សកម្មភាព និងលទ្ធផល
នៅ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៧១ មានបុរសម្នាក់ដែលគេស្គាល់នៅបច្ចុប្បន្នថាជា ចោរប្លន់យន្តហោះពាណិជ្ជកម្មឈ្មោះ ឌី ប៊ី គូព័រ ដោយការគំរាមបំផ្ទុះយន្តហោះ រហូតទាស់តែទទួលបានប្រាក់គ្រប់គ្រាន់។ បន្ទាប់ពីចុះចតទទួលបានប្រាក់គ្រប់គ្រាន់ហើយ គាត់ក៏បញ្ជាឲ្យយន្តហោះ ហោះឡើងវិញ។ នៅពេលជណ្តើរខាងក្រោយយន្តហោះ៧២៧បន្ទាបបន្តិច គាត់ក៏លោតឆ័ត្រយោងចុះមកទាំងយប់។ ប៉ូលិសមិនដែលចាប់គាត់បានទេ ហើយគ្មានអ្នកណាបំបែករឿងក្តីនេះបានទេ។ ទង្វើបែបនេះ បង្ខំឲ្យមានការពង្រឹងសន្តិសុខនៅព្រលានយន្ត ដើម្បីផ្តល់ទំនុកចិត្ត និងបំបាត់ភាពភ័យខ្លាចដល់អ្នកដំណើរ។ អ្វីដែលគាត់បានធ្វើជះឥទ្ធិពលដល់យើងរាល់គ្នា។ ព្រះគម្ពីរពិព៌ណនាអំពីសកម្មភាពពីរយ៉ាង ដែលធ្វើឲ្យពិភពលោកមានការផ្លាស់ប្រែ។ ទីមួយគឺជាជម្រើសរបស់អ័ដាំម បានធ្វើឲ្យអំពើបាប និងសេចក្តីស្លាប់ចូលមកក្នុងពិភពលោក ហើយសេចក្តីស្លាប់រីករាលដាលដល់មនុស្សទាំងអស់ គ្រប់គ្នាបានធ្វើបាប (រ៉ូម ៥:១២)។ ទីពីរ ផ្ទុយទៅវិញ ដោយសារព្រះយេស៊ូវថ្វាយអង្គទ្រង់ជាយញ្ញបូជានៅលើឈើឆ្កាង ព្រះជាម្ចាស់បានលោះយើងរួចពីបាប «ដូច្នេះ ដែលមនុស្សទាំងអស់ត្រូវទោស ដោយព្រោះអំពើរំលងតែមួយ នោះមនុស្សទាំងអស់ក៏បានរាប់ជាសុចរិត ឲ្យបានជីវិតវិញ ដោយសារអំពើសុចរិតតែមួយ បែបដូច្នោះដែរ» (ខ.១៨)។ ព្រះគ្រីស្ទបានលោះយើងរាល់គ្នាពីអំណាចបាប ដោយការសុគត និងរស់ឡើងវិញ ដែលគ្មាននរណាម្នាក់អាចធ្វើបានឡើយ។ ទ្រង់បានលើកលែងទោសបាប និងផ្តល់ជីវិតអស់កល្បជានិច្ច ដល់អស់អ្នកណាដែលទទួលទ្រង់។ ហេតុដូច្នេះហើយ បានជាយើងអាចអរព្រះគុណព្រះអង្គអស់ពីចិត្តយើង ។-David McCasland
Read article