បើ​មានស្លាបដូចជាសត្វព្រាប

ស្តេច​ដាវីឌទ្រង់បាន​ដក​ដង្ហើម​ធំ ដោយ​បន្ទូល​ថា “ឱ​​បើ​សិន​ណា​ជា​មាន​ស្លាប​ដូច​ជា​ព្រាប​ទៅ​រ៉ា នោះ​អញ​នឹង​ហើរ​ចេញ​ទៅ ឲ្យ​បាន​សេចក្តី​សុខ”(ទំនុកតម្កើង ៥៥:៦)។ តែ​ចំណែក​ខ្ញុំ​វិញ ខ្ញុំ​នឹង​ទៅ​សង់​ផ្ទះ​ឈើ​តូច​មួយ នៅ​ក្នុង​តំបន់​ប្រជុំ​ភ្នំ ឬ​ទៅ​ប្រចាំ​ការ​ជា​រៀង​រហូត នៅ​ក្នុង​ប៉ម សម្រាប់​រក​មើល​ភ្លើង​ឆេះ​ព្រៃ។ តែ​ពេល​ដែល​ការ​រស់​នៅ​របស់​ខ្ញុំ​ទទួល​រង​បន្ទុក​ខ្លាំង ខ្ញុំ​ក៏​នឹង​ប្រាថ្នា​ចង់​ហើរ​ចេញ​ទៅ​ឲ្យ​ឆ្ងាយ ដើម្បី​រក​កន្លែង​សម្រាក​ឲ្យ​បាន​សុខ​ផង​ដែរ​។

ស្តេច​ដាវីឌ​សរសេរ ដោយ​បើក​ចំហរ​អំពី​ស្ថាន​ភាព​របស់​ទ្រង់ ដែល​​មាន​​ដូ​ច​ជា អំពើ​​ហឹង្សា ការ​​គៀប​​សង្កត់ និង​ទុក្ខ​លំបាក​បាន​ហុំ​ព័ទ្ធ​ទ្រង់​ជុំ​ជិត ដែល​ត្រូវ​បាន​បង្ក​រឡើង ដោយ​ភាព​មិន​ស្មោះ​ត្រង់ ​នៃ​មិត្ត​សំឡាញ់​ចាស់​របស់​គាត់(៥៥:៨-១៤)។ ការ​ភ័យ​ខ្លាច និង​ភាព​តក់​ស្លត់ ការ​ឈឺ​ចាប់ និង​ការ​ភ័យ​ញ័រ ការ​ថប់​បារម្ភ និង​ភាព​រសាប់​រសល់​បាន​គ្រប​សង្កត់​ពី​លើ​ទ្រង់​(ខ.៤-៥)។ តើ​អ្ន​ក​ឆ្ងល់​ទេ ពេល​ដែល​ទ្រង់​ចង់​ហើ​រ​ទៅ​ឲ្យ​ឆ្ងាយ? ប៉ុន្តែ ទ្រង់​មិន​អាច​គេច​វេស​បាន​ទេ។ ទ្រង់​មិន​អាច​គេច​ចេញ​ពី​ទុក្ខ​លំបាក​បាន​ឡើយ។ ទ្រង់​គ្រាន់​តែ​អាច​ថ្វាយ​កាលៈ​ទេសៈ​ដ៏​លំបាក​ទៅ​ដល់​ព្រះ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ចំណែក​​​ខ្ញុំ​​នឹ​ង​​អំពាវនាវ​ដល់​ព្រះ ហើយ​ព្រះយេហូវ៉ា​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ខ្ញុំ ខ្ញុំ​នឹង​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ពេល​ល្ងាច ពេល​ព្រឹក និង​ថ្ងៃ​ត្រង់​ផង ហើយ​ទ្រង់​នឹង​ស្តាប់​សំឡេង​ខ្ញុំ​ជា​មិន​ខាន”(ខ.១៦-១៧)។

ទោះ​ជា​យើង​ស្ថិត​ក្នុង​កាលៈ​ទេសៈបែ​ប​ណាក៏​ដោយ គឺ​ទោះជា​មានប​ន្ទុក​ធ្ងន់​​ក្នុង​ការងា​រ​បម្រើ​ព្រះ មាន​ការ​លំបាក​នៅ​ក្នុងទំ​នាក់ទំ​នង​ប្តី​ប្រពន្ធ កំពុងអ​ត់​ការ​ងារ​ធ្វើ ឬ​កំពុង​មាន​ភាព​ឯក​កោ​ខ្លាំ​​ង​យ៉ាង​ណាក៏​ដោយ តើ​ទ្រង់​នឹង​សម្រាល​បន្ទុក​នៃសេ​ចក្តី​ទុក្ខ​ព្រួយ​របស់យើ​ង​ឬ​ទេ? យើង​បាន​ថ្វាយ​វិញ្ញាណ​ដល់​ទ្រង់ រហូត​អស់​ក​ល្ប​ជា​និច្ច ដោយ​​ទុក​​ចិត្ត​​ទ្រង់​​ហើយ ដូចនេះ តើ​​យើង​មិន​អាច​ថ្វាយ​កាលៈ​ទេសៈ​ដ៏​លំបាក ក្នុង​ពេល​បច្ចុប្បន្ន ដល់​ទ្រង់​ផង​ដែរ​ទេ​ឬ? “ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះយេហូវ៉ា នោះ​ទ្រង់​នឹង​ជួយ​ទប់ទល់​អ្នក ទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ”(៥៥:២២)។-David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles