កំរិតទាំង៦ នៃការញែកពីគ្នា

កាល​ពី​៨៥​ឆ្នាំ​មុន មាន​អ្នក​និពន្ធ​ម្នាក់ ឈ្មោះ​ហ្វ្រ៊ីកយែស ខារីនធី(Frigyes Karinthy) បាន​និពន្ធ​រឿង​ខ្លី​មួយ ដែល​គាត់​បាន​​ដា​ក់​ចំណ​ង​ជើង​ថា “ចំណង​នៃ​ច្រវ៉ាក់” ដែល​នៅ​ក្នុង​នោះ គាត់​បាន​បញ្ចេញ​ទស្សនៈ​ថា ការ​​ត​ភ្ជាប់​​គ្នា​​រវាង​បុគ្គលពីរៗនាក់ នៅ​ក្នុង​​លោកិយ​នេះ​ បាន​កើត​មាន​ឡើង យ៉ាង​ហោច​ណាស់ តាម​រយៈ​​ទំនាក់​ទំនង​​ប្រាំ​យ៉ាង។ ទស្សនៈ​នេះ​ត្រូវ​បាន​គេយ​កមក​វិភាគ​ឡើង​វិញ ក្នុង​ពេល​​បច្ចុប្បន ហើយ​តា​​ម​ធម្មតា ត្រូវបានគេ​បក​ស្រាយ​ថា “កំរិត​ទាំង​៦ នៃ​ការ​ញែក​ពី​គ្នា”។ ជា​ការ​ពិត​ណាស់ គេ​មិន​ទាន់​បាន​បង្ហាញ​ថា ទ្រឹស្តី​របស់​គាត់​មាន​ភាព​ត្រឹម​ត្រូវ​ឡើយ។ ប៉ុន្តែ មាន​កត្តា​ដ៏​សកម្ម​មួយ ដែល​បាន​តភ្ជាប់​យើង ជា​មួយ​អ្នក​ដទៃ នៅ​ទូ​ទាំង​ពិភព​លោក: គឺ​ប្រាជ្ញា និង​អំណាច​គ្រប់គ្រង​របស់​ព្រះ ដែល​បើក​សម្តែង​ឡើង​តាម​រយៈព្រះ​បន្ទូល​ទ្រង់ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ទ្រង់។

បី​បួន​ឆ្នាំមុ​ន ខ្ញុំ​បាន​ទទួល​សំបុ​ត្រ​មួយ ពី​បុរស​ម្នាក់ ដែល​ខ្ញុំ​មិន​ដែល​ធ្លាប់​ជួប។ គាត់​បាន​សរ​សេរ​ប្រាប់​ខ្ញុំថា​​ កាល​ពី​មុន​ ខ្ញុំ​បាន​ផ្ញើសំ​បុ​ត្រ​ខ្លី​មួយ​ ទៅ​មិត្ត​ភ័ក្រ​របស់​ខ្ញុំ ដែល​ជា​អ្នក​ជិត​ខាង​របស់​គាត់ ហើយ​ក្រោម​មក គាត់​ក៏​បាន​អាន​សំបុត្រ​នោះផងដែរ។ សំបុត្រនោះ​​បា​នលើក​ទឹក​ចិត្ត​គាត់ នៅ​ពេល​គាត់​កំពុង​បាក់​ទឹក​ចិត្ត និង​អស់​សង្ឃឹម ក្នុង​ភាព​ងងឹត។ មិត្ត​ភ័ក្រ ដែល​ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​ដ៏​ខ្លី​ឲ្យ​នោះ បាន​ផ្ញើ​សំបុត្រ​នោះ​បន្ត​ទៅ​មិត្ត​ភ័ក្រ​ម្នាក់ ហើយ​អ្នក​នោះ​ក៏បា​នផ្ញើ​ទៅ​មិត្ត​ភ័ក្រ​ម្នាក់​ទៀត ហើយ​គេ​ក៏​ចេះ​តែ​ផ្ញើ​ត​ៗ​គ្នា រហូត​ដល់​ពេល​ដែល​វា​ធ្លាក់​មក​ដល់​បុរស ដែល​បាន​សរសេរ​សំបុត្រ​មក​កាន់​ខ្ញុំ​នេះ។

ការ​នេះ​អា​​ចមាន​ន័យ​ថា ជីវិត​មនុស្ស​ម្នាក់​បាន​ទទួល​ការ​ប៉ះពាល់​ដ៏​អស់​កល្ប​ជា​និច្ច ដោយ​ពាក្យ​ពេចន៍​ដ៏​សាមញ្ច ដែល​ត្រូវ​បាន​បង្ហាញ​ចេញ​មក​ ដោយ​សេចក្តី​ស្រឡាញ់ ដោយ​ការ​ដឹក​នាំ​នៃ​ប្រាជ្ញា​របស់​ព្រះ និង​ហោះ​ហើ​រឡើង នៅ​លើ​ស្លាប​នៃ​​ព្រះ​វិញ្ញាណ។

ដូច​នេះ តើ​យើង​មិន​គួ​រ​ធ្វើ​ឲ្យ​ខ្លួ​នយើង​ពេញ​ដោយ​ព្រះ​បន្ទូល​ព្រះ ហើយ​ចែក​ចាយ​ព្រះ​បន្ទូល​ទ្រង់ ដល់​អ្នក​ដទៃ ដោយ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ប្រើ​ព្រះ​បន្ទូល​ទ្រង់ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ទ្រង់​ទេ​ឬ​?(អេសាយ ៥៥:១១)។-David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles