September 2013

You are here:
អ្នកជិតខាងល្អ

ពេលល​ដែល​ដែន​អាកាស​នៃ​សហរដ្ឋ​អាមេរិក ​ត្រូ​វ​បាន​បិទបន្ទាប់​ពី​ការ​វាយ​ប្រហារ នៅ​ថ្ងៃ​ទី​១១​ ​កញ្ញា ឆ្នាំ ២០០១ យន្ត​ហោះ​ទាំ​ង​ឡាយ ត្រូវ​ចុះ​ចត នៅ​អាកាស​យាន្ត​ដ្ឋាន​ណា ដែល​នៅ​ជិត​បំផុត ។​ មាន​យន្ត​ហោះ​ជិត​៤០​គ្រឿង បាន​ចុះ​ចត​នៅ​ក្រុង​ក្រេឌ័រ (Grander) នៅ​ប្រទេស​កាណាដា ។​ ភ្លាម​ៗ​នោះ ក្នុង​សហគម​ន៍​ជន​ជាតិ​កាណាដា​ដ៏​តូច​នេះ មាន​ចំនួន​មនុស្សកើន​ឡើង​​ច្រើន​ជាង​មុន​ពីរដង ពេល​ដែល​អ្នក​ដំណើរ​ដែល​មាន​ការ​ភ័យ​ខ្លាច​រាប់​ពាន់​នាក់ បាន​​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​នោះ ។​ ប្រជា​ជន​បាន​បើក​ចំហរ​ផ្ទះ​របស់​ខ្លួន ​និងបើក​ចំហរ​សាលា​រៀន​ដែល​គេ​បាន​កែឆ្នៃ​ពី​ការិយ៉ាល័យ ហើយ​​បើក​ចំហរ​ផ្ទះ​សម្រាប់​ស្នាក់​នៅ និង​ព្រះ​វិហារ ព្រមទាំង​​កន្លែង​សាល​ប្រជុំ​ក៏​បាន​ក្លាយ​ជា​កន្លែង​សម្រាប់​ស្នាក់​នៅ​ផង​ដែរ ។​ អ្នក​ដំណើរ​ដែល​ជាប់​គាំង​ទាំង​នោះ មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ចិត្ត​សប្បុរស​របស់​អ្នក​ជិត​ខាង នៅ​ក្រុង​នោះ ។​ ប្រជាជន​នៅ​ក្រុង​ក្រេនឌ័រ​បាន​សម្តែង​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ដែល​បាន​ចែង​នៅ​ក្នុង ព្រះ​គម្ពីរ​ហេព្រើ ជំពូក១៣ ថា “កុំ​​ឲ្យ​​ភ្លេច​សេចក្តី​ចៅរ៉ៅ​ឡើយ ដ្បិត​មនុស្ស​ខ្លះ​បាន​ទទួល​ទាំង​ទេវតា ឲ្យ​សំណាក់​នៅ​ឥត​ដឹង​ផង ដោយ​មាន​សេចក្តី​នោះ​ឯង”(ខ.២)។ គេ​ជឿ​ថា បទ​គម្ពីរ​នេះ​និយាយ​សំដៅ​ទៅ​លើ​លោក​អ័ប្រាហាំ គឺ​នៅ​ពេល​គាត់​ទទួល​ស្វាគមន៍​បុរស​បី​នាក់ ដែល​បាន​មក​ប្រាប់​គាត់​ថា គាត់​នឹង​មាន​កូន​ប្រុស​ម្នាក់ ក្នុង​​ពេល​ឆាប់ៗ​(លោកុប្បត្តិ ១៨:១-១៦)។ ក្នុង​ចំណោម​អ្នក​ទាំង​បី​នាក់​នោះ មាន​ពី​រ​នាក់​ជា​ទេវតា ហើយ​ម្នាក់​ទៀត​ ជា​ទេវតា​នៃ​ព្រះ​អម្ចាស់ ។​ លោក…

Read article
អ្នកមិនដឹងអំពីលទ្ធផល នៅពេលខាងមុខឡើយ

ក្នុង​អំឡុង​ពេល នៃ​ការ​បណ្តុះ​បណ្តាល​ផ្នែក​ទេវ​វិជ្ជា អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាន​ដឹក​នាំ​កម្ម​វិធី​បោះ​ជំរុំ​នៅ​រដូវ​ក្តៅ សម្រាប់​ពួក​យុវជន​ប្រុស​ស្រី នៅ​សមាគមន៍​យុវជ​ន​គ្រីស្ទ​បរិស័ទ(YMCA)។ ជា​រៀង​រាល់​ពេល​ព្រឹក ខ្ញុំ​ចាប់​ផ្តើម​កម្ម​វិធី​ប្រចាំ​ថ្ងៃ​នីមួយ​ៗ ដោយ​និយាយ​រឿង​ខ្លី​មួយ ដែ​លនៅ​ក្នុង​នោះ ខ្ញុំ​បាន​ព្យាយាម​បញ្ចូល​ដំណឹង​ល្អ​ផង​ដែរ ។​ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា ការ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ គឺ​​​មាន​ន័យ​ថា ក្លាយ​ជា​ស្នា​ព្រះ​ហស្ថ​ថ្មី នៅ​ក្នុង​​ព្រះ​គ្រីស្ទ ហើយ​ដើម្បី​ឲ្យ​ពួក​គេ​កាន់​តែ​ងាយ​ស្រួល​យល់ ខ្ញុំ​ក៏​បាន​ចែក​ចាយ​អំពី​រឿង​របស់​សត្វ​រមាំង​មូស៍ ដែល​ចង់​ក្លាយ​ជា​ស​ត្វ​សេះ ។​ សត្វ​រមាំង​មូស៍ បាន​ឃើញ សេះ​ព្រៃ​មួយ​ហ្វូង ហើយ​វា​យល់​ថា សេះ​ព្រៃ​ទាំង​នោះ គឺ​ជា​ស្នា​​​ព្រះ​ហស្ថ​ដ៏​ស្រស់​ឆើត​ឆាយ ហើយ​វា​ចង់​មាន​រូប​សម្បត្តិ​ដូច​នោះ​ផង​ដែរ ។​ ដូចនេះ វា​ក៏​រៀន​ត្រាប់​តាម​សេះ ។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​មិន​ព្រម​ទទួល​ស្គាល់​ថា វា​ជា​សត្វ​សេះ​ឡើយ ព្រោះ​វា​គឺ​ជា …សត្វ​រមាំង​មូស៍​ទេ ។ តើ​ធ្វើ​ដូចម្តេច​ឲ្យ​សត្វ​រមាំង​មូស៍​ អាច​ក្លាយ​ជា​សេះ​បា​ន? ជា​ការ​ពិត​ណាស់ បើ​មិន​បាន​កើត​ម​ក​ជា​សត្វ​សេះទេ​ គឺ​មិន​អាច​ក្លាយ​ជា​សត្វ​សេះ​បាន​ឡើយ ។​ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ពន្យល់ អំពីរ​បៀប​ដែល​យើង​គ្រប់​គ្នា​ សុទ្ធ​តែ​អាច​កើត​ជា​ថ្មី​បាន ដោយ​ជឿ​លើ​ព្រះ​យេស៊ូវ ។​ ក្នុង​រដូវ​ក្តៅ​នៅ​ឆ្នាំ​​មួយ ខ្ញុំ​មាន​បុគ្គលិក​ផ្នែក​ប្រឹក្សា​យោបល់​ម្នាក់ ឈ្មោះ​ហេនរី(Henry) ដែល​មាន​ការ​ទាស់​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​ជំនឿ​លើ​ព្រះ ។​…

Read article
នាឡិការបស់ជីតាខ្ញុំ

នៅឆ្នាំ ១៨៧៦ លោក​ហេនរី ក្លេយ វើក(Henry Clay Work) បាននិពន្ធ​បទ “នាឡិការ​របស់​ជីតា​ខ្ញុំ”។​ បទ​ចម្រៀង​នេះ បាន​​ពិពណ៌នា​អំពី​នាឡិការ​របស់​ជីតា​ម្នាក់ ដែល​ដើរ​យ៉ាង​ស្មោះ​ត្រង់ តាម​ជីវិត​របស់​ម្ចាស់​វា ។​ គាត់​បាន​បក​ស្រាយ​អំពី​វ័យ​កុមារ វ័យជំទង់ និង​វ័យ​ចំណាស់ នៅ​ក្នុង​បទ​ចម្រៀង​ដែល​និយាយ​អំពី​ពេល​វេលា​នេះ ។​ គឺ​ដូច​ដែល​គាត់​បាន​​សរសេ​រថា​ : អស់ពេលកៅសិបឆ្នាំ នៃការរស់នៅ ទីក តក់ ទីក តក់ ជីវិតរបស់បានបន្តរស់ក្នុងវិនាទីបន្ទាប់ ទីក តក់ ទីក តក់ តែជីវិតត្រូវចប់យ៉ាងខ្លី នៅពេលស្លាប់ក្នុងវ័យជរា ។ ការ​ដើរ​ឥត​ឈប់​​ឈរ​នៃ​នាឡិការ បាន​រំឭក​ឲ្យ​យើង​ដឹង​ថា ពេល​វេលា​នៅ​លើ​ផែនដី​នេះ គឺ​មាន​កំណត់ ។​ ទោះ​បី​ជា​ជីវិត​មាន​ក្តី​អំណរ និង​ការ​ឈឺ​ចាប់​ក៏​ដោយ ក៏​ពេល​វេលា​នៅ​តែ​ដើរ​ទៅ​មុខ​ជានិច្ច ។​ សម្រាប់​យើង​ដែល​ជា​អ្នក​ជឿព្រះ​ ពេលវេលា​​ដែល​យើង​មាន​នៅ​លើ​ផែន​ដី​នេះ គឺជា​ឱកាស​សម្រាប់​ទទួល​នូវ​ប្រាជ្ញា ។​ អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​តម្កើង​បាន​ចែង​ថា “សូម​​បង្រៀន​​​ឲ្យ​​យើង​​​ខ្ញុំ​​ចេះ​​កំណត់​​រាប់​​ថ្ងៃ​​អាយុនៃ​យើង​​ខ្ញុំ ដើម្បី​​ឲ្យ​​យើង​​​ខ្ញុំ​​មាន​​​ចិ​ត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ទំនុកតម្កើង ៩០:១២)។ ដើម្បី​រាប់​ចំនួន​ថ្ងៃ​នៃ​ជីវិត​របស់​យើង យើង​ត្រូវ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូច​នេះ​ថា…

Read article
ការផ្តោតទៅលើភាពយុត្តិធម៌

អស់​រយៈពេល ១៣៥ឆ្នាំ មក​ហើយ ដែល​កីឡា​បេសប៊ល មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក តែ​មាន​អ្នក​ចោល​កូន​បាល់​តែ​២០​​នាក់​ប៉ុណ្ណោះ ដែល​បាន​ប្រកួត​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ។ នៅ​ថ្ងៃ​ទី ២ ខែ​មិថុនា ឆ្នាំ២០១០ លោក​អាមែនដូ កាឡារ៉ាហ្កា​(Armando Galarraga) ហៀប​នឹង​ក្លាយ​ទៅ​ជា​កីឡាករ​ទី​២១​ទៅ​ហើយ ប៉ុន្តែ កំហុស​របស់​អជ្ញា​កណ្តាល បាន​រារាំង​មិន​ឲ្យ​គាត់​សម្រេច​ក្តី​ស្រម៉ៃ ដែល​អ្នក​ចោល​កូន​បាល់​គ្រប់​រូប​សុទ្ធ​តែ​ប្រាថ្នា​ចង់​បានផង​ដែរ​នោះ ។​ ការ​ចាក់​​បង្ហាញ​រូ​ប​​ភាព​​យឺត​​ៗ​​ឡើង​​វិញ បាន​បង្ហាញ​អំពី​ការ​ពិត ។ ​ទោះ​បី​ជា​ក្រោយ​មក អាជ្ញា​កណ្តាល​បាន​ទទួល​ស្គាល់​កំ​ហុស​របស់​ខ្លួន ហើយ​សុំ​ការ​អភ័យ​ទោស​ពី​លោក​​ឡារ៉ាហ្កា​ក៏​ដោយ ក៏​គេ​នៅតែមិន​អាច​កែ​ប្រែ​សេចក្តី​សម្រេច ក្នុង​​ការ​​ប្រកួត​បាន​ឡើយ ។​ ទោះ​ជាយ៉ាងណា​ក៏​ដោយ ក៏​លោក​កាឡារ៉ាហ្កា នៅ​តែមា​នទឹ​កមុ​ខស្ងប់​រំងាប់ ហើយ​បង្ហាញ​នូវ​ការ​អាណិត ដល់​អាជ្ញា​ក​ណ្តាល ហើយ​មិន​​ដែល​រិះគ​ន់គាត់​ឡើយ ។​ អ្នក​គាំ​ទ្រ ​កីឡាករ​ដទៃ​ទៀត និង​អ្នក​និពន្ធ​អំពី​កីឡា បាន​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដឹង​ថា លោក​អាមែនដូ​មិនបាន​​សង​សឹក​ឡើយ ។​ បើ​សិន​ជា​យើង​ទទូច​ចង់​ឲ្យ​គេ​ មាន​ភាព​យុត្តិធម៌​ចំពោះ​ខ្លួ​​​ន​យើង នោះ​យើង​នឹង​អាច​ក្លាយ​ទៅ​ជា​ខឹង ហើ​យនឿយ​ណាយ ។ ​ប៉ុន្តែ នៅ​ពេល​យើង​ឱប​ក្រសោប​យក​ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរ នោះ​យើង​នឹង​ស្វែង​រក​ភាព​សុខ​សាន្ត​ឲ្យ​អ្នក​ដទៃ​វិញ ។ ព្រះ​គម្ពីរ​សុភាសិត​បាន​ត្រាស​ហៅ​ឲ្យ​យើង “​ស្គាល់​​ប្រាជ្ញា…

Read article
ការវាស់ស្ទង់មើលការរីកចម្រើន

នៅពេល​ដែល​សិស្ស​វិទ្យាល័យ​ម្នាក់ បាន​ព្យាយាម​ប្រើ​ទែម៉ូ-ម៉ែត្រ​(ឧបករណ៍វាស់កម្តៅ) ដើម្បី​​វាស់​ប្រវែង​​​តុ គ្រូ​របស់​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។​ នៅ​ក្នុង​ការ​​បង្រៀន​អស់​រយៈពេល​១៥​ឆ្នាំ លោកដេវ(Dave)​បាន​ជួប​ប្រទះ​នឹង​ស្ថានភាព​ដ៏​គួរ​ឲ្យ​សោក​សៅ​ និង​គួរ​ភ្ញាក់​ផ្អើល​ជា​ច្រើន ។​​ ប៉ុន្តែ គាត់​នៅ​តែ​មាន​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​មាន​សិស្ស​ម្នាក់​ អាច​ឡើង​ថ្នាក់ ចូល​ដល់​កម្រិត​វិទ្យាល័យបាន​​ ដោយ​មិន​​អាច​ដឹង​​អំពី​ភាព​ខុស​គ្នា​​រវាង​បន្ទាត់ និង​ទែ​ម៉ូមែត្រ ។​ នៅ​ពេល​មិត្ត​ភ័ក្រ​ខ្ញុំ​ម្នាក់ បាន​ប្រាប់​ខ្ញុំ​អំពី​រឿង​នេះ ខ្ញុំ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សិស្ស​ម្នាក់​នោះ និង​សិស្ស​ដទៃ​ទៀត ដែល​មាន​លក្ខណៈ​ដូច​ជា​គាត់​ដែរ គឺ​ចំពោះ​អ្នក​ដែល​មាន​ភាព​អន់​ថយ​​យ៉ាង​​ខ្លាំង នៅ​ក្នុង​ការ​អប់រំ ។​ ពួក​គេ​មិន​អាច​រីក​ចម្រើន​ទៅ​មុខ​បាន ដោយសារ​ពួក​គេ​មិន​ទាន់​​ចេះ​មេរៀន​មូល​ដ្ឋាន នៃ​ការ​រស់​នៅ​ជា​ប្រចាំថ្ងៃ ។​ បន្ទាប់​មក ខ្ញុំ​មាន​ការ​ជញ្ជឹង​គិត​ ដោយ​ចោទ​សួរ​ខ្លួន​ឯង​ថា តើ​មានពេល​ដែល​យើង​​ក៏​បាន​​ធ្វើ​​ខុស​​​ដូច​ពួក​​គេ​​​ដែរ​ទេ​​ឬ​អី? គឺ​នៅ​ពេ​ល​យើ​ងប្រើ​ឧបករណ៍​ខុស ដើម្បី​វាស់​ស្ទង់​វិញ្ញាណ ។​ ឧទាហរណ៍ តើ​យើង​ធ្លាប់​​បាន​សន្និដ្ឋាន​ថា ព្រះវិហារ​ដែល​មាន​ធនធាន​ច្រើន​បំផុត គឺ​ជា​ព្រះ​វិហារ​ដែល​មាន​ពរ​បំផុត​ទេ​ឬ​អី? តើ​​យើង​​ធ្លាប់​​គិត​​ថា គ្រូ​​អធិប្បា​យ​​ដែល​​មា​ន​ប្រជា​ប្រិយ​ភាព គឺជា​គ្រូ​គង្វាល​ដែល​មាន​ការ​កោត​ខ្លាច​ព្រះ ខ្លាំង​ជាង​គ្រូ​គង្វាល​ដែល​មាន​ពួកជំ​នុំតិ​ចជាង​ទេ​ឬ​អី? ដើម្បី​ឲ្យ​យើង​អាច​វាស់​ស្ទង់​ស្ថាន​ភាព​ខាង​វិញ្ញាណ​របស់​យើង ឲ្យ​បាន​ត្រឹម​ត្រូវ យើង​ត្រូវ​វ៉ាស់​ស្ទង់​មើល​គុណ​ភាព​នៃ​ជីវិ​ត​របស់​យើង ដើម្បី​ឲ្យ​បាន​ដឹង ថា​តើយើ​ង​មាន​ចិត្ត​សុភាព ស្លូត​បូត​គ្រប់​ជំពូក​ឬ​ក៏​អត់​(អេភេសូរ ៤:២)។ ​“ការដែល​យើង​​ចេះ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយស្រឡាញ់”(ខ.២) គឺ​ជា​សញ្ញា​​បញ្ជាក់​​ថា យើង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​…

Read article
ភាពល្អនៃការងារ

មាន​គ្រីស្ទ​បរិស័​ទខ្លះ​បាន​ចម្រើន​វ័យធំ​ឡើង ដោយមាន​ជំនឿ​​ថា ការងារគឺ​ជា​ការ​អាក្រក់ និង​ជា​បណ្តា​សា ដែល​បាន​បណ្តាល​​ឡើង ដោយ​អំពើ​បាប​របស់​អ័ដាំម និង​នាង​អេវ៉ា ។ បើ​ ពួក​គេ​មិន​ព្រម​ផ្លាស់​ប្តូរ​ការ​គិត​នេះ​ទេ ជំនឿ​ខុស​ឆ្គង​នោះ អាច​បណ្តា​លឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា ការ​អ្វី​ដែល​ពួក​គេ​ធ្វើ នៅ​ក្នុង​មុខ​របប​របស់​ខ្លួន ជា​រៀង​រាល់​ថ្ងៃ គឺ​មិន​សំខាន់​ចំពោះ​ព្រះ​ទេ ឬ​យ៉ាង​ហោច​ណាស់ មិន​សំខា​ន់​ដូច​កា​រងារ​របស់​បេសក​ជន ឬ​អ្នក​ដឹក​នាំ​ពួក​ជំនុំ​​ឡើយ ។ តាម​សេចក្តី​បង្រៀន​ ក្នុង​ព្រះ​គម្ពីរ​លោកុ-ប្បត្តិ ១:២៦-៣១ ការយល់ដូចនេះ គឺមិនត្រឹមត្រូវទេ ។ ​ ទី​មួយ យើង​អាច​ដឹង​ថា ព្រះ​ទ្រង់​ក៏​ធ្វើ​ការងារ​របស់​ទ្រង់​ដែរ គឺ​ដូច​ដែល​មាន​បង្ហាញ​ក្នុង​បទគ​ម្ពីរ ដែល​ចែង​អំពី​ព្រះ​រាជ​កិច្ច នៃ​ការ​បង្កើត​របស់​សព្វ​សារពើរ ហើយ​​​ក្នុង​​សេចក្តី​ពិតដែល​ចែង​ថា ទ្រង់​បាន​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ។​ បន្ទាប់​មក យើងដឹង​ថា ទ្រង់​បាន​បង្កើត​យើង​មក​ ឲ្យ​មាន​រូបភាព​ដូច​ទ្រង់​(ខ.២៦)​ ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​អំណាច គ្រប់​គ្រង់​លើ​ស្នា​ព្រះ​ហស្ថ​ទ្រង់ ។​ ការ​នេះ​គឺ​បញ្ជាក់​ថា យើង​ត្រូវ​ធ្វើ​ការងារ ដើម្បី​មើល​ថែរ​ស្នា​ព្រះ​ហស្ថ​ទាំង​នោះ ។​ ការ​មើល​ថែរ​ស្នា​ព្រះ​ហស្ថ​ទ្រង់ គឺ​ជា​ការងារ ។​​ និយា​យ​រួម​គឺ​ការងារ​ដ៏​ប្រពៃ ដ្បិត​ព្រះ​​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​”ជា​ការ​ល្អ​ប្រពៃ”(ខ.៣១)។ យើង​ក៏​ត្រូវ​កត់​សំគាល់​ផង​ដែរ​ថា…

Read article
ពិភពសត្វស្រម៉ោច

ក្នុង​នាម​ខ្ញុំ​ជា​នាយក​នៃ​សកលវិទ្យាល័យ ថ្ងៃ​​ចែ​ក​សញ្ញាប័ត្រ គឺ​ស្ថិត​ក្នុង​ចំណោម​ថ្ងៃ​ដែល​ពិសេស​បំផុត ។​ ថ្ងៃ​មួយ នៅ​ពេល​ខ្ញុំ​កំពុង​ដើរ​ទៅ​កាន់​ពិធី​ចែក​សញ្ញាប័ត្រ ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ នៅ​ពេល​ខ្ញុំគិត​ថា និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ចេញ​ទៅ​ក្នុង​លោកិយ ដោយ​អំណាច​បំផ្លាស់​បំប្រែ នៃ​នគរ​របស់​ព្រះ​គ្រីស្ទ ។​ នៅ​តាម​ផ្លូវ​ដើរ ខ្ញុំ​បាន​កត់​សំគាល់​ពួកស​ត្វ​ស្រម៉ោច​ដ៏​ឧស្សាហ៍​ព្យាយាម កំពុង​រវល់​វា​​ទៅ​មក ដើម្បី​​បំពេញ​កិច្ចការ​ជា​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ។​ ខ្ញុំ​ក៏​គិត​ថា សត្វ​ស្រម៉ោច​ទាំង​នោះ មាន​កិច្ចការ​ដែល​សំខាន់​ជាង​ការ​ធ្វើ​សំបុក នៅ​ក្នុង​ពំនូក​ខ្សាច់​នោះ​ទៅ​ទៀត ។​ យើង​ងាយ​នឹង​វង្វេង​នៅ​ក្នុង​ពិភព​នៃ​សត្វ​ស្រម៉ោច ពោល​គឺ​នៅ​ពេល​ដែល​យើ​ង​មាន​ការរ​វល់​យ៉ាង​ខ្លាំង នឹង​កិច្ចការ​ប្រចាំ​ថ្ងៃ​រ​បស់​ខ្លួន នាំឲ្យ​ខក​ខាន​មិន​បាន​អរ​សប្បាយ​នឹង​ទិដ្ឋភាព​ដ៏​ធំជាង នៃ​កិច្ចការ​ដែល​ព្រះ​ទ្រង់​កំពុង​ធ្វើ​នៅ​ទូទាំង​ពិភព​លោក ។​ ខ្ញុំ​បាន​ទទួល​ដំណឹង​​ថា ការងារ​នៃ​ព្រះ​វិញ្ញាណ កំពុង​មាន​ភាព​ផុស​ផល​នៅ​ទូទាំង​តំបន់​អាមេរិក​ខាង​ត្បូង ។​ ក្នុង​មួយ​ថ្ងៃ​ៗ មាន​មនុស្ស​រាប់​ពាន់​នាក់​ទទួល​ជឿ​ព្រះ នៅ​ទ្វីប​អាហ្រិក ។ គ្រីស្ទ​បរិស័ទ​ដែល​គេ​បៀត​បៀន កំពុង​មាន​ការ​រីក​លូត​លាស់ ហើយ​តំបន់​អាស៊ី​កំពុង​មាន​កា​រ​កក្រើក​ ដោយ​សារ​ចលនា​ដំណឹង​ល្អ ! តើ​ដំណឹង​ទាំង​នេះ បាន​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​អ្នក ក្នុង​ការ​អធិស្ឋាន​របស់​អ្នក និង​ក្នុង​ការ​ចាយ​វាយ​របស់​អ្នក​ឬ​ទេ? ពេល​ខ្ញុំ​គិត​អំពី​ការ​មាន​ទម្លាប់​ផ្តោត​ ទៅ​​លើ​​ការ​ដែ​លមិន​សូវ​សំខាន់​ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំ​ពី​​ការ​ដែល សាវ័ក​ប៉ុល​ធ្វើ​របាយការណ៍​ថា “​អ្នក​ដេម៉ាស​បាន​លះ​ចោល​ខ្ញុំ​ហើយ ដោយ​គាត់​ស្រឡាញ់​លោកីយ៍​នេះ”​(២ធីម៉ូថេ ៤:១០)។ ខ្ញុំ​ឆ្ងល់​​…

