ្មោះ អីធិន(Ethan)។ តែ​គាត់​ក៏បាន​លាចាក​លោក មុន​ពេល​គាត់​អាច​បញ្ចប់​កិច្ចការ​នេះ​។ គេ​ក៏​បាន​យ​កអាវ​រងា​ដែល​ចាក់​មិន​ទាន់​ហើយ​នោះ ទៅ​ឲ្យ​មនុស្ស​ម្នាក់​ទៀត ដែល​ចូល​ចិត្ត​ចាក់អាវ ដើម្បី​បន្ត​កិច្ចការ​នេះ​ឲ្យ​រួចរាល់​។ កិច្ចការ​នេះ​អាច​បន្ត​ទៅ​បាន ដោយសារ​អង្គការ​មួយ​មាន​បណ្ដាញ​ជា​មួយ​សិប្បករ ជា​អ្នក​ស្ម័គ្រ​ចិត្ត ធ្វើ​ជា “អ្នក​បញ្ចប់​កិច្ចការ” ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​របស់​គ្រួសារ​ណាមួយ ដែល​បាន​លាចាក​លោក មុន​ពេល​ពួកគេ​អាច​បញ្ចប់​កិច្ចការ​នោះ​។ “អ្នក​បញ្ចប់​កិច្ចការ”ទាំង​នោះ បាន​លះបង់​ពេល​វេលា និង​ជំនាញ ដើម្បី​បញ្ចប់​កិច្ចការ ដែល​នាំមក​នូវ​ការ​កម្សាន្ត​ចិត្ត​ដល់​ក្រុម​គ្រួសារ​ដែល​កំពុង​កាន់​ទុក្ខ​។ នៅ​គ្រា​សញ្ញា​ចាស់ ព្រះអម្ចាស់​ក៏បាន​តែងតាំង “អ្នក​បញ្ចប់​កិច្ចការ​ម្នាក់” សម្រាប់​លោក​អេលីយ៉ា​ផង​ដែរ​។ កាល​នោះ លោក​ហោរា​កំពុង​ស្ថិត​ក្នុង​ភាព​ឯកោ និង​បាក់​ទឹក​ចិត្ត ដោយសារ​ពួក​អ៊ីស្រាអែល​បដិសេធន៍​សេចក្តី​សញ្ញា​របស់​ព្រះអង្គ ហើយ​កំពុង​កាប់​សម្លាប់​ពួក​ហោរា​របស់​ព្រះអង្គ​។ ព្រះអម្ចាស់​ក៏​បាន​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ដោយ​បង្គាប់​គាត់​ឲ្យ​ទៅ​ចាក់​ប្រេង​តាំង​លោក​អេលីសេ ធ្វើ​ជា​អ្នក​ស្នង​ការងារ​របស់​គាត់ ជា​ហោរា(១ពង្សាវតាក្សត្រ ១៩:១៦)។ ការ​នេះ​បាន​ធានា​ថា ការងារ​ប្រកាស​សេចក្តី​ពិត​របស់​ព្រះ នឹង​នៅតែ​បន្ត បន្ទាប់ពី​លោក​អេលីយ៉ា​លាចាក​លោក​។ ដើម្បី​បង្ហាញ​លោក​អេលីសេ​ថា ព្រះអម្ចាស់​បាន​ត្រាស់ហៅ​គាត់ ឲ្យ​ស្នង​តំណែង​លោក​អេលីយ៉ា ធ្វើ​ជា​ហោរា​របស់​ព្រះអម្ចាស់ លោក​អេលីយ៉ា​ក៏​បាន​បោះ​ក្រមា…

Read article
ពន្លក​នៃ​ក្តី​សង្ឃឹម​របស់​កុមារ

លូកា ១៨:១៥-១៧ ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯណេះ កុំ​ឃាត់វា​ឡើយ ព្រោះនគរ​ព្រះ​មាន​សុទ្ធតែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ​។ លូកា ១៨:១៦ កាល​ចៅ​ស្រី​របស់​ខ្ញុំ​ឈ្មោះ អេលីណា(Eliana) ទើបតែ​មាន​អាយុ៧ឆ្នាំ គាត់​បាន​មើល​វីដេអូ​មួយ ដែលគេ​បាន​ចាក់​បញ្ចាំង​នៅ​សាលា​រៀន​។ វីដេអូ​នោះ​និយាយ​អំពី​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ក្នុង​ប្រទេស​ក្វាតាម៉ាឡា​។ បន្ទាប់​ពី​បាន​មើល​វីដេអូ​នេះ​ហើយ នាង​ក៏បាន​ប្រាប់​ម្តាយ​នាង​ថា “យើង​ត្រូវតែ​ទៅ​ប្រទេស​ក្វាតាម៉ាឡា ដើម្បី​ជួយ​ពួកគេ”។ ម្តាយ​របស់​នាង​ក៏​បាន​ឆ្លើយ​តប​ថា គាត់​នឹង​គិត​អំពី​រឿង​នេះ នៅពេល​ដែល​នាង​មាន​អាយុ​ច្រើន​ជាង​នេះ​។ អេលីណា​មិន​ដែល​ភ្លេច​ទេ ហើយ​ក្រោយមក កាល​គាត់​មាន​អាយុ១០ឆ្នាំ ក្រុម​គ្រួសារ​របស់​គាត់​ក៏បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នោះ ដើម្បី​ជួយ​មណ្ឌល​កុមារ​កំព្រា​នោះ​។ ពីរ​ឆ្នាំ​ក្រោយមក ពួកគេ​ក៏បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​នោះ​ទៀត តែ​លើក​នេះ មាន​ការ​រួម​ដំណើរ​ដោយ​គ្រួសារ​មួយ​ចំនួន ដែល​មាន​កូន​រៀន​នៅ​សាលា​ជា​មួយ​អេលីណា​។ នៅពេល​ដែល​អេលីណា​មាន​អាយុ១៥ឆ្នាំ គាត់ និង​ឪពុក​របស់​គាត់​ក៏បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្វាតាម៉ាឡា​ម្តង​ទៀត ដើម្បី​ធ្វើ​ការ​បម្រើ​ព្រះ​។ ជួនកាល យើង​គិតថា ក្តី​ស្រមៃ និង​ក្តី​ប្រាថ្នា​របស់​ក្មេងៗ​ដែល​នៅ​តូច មិន​គួរ​ឲ្យ​យើង​យក​ចិត្ត​ទុកដាក់ ដូច​ក្តី​ស្រមៃ​របស់​មនុស្ស​ធំ​ឡើយ​។ ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​មិន​បាន​បង្រៀន​ដូច​នេះ​ទេ​។ ព្រះអម្ចាស់​បាន​ត្រាស់ហៅ​ក្មេងៗ​ឲ្យ​បម្រើ​ព្រះអង្គ កាល​ពួកគេ​នៅ​ក្មេង​នៅឡើយ គឺ​ដូច​ក្នុង​រឿង​ហោរា​សាំយូអែល​ជាដើម(១សាំយូអែល ៣:៤)។ ព្រះយេស៊ូវ​ឲ្យ​តម្លៃ​មក​លើ​ជំនឿ​របស់​ក្មេងៗ(លូកា ១៨:១៦)។ ហើយ​សាវ័ក​ប៉ុល​ក៏បាន​បង្រៀន​ផង​ដែរ​ថា អ្នកជឿ​ដែល​នៅ​ក្មេង​ មិន​ត្រូវ​បណ្តោយ​ឲ្យ​អ្នកណា​មើលងាយ​ពួកគេ “ដោយ​ព្រោះ​នៅ​ក្មេង​នោះ​ឡើយ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នកជឿ ដោយ​ពាក្យ​សំដី…

Read article
ដាន​របស់​យើង ដែល​នាំ​ទៅរក​ព្រះយេស៊ូវ

ដានីយ៉ែល ៦:១-១០ ពួក​អធិបតី និង​ពួក​ចៅហ្វាយ​ក៏​ស្វែងរក​ហេតុពី​ដំណើរ​រាជការ​ផែនដី ឲ្យ​ទាស់​នឹងដានីយ៉ែល តែ​គេរក​ឱកាស ឬ​កំហុស​អ្វី​មិន​បាន​ឡើយ ក៏​មិន​ឃើញ​មាន​ថ្លស់​ធ្លោយ ឬ​ទោស​ទាស់​អ្វី​ដែរ ពីព្រោះ​លោក​ជា​មនុស្ស​ស្មោះ​ត្រង់​។ ដានីយ៉ែល ៦:‌៤ អ្នក​វិទ្យាសាស្រ្ត​មកពីសកលវិទ្យាល័យ​រដ្ឋ​កាលីហ្វូញ៉ា បាន​ធ្វើ​តេស្តមកលើ​សំណាក ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​បន្សល់​ទុក​នៅលើ​ទូរស័ព្ទ​ចល័ត​របស់​ខ្លួន ដើម្បី​មើល​ឲ្យ​ស្គាល់​លក្ខណៈ​ពិសេស និង​ទម្លាប់​នៃ​ការរស់នៅ​របស់​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ​។ ពួកគេ​ក៏​បានរក​ឃើញ​សំណាក​ជា​ច្រើន​ប្រភេទ ដែល​ជា​បំណែក​តូច​ល្អិត​របស់​សាប៊ូដុំ ឡេ សាប៊ូ​កក់សក់ និង​ម្សៅលាប​មុខ ដែល​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​បាន​ប្រើ ហើយក៏​អាច​ដឹង អំពី​ប្រភេទ​អាហារ ភេសជ្ជៈ និង​ថ្នាំ​ពេទ្យ​ក៏​ដូចជា​សំលៀក​បំពាក់​ដែល​ពួកគេ​បាន​ប្រើ​ប្រាស់​។ ការ​សិក្សា​របស់​ពួកគេ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ស្រាវជ្រាវ បង្កើត​ប្រវត្តិរូប​អំពី​របៀប​នៃ​ការ​រស់នៅ របស់​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ រឿង​របស់​លោកដានីយ៉ែល ដែល​ក្នុង​នោះ ពួក​នាម៉ឺន ក្នុង​ចក្រភពបាប៊ីឡូន បាន​ព្យាយាម​តាមដាន​របៀប​នៃ​ការ​រស់នៅ​របស់​ហោរាដានីយ៉ែល ដើម្បី​ព្យាយាម​ស្វែងរក​ចំណុច​អាក្រក់ ឬ​ការ​ថ្លស់​ធ្លោយ​របស់​គាត់​។ ប៉ុន្តែ គាត់​បាន​បម្រើ​រាជការ​ដោយ​ចិត្ត​ស្មោះ​ត្រង់ អស់រយៈ​ពេល​ជិត៧០ឆ្នាំ​ហើយ បានជា​គេ “មិន​ឃើញ​គាត់​មាន​ថ្លស់​ធ្លោយ ឬ​ទោស​ទាស់​អ្វី​ដែរ ពីព្រោះ​គាត់​ជា​មនុស្ស​ស្មោះ​ត្រង់(ដានីយ៉ែល ៦:៤)។ តាម​ពិត ស្តេចដារីយ៉ូស​បាន​ដំឡើង​មុខ​តំណែង​របស់​គាត់ ឲ្យ​គ្រប់​គ្រង​ពីលើ​ពួក​អធិបតី​ជា​ច្រើន(ខ.១-២)។ ប្រហែល​ដោយសារ​ការ​ច្រណែន ពួកមន្រ្តី​ដទៃ​ទៀត ក៏បាន​ព្យាយាម​ស្វែងរកដាន​នៃ​អំពើពុក​រលួយ នៅ​ក្នុង​ការងារ​របស់​គាត់ ដើម្បី​ឲ្យ​ពួក​គេ​អាច​កំ​ចាត់​គាត់​។ ទោះជា​យ៉ាងណា​ក៏ដោយ…

Read article
ព្រះ​ដែល​យើង​គួរ​ស្ញប់​ស្ញែង

អេសាយ ៥៣:២,៥ ទ្រង់​ឥតមាន​ទ្រង់ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ … យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់​។ អេសាយ ៥៣:១-៦ អស់​រយៈ​ពេល​ជាង១៣០ឆ្នាំ​ហើយ ដែល​ប៉ម​អេហ្វ៊ែល (ឬ​ទួ​អេហ្វ៊ែល) បាន​ឈរ​ខ្ពស់​ត្រដែត នៅ​លើ​ទឹក​ដី​នៃ​ទីក្រុង​ប៉ារីស ក្នុង​លក្ខណៈ​គួរ​ឲ្យ​ស្ញប់​ស្ញែង ធ្វើ​ជា​និមិត្តរូប​នៃ​ភាព​វ័យ​ឆ្លាត និង​សម្រស់​ផ្នែក​ស្ថាបត្យកម្ម​របស់​ជនជាតិ​បារាំង​។ ទីក្រុង​ប៉ារីស​បាន​លើក​ដំកើង​ប៉ម​មួយ​នេះ ថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ភាព​រុងរឿង​របស់​ខ្លួន​។ ទោះជា​យ៉ាងណា​ក៏ដោយ កាល​គេ​កំពុង​សាង​សង់​ប៉ម​នេះ មាន​មនុស្ស​ជា​ច្រើន​មិន​សូវ​បាន​ឲ្យ​តម្លៃ​វា​ទេ​។ ឧទាហរណ៍ លោកហ្កាយ ដឺ មួប៉ាសង់(Guy De Maupassant) ជា​អ្នក​និពន្ធ​ជនជាតិ​បារាំង​ដ៏​ល្បី​ល្បាញ ធ្លាប់​បាន​និយាយ​ថា “ទួអេហ្វ៊ែល​មាន​រាង​ស្ដួច​ ហើយ​ស្តើង ដូច​បំពង់​ផ្សែង​របស់​រោង​ចក្រ​អញ្ចឹង”។ គាត់​មិន​អាច​មើល​ឃើញ​សំណង់​មួយ​នេះ មាន​ភាព​ស្រស់​ស្អាត​ត្រង់ណា​ទេ​។ អ្នក​ដែល​បាន​ស្រឡាញ់​ព្រះយេស៊ូវ ហើយ​បាន​ថ្វាយ​ចិត្ត​ដាច់​ដល់​ព្រះអង្គ ដោយ​ទទួល​ព្រះអង្គ​ជា​ព្រះ​អង្គ​សង្រ្គោះ បាន​ចាត់​ទុក​ព្រះ​អង្គ​ថា ជា​ព្រះ​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង ដោយ​ដឹង​ថា ព្រះអង្គ​ជា​នរណា និង​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង​។ ប៉ុន្តែ ហោរា​អេសាយ​បាន​លើក​ឡើង​ថា “ទ្រង់​ឥតមាន​ទ្រង់ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​បាន​មើល​ទ្រង់ នោះ​ក៏​គ្មាន​ភាព​លំអ​ណា ដែល​ឲ្យ​យើង​រីករាយ​ចិត្ត​ដែរ”(៥៣:២)។ ប៉ុន្តែ ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​យើង មាន​ភាព​ខ្ពង់ខ្ពស់​គួរ​ឲ្យ​ស្ញប់​ស្ញែង​បំផុត ដោយ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ឃើញ​ភាព​ស្រស់​ស្អាត​របស់​ព្រះអង្គ ក្នុង​ទម្រង់​ដែល​ពិត​បំផុត…

Read article