ការតាំងសញ្ញា ជាមួយនឹងភ្នែកខ្ញុំ

ខ្ញុំ​មាន​មិត្ត​ភ័ក្រម្នា​ក់ ដែល​ជា “អ្នក​ជំនាញ” ខាង​កំព្យូ​ទ័រ។ នៅ​ពេល​យប់​មួយ ពេល​ដែល​គ្រួសារ​របស់​យើង កំពុង​នៅ​ក្នុង​ផ្ទះ​របស់​គាត់ ខ្ញុំ​បាន​កត់​សំគាល់​ខ​គម្ពី​រមួ​យ ដែលគា​ត់បា​នបិ​ទ​ពី​លើមូនី​ទ័រ​របស់​កំព្យូទ័រ​គាត់​ គឺ​​បទ​គម្ពីរ​​ដែល​បាន​ចែង​ថា “ខ្ញុំ​​បា​ន​តាំង​​សញ្ញា​​នឹង​ភ្នែក​ខ្ញុំ​ហើយ”(យ៉ូប ៣១:១)។ ជា​ការ​ពិត​ណាស់ គាត់​បា​ន​ដឹង អំពី​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់​ធ្ងរ ដែល​បណ្តាល​មក​ពី​ការ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង តែ​ម្នាក់​ឯង នៅ​ពី​មុខ​កំព្យូទ័រ ដែល​​បង្ករ​លក្ខណៈ​ងាយ​ស្រួល នៅ​ក្នុង​ការ​បើក​មើល​រូ​ប​ភាព​មិន​សម​រម្យ។

“ខ​គម្ពីរ​រំឭក” ដែល​មិត្ត​ភ័ក្រ​របស់យើ​ងម្នាក់​នេះ​បាន​ប្រើ​នោះ គឺ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ​យ៉ូប ដែល​មាន​សេចក្តី​ចែង​ជា​បន្ត​ទៀត​ថា “ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​មើល​ស្ត្រី​ក្រមុំ​ដោយ​ចាប់​ចិត្ត​បាន”។ ត្រង់​ចំណុចនេះ លោក​យ៉ូប​បាន​សន្យា​ចំពោះខ្លួ​ន​ឯង​ថា នឹង​ជៀស​ចេញ​ពី​ភាព​ត្រេក​ត្រអាល ហើយ​នៅ​ក្នុង​ចំណោម​​យើង ក៏​មាន​មនុស្ស​ជា​ច្រើន​បាន​សម្រេច​ចិត្ត​ដូច​នេះ​ដែរ។ គាត់​បាន​និយាយ​ឆ្លុះ​បញ្ចាំង​អំពី​ការ​សន្យា​នេះ ដោយ​ពាក្យ​ថា “តើ​ទ្រង់​មិន​ឃើញ​ផ្លូវ​ខ្ញុំ ហើយ​រាប់​អស់​ទាំង​ជំហាន​នៃ​ខ្ញុំ​ទេ​ឬ​អី?”(ខ.៤)។ ព្រះ​គម្ពីរ​បាន​បញ្ជាក់​ច្បាស់ថា ព្រះ​ទ្រ​ង់ពិត​ជាទត​ឃើញ ហើយ​បាន​រាប់​មែន(ហេព្រើ ៤:១៣) ហើយ​យើង​មាន​ការ​ទទួល​ខុស​ត្រូវ​នៅចំពោះ​ទ្រ​ង់។

ហេតុ​នេះ​ហើយ​បាន​ជាអ្ន​ក​ជឿ​ត្រូ​វតែ “ជៀស​ចេញ​ពី​អសីល​ធម៌​ផ្លូវ​ភេទ”(១ថែស្សាឡូនិច ៤:៣)។ មាន​អ្នក​ខ្លះច​ង់​ជជែក​វែក​ញែក​អំពី​ព្រំដែន​នៃ​សីលធម៌ ហើយ​ព្រះ​គម្ពី​រ​ក៏​បាន​ចែង​ផង​ដែរ​ថា “សូម្បី​​តែ​​អ្នក​​ណា​​ដែ​ល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ”(ម៉ាថាយ ៥:២៨)។

បើ​អ្នក​បាន​តាំង​សញ្ញាជា​មួយនឹ​ងភ្នែ​ក​របស់​អ្នក​ហើយ ចូរ​ពិចារណា​អំពី​របៀប​ដែល​បទ​គម្ពីរ អាច​ជួយ​ឲ្យអ្នក​រក្សា​សេចក្តី​សញ្ញា​នេះ​បាន។ សូម​បិ​ទខគម្ពីរ​មួយ នៅ​លើ​កញ្ចក់​កំព្យូទ័រ ទូរ​ទស្សន៍ ឬ​​នៅលើ​តាប​ឡូរបស់​រថយន្ត ឬម៉ូតូ​​អ្នក ហើយ​​ចាំ​​ថា “​ព្រះ​​មិ​ន​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សេចក្តី​ស្មោកគ្រោក​ទេ គឺ​មក​ក្នុង​សេចក្តី​បរិសុទ្ធ​វិញ”(១ថែស្សាឡូនិច ៤:៧)។-Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles