ថ្វាយបង្គំព្រះអង្គ មុនពេលចាប់ផ្តើមការងារ
អែសរ៉ា ៣:១-៦ គេចាប់តាំងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា គឺពីថ្ងៃដំបូង ក្នុងខែអស្សុជ តែជើងជញ្ជាំងរបស់ព្រះវិហារនៃព្រះយេហូវ៉ា មិនទាន់បានដាក់នៅឡើយ។ អែសរ៉ា ៣:៦ ខ្ញុំមិនដែលមានគម្រោងបង្កើតអង្គការមិនរកប្រាក់ចំណេញ ដែលធ្វើការ ក្នុងផ្នែកទំនាក់ទំនងរបស់មនុស្សពេញវ័យ ហើយនៅពេលដែលខ្ញុំមានអារម្មណ៍ថា ព្រះអង្គកំពុងត្រាស់ហៅខ្ញុំឲ្យធ្វើការងារនេះ ខ្ញុំមានសំណួរជាច្រើន។ តើខ្ញុំអាចទៅស្វែងរកប្រាក់ឧបត្ថម្ភសម្រាប់ការងារមនុស្សធម៌នេះ ដោយរបៀបណា ហើយនរណាគួរជួយខ្ញុំបង្កើតអង្គការនេះ? នៅពេលនោះ ខ្ញុំក៏បានទទួលជំនួយប្រសើរបំផុត សម្រាប់បញ្ហាទាំងនេះ មិនមែននៅក្នុងសៀវភៅរបស់គ្រូជោគជ័យ តែនៅក្នុងព្រះគម្ពីរប៊ីប។ កណ្ឌគម្ពីរអែសរ៉ា បានផ្តល់ឲ្យនូវការបង្រៀនដែលមានប្រយោជន៍យ៉ាងខ្លាំង សម្រាប់អស់អ្នកដែលព្រះទ្រង់បានត្រាស់ហៅ ឲ្យសាងសង់អ្វីមួយថ្វាយព្រះអង្គ។ កណ្ឌគម្ពីរនេះបានកត់ទុកអំពីរបៀបដែលជនជាតិយូដាបានសាងសង់ទីក្រុងយេរូសាឡិមឡើងវិញ បន្ទាប់ពីពួកគេត្រូវសាសន៍ដទៃនិរទេសអស់ជាច្រើនឆ្នាំ ដោយបានឆ្លុះបញ្ចាំង អំពីរបៀបដែលព្រះអម្ចាស់បានផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុ តាមរយៈការដាក់ដង្វាយរបស់ពួកបណ្តាជន និងប្រាក់ជំនួយរបស់ស្តេច(អែសរ៉ា ១:៤-១១ ៦:៨-១០) និងបានឆ្លុះបញ្ចាំងអំពីរបៀបដែលអ្នកស្ម័គ្រចិត្ត និងពួកជាងធ្វើការសាងសង់(១:៥ ៣:៧)។ កណ្ឌអែសរ៉ាបានបង្ហាញអំពីសារៈសំខាន់នៃការទុកពេលសម្រាប់ធ្វើការរៀបចំការងារ ដោយពន្យារពេលការសាងសង់ រហូតដល់ឆ្នាំទីពីរនៃការវិលត្រឡប់របស់ប្រជាជនយូដាពីការនិរទេស(៣:៨)។ កណ្ឌគម្ពីរនេះក៏បានបង្ហាញអំពីការប្រឆាំងការសាងសង់ ដែលអាចកើតមាន(ជំពូក៤)។ ប៉ុន្តែ រឿងនេះមានចំណុចមួយ ដែលខ្ញុំមានការចាប់អារម្មណ៍ជាងគេ។ រយៈពេល១ឆ្នាំពេញ មុនពេលការសាងសង់ចាប់ផ្តើម ប្រជាជនយូដាបានសាងសង់អាសនាថ្វាយព្រះអម្ចាស់(៣:១-៦)។ ពួកបណ្តាជនបានថ្វាយបង្គំព្រះអង្គ ទោះគេមិនទាន់បានសាងសង់គ្រឹះនៃព្រះវិហាររបស់ព្រះអង្គក៏ដោយ(ខ.៦)។ ដូចនេះ ពួកគេត្រូវមានការថ្វាយបង្គំ មុនពេលការសាងសង់ចាប់ផ្តើម។ តើព្រះអម្ចាស់កំពុងត្រាស់ហៅអ្នក…
Read articleបើកបង្ហាញបាបរបស់អ្នក
សាស្តា ១២:១៣-១៤ ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អឬអាក្រក់ក្តី។ សាស្តា ១២:១៤ មានចោរម្នាក់បានលួចចូលក្នុងហាងជួសជុលទូរស័ព្ទមួយកន្លែង ដោយវាយបំបែកទូកញ្ចក់ដាក់តាំងទូរស័ព្ទ ហើយក៏បានចាប់ផ្តើមប្រមូលទូរស័ព្ទ និងសម្ភារៈមួយចំនួនទៀត ចូលក្នុងហោប៉ៅរបស់ខ្លួន។ គាត់បានព្យាយាមលាក់បាំងអត្តសញ្ញាណរបស់គាត់ មិនឲ្យគេមើលមុខគាត់ស្គាល់ ក្នុងកាមេរ៉ាសុវត្ថិភាព ដោយគាត់បានយកប្រអប់ក្រដាសឡាំងមកគ្របក្បាលគាត់។ ប៉ុន្តែ ក្នុងអំឡុងពេលធ្វើសកម្មភាព ក្រដាសឡាំងនោះក៏បានរបើកចេញពីក្បាលគាត់ បានមួយភ្លែត ធ្វើឲ្យគេអាចមើលឃើញមុខគាត់។ ពីរបីនាទីក្រោយមក ក៏បានបើកមើលវីដេអូដែលកាមេរ៉ាសុវត្ថិភាពថតបានសកម្មភាពលួចរបស់ចោរនោះ ហើយក៏បានទូរស័ព្ទប្តឹងប៉ូលិស។ ប៉ូលិសក៏បានចាប់ខ្លួនចោរនោះ នៅក្រៅហាងមួយ នៅក្បែរនោះ។ រឿងនេះបានក្រើនរំឭកយើងថា អំពើបាបនីមួយៗដែលយើងមាន នឹងត្រូវបានបើកបង្ហាញ នៅថ្ងៃណាមួយមិនខាន។ មនុស្សតែងតែព្យាយាមលាក់បាំងបាបរបស់ខ្លួន ដោយសារនិស្ស័យសាច់ឈាមរបស់ពួកគេ។ ប៉ុន្តែ កណ្ឌគម្ពីរសាស្តាបានចែងថា យើងត្រូវស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ អំពើបាបទាំងអស់ដែលយើងបានលាក់បាំង នឹងត្រូវបើកបង្ហាញ នៅចំពោះព្រះនេត្រដ៏សុចរិត និងការជំនុំជម្រះដ៏សុចរិតរបស់ព្រះអង្គ(១២:១៤)។ អ្នកនិពន្ធបានសរសេរថា “ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ”(ខ.១៣)។ រាល់ការប្រព្រឹត្តទាំងអស់ ដែលក្រឹត្យវិន័យ១០ប្រការបានហាម(លេវីវិន័យ ៤:១៣) នឹងមិនអាចគេចផុតពីការជំនុំជម្រះរបស់ព្រះអង្គបានទេ។ ព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់ទៅជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អឬអាក្រក់ក្តី។ ប៉ុន្តែ ដោយសារព្រះគុណព្រះអង្គ យើងអាចរកឃើញការអត់ទោសបាប ក្នុងព្រះយេស៊ូវ…
Read articleព្រះពរជាបរិបូរមកពីស្ថានសួគ៌
១ធីម៉ូថេ ១:១២-១៧ តែព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចំរើនជាបរិបូរហូរហៀរឡើង ព្រមទាំងសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវផង។ ១ធីម៉ូថេ ១:១៤ មានពេលមួយ ខ្ញុំបានបញ្ជាទិញផ្លែចេកអំបូង៨ផ្លែ។ ប៉ុន្តែ នៅពេលដែលខ្ញុំបើកមើលក្នុងថង់ឥវ៉ាន់ ដែលគេបានដឹកមកដល់ផ្ទះខ្ញុំ ខ្ញុំក៏បានឃើញផ្លែចេក២០ផ្លែ។ ភ្លាមៗនោះ ខ្ញុំក៏បានដឹងថា ការផ្លាស់ទីលំនៅរបស់ខ្ញុំទៅប្រទេសអង់គ្លេស គឺមានន័យថា ខ្ញុំបានផ្លាស់ប្តូរការបញ្ជាទិញទំនិញ ក្នុងទម្ងន់គិតជា ផោន ទៅជាគីឡូក្រាមវិញ។ ដូចនេះ ខ្ញុំស្មានថា ខ្ញុំបានបញ្ជាទិញផ្លែចេកទម្ងន់៣ផោន តាមពិត ខ្ញុំមិនបានដឹងទេថា ខ្ញុំបានបញ្ជាទិញផ្លែចេក៣គីឡូក្រាម ដែលមានទម្ងន់ជិត៧ផោន។ ដោយសារខ្ញុំមានផ្លែចេកច្រើន ខ្ញុំក៏បានធ្វើនំប៉័ងរស់ជាតិចេកជាច្រើនដុំ ដើម្បីចែករំលែកព្រះពរព្រះអង្គ ជាមួយអ្នកដទៃ។ នៅពេលដែលខ្ញុំកំពុងលាយម្សៅជាមួយផ្លែចេកអំបូង ខ្ញុំក៏បានចាប់ផ្តើមគិត អំពីផ្នែកដទៃទៀតនៃជីវិតខ្ញុំ ដែលខ្ញុំបានដកពិសោធន៍ជាមួយភាពពេញបរិបូរដែលមិនស្មានដល់ ហើយហើយព្រះអង្គបានប្រើផ្លូវនីមួយៗ នាំខ្ញុំងាកបែរទៅរកព្រះអង្គ។ សាវ័កប៉ុលក៏ធ្លាប់បានជញ្ជឹងគិតអំពីព្រះពរជាបរិបូរ ក្នុងជីវិតគាត់ តាមរបៀបស្រដៀងនេះផងដែរ។ ក្នុងសំបុត្រដែលគាត់ផ្ញើទៅលោកធីម៉ូថេ គាត់បានរៀបរាប់អំពីជីវិតគាត់ មុនពេលគាត់ទទួលជឿព្រះយេស៊ូវ ដោយហៅខ្លួនឯងថា “អ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន”(១ធីម៉ូថេ ១:១៣) និងមនុស្សមានបាបអាក្រក់ផុតលេខ(ខ.១៦)។ ព្រះអម្ចាស់ក៏បានចាក់បង្ហូរព្រះគុណ សេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ…
Read articleសូមព្រះអង្គពិនិត្យមើលចិត្តទូលបង្គំ
១សាំយ៉ូអែល ១៦:៤-១២ ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ។ ១សាំយ៉ូអែល ១៦:៧ ដើម្បីកាត់បន្ថយការខ្ជះខ្ជាយផលិតផលអាហារ ក្រុមហ៊ុនផ្សាទំនើបមួយ នៅប្រទេសសិង្ហបុរីបានលក់ផ្លែឈើ និងបន្លែដែលមានស្នាមជាំបន្តិចបន្តួច ក្នុងតម្លៃថោកជាងតម្លៃធម្មតា។ កម្មវិធីនេះបានកាត់បន្ថយការខ្ជះខ្ជាយផលិតផលអាហារ បាន៧៧១តោន ដែលកាលពីមុន គេអាចបោះពួកវាចោល ដោយសារពួកវាមានសោភ័ណភាពដែលមិនគ្រប់ស្តង់ដារអាហារ។ មិនយូរប៉ុន្មាន អ្នកដើរទិញឥវ៉ាន់ក៏បានដឹងថា រូបរាង្គខាងក្រៅរបស់បន្លែ និងផ្លែឈើ ស្នាមឆ្កូត និងរូបរាង្គមិនស្អាត មិនបានធ្វើឲ្យប៉ះពាល់ដល់រស់ជាតិ និងជីវជាតិរបស់ពួកវាទេ។ គេមិនតែងតែអាចកំណត់អ្វីដែលមាននៅខាងក្នុង ផ្អែកទៅលើរូបរាង្គខាងក្រៅឡើយ។ ហោរាសាំយូអែល បានយល់អំពីបញ្ហាស្រដៀងនេះផងដែរ នៅពេលដែលព្រះអម្ចាស់ចាត់គាត់ ឲ្យទៅចាក់ប្រេងតាំងឲ្យស្តេចរបស់សាសន៍អ៊ីស្រាអែល ដែលត្រូវស្នងរាជបន្ទាប់(១សាំយ៉ូអែល ១៦:១)។ កាលគាត់បានឃើញ អេលាប ជាកូនច្បងរបស់លោកអ៊ីសាយ គាត់គិតស្មានថា អេលាប ជាមនុស្សដែលព្រះអម្ចាស់បានជ្រើសរើស។ ប៉ុន្តែ ព្រះអង្គមានបន្ទូលថា “កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ ដ្បិតអញមិនទទួលអ្នកនេះទេ ពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្តី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ”(ខ.៧)។ ក្នុងចំណោមកូនប្រុសទាំង៨នាក់ របស់លោកអ៊ីសាយ ព្រះអម្ចាស់បានជ្រើសរើស ដាវីឌ ជាកូនពៅ…
Read articleតើគេស្វាគមន៍ខ្ញុំទេ?
កិច្ចការ ៨:២៩-៣៩ តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹកបាន? កិច្ចការ ៨:៣៦ អ្នកស្រី សាលី ហ្វៀល(Sally Field) ជាតួសម្ដែង ដែលនៅទីបំផុត គាត់ក៏បានស្គាល់អារម្មណ៍ដែលយើងម្នាក់ៗចង់មាន។ កាលគាត់ទទួលបានពាន់រង្វាន់អូស្កាជាលើកទីពីរ ក្នុងឆ្នាំ១៩៨៥ គាត់បាននិយាយ នៅក្នុងសន្ទរកថាទទួលពាន់រង្វាន់អូស្កាយ៉ាងដូចនេះថា “ខ្ញុំចង់បានការគោរពរបស់អ្នកទាំងអស់គ្នា លើសអ្វីៗទាំងអស់។ កាលទទួលពានរង្វាន់អូស្កាលើកទីមួយ ខ្ញុំមិនមានអារម្មណ៍ដូចនេះទេ។ តែលើកនេះ ខ្ញុំមានអារម្មណ៍ថា បានទទួលការគោរព។ ហើយខ្ញុំក៏មិនអាចបដិសេធន៍ការពិតដែលថា ក្នុងពេលនេះ អ្នកទាំងអស់គ្នាមិនខុសពីខ្ញុំទេ”។ ជនជាតិអេធីយ៉ូពី ដែលជាមនុស្សកម្រៀវ ក៏មានការស្ញប់ស្ញែង ចំពោះការទទួលស្វាគមន៍ដែលគាត់បានទទួលផងដែរ។ ក្នុងនាមគាត់ជាសាសន៍ដទៃ គេបានបដិសេធន៍មិនឲ្យគាត់ចូលទៅក្នុងបរិវេណខាងក្នុងនៃព្រះវិហារ នៅទីក្រុងយេរូសាឡិមទេ(មើល អេភេសូរ ២:១១-១២ និង ចោទិយកថា ២៣:១)។ ប៉ុន្តែ គាត់ចង់ឲ្យគេទទួលស្វាគមន៍គាត់។ សាវ័កភីលីពក៏បានប្រទះឃើញគាត់ កំពុងត្រឡប់ពីការធ្វើដំណើរទៅចូលរួមពិធីបុណ្យនៅទីក្រុងយេរូសាឡិម(កិច្ចការ ៨:២៧)។ បុរសអេធីយ៉ូពីនោះកំពុងអានបទគម្ពីរអេសាយ ដែលក្នុងនោះ ព្រះអម្ចាស់បានសន្យាថា “ពួកកម្រៀវ ដែលរក្សាថ្ងៃឈប់សំរាកទាំងប៉ុន្មាន ក៏រើសយកអ្វីៗដែលគាប់ចិត្តអញ ព្រមទាំងកាន់ខ្ជាប់តាមសេចក្តីសញ្ញារបស់អញថា អញនឹងឲ្យគេមានទីកន្លែង១នៅក្នុងវិហារអញ ហើយឲ្យមានឈ្មោះឆ្លាក់នៅជញ្ជាំងខាងក្នុង ដែលវិសេសជាងកូនប្រុសកូនស្រីទៅទៀត អញនឹងឲ្យគេមានឈ្មោះដ៏នៅអស់កល្បជានិច្ច ជាឈ្មោះដែលមិនត្រូវកាត់ចេញឡើយ”(អេសាយ…
Read articleមានន័យថាបានបម្រើព្រះយេស៊ូវ
ម៉ាថាយ ២៥:៣១-៤០ តើយើងខ្ញុំបានឃើញទ្រង់ឈឺ ឬជាប់គុក ហើយបានមកឯទ្រង់ពីកាលណា? ម៉ាថាយ ២៥:៣៩ កាលពីដើមទសវត្សរ៍ឆ្នាំ១៨០០ អ្នកស្រី អេលីហ្សាប៊ែត ហ្វ្រាយ(Elizabeth Fry) មានអារម្មណ៍តក់ស្លុត ចំពោះស្ថានភាពរបស់ពន្ធនាគារស្ត្រី នៅទីក្រុងឡុងដ៍។ ស្ត្រីជាអ្នកទោស និងកូនៗរបស់ពួកគេបានរស់នៅបញ្ចៀតគ្នា នៅទីនោះ ហើយគេឲ្យពួកគេគេងនៅលើកម្រាលឥដ្ឋក្នុងអាកាសធាតុដ៏រងា។ ពួកគេគ្មានគ្រែគេងឲ្យបានកក់ក្តៅ ប៉ុន្តែ មន្ទីរឃុំឃាំងមានក្បាលរ៉ូប៊ីនេ ដែលពួកគេអាចបើកយកស្រាផឹកកម្តៅខ្លួន។ គាត់បានទៅមើលគុកនោះអស់ជាច្រើនឆ្នាំ និងបានជំរុញឲ្យមានការផ្លាស់ប្តូរ ដោយផ្តល់ឲ្យពួកគេនូវសំលៀកបំពាក់ បើកសាលារៀន និងបង្រៀនព្រះគម្ពីរប៊ីបដល់ពួកគេផងដែរ។ ប៉ុន្តែ អ្នកទោសជាច្រើនបានទទួលការប៉ះពាល់ចិត្តខ្លាំងបំផុត ដោយសារវត្តមាននៃសេចក្តីស្រឡាញ់របស់គាត់ និងសារនៃសេចក្តីសង្ឃឹម ដែលគាត់បានចែកចាយដល់ពួកគេនៅទីនោះ។ គាត់បានប្រព្រឹត្តដោយចិត្តសប្បុរស ដោយសារគាត់អនុវត្តតាមការបង្គាប់របស់ព្រះយេស៊ូវ ឲ្យបម្រើជនទុរគត។ ជាក់ស្តែង កាលនៅលើភ្នំដើមអូលីវ ព្រះអង្គបានចែកចាយរឿងមួយចំនួន ដែលនិយាយអំពីគ្រាចុងក្រោយ ហើយក្នុងចំណោមនោះ មានរឿងមួយដែលនិយាយអំពីការស្វាគមន៍ “ពួកសុចរិតចូលទៅក្នុងជីវិតអស់កល្បជានិច្ច”(ម៉ាថាយ ២៥:៤៦)។ ក្នុងរឿងនេះ ស្តេចបានប្រាប់ពួកមនុស្សសុចរិតថា ពួកគេបានថ្វាយទឹកឲ្យព្រះអង្គសោយ យាងព្រះអង្គចូលគង់ខាងក្នុង ហើយបានទៅសួរសុខទុក្ខព្រះអង្គនៅក្នុងគុក(ខ.៣៥-៣៦)។ នៅពេលដែលពួកគេមិនចាំថា ពួកគេបានធ្វើនូវរឿងទាំងនេះពីពេលណា ទ្រង់ក៏បានឆ្លើយតបថា “យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ…
Read article