ការ​ជួបជុំ​គ្នា​ក្នុង​ព្រះយេស៊ូវ

ហេព្រើរ ១០:១៩-២៥ ឥត​លែង​ប្រជុំ​គ្នា ដូចជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញថា​ថ្ងៃ​នោះ​ជិត​មកដល់​ហើយ​។ ហេព្រើរ ១០:២៥ កាល​ខ្ញុំ​កំពុង​ឆ្លង​កាត់​អំឡុង​ពេល​នៃ​ការ​ឈឺ​ចាប់​ផ្លូវ​អារម្មណ៍ និង​វិញ្ញាណ និង​ការ​តស៊ូ ដោយសារ​កាលៈទេសៈ​ដ៏​ពិបាក ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា បើ​ខ្ញុំ​ដក​ខ្លួន​ចេញពី​ពួក​ជំនុំ​របស់​ខ្ញុំ ជីវិត​ខ្ញុំ​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​។(ហើយ​ជួនកាល ខ្ញុំ​ពិតជា​បាន​ឆ្ងល់​ថា ហេតុ​អ្វី​ខ្ញុំ​ចាំបាច់​ត្រូវ​ទៅ​ព្រះវិហារ?)។ ប៉ុន្តែ ខ្ញុំ​នៅតែ​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ឲ្យ​បន្ត​ចូល​រួម​ជាមួយ​ពួកគេ នៅ​ថ្ងៃ​អា​ទិត្យ​។ ទោះ​ស្ថានភាព​របស់​ខ្ញុំ នៅតែ​មិន​មាន​ការ​ផ្លាស់​ប្តូរ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ការ​ថ្វាយបង្គំ ការ​ជួយ​ជុំ​ថ្វាយបង្គំ​ព្រះ ជា​មួយ​អ្នកជឿ​ដទៃ​ទៀត ការ​ជួបជុំ​គ្នា​អធិស្ឋាន និង​សិក្សា​ព្រះ​គម្ពីរ បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ការ​លើក​ទឹក​ចិត្ត ដែល​ខ្ញុំ​ត្រូវ​ការ ដើម្បី​ស៊ូ​ទ្រាំ និង​នៅតែ​មាន​សេចក្តី​សង្ឃឹម​។ ហើយ​ជា​ញឹក​ញាប់ ខ្ញុំ​មិន​គ្រាន់តែ​បានឮ​ការ​ចែកចាយ ឬ​ការ​បង្រៀន​ដែល​លើក​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ទទួល​ការ​កម្សាន្ត​ចិត្ត ហើយ​មាន​គេ​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ស្តាប់​ខ្ញុំ​ចែក​ចាយ​បញ្ហា​របស់​ខ្ញុំ ដោយ​ការ​អាណិត និង​សេចក្តី​ស្រឡាញ់​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​បង្រៀន​យើង​ថា “ឥត​លែង​ប្រជុំ​គ្នា ដូចជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញថា​ថ្ងៃ​នោះ​ជិត​មកដល់​ហើយ”(ហេព្រើរ ១០:២៥)។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​ដឹង​ថា ពេលណា​យើង​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក និង​បញ្ហា​ក្នុង​ជីវិត​យើង យើង​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ដទៃ ហើយ​អ្នក​ដទៃ​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​យើង​ផង​ដែរ​។ ដូច​នេះ កណ្ឌ​គម្ពីរ​នេះ​ក៏បាន​រំឭក​យើង​ផង​ដែរ ឲ្យ…

Read article
ព្រះយេស៊ូវ​មាន​ព្រះ​ជន្មរស់​ឡើង​វិញ​ហើយ!

ម៉ាថាយ ២៨:១-១០ ទ្រង់​មិន​គង់នៅ​ទីនេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ​ជន្មរស់​ឡើង​វិញ​ហើយ ដូចជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ​។ ម៉ាថាយ ២៨:៦ មុន​ពេល​លោក ឆាល ស៊ី​មាន(Charles Simeon) ចូល​រៀន​នៅ​សកលវិទ្យាល័យ​ខេមប្រ៊ីជ ប្រទេស​អង់គ្លេស គាត់​ចូល​ចិត្ត​សត្វ​សេះ និង​សំលៀក​បំពាក់​ណាស់ បានជា​គាត់​ចំណាយ​លុយ​ជា​ច្រើន​ជា​រៀង​រាល់​ឆ្នាំ ទៅលើ​ការ​ស្លៀក​ពាក់​របស់​គាត់​។ ប៉ុន្តែ ដោយសារ​សកលវិទ្យាល័យ​របស់​គាត់​បាន​តម្រូវ​ឲ្យ​គាត់​ចូល​រួម​កម្ម​វិធី​លៀង​ព្រះ​អម្ចាស់​ជា​ទៀង​ទាត់ គាត់​ក៏បាន​ចាប់​ផ្តើម​ស្វែង​យល់​អំពី​ជំនឿ​របស់​គាត់​។ បន្ទាប់ពី​គាត់​បាន​អាន​សៀវភៅ​ដែល​អ្នកជឿ​ព្រះយេស៊ូវ​បាន​និពន្ធ គាត់​ក៏​មាន​ការ​ផ្លាស់​ប្រែ​ដ៏​រំភើប​រីករាយ នៅ​ថ្ងៃ​អា​ទិត្យ ដែលគេ​ប្រារព្ធ​បុណ្យ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ កាល​គាត់​ក្រោក​ពី​គេង នៅពេល​ព្រលឹម នៅ​ថ្ងៃទី៤ ខែ​មេសា ឆ្នាំ១៧៧៩ គាត់​ក៏បាន​បន្លឺ​សម្លេង​ថា “ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ! ហាលេលូយ៉ា! ហាលេលូយ៉ា!” ខណៈ​ពេល​ដែល​គាត់​មាន​ការ​លូត​លាស់​ក្នុង​ជំនឿ​លើ​ព្រះ គាត់​ក៏​មាន​ចិត្ត​ប្តូរ​ផ្តាច់​នៅ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ អធិស្ឋាន និង​ចូល​រួម​កម្មវិធី​ថ្វាយបង្គំ​ព្រះ​។ នៅ​ថ្ងៃ​ដែល​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ការ​ផ្លាស់​ប្តូរ​ក៏បាន​កើត​មាន ក្នុង​ជីវិត​របស់​ស្រ្តី​ពីរ​នាក់ ដែល​បាន​មកដល់​ផ្នូរ​របស់​ព្រះយេស៊ូវ​មុនគេ​។ នៅ​ទីនោះ ពួកគេ​បាន​ឃើញ​ការរញ្ជួយដី ខណៈ​ពេល​ដែល​ទេវតា​មួយ​អង្គ​ប្រមៀល​ថ្ម​ចេញពី​ច្រក​ចូល​ក្នុង​ផ្នូរ​ព្រះអង្គ​។ ទេវតា​ក៏បាន​ប្រាប់​ពួក​គេ​ថា “កុំ​ឲ្យ​ភ័យ​អី ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា នាង​រក​ព្រះយេស៊ូវ​ដែល​ត្រូវ​ឆ្កាង តែ​ទ្រង់​មិន​គង់នៅ​ទីនេះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ ដូចជា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ទុក ចូរ​មក​មើល​កន្លែង​ដែល​ទ្រង់​បាន​ផ្ទំ​ចុះ”(ម៉ាថាយ ២៨:៥-៦)។ ពួកគេ​មាន​ចិត្ត​ត្រេកអរ​ជា​ពន់​ពេក…

Read article
ព្រះ​ដែល​ប្រទាន ទ្រង់​ទទួល​សិរីល្អ

ដូច្នេះ យើងខ្ញុំ​អធិស្ឋាន​ឲ្យ​អ្នករាល់គ្នា​ជានិច្ច ដើម្បីឲ្យ​ព្រះ​នៃ​យើងខ្ញុំ បាន​រាប់​អ្នករាល់គ្នា​ជា​គួរ​នឹង​ការ ដែល​ទ្រង់​ហៅ​មក​ធ្វើ ហើយ​ឲ្យ​ទ្រង់​បាន​បំពេញ​គ្រប់​អស់ទាំង​សេចក្តី​បំណង​ខាង​ឯ​ការ​ល្អ និង​ការដែល​ធ្វើ​ដោយ​ជំនឿ ដោយ​ព្រះចេស្តា ដើម្បីឲ្យ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង បាន​ដំកើង​ឡើង​ក្នុង​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​ក្នុង​ទ្រង់​ផង តាម​ព្រះគុណ​របស់​ព្រះ​នៃ​យើង និង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ។ ២​ថែស្សាឡូនីច ១:១១-១២ នេះ​ជា​ដំណឹង​ដ៏​ល្អ ដែល​ព្រះ​ទ្រង់​បាន​រៀប​ចំ​ ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ដំកើង​ឡើង តាមរយៈ​ការ​ប្រទាន​ព្រះគុណ​ព្រះអង្គ។ ជា​ការពិត​ណាស់ សិរីល្អ​របស់​ព្រះ​បាន​ដំកើង​ឡើង តាមរយៈ​អំណាច​នៃ​សេចក្តី​ក្រោធ​របស់​ទ្រង់ (រ៉ូម ៩:២២) ប៉ុន្តែ ព្រះគម្ពីរ​សញ្ញាថ្មី(និង​ព្រះគម្ពីរ​សញ្ញាចាស់ គឺ​អេសាយ ៣០:១៨ ជាដើម) បាន​ចែងថា យើង​គួរតែ​ពិសោធន៍​នឹង​ព្រះគុណ​ព្រះ​ដើម្បីឲ្យ​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ សូម​ពិចារណា អំពី​របៀប​ដែល​ការ​នេះ​មានដំណើរ​ការ ក្នុង​ការអធិស្ឋាន នៃ​បទ​គម្ពីរ ២ថែ​ស្សា​ឡូ​នីច ១:១១-១២។ សាវ័ក​ប៉ុល​បាន​អធិស្ឋាន​សូម​ព្រះ​ទ្រង់​បំពេញ​សេចក្តី​បំណង​ខាង​ឯ​ការ​ល្អ​របស់​យើង។ តើ​ដោយ​របៀបណា? គាត់​បាន​អធិស្ឋាន​ថា សូមឲ្យ​សេចក្តី​បំណង​នោះ បានសម្រេច “ដោយ​ព្រះ​ចេស្តា​ព្រះ​” និង “ជា​ការ​ធ្វើ​ដោយ​ជំនឿ​”។ ហេតុអ្វី? គឺ​ដើម្បីឲ្យ​ព្រះយេស៊ូវ​បាន​ដំកើង​ឡើង នៅក្នុង​ជីវិត​យើង។ បាន​សេចក្តី​ថា អ្នកឲ្យ​បាទ​ទទួល​សិរីល្អ។ ព្រះ​ទ្រង់ប្រទាន​អំណាច។ ព្រះ​ទ្រង់​ទទួល​បាន​សិរីល្អ។ យើង​មាន​ជំនឿ ព្រះ​ទ្រង់ប្រទាន​អំណាច។…

Read article
ការ​រំដោះ​ដែល​បាន​ពន្យារ​ពេល

នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ។ កិច្ចការ ១៦:២៦ នៅ​សម័យនេះ ព្រះ​ទ្រង់​សង្គ្រោះ​រាស្ត្រ​ព្រះអង្គ ឲ្យ​រួចផុត​ពី​បញ្ហា​មួយចំនួន។ តែ​មិនមែន​រួចពី​បញ្ហា​ទាំងអស់​ឡើយ។ យើង​មានការ​កម្សាន្ត​ចិត្ត ពេល​ដែល​បានដឹង​អំពី​រឿង​នេះ ពុំ​នោះ​ទេ ពេល​យើង​មាន​បញ្ហា យើង​ប្រហែល​សន្និដ្ឋាន ព្រះអង្គ​បាន​ភ្លេច​យើង ឬ​បដិសេធន៍​យើង​ហើយ។ ដូចនេះ ចូរ​យើង​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ការ​រំឭក​ដ៏​សាមញ្ញ​ថា ក្នុង​បទ​គម្ពីរ កិច្ចការ ១៦:១៩-២៤ ព្រះ​ទ្រង់​មិនបាន​រំដោះ​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស​ឲ្យ​រួច​ឡើយ តែ​ក្នុង​ខ.២៥-២៦ ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ។ ពី​ដំបូង ពួក​គេ​មិនបាន​ទទួលការ​ជួយ​រំដោះ ៖ “គេ​ក៏​ចាប់​ប៉ុល និង​ស៊ីឡាស ដោយ​កន្ត្រាក់កន្ត្រែង​នាំទៅ​ឯ​ទីផ្សារ នៅចំពោះមុខ​មេន​គរ​បាល​”(ខ.១៩)។ “មេន​គរ​បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់​”(ខ.២២)។ “ក្រោយដែល​វាយ មានស្នាម​ជាច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់គុក​”(ខ.២៣)។ “មេ​ភូ​ឃុំ​ទទួលបង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រមទាំង​ដាក់ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង​”(ខ.២៤)។ តែ​បន្ទាប់មក ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ ៖ លុះ​ពេល​ប្រហែលជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុងតែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នកទោស​ក៏​ស្តាប់​ដែរ នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ(ខ.២៥-២៦)។…

Read article
ការ​លះបង់​របស់​ព្រះគ្រីស្ទ

អេសាយ ៥៣:៤-៧,១០-១២ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បានជា​មេ​ត្រី នោះ​បាន​ធ្លាក់​ទៅលើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់​។ អេសាយ ៥៣:៥ មុន​ពេល​លោក​ជីម ខាវីហ្សែល(Jim Caviezel) ដើរតួ​សម្ដែង​ជា​ព្រះយេស៊ូវ ក្នុង​ខ្សែ​ភាពយន្ត​រឿង ការ​លះបង់​របស់​ព្រះគ្រីស្ទ លោក​មែល គីបសិន(Mel Gibson) បាន​ដាស់តឿន​គាត់​ថា ការ​ដើរតួ​សម្ដែង​នេះ​នឹង​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង ហើយ​អាច​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​មក​លើ​អាជីព​របស់​គាត់ នៅ​ក្នុង​ហូលីវូឌ​។ លោក​ជីម​ក៏​បាន​ទទួលយក​ការ​ដើរ​តួ​សម្តែង​នេះ ដោយ​និយាយ​ថា គាត់​ត្រូវតែ​ដើរ​​តួ​សម្ដែង​ក្នុង​រឿង​នេះ ទោះ​ពិបាក​យ៉ាងណា​ក៏ដោយ។ ក្នុង​អំឡុង​ពេល​ថត​រឿង​នោះ លោក​ជីម​ត្រូវ​រន្ទះ​បាញ់​មួយ​ដង គាត់​បាន​ស្រក​គីឡូ​អស់២៣គីឡូ ហើយ​ត្រូវ​គេ​វាយ​ជ្រុលដៃ បណ្តាល​ឲ្យ​របួស​នៅ​ក្នុង​ឈុត​ធ្វើ​ទារុណកម្ម​ព្រះយេស៊ូវ​។ ក្រោយមក គាត់​ក៏បាន​លើក​ឡើង​ថា “ខ្ញុំ​មិន​ចង់​ឲ្យ​គេ​មើល​ឃើញ​ខ្ញុំ​ទេ តែ​ចង់​ឲ្យ​គេ​មើល​ឃើញ​ព្រះយេស៊ូវ​វិញ​។ ការ​ប្រែ​ចិត្ត​អាច​កើត​មាន តាមរយៈ​ខ្សែ​ភាពយន្ត​នេះ”។ ខ្សែ​ភាព​យន្ត​នេះ​ប៉ះ​ពាល់​ចិត្ត​លោក​ជីម និង​មនុស្ស​ជា​ច្រើន នៅ​កន្លែង​ថតកុន ហើយ​មានតែ​ព្រះអម្ចាស់​ទេ ដែល​បាន​ជ្រាប​ថា មាន​មនុស្ស​ប៉ុន្មាន​លាន​នាក់ ដែល​បាន​ទស្សនា​រឿង​នេះ ហើយ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ជីវិត​។ ខ្សែ​ភាពយន្ត​រឿង ការ​លះបង់​របស់​ព្រះគ្រីស្ទ បាន​ឆ្លុះ​បញ្ចាំង​អំពី​ពេល​ដែល​ព្រះយេស៊ូវ​បាន​ទទួល​រក​ទុក្ខ​វេទនា​ជាទី​បំផុត ចាប់​តាំងពី​ពេល​ដែល​ព្រះ​អង្គ​យាង​ចូល​ក្នុង​ទីក្រុង​យេរូសាឡិម ដោយ​ការ​ដង្ហែ​នៃ​ជ័យ​ជម្នះ និង​បាន​រាប់​បញ្ចូល​ការ​ក្បត់​របស់​មិត្តសំឡាញ់ ការ​ចំអក ការ​វាយ​ដំ និង​ការ​ឆ្កាង​អង្គ​ទ្រង់​។ រឿង​នេះ​សុទ្ធតែ​បាន​ចែង​ក្នុង​ដំណឹង​ល្អ​ទាំងបួន​។ បទ​គម្ពីរ​អេសាយ…

Read article
ព្រះ​យេស៊ូវ​បាន​រង​ទុក្ខ និង​សុគត​ជំនួស​យើង

១ពេត្រុស ៣:១៣-១៨ ព្រោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺជា​ព្រះ​ដ៏​សុ​ចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅដល់​ព្រះ ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់ឈាម តែ​បាន​វិញ្ញាណ​ប្រោស​ឲ្យ​រស់​វិញ​។ ១ពេត្រុស ៣:១៨ មាន​រឿង​ព្រេង​ដំណាល​មក​ថា ស្តេច​លេអូនីដាស ទី១(Leonidas I) បាន​ដឹកនាំ​កងទ័ព​នគរ​ស្ប៉ាតា ដែល​មាន​គ្នា​តែ៣​រយ​នាក់ ទៅ​តទល់​នឹង​កងទ័ព​ចក្រភព​ព័រ​ស៊ី​ដែល​មាន​គ្នា​ច្រើន​ជាង​រាប់សែន​នាក់ ដឹកនាំ​ដោយ​ស្តេច​សើរស៊ី(Xerxes) ក្នុង​អំឡុង​ពេល​នៃ​ការ​ឈ្លានពាន​របស់​ចក្រភព​ពើស៊ី ចូល​ទឹកដី​ក្រិក​។ ស្តេច​លេ​អូនីដាស​ជ្រាប​ថា កងទ័ព​សត្រូវ​មាន​គ្នា​ច្រើន​ជាង​កងទ័ព​ទ្រង់​យ៉ាង​លើស​លប់ ដូច​នេះ ទ្រង់​ក៏បាន​សម្រេច​ព្រះទ័យ​ប្រយុទ្ធ​ដោយ​ចិត្ត​អង់អាច រហូត​ដល់​ដង្ហើម​ចុង​ក្រោយ នៅ​ក្នុង​ច្រក​ផ្លូវ​ធើម៉ូភីលេ ជា​ច្រក​ផ្លូវ​ដ៏​ចង្អៀត​ចូល​ទឹកដី​ក្រិក។ ការ​លះបង់​របស់​ទ្រង់ និង​កងទ័ព​របស់​ទ្រង់​បាន​ពន្យារ​ពេល​ការ​ឈ្លានពាន​របស់​កង​ទ័ព​ពើស៊ី​ចូល​ទឹកដី​ក្រិក ដោយ​បាន​ផ្តល់​ឱកាស​ឲ្យ​កងទ័ព​មក​ពី​នគរ​ក្រិក​ផ្សេង​ទៀត​អាច​ដកថយ ដើម្បី​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ហើយ​ទី​បំផុត កងទ័ព​ក្រិក​អាច​យកជ័យ​ជម្នះ​មក​លើ​កង​ទ័ព​ពើស៊ី​ក្នុង​សង្រ្គាម​​ដ៏​ធំ​នេះ​។ ការ​លះបង់​របស់​ស្តេច​លេអូនីដាស និង​កងទ័ព​ស្ប៉ាតា​របស់​ទ្រង់ បាន​ជួយ​សង្គ្រោះ​ប្រជាជន​ក្រិក​រាប់​លាន​នាក់ ឲ្យ​រួច​ផុត​ពី​ការ​កាប់​សម្លាប់ និង​ការ​កៀប​សង្កត់​របស់​ចក្រ​ភព​ពើស៊ី​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការ​លះបង់​ព្រះ​ជន្ម​របស់​ព្រះយេស៊ូវ កាលពី​ជាង២ពាន់​ឆ្នាំ​មុន ដើម្បី​បុព្វ​ហេតុ​ធំ​លើស​នេះ​ទៀត ដែល​ជា​ការ​រំដោះ​មនុស្ស​ឲ្យ​រួច​ផុត​ពី​បាប និង​សេចក្តី​ស្លាប់​ខាង​វិញ្ញាណ​អស់​កល្ប​ជានិច្ច​។ “ទ្រង់​បាន​រង​ទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺជា​ព្រះ​ដ៏​សុ​ចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅដល់​ព្រះ”(១ពេត្រុស ៣:‌១៨)។ ក្នុង​នាម​ព្រះ​អង្គ​ជា​ដង្វាយ​លោះ​បាប ដែល​គ្មាន​បាប​សោះ ព្រះ​អង្គ​បាន​រង​ទុក្ខ និង​សុគត​ម្តង​ជា​សម្រេច(ហេព្រើរ ១០:១០)…

Read article