ភាពមិនគ្រប់លក្ខណ៍

តារា​ភាព​យន្ត​ដ៏​ល្បី​ល្បា​​ញម្នា​ក់ បាន​​អត្ថា​ធិប្បាយ​ថា គាត់​ចូល​ចិត្ត​សម្តែង​តួ “ដែល​មិន​ល្អឥ​តខ្ចោះ” នៅ​ក្នុង​ខ្សែ​ភាព​យន្ត ព្រោះ​ទស្សនិក​ជន នឹ​ងមា​ន​​ការ​យល់​ដឹង​ច្បាស់​ជាង អំពី​តួ​អង្គ​ដែល​មិន​ល្អឥ​ត​ខ្ចោះ។ មនុស្ស​យើង​ភាគ​ច្រើន​យល់​ថា ការ​យល់​ដឹង​អំពី​មនុ​ស្សដែ​ល​មិន​ល្អឥ​ត​ខ្ចោះ គឺ​មាន​ភាព​ងាយ​ស្រួល​ជាង ព្រោះ​យើង​ដឹង​ថា ខ្លួន​យើង មិន​ល្អ​ឥត​ខ្ចោះឡើ​យ។

នៅ​ក្នុង​រឿង ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​ ព្រះ​បាន​រាប់​បញ្ចូល​មនុស្ស​ដែល​មាន​ល្បិច​កល មាន​ភាព​ខ្សោយ មិន​អាច​ទុក​ចិត្ត​បាន ហើយ​មាន​កំហឹង។ ឧទាហរណ៍ លោក​យ៉ាកុប ជា​អ្នក​ដែល​បាន​បោក​ប្រាស់​ឪពុក​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​ទទួល​ព្រះ​ពរ​(លោកុប្បត្តិ ២៧:១-២៩)។ បន្ទាប់​មក មាន​មនុស្ស​ម្នាក់​ទៀត គឺ​លោក​គេឌាន ដែល​មិន​បា​នជឿ​ព្រះ​ច្បាស់ ហើយ​ក៏​បាន​សូម​ឲ្យ​ទ្រង់​ធ្វើ​ទីសំគាល់​ពី​រ​ដង ដើម្បី​ឲ្យ​បញ្ជាក់​ថា ទ្រង់ពិត​ជា​ស្មោះ​ត្រង់ ចំពោះ​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់​មែន(ពួកចៅហ្វាយ ៦:៣៩)។ នៅ​ក្នុង​រឿង​ក្រោយ​មកទៀត លោក​ពេត្រុស​​ខ្លាច​​មាន​​គ្រោះ​ថ្នាក់ បាន​​ជា​បដិសេធ​ថា មិន​ស្គាល់​មិត្ត​សម្លាញ់​ខ្លួន និង​ព្រះ​អម្ចាស់​(ម៉ាកុស ១១:៦៦-៧២)។ ប៉ុន្តែ ពេល​ដែល​យើង​បាន​អាន​សាច់​រឿង​រប​ស់​ពួក​គេ​ ពី​ដើម​ដល់​ចប់ នោះ​យើង​សង្កេត​ឃើញ​ថា អ្នក​ទាំង​​នេះអាច​ជម្នះ​លក្ខណៈ​ខ្វះ​ខាត​របស់​ខ្លួន ដោយ​ជំនួយ​ពី​ព្រះ ហើយ​នៅ​ទី​បំផុត ពួក​គេ​សុទ្ធ​តែ​មាន​ប្រយោជន៍​ចំពោះ​ទ្រង់។ នោះ​ជា​អ្វី​ដែល​កើត​ឡើង ពេល​ដែល​ពួក​គេ​មិន​បាន​ពឹ​ង​ផ្អែក​លើ​សមត្ថ​ភាព​ខ្លួន​ឯង តែ​បាន​ពឹង​ផ្អែ​ក​ព្រះ​វិញ។

យើង​ម្នាក់​ៗ​សុទ្ធ​តែ​មានភាព​មិន​គ្រប់​លក្ខណ៍ ពី​កំណើត​មក គឺមិ​ន​ខុស​ពី​អស់​អ្នក​ដែល​បា​នរស់​នៅ ក្នុង​សម័យ​រាប់​ពាន់​ឆ្នាំ​មុន​ទេ។ ប៉ុន្តែ ដោយ​សារ​ព្រះ​គុណ​ព្រះ នោះ​យើង​អា​ច​ជម្នះភា​ព​មិន​គ្រប់​លក្ខណ៍​នោះ ដោយ​ឱប​ក្រសោប​យក “​កំឡាំង​​រប​ស់ទ្រង់ ដែល​បាន​ពេញ​ខ្នាត នៅក្នុង​សេចក្តី​កំសោយរបស់យើង”(២កូរិនថូស ១២:៩)។-Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles