ជំនឿរបស់លោកលីនខិន មកលើការរៀបចំរបស់ព្រះ
អើហ្ន៎ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន! (រ៉ូម ១១:៣៣)។
Read articleផ្លាស់ប្រែពីខ្វះចន្លោះ ទៅជាបរិសុទ្ធ
២ធីម៉ូថេ ១:៦-១០ ដែលទ្រង់បានជួយសង្គ្រោះយើង ហើយបានហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងធ្វើទេ គឺដោយដំរិះ និងព្រះគុណនៃទ្រង់វិញ។ ២ធីម៉ូថេ ១:៩ កាលពីក្មេង កូនស្រីខ្ញុំចូលចិត្តលេងដុំឈីសរបស់ជនជាតិស្វីស ក្នុងពេលអាហារថ្ងៃត្រង់។ គាត់បានយកបន្ទះឈីសពណ៌លឿងនោះ មកដាក់ពីលើមុខគាត់ដូចម៉ាស់ ហើយប្រាប់ខ្ញុំឲ្យមើលទៅគាត់ ដោយភ្នែកពណ៌បៃតង ដ៏ចែងចាំង កំពុងមើលមុខខ្ញុំ ចេញពីរន្ធ២ នៅលើបន្ទះឈីសនោះ។ ក្នុងនាមខ្ញុំជាម្តាយវ័យក្មេង ដុំឈីសរបស់ជនជាតិស្វីស មានរន្ធច្រើន គឺបានធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពខ្វះចន្លោះជាច្រើន នៅក្នុងការប្រឹងប្រែងរបស់ខ្ញុំ ដែលមានពេញដោយសេចក្តីស្រឡាញ់ពិតប្រាកដ តែមិនមានភាពល្អឥតខ្ចោះ ពោលគឺខ្ញុំនៅខ្វះសេចក្តីបរិសុទ្ធ។ យើងពិតជាចង់រស់នៅ ក្នុងជីវិតដែលបរិសុទ្ធ ជាជីវិតដែលបានញែកចេញថ្វាយព្រះ ហើយមានចារិកលក្ខណៈដូចព្រះយេស៊ូវ។ តែពីមួយថ្ងៃទៅមួយថ្ងៃ សេចក្តីបរិសុទ្ធ ហាក់ដូចជានៅខ្ពស់ពេក យើងឈោងមិនដល់។ យើងនៅបន្តមើលឃើញ “ភាពខ្វះចន្លោះ” ក្នុងជីវិតយើង។ ក្នុងបទគម្ពីរ ២ធីម៉ូថេ ១:៦-៧ សាវ័កប៉ុលបានជំរុញលោកធីម៉ូថេ ជាសិស្សរបស់គាត់ ឲ្យរស់នៅ តាមការត្រាស់ហៅ ឲ្យមានសេចក្តីបរិសុទ្ធ។ សាវ័កប៉ុលក៏បានបកស្រាយថា “ទ្រង់បានហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងធ្វើទេ គឺដោយដំរិះ និងព្រះគុណនៃទ្រង់វិញ”(ខ.៩)។ ជីវិតយើងអាចបរិសុទ្ធ មិនមែនដោយសារយើងមានចារិកលក្ខណៈល្អ…
Read articleណែនាំឲ្យងាកមករកសេចក្តីពិតវិញ
យូដាស ១:១៧-២៣ ចូរមានចិត្តអាណិតដល់ពួកអ្នកខ្លះ ដែលមានសេចក្តីសង្ស័យផង។ យូដាស ១:២២ កាលខ្ញុំនៅរៀន ការអញ្ជើញទៅញាំអាហារពេលល្ងាច ពីអ្នកដឹកនាំពួកជំនុំរបស់ខ្ញុំគឺលោកគ្រូ ហារ៉ូល(Harold) និងអ្នកគ្រូផាម ជាភរិយា(Pam) បានធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅ តែក៏បានធ្វើឲ្យខ្ញុំមានអារម្មណ៍ភ័យអរផងដែរ។ ថ្មីៗនេះ ខ្ញុំបានចូលរួមការសិក្សាព្រះគម្ពីរជាមួយក្រុម ដែលមានការបង្រៀនប្រាសចាកគោលលទ្ធិក្នុងព្រះគម្ពីរប៊ីប។ ដូចនេះ ខ្ញុំបារម្ភថា តើពួកគាត់នឹងស្តីប្រដៅខ្ញុំ អំពីរឿងនោះឬទេ? ពេលយើងញាំនំភីហ្សាជុំគ្នានៅពេលល្ងាចនោះ ពួកគាត់ក៏បានចែកចាយអំពីគ្រួសាររបស់ពួកគាត់ ហើយក៏បានសួរអំពីក្រុមគ្រួសាររបស់ខ្ញុំ។ ពួកគាត់ក៏បានស្តាប់ខ្ញុំចែកចាយ អំពីកិច្ចការដែលគ្រូដាក់ឲ្យធ្វើនៅផ្ទះ អំពីឆ្កែរបស់ខ្ញុំឈ្មោះប៊ូឈិ(Buchi) និងមនុស្សដែលខ្ញុំចូលចិត្ត។ ក្រោយមកពួកគេក៏បានដាស់តឿនខ្ញុំយ៉ាងប្រុងប្រយ័ត្ន អំពីក្រុមដែលខ្ញុំកំពុងចូលរួមការសិក្សាព្រះគម្ពីរជាមួយ ហើយក៏បានពន្យល់ថា ក្រុមនោះមានការបង្រៀន ដែលខុសឆ្គងនៅត្រង់ចំណុចណាខ្លះ។ ការដាស់តឿនរបស់ពួកគេបាននាំខ្ញុំចេញពីការកុហក ដែលក្រុមនោះបានបង្រៀនខ្ញុំ ហើយនាំខ្ញុំចូលទៅជិតសេចក្តីពិតក្នុងព្រះគម្ពីរប៊ីប។ កណ្ឌគម្ពីរយូដាសបានប្រើពាក្យសម្តីធ្ងន់ៗ ក្នុងការដាស់តឿន អំពីពួកគ្រូខុសឆ្គង ដោយជំរុញអ្នកជឿ ឲ្យ “ការពារសេចក្តីជំនឿ” (យូដាស ១:៣)។ ហើយក៏បានដាស់តឿនយើងថា នៅគ្រាចុងក្រោយ នឹងមានមនុស្សចំអក … ជាមនុស្សដែលនៅដោយវិស័យសាច់ឈាម ដែលគ្មានព្រះវិញ្ញាណទេ(ខ.១៨-១៩)។ ទោះជាយ៉ាងណាក៏ដោយ កណ្ឌគម្ពីរនេះក៏បានបង្រៀនអ្នកជឿ ឲ្យមានសេចក្តីអាណិតដល់ពួកអ្នកខ្លះ ដែលមានការសង្ស័យ ឬដើរតាមការបង្រៀនខុសឆ្គង…
Read articleពាក្យសម្តីដែលឆ្លុះបញ្ចាំងចិត្តរបស់យើង
លូកា ៦:៤៣-៤៥ ឯមនុស្សល្អ គេក៏យកសេចក្តីល្អ ពីកំណប់ល្អ ដែលកប់ទុកក្នុងចិត្តគេ។ លូកា ៦:៤៥ តើអ្នកអាចលប់បំបាត់ពាក្យសម្តីអសីលធម៌ ដោយរបៀបណា? វិទ្យាល័យមួយបានសម្រេចបង្កើតច្បាប់ ឲ្យសិស្សទាំងអស់ធ្វើការសន្យាថា ពួកគេនឹង “ឈប់ប្រើពាក្យសម្តីអសីលធម៌”។ សិស្សទាំងអស់នោះបានធ្វើការសន្យាថា “ខ្ញុំសូមសន្យាថា ខ្ញុំនឹងមិនប្រើពាក្យអសុរោះគ្រប់ប្រភេទ នៅក្នុងទីធ្លាសាលារបស់យើង”។ នេះជាការប្រឹងប្រែង ដែលគួរឲ្យគោរព ប៉ុន្តែ ព្រះយេស៊ូវបានបង្រៀនថា គ្មានច្បាប់ ឬការសន្យា ឬក៏ការសច្ចាតែបបូរមាត់ណា ដែលអាចគ្របបាំងក្លិនស្អុយ នៃពាក្យសម្តីអសុរោះរបស់យើងបានឡើយ។ ដើម្បីលប់បំបាត់ក្លិនអសោចនៃពាក្យសម្តី ចេញពីមាត់របស់យើង ជាដំបូងយើងត្រូវកែប្រែចិត្តគំនិតជាថ្មីជាមុនសិន។ ដែលមនុស្សអាចស្គាល់ពូជរបស់ដើមឈើ ដោយសារផ្លែរបស់វាជាយ៉ាងណា(លូកា ៦:៤៣-៤៤) នោះព្រះយេស៊ូវក៏បានមានបន្ទូលថា ពាក្យសម្តីរបស់យើង គឺជាភស្តុតាងដែលបញ្ជាក់ថា ចិត្តរបស់យើងមានភាពសមស្របជាមួយព្រះអង្គ និងផ្លូវរបស់ព្រះអង្គឬអត់។ ផ្លែឈើជាតំណាងឲ្យពាក្យសម្តីរបស់យើង “ដ្បិតមាត់គេពោលបញ្ចេញសេចក្តីបរិបូរ ដែលនៅក្នុងចិត្តជានិច្ច”(ខ.៤៥)។ ត្រង់ចំណុចនេះ ព្រះគ្រីស្ទកំពុងចង្អុលបង្ហាញថា បើយើងពិតជាចង់កែប្រែពាក្យសម្តី ដែលចេញពីមាត់យើងមក ជាដំបូង យើងត្រូវផ្ដោតទៅលើការកែប្រែចិត្ត ដោយពឹងផ្អែកជំនួយមកពីព្រះអង្គ។ ការសន្យាតែបបូរមាត់ មិនមានប្រសិទ្ធភាពអ្វី ក្នុងការទប់ស្កាត់ពាក្យសម្តីអសីលធម៌ ដែលចេញពីចិត្ត ដែលមិនបានផ្លាស់ប្រែនោះឡើយ។ យើងអាចលប់បំបាត់ពាក្យសម្តីអសុរោះបាន ដោយជាដំបូង…
Read articleកុំភ្លេចបង្ហាញសេចក្តីសប្បុរស
អេភេសូរ ៤:២៩-៣២ ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា។ អេភេសូរ ៤:៣២ “តើខ្ញុំមានការស្តាយក្រោយ ចំពោះរឿងអ្វីខ្លះ?” នេះជាសំណួរ ដែលលោកចន សូនឌ័រ(George Saunders) ជាអ្នកនិពន្ធដ៏ល្បីល្បាញ បានឆ្លើយ ក្នុងការឡើងថ្លែងសន្ទរកថា ក្នុងពិធីចែកសញ្ញាប័ត្រ នៅឆ្នាំ២០១៣ នៅមហាវិទ្យាល័យ ស៊ីរ៉ាគូស។ វិធីសាស្រ្តរបស់គាត់នៅក្នុងការឆ្លើយសំណួរនេះ គឺបានលើកទឹកទឹកចិត្តមនុស្សមានវ័យចាស់ជាង ឲ្យចែកចាយអំពីការស្តាយក្រោយមួយ ឬពីរយ៉ាង ដែលពួកគេមានក្នុងជីវិត ដល់មនុស្សមានវ័យក្មេងជាង ដែលអាចរៀនសូត្រពីគំរូរបស់ពួកគេ។ គាត់ក៏បានលើកឡើងផងដែរ អំពីរឿងមួយចំនួនដែលគេគិតស្មានថា គាត់មានការស្តាយក្រោយ ដែលមានដូចជា ភាពក្រីក្រ និងការមានការងារមិនល្អ។ តែលោកសូនឌ័រ មានប្រសាសន៍ថា គាត់មិនមានការសោកស្តាយចំពោះរឿងទាំងនេះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគាត់ពិតជាស្តាយក្រោយនោះ គឺការខកខានមិនបានបង្ហាញសេចក្តីសប្បុរសដល់អ្នកដទៃ ឬខកខានមិនបានឆក់ឱកាសបង្ហាញចិត្តសប្បុរសដល់នរណាម្នាក់។ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងអេភេសូរ ដោយឆ្លើយសំណួរដែលសួរថា តើជីវិតគ្រីស្ទបរិស័ទមានលក្ខណៈដូចម្តេចខ្លះ? យើងប្រហែលប្រញាប់ឆ្លើយសំណួរនេះ ដោយលើកឡើងថា គ្រីស្ទបរិស័ទត្រូវមានទស្សនៈនយោបាយបែបណាមួយ ត្រូវជៀសវាងសៀវភៅ ឬខ្សែភាពយន្ត ដោយថ្វាយបង្គំតាមរបៀបណាមួយជាដើម។ ប៉ុន្តែ សាវ័កប៉ុលមិនបាននិយាយតែអំពីបញ្ហាក្នុងសម័យដែលគាត់រស់នៅនោះទេ។ គាត់បានលើកឡើង អំពីការជៀសវាងការ “ពោលពាក្យអាក្រក់”(អេភេសូរ ៤:២៩)…
Read articleការសរសើរដំកើង ដោយមិនបានព្រៀងទុក
កិច្ចការ ១៦:១៦-២៦ លុះពេលប្រហែលជាកណ្តាលអធ្រាត្រ ប៉ុល និងស៊ីឡាស កំពុងតែអធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ។ កិច្ចការ ១៦:២៥ ក្នុងអំឡុងដំណើរបេសកកម្មរយៈពេលខ្លី នៅប្រទេសអេត្យូពី ក្រុមការងាររបស់យើងបានរួមដំណើរជាមួយក្រុមមួយទៀត មកពីអង្គការក្នុងតំបន់ ដើម្បីទៅឈោងចាប់យុវជនមួយក្រុម ដែលកំពុងរស់នៅក្នុងតង់ ក្នុងតំបន់អនាធិបតេយ្យ ដោយការលំបាកជាខ្លាំង។ ពួកគេមានចិត្តរីករាយ ដែលបានជួបយើង! យើងក៏បានចែកចាយទីបន្ទាល់ ពាក្យលើកទឹកចិត្ត និងអធិស្ឋានជាមួយគ្នា។ ផ្នែកដែលខ្ញុំចូលចិត្តបំផុតនៅថ្ងៃនោះ គឺនៅពេលដែលសមាជិកក្រុមការងារប្រចាំតំបន់ បានលេងហ្គីតានាំយើងច្រៀងសរសើរដំកើង និងថ្វាយបង្គំព្រះ ដោយមិនព្រៀងទុក ជាមួយមិត្តភក្តិថ្មីៗរបស់យើង នៅពេលខែភ្លឺ។ ពេលនោះពិតជាមានន័យណាស់។ ពួកគេរស់នៅក្នុងស្ថានភាពដែលហាក់ដូចជាគ្មានសង្ឃឹម តែពួកគេមានក្តីសង្ឃឹម និងក្តីអំណរ ដែលមានតែព្រះយេស៊ូវទេ ដែលអាចប្រទានឲ្យបាន។ បទគម្ពីរកិច្ចការជំពូក១៦ ក៏បានចែងអំពីការច្រៀងសរសើរដំកើង ដោយមិនបានព្រៀងទុកផងដែរ។ តែការច្រៀងសរសើរដំកើងមួយនេះ បានធ្វើឲ្យកក្រើកគុក ក្នុងទីក្រុងភីលីព។ សាវ័កប៉ុល និងលោកស៊ីឡាសត្រូវគេចាប់ខ្លួនដាក់គុក គេវាយដុំ ធ្វើទារុណកម្ម ខណៈពេលដែលពួកគេកំពុងធ្វើការបម្រើព្រះយេស៊ូវ។ ពួកគេមិនបានអស់សង្ឃឹមឡើយ តែផ្ទុយទៅវិញ ពួកគេថ្វាយបង្គំព្រះ ដោយ “ការអធិស្ឋាន និងការច្រៀងសរសើរព្រះអង្គ” នៅក្នុងគុក។ “នោះស្រាប់តែកើតមានកក្រើកដីជាខ្លាំង ដល់ម៉្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផង…
Read article