Read article
ភាពចាំបាច់នៃ ការស្រក់ទឹកភ្នែក

បន្ទាប់​ពី​មាន​ការ​រញ្ជួយ​ដី នៅ​ប្រទេស​ហៃ​ទី ឆ្នាំ ២០១០មក យើង​មាន​ការ​តក់ស្លត់​ នៅ​ពេល​បាន​ឃើញ​​រូបភាពនៃ​ភាព​ហិនហោច និង​ទុក្ខ​វេទនា ដែល​ប្រជាជន​បាន​ទទួល​រង នៅ​ក្នុង​ប្រទេស​ដ៏​តូចមួយ​​នេះ ។​ ក្នុង​ចំណោម​រូបភាព​ដ៏​គួរ​ឈឺ​ចាប់​ជា​ច្រើន មាន​រូបភា​ព​មួយ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ ។​ គឺ​រូបភាព​ដែល​បង្ហាញ​អំពី​ស្រ្តី​ម្នាក់ ដែល​កំពុង​សម្លឹង​មើល​ទៅ​ភាព​វិនាស​ហិន​ហោច​ដ៏​ធំ​ក្រៃ​លែង ដោយ​ការ​យំ​សោក ។ គាត់​មិន​អាច​ពិចារណា អំពី​ការ​ឈឺចាប់​នៃប្រជាជន​របស់​ខ្លួន​បាន​ឡើយ ហើយ​នៅ​ពេ​ល​ដែល​ចិត្ត​រ​បស់​គាត់​ត្រូវ​ខ្ទេច​ខ្ទាំ គាត់​បាន​សម្រក់​ទឹក​ភ្នែក ។​ គេ​អាច​យល់​អំពី​ការឆ្លើ​យ​តប​របស់​គាត់នៅ​ពេល​នោះ ។​ ជួន​កាល មាន​តែ​ការ​យំ​សោក​ទេ ដែល​ជា​ការ​ឆ្លើយ​តប​ដ៏​​សមរម្យ ចំពោះ​ការ​ឈឺ​ចាប់​ដែល​យើង​ជួប​ប្រទះ ។​ នៅ​ពេល​ខ្ញុំ​ពិនិត្យ​មើល​រូបភាព​នោះ ខ្ញុំ​បាន​គិត​អំពី​ការ​ក្តួល​អាណិត​នៃ​ព្រះ​អម្ចាស់​នៃ​យើង ។​ ព្រះ​យេស៊ូវ​បាន​ជ្រាបអំពី​ភាព​ចាំ​បាច់​នៃ​ការ​សម្រក់​ទឹក​ភ្នែក ហើយ​ទ្រង់​ក៏​​​ព្រះ​កន្សែង​ផង​ដែរ ។​ ប៉ុន្តែ ទ្រង់​ព្រះ​កន្សែង ចំពោះ​សេចក្តី​ហិន​វិនាស​មួយ​ប្រភេទ​​​ទៀត ​​ដែល​កើត​ឡើង​ពី​អំពើ​បាប ។​ នៅ​ពេ​ល​ទ្រង់​យាង​ជិត​ដល់​ទីក្រុង​យេរូសាឡិម ដែល​មាន​ទៅ​ដោយ អំពើ​ពុក​រលួយ និង​ភាព​អយុត្តិធម៌ ហើយ​និង​ការ​ឈឺចាប់​ដែល​អ្នក​ក្រុង​នោះ​បាន​បង្ករ ទ្រង់​បាន​ឆ្លើយ​តប ​ដោយ​សម្រក់​ទឹក​ភ្នែក ។​ ដូច​ដែល​មាន​ចែង​ ថា “កាល​​ទ្រ​ង់​​យាង​​ទៅ​​បង្កើយ និង​​ឃើញ​​ទី​ក្រុង​​ហើយ នោះ​​ក៏​​​ទ្រង់​ព្រះ​កន្សែង​​នឹ​ង​ក្រុង​​នោះ”(លូកា ១៩:៤១)។ ព្រះយេស៊ូវ​ទ្រង់​ព្រះ​​កន្សែង…

Read article
បញ្ហាជាមួយពួកវីរៈបុរស

កាល​នៅ​ពី​ក្មេង ខ្ញុំ​មាន​វីរៈ​បុរស​ម្នាក់ គឺ​លោកភីធ ម៉ារ៉ាវីជ​(Pete Maravich) ដែល​ជា​កីឡាករ​បាល់​បោះ ដែល​មាន​ពន្ទុះ​ខ្ពស់ ដែល​លេង​បាល់​បោះ ដូច​អ្នក​លេង​សៀក​អញ្ចឹង។​ បញ្ហា​ចោទនៅពេល​​នោះ គឺ​ការ​ដែល​ខ្ញុំ​មាន​បំណង​ប្រាថ្នា​ចង់​​មាន​​លក្ខណៈ ដូច​លោកភីស្តូល ភីធ(Pistol Pete) បាន​​ធ្វើ​ឲ្យ​ខ្ញុំ​​​​មិ​​​ន​ពេញ​​ចិត្ត ចំពោះព្រះ​ដែល​បាន​បង្កើត​ឲ្យ​ខ្ញុំ​​មាន​លក្ខណៈ​សម្បត្តិ​ផ្ទាល់​ខ្លួន ។​​ នៅ​ពេល​ខ្ញុំ​ដឹង​ថា ខ្លួន​មិន​អាច​លេង​​បាល់​បោះ ឲ្យ​បាន​ល្អ​​ដូច​លោក​ភីត​ទេ​ ខ្ញុំក៏​​មាន​ការ​បាក់​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ៗ ​ ។ ខ្ញុំ​ថែម​ទាំង​លែង​ចូល​រួម​ជា​មួយ​ក្រុម​កីឡា​មហា​វិទ្យាល័យ អស់​មួយ​រយៈពេល​ខ្លី ព្រោះ​​ខ្ញុំ​មិន​អាច​ឈាន​ទៅ​ដល់​ខ្នាត​គំរូ​នៃ​លោក​ម៉ារ៉ាវីជ ។ ក្មេង​ៗ​នៅ​សម័យ​នេះ ក៏​នៅ​តែ​មាន​ទម្លាប់​យ៉ាង​ដូច​នេះ​ផង​ដែរ ។​ ពួក​គេ​ចម្រើន​វ័យ​ធំ​ឡើង ដោយ​ចិត្ត​មិន​អរសប្បាយ​ចំពោះ​ព្រះ ដែល​បាន​បង្កើត​ពួក​គេ​មក ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​ផ្ទាល់​ៗ​ខ្លួន ព្រោះ​ពួក​គេ​ចង់​​ឲ្យ​​ខ្លួន​ឯង មាន​លក្ខណៈ​ដូច​ “វីរៈ​បុ​រ​ស​ដែល​ពួក​គេ​យល់​ថា​ល្អ​ឥត​ខ្ចោះ”នោះ ។​ នាង​ចូននី ឌីអាស៍(Jonny Diaz) ដែលជា​អ្នក​ចម្រៀង​គ្រីស្ទ​បរិស័ទ បាន​ទទួល​ស្គាល់​បញ្ហា​នេះ​ផង​ដែរ ហើយ​គាត់​បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ មាន​ចំណង​ជើង​ថា “ខ្លួន​អ្នក​ដែល​ស្រស់​ស្អាត​លើស​ពី​នេះ​”។ បទ​នេះ​​ផ្តើម​ដោយឃ្លា​ “ក្មេង​ស្រី​ម្នាក់​មាន​អាយុ​១៤​ឆ្នាំ បាន​មើល​ទស្សនាវត្តី​ ហើយ​និយាយ​ថា នាង​ចង់​មាន​សម្រស់​ដូ​​ច​រូប​នោះ​ដែរ”។ ក្មេង​ស្រី​ខ្លះ​ប្រាថ្នា​ចង់​មាន​លក្ខណៈ​ដូច​នាង​សេលីណា ហ្កូមេស​(Selena Gomes) ដែល​ជា​តារា​ឌីសនី(Disney)…

Read article
ការរកឃើញក្រាំង

មាន​ពេល​មួយ នៅ​ថ្ងៃ​អាទិត្យ នៅ​ព្រះ​វិហារ​ដែល​ខ្ញុំ​ដឹក​នាំ ខ្ញុំ​បាន​អញ្ចើញ​កុមារ​បីនាក់ ឲ្យ​​ស្វែង​រក​ក្រាំង​មួយ​ចំនួន ដែល​​​មាន​សរសេរ​ខ​គម្ពីរ​ពី​លើ គឺ​ក្រាំង​ដែល​ខ្ញុំ​បាន​លាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ថ្វាយ​បង្គំ​របស់​យើង ។​ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា នៅ​ពេ​ល​ពួក​គេ​រក​ក្រាំង​នោះ​ឃើញ ហើយ​​អាន​​ខ​​គម្ពីរ​​នោះឲ្យ​ឮៗ នោះ​ខ្ញុំ​នឹង​ឲ្យ​រង្វាន់​​ពួក​គេ ។​ បើ​សិន​ជា​អ្នក​បាន​ឃើញ​ក្មេង​ទាំង​នោះ​ស្វែង​រក​ក្រាំងនៅ​ពេល​នោះ មិន​ដឹង​ជា​​ប្រសើរ​​យ៉ាង​ណា​ទេ! ព្រោះ​ពួក​គេបាន​​រ​ត់ រំគិល​កៅ​អី ហើយ​រក​មើល​ក្នុង​គុម្ពផ្កា​ និង​​​នៅ​​​ក្នុង​​​កាបូប​​លុយ(ដោយ មានការអនុញ្ញាតិ)។ ពួក​គេ​បាន​ស្វែង​រក​​ក្រាំងនោះ ដោយ​ការប្រឹង​ប្រែង​យ៉ាង​ខ្លាំង តែ​ពួក​គេ​ក៏​មាន​ចិត្ត​រំភើប​រីករាយ​ផងដែរ ។ ​ការ​ព្យាយាម​ស្វែង​រក​របស់​ពួក​គេ និង​ការ​រក​ឃើញ​ក្រាំង​ទាំង​នោះ បាន​នាំ​ឲ្យ​មាន​អំណរ ក្នុង​ចំណោម​ពួក​ក្មេងៗ ការ​បញ្ជាក់​​ដល់​ពួក​ជំនុំ​របស់​យើង និង​ការ​យល់​ដឹង​ជា​ថ្មី​ម្តង​ទៀត អំពី​សារៈ​សំខាន់​នៃ​ព្រះ​បន្ទូល​ព្រះ។​ ព្រះ​គម្ពីរ ២​ពង្សាវតាក្សត្រ ២២-២៣ បាន​ចែង​ឲ្យ​យើង​ដឹង អំពី​របៀប​ដែល​​ស្តេច​យ៉ូសៀស និង​ប្រជាជន​នៃ​នគរ​យូដា​បាន​រក​ឃើញ​ឡើង​វិញ​ នូវ​សេចក្តី​អំណរ និង​សារៈ​សំខាន់​នៃ​ព្រះប​ន្ទូល​ព្រះ ។​ ក្នុង​អំឡុង​ពេល​នៃ​ការ​ជុស​ជួល​ព្រះ​វិហារ លោក​ហ៊ីលគីយ៉ា ដែល​ជា​សម្តេច​សង្ឃ បាន​រក​ឃើញ​ក្រាំង​គម្ពីរ​ក្រឹត្យ​វិន័យ ។​ ក្រាំង​គម្ពីរ​នោះ​ប្រាកដជា​បាន​បាត់ ឬ​លាក់​ទុក​នៅ​ក្នុង​រជ្ជកាល​នៃ​ស្តេច​ម៉ានាសេ​ហើយ ។​ បន្ទាប់​ពី​គេ​អាន​ក្រាំង​នោះ​ឲ្យ​ស្តេច​យ៉ូសៀស​ស្តាប់ ទ្រង់​ក៏​បាន​ស្តាប់ ហើយ​ឆ្លើយ​តប​ចំពោះ​ក្រាំង​នោះ​(ខ.១០-១១)។ ទ្រង់​បាន​ព្យាយាម​ស្វែង​យល់​ជា​បន្ថែម អំពី​ក្រាំង​នោះ(ខ.១២-២០) ហើយ​ទ្រង់​ក៏​បាន​ដឹក​នាំ​ពួក​ប​ណ្តា​ជន ឲ្យ​មាន​ការប្តេជ្ញា​ចិត្ត​ឡើង​វិញ…

Read article