អស់ទាំងទួលព័ទ្ធដោយសេចក្តីអំណរ
ទំនុកដំកើង ៦៥:៨-១៣ ឯច្រកភ្នំទាំងប៉ុន្មាន នោះក៏មានស្រូវដាសពាសពេញ ទីទាំងនោះបន្លឺឡើង ដោយអំណរ ហើយក៏ច្រៀងផង។ ទំនុកដំកើង ៦៥:១៣ ខ្ញុំបាននិយាយកំប្លែងជាញឹកញាប់ ជាមួយម្តាយក្មេកខ្ញុំ អំពីសមត្ថភាពរបស់គាត់ ក្នុងការជជែកជាមួយសត្វឆ្កែរបស់គាត់។ គាត់ឆ្លើយតបចំពោះសម្លេងព្រូសរបស់ពួកវា ដោយការយល់ចិត្ត ដោយសេចក្តីស្រឡាញ់។ គាត់ និងម្ចាស់ឆ្កែផ្សេងទៀត ក៏ប្រហែលជារៀនស្តាប់សម្លេងសើចរបស់សត្វឆ្កែរបស់ខ្លួនផងដែរ។ អ្នកវិទ្យាសាស្ត្របានរកឃើញថា សត្វជាច្រើន រួមមានសត្វឆ្កែ សត្វគោ សត្វកញ្ជ្រោង សត្វឆ្មាទឹក និងសេក សុទ្ធតែមានសំណើច ជា “សញ្ញានៃភាពរីករាយ ដែលបង្ហាញចេញជាសម្លេង”។ ការស្គាល់សម្លេងទាំងអស់នេះច្បាស់ ជួយឲ្យគេអាចញែកឲ្យដាច់រវាងអាកប្បកិរិយារីករាយ និងអាកប្បកិរិយាកំហឹងរបស់សត្វ ដែលមនុស្សអាចមានការយល់ច្រឡំ។ ការដែលសត្វបង្ហាញចេញនូវសំណើច និងភាពសប្បាយរីករាយ បានផ្តល់ឲ្យយើងនូវការបើកបង្ហាញដ៏រីករាយ អំពីការដែលស្នាព្រះហស្តដទៃទៀតអាចសរសើរដំកើងព្រះ តាមរបៀបផ្សេងៗរៀងខ្លួន។ ខណៈពេលដែលស្តេចដាវីឌក្រឡេកមើលជុំវិញខ្លួនទ្រង់ ទ្រង់សង្កេតឃើញថា “អស់ទាំងទួលក៏ព័ទ្ធដោយសេចក្តីអំណរដែរ” ហើយច្រកភ្នំទាំងប៉ុន្មាន នោះក៏មានស្រូវដាសពាសពេញទីទាំងនោះ “បន្លឺឡើង ដោយអំណរ ហើយក៏ច្រៀងផង”(ទំនុកដំកើង ៦៥:១២-១៣)។ ស្តេចដាវីឌបានទទួលស្គាល់ថា ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះទឹកដី និងធ្វើឲ្យចម្រើនឡើង ដោយប្រទានសម្រស់ និងអាហារ។ ទោះអ្វីៗនៅជុំវិញខ្លួនយើង ហាក់ដូចជាមិន…
Read articleភ្នែកមនុស្សខ្វាក់បានភ្លឺឡើង
អេសាយ ៤២:៥-៩ អញនឹងតាំងឯងឡើង ទុកជាសេចក្តីសញ្ញាដល់បណ្តាជន ហើយជាពន្លឺភ្លឺដល់អស់ទាំងសាសន៍ ដើម្បីនឹងធ្វើឲ្យភ្នែកមនុស្សខ្វាក់បានភ្លឺឡើង។ អេសាយ ៤២:៦-៧ អ្នកស្រីចេនេវីវ(Genevieve) ត្រូវមានតួនាទីធ្វើជា “ភ្នែក” សម្រាប់កូនរបស់គាត់ទាំង៣នាក់ ដែលសុទ្ធតែមានជំងឺភ្នែកឡើងបាយពីកំណើត។ ពេលណាគាត់នាំពួកគេចូលភូមិរបស់គាត់ ក្នុងសាធារណៈរដ្ឋបេនីន នៅភាគខាងលិចទ្វីបអាហ្វ្រិក គាត់តែងតែស្ពាយកូនតូចនៅលើខ្នងគាត់ ហើយកាន់ដៃកូនពីរនាក់ទៀតនៅសង្ខាង។ គាត់តែងតែមានការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យមានគ្រោះថ្នាក់។ ក្នុងវប្បធម៌ដែលគេជឿថា ការពិការភ្នែកបានកើតឡើងពីអំពើមន្តអាគម អ្នកស្រីចេនវីវមានការអស់សង្ឃឹម ហើយក៏បានស្រែករកព្រះ សូមព្រះអង្គជួយគ្រួសារគាត់។ ក្រោយមក មានបុរសម្នាក់ក្នុងភូមិរបស់គាត់ បានប្រាប់គាត់ អំពីនាវាមេត្តាករុណា ជាអង្គការគ្រីស្ទបរិស័ទ ដែលផ្តល់ឲ្យនូវការវះកាត់ដោយឥតគិតថ្លៃ តាមគំរូរបស់ព្រះយេស៊ូវ ក្នុងការនាំក្តីសង្ឃឹម និងការប្រោសឲ្យជាដល់អ្នកក្រ។ គាត់មិនដឹងថា ពួកគេអាចជួយគាត់បានឬអត់ទេ តែគាត់បានទៅរកពួកគេ។ នៅពេលដែលក្មេងៗក្រោកឡើង បន្ទាប់ពីការវៈកាត់រួច ពួកគេអាចមើលឃើញឡើងវិញ! រឿងរបស់ព្រះច្រើនតែនិយាយអំពីមនុស្ស ដែលស្ថិតនៅក្នុងភាពងងឹត ហើយព្រះអង្គប្រទានពន្លឺដល់ពួកគេ។ ហោរាអេសាយបានប្រកាសថា ព្រះអម្ចាស់នឹងធ្វើជា “ពន្លឺសម្រាប់សាសន៍ដទៃ”(អេសាយ ៤២:៦)។ ព្រះអង្គ “ធ្វើឲ្យភ្នែកមនុស្សខ្វាក់បានភ្លឺឡើង”(ខ.៧) ដោយបានប្រទានការមើលឃើញខាងសាច់ឈាម តែក៏បានប្រទានការមើលឃើញខាងវិញ្ញាណផងដែរ។ ហើយព្រះអង្គសន្យាថានឹង “ដឹកដៃ” រាស្រ្តរបស់ព្រះអង្គ(ខ.៦)។ ព្រះអង្គប្រោសមនុស្សខ្វាក់ឲ្យមើលឃើញ…
Read articleប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវ
រ៉ូម ១៣:១១-១៤ យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។ រ៉ូម ១៣:១២ មានពេលមួយ ខ្ញុំមានចិត្តរំភើបរីករាយណាស់ ដែលបានពាក់វ៉ែនតាថ្មីជាលើកដំបូង ប៉ុន្តែ ពីរបីម៉ោងក្រោយមក ខ្ញុំចង់បោះវាចោល។ ភ្នែកខ្ញុំឈឺ ហើយក្បាលខ្ញុំក៏ឈឺ ដោយសារភ្នែកខ្ញុំត្រូវសម្របនឹងលេខវ៉ែនតាថ្មី។ ស្លឹកត្រចៀកខ្ញុំក៏ឈឺទៀត ដោយសារដងវ៉ែនតា ដែលខ្ញុំមិនធ្លាប់ប្រើ។ នៅថ្ងៃបន្ទាប់ ខ្ញុំមានការត្អូញត្អែរ នៅពេលដែលខ្ញុំនឹកចាំថា ខ្ញុំត្រូវតែពាក់វាទៀត។ ខ្ញុំត្រូវតែសម្រេចចិត្តប្រើវ៉ែនតានោះជាប្រចាំ ដើម្បីឲ្យរាងកាយខ្ញុំសម្របខ្លួននឹងវា។ ខ្ញុំបានចំណាយពេលជាច្រើនសប្តាហ៍ ប៉ុន្តែ ក្រោយមក ខ្ញុំស្ទើរតែភ្លេចថា ខ្លួនឯងកំពុងពាក់វ៉ែនតានោះ។ ការប្រើឧបករណ៍ថ្មី តម្រូវឲ្យយើងចំណាយពេលសម្របខ្លួនជាមួយវា ប៉ុន្តែ មួយរយៈពេលក្រោយមក យើងក៏មានទម្លាប់ប្រើវា ហើយវាក៏កាន់តែសមនឹងយើង។ យើងថែមទាំងបានស្គាល់អ្វីដែលយើងមិនដែលបានស្គាល់កាលពីមុន។ ក្នុងបទគម្ពីររ៉ូម ជំពូក១៣ សាវ័កប៉ុលបានបង្រៀនអ្នកដើរតាមព្រះយេស៊ូវឲ្យ “ពាក់គ្រឿងសឹកនៃពន្លឺ”(ខ.១២) ហើយអនុវត្តន៍នូវការរស់នៅដ៏ត្រឹមត្រូវ។ ពួកគេបានជឿព្រះយេស៊ូវហើយ តែពួកគេហាក់ដូចជា ធ្លាក់ចូលទៅក្នុង “ភាពងោកងុយ” ហើយមិនចង់មានការរីកចម្រើនខាងវិញ្ញាណបន្ថែមទៀត ដូចនេះ ពួកគេចាំបាច់ត្រូវ “ភ្ញាក់ឡើង” ហើយចាត់វិធានការ ប្រព្រឹត្តឲ្យបានសមរម្យ ហើយលះចោលអំពើបាបគ្រប់យ៉ាង(ខ.១១-១២)។ សាវ័កប៉ុលបានលើកទឹកចិត្តពួកគេឲ្យប្រដាប់កាយដោយព្រះយេស៊ូវ ហើយផ្លាស់ប្រែឲ្យមានលក្ខណៈកាន់តែដូចព្រះអង្គ ក្នុងគំនិត…
Read articleនាំមកនូវក្តីអំណរដល់ទីក្រុង
សុភាសិត ១១:១-១១ គ្រាដែលមនុស្សសុចរិតមានសេចក្តីសុខស្រួល នោះទីក្រុងក៏រីករាយសាទរ។ សុភាសិត ១១:១០ កាលប្រទេសបារាំង និងប្រទេសអាហ្សង់ទីនជួបគ្នា ក្នុងវគ្គផ្តាច់ព្រាត់នៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០២២ ទស្សនិកជនបានតាមដានទស្សនាការប្រកួតដែលគួរឲ្យភ្ញាក់ផ្អើល បានជាមនុស្សជាច្រើនបានហៅការប្រកួតនេះថា “ការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកដែលអស្ចារ្យបំផុតក្នុងប្រវត្តិសាស្រ្ត”។ នៅពេលដែលវិនាទីចុងក្រោយបានចូលមកដល់ ក្រុមទាំងពីរទទួលបានពិន្ទុស្មើគ្នា ៣ទល់នឹង៣ ហើយក៏បានប្រកួតប៉េណាំងទី។ បន្ទាប់ពីក្រុមកីឡាករប្រទេសអាហ្សង់ទីនទទួលបានជោគជ័យក្នុងការប្រកួត ប្រជាជនអាហ្សង់ទីនទូទាំងប្រទេសក៏បានធ្វើការអបអរសាទរ។ ប្រជាជនអាហ្សង់ទីនជាង១លាននាក់ បានមកផ្តុំគ្នាយ៉ាងកកកុញ ក្នុងតំបន់ប្រជុំជននៃទីក្រុងបូនូស អ៊ែរេស។ ខ្សែវីដេអូដែលគេថតដោយប្រើឧបករណ៍ដ្រូន ត្រូវបានគេចែកចាយបន្តពេញបណ្តេញសង្គម ដោយបង្ហាញទិដ្ឋភាពដ៏អ៊ូអរ និងរីករាយនេះ។ អ្នកយកព័ត៌មានទូរទស្សន៍BBC ម្នាក់បានពិពណ៌នាថា ទីក្រុងនោះមានភាពរញ្ជួយញាប់ញ័រ ដោយសារ “បន្ទុះនៃក្តីអំណរ”។ ជានិច្ចជាកាល ក្តីអំណរគឺជាអំណោយដ៏អស្ចារ្យ។ ទោះជាយ៉ាងណាក៏ដោយ បទគម្ពីរសុភាសិតបានពិពណ៌នាថា ទីក្រុង និងប្រជាជននៅទីក្រុងមួយ អាចពិសោធន៍នឹងក្តីអំណរ ដែលមានភាពជ្រាលជ្រៅជាង និងមានរយៈពេលយូរជាងការអបអរជ័យជម្នះនៃការប្រកួតបាល់ទាត់នោះទៅទៀត។ គឺដូចដែលបទគម្ពីរសុភាសិតបានចែងថា “គ្រាដែលមនុស្សសុចរិតមានសេចក្តីសុខស្រួល នោះទីក្រុងក៏រីករាយសាទរ”(១១:១០)។ នៅពេលណាមនុស្សដែលពិតជារស់នៅ តាមការរៀបចំរបស់ព្រះសម្រាប់មនុស្សជាតិ ចាប់ផ្តើមមានឥទ្ធិពលល្អមកលើសហគមន៍របស់គាត់ ក្តីអំណរក៏បានចាប់ផ្តើមកើតមាន ព្រោះការនេះមានន័យថា សេចក្តីយុត្តិធម៌របស់ព្រះកំពុងតែចាក់ឫសក្នុងសង្គមរបស់ពួកគេ។ ភាពលោភលន់បានថយចុះ។ អ្នកក្ររកឃើញជំនួយ។ អ្នកដែលគេកៀបសង្កត់ទទួលបានការការពារ។ ពេលណាការរស់នៅ តាមផ្លូវដ៏ត្រឹមត្រូវរបស់ព្រះ មានភាពរីកចម្រើន…
Read articleរបៀបប្រែចិត្តចេញពីអំពើបាប
បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ១យ៉ូហាន ១:៩ ការមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សមិនល្អ គឺមិនដូចការដឹងថាខ្លួនបានប្រព្រឹត្តអំពើបាបនោះទេ។ ការមានអារម្មណ៍ថា ខ្លួនឯងកំពុងមានភាពស្អុយរលួយនៅខាងក្នុង ក៏មិនដូចការប្រែចិត្តចេញពីអំពើបាបដែរ។ ព្រឹកនេះ ពេលខ្ញុំចាប់ផ្តើមអធិស្ឋាន ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនមានភាពសក្កិសម ក្នុងការនិយាយ ទៅកាន់ព្រះអាទិករនៃចក្រវាលឡើយ។ វាជាអារម្មណ៍មិនល្អ ដែលគិតថាខ្លួនមិនសក្តិសម។ ដូចនេះ ខ្ញុំក៏បានទូលព្រះអង្គ អំពីភាពមិនសក្តិសមរបស់ខ្ញុំ។ តើមានរឿងអ្វីកើតឡើង ពេលដែលខ្ញុំបានទូលព្រះអង្គហើយ? គ្មានអ្វីផ្លាស់ប្តូរឡើយ ទាល់តែខ្ញុំចាប់ផ្តើមអធិស្ឋានឲ្យបានជាក់លាក់ អំពីអំពើបាបរបស់ខ្ញុំ។ ការមានអារម្មណ៍ថាខ្លួនមិនមែនជាមនុស្សល្អ អាចមានប្រយោជន៍ បើសិនជាវានាំយើងឲ្យទទួលស្គាល់អំពើបាបដ៏ជាក់លាក់។ ប៉ុន្តែ ការមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សមិនល្អ មិនតែងតែមានប្រយោជន៍គ្រប់ពេលនោះឡើយ។ ពេលណាអ្នកមានអារម្មណ៍មិនច្បាស់លាស់ អំពីភាពមិនសក្តិសមរបស់អ្នក អ្នកចាំបាច់ត្រូវយល់ច្បាស់ អំពីការមិនស្តាប់បង្គាប់របស់អ្នក។ បន្ទាប់មក អ្នកអាចចង្អុលទៅរកអំពើបាបរបស់អ្នក ហើយប្រែចិត្ត រួចទូលសូមព្រះអង្គអត់ទោសបាប ហើយអ្នកអាចប្រើដំណឹងល្អ ដើម្បីជម្នះអំពើបាបនោះ។ ហេតុនេះហើយ ខ្ញុំក៏បានចាប់ផ្តើមនឹកចាំ អំពីព្រះរាជបញ្ជារបស់ព្រះ ដែលខ្ញុំបានបំពានជាញឹកញាប់ មានដូចជា ៖ ចូរស្រឡាញ់ព្រះ ឲ្យអស់ពីចិត្ត…
Read articleរឿង៥យ៉ាងដែលអ្នកចង់អរព្រះគុណព្រះ
ទំនុកដំកើង ១០៧:១-៩ ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្តីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ច។ ទំនុកដំកើង ១០៧:១ យោងតាមការស្រាវជ្រាវមួយបានឲ្យដឹងថា មនុស្សដែលមានការដឹងគុណអស់ពីចិត្តចំពោះព្រះ សម្រាប់ការអ្វីដែលពួកគេមាន បានរៀបរាប់ថា ពួកគេគេងលក់ស្រួលជាង មានរោគសញ្ញានៃជំងឺតិចជាង និងមានសុភមង្គលច្រើនជាងអ្នកដែលមិនដឹងគុណ។ ទាំងនេះជាអត្ថប្រយោជន៍ដែលគួរឲ្យស្ញប់ស្ញែងណាស់។ អ្នកជំនាញខាងចិត្តសាស្រ្តក៏បានលើកទឹកចិត្ត ឲ្យយើង មាន “សៀវភៅកត់ត្រាអំពីការដឹងគុណ” ដើម្បីជួយឲ្យសុខុមាលភាពយើងកាន់តែប្រសើរឡើង ដោយកត់ត្រា អំពីរឿងប្រាំយ៉ាង ដែលយើងចង់អរព្រះគុណព្រះ សម្រាប់សប្តាហ៍នីមួយៗ។ ព្រះគម្ពីរប៊ីបបានបង្រៀនយើងឲ្យមានទម្លាប់អរព្រះគុណព្រះ តាំងពីយូរមកហើយ។ ពោលគឺបានបង្រៀនយើងឲ្យអរព្រះគុណព្រះអង្គ សម្រាប់រឿងជាច្រើន រាប់ចាប់តាំងពីអាហារ និងទំនាក់ទំនងប្តីប្រពន្ធ(១ធីម៉ូថេ ៤:៣-៥) រហូតដល់សម្រស់នៃរបស់សព្វសារពើដែលព្រះអង្គបានបង្កើត(ទំនុកដំកើង ១០៤) ហើយបានបង្រៀនយើង ឲ្យចាត់ទុកអ្វីដែលព្រះអង្គបានប្រទាន ជាអំណោយ ហើយអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានទាំងនោះ។ បទគម្ពីរទំនុកដំកើង ជំពូក១០៧ បានកត់ទុកនូវរឿងប្រាំយ៉ាង ដែលជនជាតិអ៊ីស្រាអែលអាចអរព្រះគុណព្រះ ដែលមានដូចជា ការរំដោះពួកគេចេញពីវាលរហោស្ថាន(ខ.៤-៩) ការរំដោះពួកគេឲ្យមានសេរីភាព(ខ.១០-១៦) ការប្រោសពួកគេឲ្យជាពីជម្ងឺ(ខ.៣៣-៤២)។ បទគម្ពីរទំនុកដំកើងជំពូក ១៣៦ បានប្រាប់យើងម្តងហើយម្តងទៀតថា “ឱសូមអរព្រះគុណដល់ព្រះយេហូវ៉ា” ដោយសារសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ។ តើអ្នកមានសៀវភៅសម្រាប់កត់ត្រាអំពីអ្វីដែលអ្នកចង់អរព្រះគុណព្រះអង្គទេ? សូមសរសេរអំពីរឿង៥យ៉ាង ដែលអ្នកចង់អរព្រះគុណព្រះអង្គ នៅពេលឥឡូវនេះ?…
Read article