ថ្វាយសិរីល្អ ក្នុងការរស់នៅ និងក្នុងសេចក្តីស្លាប់

ជា​ញឹក​ញាប់ យើង​ហាក់​ដូច​ជា​គិត​អំពី​របៀប ដែល​យើង​អាច​ថ្វាយ​សិរីល្អ​ព្រះ​ តាម​រយៈ​ជីវិត​របស់​យើង ពេល​ដែល​យើង​មាន​សកម្មភា​ព និង​មាន​កម្លាំង។ ប៉ុន្តែ ខ្ញុំ​ឆ្ងល់​ថា តើ​យើង​គួរ​គិត​អំពី​របៀប​ដែល​យើង​អាច​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ តាម​រយៈ​ការ​ស្លាប់​របស់​យើង​ដែ​រ​ឬ?

បន្ទាប់​ពី​លោក​ពេត្រុស​បាន​បដិសេធ​ព្រះ​យេស៊ូវ បាន​បី​ដង​(យ៉ូហាន ១៨:១៥-២៧) ព្រះ​អម្ចាស់​ក៏​បាន​ប្រទាន​ឱកាស ​ឲ្យគា​ត់​បញ្ជាក់​អំពី​សេចក្តី​ស្រឡាញ់​រ​បស់​គាត់​ឡើង​វិញ(២១:១៥-១៧)។ ព្រះ​យេស៊ូវ​បាន​សួរ​គាត់​បី​ដង​ថា “ស៊ីម៉ូន កូន​យ៉ូណាស​​អើយ តើ​​ស្រឡាញ់​ខ្ញុំ​​ឬ​​អី?” បន្ទាប់​មក ទ្រង់​ក៏​បាន​ដូរ​ប្រធាន​បទ ដោយ​មាន​បន្ទូល​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ពី​ក្មេង​នៅ​ឡើយ នោះ​បាន​ក្រវាត់​ខ្លួន​ឯង ទាំង​ដើរ​ទៅ​មក​តាម​តែ​ចិត្ត តែ​កាល​ណា​ចាស់​ហើយ នោះ​អ្នក​នឹង​សន្ធឹង​ដៃ​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ក្រវាត់​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​ឯ​កន្លែង ដែល​អ្នក​មិន​ចង់​ទៅ​ផង ​ទ្រង់​មាន​ព្រះបន្ទូល​ ដូច្នេះ ដើម្បី​នឹង​បង្ហាញ​ពី​បែប​យ៉ាង​ណា ដែល​គាត់​ត្រូវ​ស្លាប់ ប្រយោជន៍​ដើម្បី​នឹង​លើក​ដំកើង​ព្រះ កាល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​ប្រាប់​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ”(ខ.១៨-១៩)។ ព្រះ​យេស៊ូវ​បាន​ប្រាប់​លោក​ពេត្រុស​ថា អ្នក​ដទៃ​នឹង​នាំ​គាត់​ទៅ​កន្លែង​ដែល​គាត់​មិន​ចង់​ទៅ ប៉ុន្តែ គាត់​នឹង​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ នៅ​ក្នុង​ការ​ស្លាប់ ដែល​ជា​មធ្យោ​បាយ ដែល​គេ​មិន​ចង់​ជ្រើស​រើស​នោះ។

សាវ័ក​ប៉ុល​បាន​មាន​ប្រសាស​ន៍ថា​ “តា​ម​សេចក្តី​​ដែ​ល​ខ្ញុំ​ ទន្ទឹង​ចាំ ហើយ​សង្ឃឹម​អស់​ពី​ចិត្ត​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ដំកើង​ព្រះគ្រីស្ទ​ក្នុង​រូបកាយ​ខ្ញុំ​វិញ ដោយ​ចិត្ត​ក្លាហាន​គ្រប់​ជំពូក ក្នុង​ពេល​ឥឡូវ​នេះ​ចុះ ដូច​ជា​ពី​ដើម​រៀង​មក​ដែរ ទោះ​រស់​ឬ​ស្លាប់​ក្តី”(ភីលីព ១:២០)។

យើង​អាច​ថ្វាយ​ព្រះ​កិត្តិនាម និង​សិរីល្អ​ដល់​ព្រះ នៅ​ក្នុង​ការ​រស់​នៅ ក៏​ដូច​ជា​នៅ​ក្នុង​ការ​ស្លាប់​របស់​យើង​ផង​ដែរ។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles