រង្វាន់របស់ទ្រង់ ពិតជាអស្ចារ្យណាស់

មុខ​ជំនួញ​ជា​ច្រើន មាន “កម្ម​វិធី​សន្សំ​ពន្ទុ” ដែល​ផ្តល់​រង្វាន់​ដល់​អតិថិ​ជន​ដែល​ស្មោះ​ត្រង់។ អ្នក​អាច​សន្សំ​រង្វាន់​ទាំង​នេះ ដោយ​ប្រើ​សេវ៉ា​កម្ម​រប​ស់​ក្រុម​ហ៊ុន​ពួក​គេ ដូច​​ជា​ការញាំ​អាហារ​នៅក្នុ​ងភោជនីយ​ដ្ឋាន​ក្នុង​តំបន់ ការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ឬ​ធ្វើ​ដំណើរ​តាម​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ណាមួ​យ។ ការ​សម្រេច​ចិត្ត​ចំណាយ​ប្រាក់​របស់​អ្នក តាម​របៀប​នេះ គឺ​ពិត​ជា​សម​ហេតុ​ផល​ណាស់។

ព្រះ​ទ្រង់​ក៏​មាន​កម្ម​វិធី​ប្រទាន​រង្វាន់​ផង​ដែរ។ ជា​ញឹក​ញាប់ ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល អំពី​ការ​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន​រង្វាន់​ដល់​យើង សម្រាប់​ការ​បម្រើ​ទ្រង់ ដោយ​​ភាព​ស្មោះ​ត្រង់។ ឧទាហរណ៍ : ពេលយើង​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត​បៀន ដោយសារ​ជំនឿ​លើ​ទ្រង់ នោះ​ទ្រង់​បាន​មាន​បន្ទូល​ហើយ​ថា “ចូរ​មាន​ចិត្ត​អំណរ … ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌”(ម៉ាថាយ ៥:១២)។ ពួក​ផារិស៊ី​មាន​ទម្លាប់ ដាក់​ដង្វាយ អធិស្ឋាន និង​តម​អត ឲ្យ​សាធារណៈ​ជន​បាន​ឃើញ​ខ្លួន តែ​ព្រះ​យេស៊ូវ​បាន​បង្រៀ​នយើង ឲ្យ​ធ្វើ​ការ​ទាំង​នោះ ដោយ​មិន​បើក​ចំហរ​ឲ្យ​អ្នក​ដទៃ​ដឹង​ឡើយ ដ្បិត “ព្រះវរបិតា​នៃ​អ្នក ដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់”(៦:៤,៦,១៨)។

ពេល​យើង​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ ភាព​ស្មោះ​ត្រង់​មិន​ដែល​នាំ​ឲ្យ​ជីវិត​របស់​អ្នក មាន​ការ​ខាត​បង់​ឡើយ ទោះ​បី​ជា​អ្នក​មាន​ការ​លះប​ង់ច្រើន​យ៉ាង​ណា​ក៏​ដោយ។ ប៉ុន្តែ យើង​មិន​មែន​បម្រើ​ព្រះ​យេស៊ូវ ដើម្បី​ឲ្យ​បាន​រង្វាន់​ពី​ទ្រង់​នោះ​ឡើយ។ ពេល​ដែល​ទ្រង់​បាន​សុគត​ជួស​យើង នៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​ធ្វើ​សម្រាប់​យើង លើស​ពី​អ្វី​ដែល​យើង​សម​នឹង​ទទួល​ទៅ​ទៀត។ ភាព​ស្មោះត្រ​ង់​ដែល​យើង​មាន​ចំពោះ​ទ្រង់ គឺ​ជា​ការ​ថ្វាយ​បង្គំ ដែល​បង្ហាញ​ចេញ​នូ​វ​ការ​ដឹង​គុណ​ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​យើង។ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​លើក​ទឹក​ចិត្ត​យើង ដោយ​ការ​ធានា​ថា រង្វាន់​ដែល​ទ្រង់​នឹង​ប្រទាន​ដល់​យើង​នៅ​គ្រាចុ​ងក្រោ​យ នឹ​ង​មាន​ច្រើន​លើស​​អ្វី​ដែល​យើង​បាន​លះប​ង់​ថ្វាយ​ទ្រង់​ទៅ​ទៀត។​ ចូរ​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ ទោះ​បី​ជា​ត្រូវ​លះប​ង់​យ៉ាង​ណា​ក៏​ដោយ។-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles