ចូរយើងចូលទៅរកព្រះ ដោយផ្ទាល់
នៅថ្ងៃនោះ អ្នករាល់គ្នានឹងសូមដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ ដ្បិតព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយក៏ជឿថា ខ្ញុំបានចេញពីព្រះមក។ យ៉ូហាន ១៦:២៦-២៧ ចូរយើងកុំរំពឹងចង់ឲ្យព្រះរាជបុត្រានៃព្រះ ធ្វើលើសពីភារកិច្ចរបស់ព្រះអង្គ ជាអង្គបុគ្គលដែលនៅកណ្តាលយើង និងព្រះនោះឡើយ។ ព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ”។ បានសេចក្តីថា ព្រះអង្គនឹងមិននៅកណ្តាលយើង និងព្រះវរបិតា ដោយហាក់ដូចជា យើងមិនអាចចូលទៅរកព្រះ ដោយផ្ទាល់នោះឡើយ។ តើហេតុអ្វី? ព្រោះព្រះវរបិតាស្រឡាញ់យើងរាល់គ្នា។ នេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើលណាស់។ ត្រង់ចំណុចនេះ ព្រះយេស៊ូវកំពុងដាស់តឿនយើង កុំឲ្យគិតថា ព្រះដ៏មានគ្រប់ចេស្ដា មិនសព្វព្រះទ័យនឹងទទួលយើងដោយផ្ទាល់ ចូលក្នុងព្រះវត្តមានព្រះអង្គនោះឡើយ។ ខ្ញុំប្រើពាក្យ “ដោយផ្ទាល់” សំដៅទៅលើអ្វីដែលព្រះយេស៊ូវចង់មានន័យ ពេលព្រះអង្គមានបន្ទូលថា “ខ្ញុំមិនថា ខ្ញុំនឹងទូលអង្វរដល់ព្រះវរបិតា ជំនួសអ្នករាល់គ្នានោះទេ ដ្បិតព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ ដោយព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយក៏ជឿថា ខ្ញុំបានចេញពីព្រះមក”។ ជាការពិតណាស់ គ្មានមនុស្សមានបាបណា ដែលអាចចូលទៅរកព្រះវរបិតាបានឡើយ បើមិនពឹងព្រះលោហិតព្រះយេស៊ូវទេនោះ(ហេព្រើរ ១០:១៩-២០)។ ព្រះអង្គទូលអង្វរជំនួសយើង នៅពេលសព្វថ្ងៃនេះ(រ៉ូម ៨:៣៤…
Read articleសេចក្តីស្រឡាញ់ ដែលនាំឲ្យគេសរសើរដំកើងព្រះ
១ពេត្រុស ២:១១-១២ ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ … នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ។ ១ពេត្រុស ២:១២ ស្ត្រីម្នាក់ដែលអង្គុយនៅលើកៅអីជាប់ខ្ញុំ ក្នុងយន្តហោះ បានប្រាប់ខ្ញុំថា នាងមិនជឿព្រះ ហើយគាត់ក៏គ្មានជំនឿសាសនាដែរ។ គាត់បានផ្លាស់ទីលំនៅទៅទីក្រុងមួយ ដែលមានគ្រីស្ទបរិស័ទជាច្រើនរស់នៅ។ នៅពេលដែលគាត់បានលើកឡើងថា ភាគច្រើននៃអ្នកជិតខាងរបស់គាត់ទៅព្រះវិហារនៅថ្ងៃអាទិត្យ ខ្ញុំក៏បានសួរគាត់អំពីបទពិសោធន៍របស់គាត់ នៅក្នុងការរស់នៅទីនោះ។ គាត់ថា គាត់មិនដឹងថា គាត់អាចសងគុណពួកគេវិញដោយរបៀបណាទេ។ នៅពេលដែលគាត់នាំឪពុករបស់គាត់ជាជនពិការ ទៅរស់នៅជាមួយគាត់ ក្នុងប្រទេសនោះ អ្នកជិតខាងរបស់គាត់បានសង់ផ្លូវសម្រាប់ឲ្យឪពុកគាត់អាចជិះរទេះរុញចេញចូលផ្ទះរបស់គាត់ ហើយក៏បានបរិច្ចាគគ្រែពេទ្យមួយគ្រឿង និងថ្នាំពេទ្យដល់ឪពុកគាត់។ គាត់ក៏បាននិយាយថា “បើសិនជាការរស់នៅជាគ្រីស្ទបរិស័ទធ្វើឲ្យមនុស្សមានចិត្តសប្បុរស នោះមនុស្សគ្រប់គ្នាគួរតែក្លាយជាគ្រីស្ទបរិស័ទ”។ នេះជាអ្វីដែលព្រះយេស៊ូវសព្វព្រះទ័យឲ្យគាត់និយាយ! ព្រោះព្រះអង្គបានប្រាប់សិស្សព្រះអង្គថា “ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ លោកពេត្រុសបានឮព្រះរាជបញ្ជារបស់ព្រះគ្រីស្ទ បានជាគាត់បង្រៀនគ្រីស្ទបរិស័ទឲ្យ “ប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើមពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ”(១ពេត្រុស ២:១២)។ អ្នកជិតខាងយើងដែលមិនជឿព្រះយេស៊ូវ ប្រហែលមិនយល់អំពីជំនឿ…
Read articleបង្ហាញសេចក្តីស្រឡាញ់តាមរយៈការប្រព្រឹត្ត
១យ៉ូហាន ៣:១៦-១៨ ពួកកូនតូចៗ អើយ យើងមិនត្រូវស្រឡាញ់ ដោយពាក្យសំដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្តីពិតវិញ។ ១យ៉ូហាន ៣:១៨ តើមានកត្តាអ្វីដែលបណ្តាលឲ្យនរណាម្នាក់ ជួយគូរប្រជែងរបស់ខ្លួន? សម្រាប់ម្ចាស់ភោជនីយដ្ឋាន គឺលោកអាដូលហ្វូ(Adolfo) ក្នុងរដ្ឋវីនខុនស៊ីន គាត់បានឆក់ឱកាសលើកទឹកចិត្តម្ចាស់ភោជនីយដ្ឋានដទៃទៀត ក្នុងតំបន់ ឲ្យចេះសម្របខ្លួននឹងបទបញ្ជាអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ។ លោកអាដូលហ្វូបានដឹងជាមុន អំពីបញ្ហាប្រឈម ក្នុងការបន្តបើកភោជនីយដ្ឋាន ក្នុងសម័យជំងឺកូវីដកំពុងរីករាលដាល។ បន្ទាប់ពីគាត់បានទទួលការលើកទឹកចិត្តពីអំពើសប្បុរសធម៌របស់ម្ចាស់អាជីវកម្មដទៃទៀត គាត់ក៏បានចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីទិញគូប៉ុនដែលមានតម្លៃសរុបជាង២ពាន់ដុល្លា ចែកឲ្យអតិថិជនរបស់គាត់ដោយឥតគិតថ្លៃ ដើម្បីឲ្យពួកគេប្រើគូប៉ុននោះ ទៅទិញអាហារនៅភោជនីយដ្ឋានដទៃទៀត ក្នុងតំបន់ដែលគាត់រស់នៅ។ នេះជាការបង្ហាញចេញនូវសេចក្តីស្រឡាញ់ ដែលមិនមែនតាមរយៈពាក្យសម្តីតែម្យ៉ាង តែតាមរយៈការប្រព្រឹត្តផងដែរ។ កណ្ឌគម្ពីរយ៉ូហានបានលើកទឹកចិត្តគ្រីស្ទបរិស័ទទាំងអស់ឲ្យបង្ហាញចេញនូវសេចក្តីស្រឡាញ់ ក្នុងការប្រព្រឹត្ត ផ្អែកទៅលើគំរូនៃសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវបានបង្ហាញ ដោយស្ម័គ្រព្រះទ័យលះបង់ព្រះជន្ម ដើម្បីសង្គ្រោះមនុស្សជាតិ(១យ៉ូហាន ៣:១៦)។ តាមបទគម្ពីរនេះ ការលះបង់ជីវិតដើម្បីបងប្អូនខ្លួន(ខ.១៦) គឺជាការបង្ហាញចេញនូវសេចក្តីស្រឡាញ់ តាមគំរូព្រះយេស៊ូវ ដែលរាប់បញ្ចូលការប្រព្រឹត្តជាក់ស្តែងជារៀងរាល់ថ្ងៃ ដែលមានដូចជាការចែករំលែករបស់ទ្រព្យជាដើម។ ការស្រឡាញ់តែពាក្យសម្តីមិនទាន់គ្រប់គ្រាន់ទេ សេចក្តីស្រឡាញ់តម្រូវឲ្យមានការប្រព្រឹត្តដោយចិត្តស្មោះត្រង់ និងមានន័យ(ខ.១៨)។ ការបង្ហាញសេចក្តីស្រឡាញ់ក្នុងការប្រព្រឹត្តអាចមានការពិបាក ព្រោះវាច្រើនតែតម្រូវឲ្យមានការលះបង់ផ្ទាល់ខ្លួន ឬការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍អ្នកដទៃ។ យើងអាចបោះជំហានទៅមុខ ដោយសេចក្តីស្រឡាញ់…
Read articleជួយអ្នកដទៃ ដោយជំនួយមកពីព្រះអង្គ
អេសាយ ៥៨:៦-១២ ទាំងចំអែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់ឯងនឹងភ្លឺឡើងក្នុងទីងងឹត។ អេសាយ ៥៨:១០ លោកអូល ខាសូ(Ole Kassow) ជាអ្នកក្រុងខូផិនហេហ្គិន ចូលចិត្តជិះកង់ណាស់។ នៅពេលព្រឹកមួយ គាត់បានឃើញបុរសវ័យចំណាស់ម្នាក់កំពុងអង្គុយកាន់ឈើច្រត់ ក្នុងសួនច្បារតែម្នាក់ឯង។ ពេលនោះ លោកអូលក៏បាននឹកឃើញគំនិតដ៏សាមញ្ញមួយ ដោយចង់ផ្តល់ឲ្យមនុស្សចាស់នូវក្តីអំណរ និងសេរីភាព នៅក្នុងការជិះកង់។ ដូចនេះ នៅថ្ងៃដែលមានមេឃស្រឡះល្អ គាត់ក៏បានធាក់ស៊ីក្លូមកមណ្ឌលថែទាំមនុស្សចាស់ជរា ហើយក៏បានឲ្យមនុស្សចាស់ដែលស្នាក់នៅទីនោះ ជិះស៊ីក្លូគាត់ដោយឥតគិតថ្លៃ។ គាត់មានការសប្បាយចិត្តណាស់ នៅពេលដែលបុគ្គលិកដែលធ្វើការនៅទីនោះ និងមនុស្សចាស់ម្នាក់បានក្លាយជាអ្នកដំណើរដំបូង ដែលបានជិះស៊ីក្លូគាត់ ក្នុងកម្មវិធីជិះស៊ីក្លូដោយមិនប្រកាន់អាយុ។ សព្វថ្ងៃនេះ អស់រយៈពេលជាង២០ឆ្នាំហើយ ដែលក្តីស្រមៃរបស់លោកអូល បានក្លាយជាការពិត នៅក្នុងការជួយមនុស្សចាស់ឲ្យបានជិះស៊ីក្លូកម្សាន្ត ដោយកម្មវិធីរបស់គាត់បានក្លាយជាព្រះពរដល់មនុស្សចាស់ប្រហែល ៥៧៥០០០នាក់ ដែលបានជិះស៊ីក្លូចំនួន២.៥លានជើង។ តើពួកគេជិះស៊ីក្លូទៅកន្លែងណាខ្លះ? គឺទៅជួបមិត្តភក្តិ ទៅញាំការ៉េម និងជិះលំហែកាយតាមផ្លូវដែលមានខ្យល់បក់លំហើយ។ អ្នកដំណើររបស់គាត់បាននិយាយថា ពួកគេបានគេងលក់ស្រួលជាងមុន ញាំអាហារបានឆ្ងាញ់ជាងមុន ហើយក៏មានអារម្មណ៍មិនសូវឯកោដូចមុន។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ ព្រះបន្ទូលដ៏មានន័យរបស់ព្រះអម្ចាស់ ទៅកាន់រាស្រ្តព្រះអង្គ ក្នុងបទគម្ពីរ អេសាយ ៥៨:១០-១១ ដែលបានចែងថា “បើឯងផ្តល់សេចក្តីសប្បុរស ដល់មនុស្សស្រេកឃ្លាន ទាំងចំអែតចិត្តនៃអ្នកដែលមានទុក្ខវេទនា…
Read articleការទុកចិត្តដែលនាំទៅរកសេចក្តីអំណរ
ទំនុកដំកើង ៤០:១-៥ មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ាជាទីពឹង។ ទំនុកដំកើង ៤០:៤ លីនដា(Linda) បានជួយសង្រ្គោះសត្វឆ្កែមួយក្បាលឈ្មោះ រូឌី(Rudy) ដើម្បីកុំឲ្យគេចាក់ថ្នាំសម្លាប់វា នៅកន្លែងសង្គ្រោះសត្វចិញ្ចឹម ហើយសត្វឆ្កែនោះក៏បានរស់នៅជាមួយនាងជារៀងរហូត។ រូឌីតែងតែដេកនៅក្បែរគ្រែគេងរបស់លីនដា យ៉ាងស្ងាត់ស្ងៀមអស់ អស់រយៈពេល១០ឆ្នាំ ប៉ុន្តែ ក្រោយមក វាស្រាប់តែចាប់ផ្តើមលោតឡើងទៅអង្គុយក្បែរនាង ហើយលិតមុខនាង។ លីនដាក៏បានស្តីបន្ទោសឲ្យវា តែជារៀងរាល់ថ្ងៃ រូឌីនៅតែមានអាកប្បកិរិយាដូចនេះ។ លីនដាក៏បាននិយាយថា “វាតែងតែលោតឡើងអង្គុយនៅលើភ្លៅខ្ញុំ ហើយលិតមុខខ្ញុំ រៀងរាល់ពេលខ្ញុំអង្គុយចុះ”។ ខណៈពេលដែលលីដាមានគម្រោងយករូឌីទៅសាលាបង្រៀនឆ្កែឲ្យស្តាប់បង្គាប់ម្ចាស់ នាងក៏បានចាប់ផ្តើមឆ្ងល់ថា ហេតុអ្វីរូឌីតែងតែលិតមុខនាង នៅត្រង់ចំណុចតែមួយ នៅត្រង់ថ្គាមរបស់នាង។ លីនដាក៏មានការសង្ស័យ ហើយក៏បានទៅជួបពេទ្យ។ ពេទ្យក៏បានរកឃើញថា នាងមានដុំសាច់តូចល្អិតនៅក្នុងឆ្អឹងថ្គាមរបស់នាង ដែលជាមហារីកឆ្អឹង។ គ្រូពេទ្យក៏បានប្រាប់នាងថា បើសិនជាមិនបានមកពិនិត្យឲ្យទាន់ពេលវេលាទេ នាងមុខជាស្លាប់មិនខាន។ លីនដាបានទុកចិត្តលើសភាវគតិរបស់រូឌី ហើយនាងមានការសប្បាយចិត្ត ដែលការទុកចិត្តនេះបានជួយឲ្យនាងរួចផុតពីសេចក្តីស្លាប់។ ការទុកចិត្តដ៏ត្រឹមត្រូវពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ព្រះគម្ពីរបានបង្រៀនយើងជាញឹកញាប់ថា មានតែព្រះទេ ដែលយើងអាចទុកចិត្តបានទាំងស្រុង ដោយគ្មានការសង្ស័យ ហើយការទុកចិត្តព្រះអង្គថែមទាំងនាំទៅរកជីវិត និងក្តីអំណរ។ គឺដូចបទគម្ពីរទំនុកដំកើង ៤០:៤ បានចែងថា “មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ាជាទីពឹង”។ ពាក្យមានពរ…
Read articleយើងមានចៅហ្វាយ១នៅស្ថានសួគ៌
កូល៉ុស ៣:២២-៤:១ ពួកចៅហ្វាយរាល់គ្នាអើយ ចូរបើកឲ្យដល់អ្នកបំរើរបស់អ្នក តាមត្រឹមត្រូវ ហើយទៀងត្រង់ចុះ ដោយដឹងថា អ្នកក៏មានចៅហ្វាយ១នៅស្ថានសួគ៌ដែរ។ កូល៉ុស ៤:១ ក្រសួងការងារនៃប្រទេសសិង្ហបុរី បានប្រកាសកាលពីឆ្នាំ២០២២ថា កម្មករអន្តោប្រវេសន៍ដែលកំពុងធ្វើការក្នុងប្រទេសសិង្ហបុរី ត្រូវតែទទួលបានថ្ងៃឈប់សម្រាក យ៉ាងហោចណាស់ ១ថ្ងៃ ជារៀងរាល់ខែ ដែលថៅកែរបស់ខ្លួនមិនអាចបដិសេធន៍ ឬមិនអាចបង់លុយឲ្យពួកគេធ្វើការនៅថ្ងៃឈប់សម្រាក១ថ្ងៃនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ កម្មករទាំងឡាយមានការព្រួយបារម្ភថា ពួកគេមិនមាននរណាម្នាក់មើលថែមនុស្សជាទីស្រឡាញ់របស់ខ្លួន នៅថ្ងៃនោះ។ ពួកគេអាចប្រើជម្រើសផ្សេង ដើម្បីឲ្យមនុស្សជាទីស្រឡាញ់បានទទួលការមើលថែ នៅថ្ងៃនោះ តែគេពិបាកផ្លាស់ប្តូរផ្នត់គំនិតរបស់ថៅកែ ដែលមិនបានឲ្យតម្លៃមកលើតម្រូវការនៃការសម្រាករបស់កម្មករ។ ការប្រព្រឹត្តចំពោះអ្នកដទៃ ដោយការយោគយល់ មិនមែនជារឿងថ្មីទេ។ សាវ័កប៉ុលបានរស់នៅក្នុងសម័យដែលអ្នកបម្រើ ត្រូវគេចាត់ទុកជាកម្មសិទ្ធិរបស់ចៅហ្វាយខ្លួន។ តែនៅក្នុងបន្ទាត់ចុងក្រោយនៃការបង្រៀនរបស់គាត់ ទៅកាន់ពួកជំនុំ អំពីគ្រួសាររបស់គ្រីស្ទបរិស័ទដែលមានលក្ខណៈដូចព្រះគ្រីស្ទ គាត់មានប្រសាសន៍ថា ចៅហ្វាយទាំងឡាយត្រូវតែប្រព្រឹត្តិចំពោះអ្នកបម្រើខ្លួន “ដោយយុត្តិធម៌”(កូល៉ុស ៤:១)។ ដូចដែលសាវ័កប៉ុលបានប្រាប់អ្នកបម្រើឲ្យធ្វើការ “ទុកដូចជាធ្វើថ្វាយដល់ព្រះអម្ចាស់ មិនមែនដល់មនុស្ស”(៣:២៣) នោះគាត់ក៏បានក្រើនរំឭកចៅហ្វាយទាំងឡាយថា ពួកគេក៏មានចៅហ្វាយ១នៅស្ថានសួគ៌ផងដែរ(៤:១)។ គោលបំណងរបស់គាត់ គឺដើម្បីលើកទឹកចិត្តអ្នកជឿព្រះនៅទីក្រុងកូល៉ុសឲ្យរស់នៅ ដោយការចុះចូលព្រះគ្រីស្ទ ធ្វើជាព្រះអម្ចាស់របស់ពួកគេ។ ក្នុងទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ ទោះយើងជាចៅហ្វាយនាយ និយោជក ក្នុងផ្ទះ ឬក្នុងសហគមន៍ក្តី យើងអាចទូលសូមព្រះអម្ចាស់ជួយយើង…
Read article