ថែមទៀត ថែមទៀត ថែមទៀត

សព្វ​ថ្ងៃ​នេះ កូន​ស្រី​របស់​ខ្ញុំ​កំពុង​រៀន​និយាយ នាង​បាន​ទម្លាប់​ប្រើ​ពាក្យ​មួយ​ ដែល​នាង​ចូល​ចិត្ត​ គឺ​ពាក្យ : ថែមទៀត ។ នាង​និយាយ​ថា “ថែមទៀត” ហើយ​ចង្អុល​ទៅប​ន្ទះ​នុំប៉័ង​ដែល​បាន​លាប​ដំណាប់​ពី​លើ។ នាង​ក៏​បាន​លើក​​​ដៃ​​ឡើង ហើយ​​និយា​យ​​ថា “ថែមទៀត!” ពេល​ដែល​ស្វាមី​របស់​ខ្ញុំ ឲ្យ​កាក់​មួយ​ចំនួន សម្រាប់​ឲ្យ​នាង​សន្សំ​​ក្នុង​កូន​ជ្រូក​របស់​នាង។ នាង​ថែម​ទាំង​និយា​យបញ្ជាក់​ថា “ថែម​ទៀត ប៉ា!” ក្នុង​ពេល​ព្រឹក​ថ្ងៃមួ​យ បន្ទាប់​ពី​ឪពុក​​នាង​ចេញ​ទៅ​ធ្វើ​ការ។

ក្នុង​ចំណោម​យើង​រាល់​គ្នា មាន​មនុស្ស​ជា​ច្រើន​បាន​ក្រឡេច​មើល​ជុំវិ​ញ​ខ្លួន ហើយ​សុំ “ថែមទៀត”។ គួរ​ឲ្យ​ ស្តាយណាស់ ចិត្ត​របស់​មនុស្ស​មិន​មាន​ភាព​ស្កប់​ស្គល់​ចិត្ត​ឡើយ។ យើង​ត្រូវ​ការ​អំណាច​ចេស្តា​នៃ​ព្រះ​គ្រីស្ទ ដើម្បី​វាយ​បំបែ​កភា​ព​មិន​ចេះ​ស្ក​ប់​ស្កល់​នេះ ដើម្បី​ឲ្យ​យើង​អាច​និយាយ​ជា​មួយ​នឹង​សាវ័ក​ប៉ុល​ថា “​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្តី​សន្តោស​(ឬស្កប់ស្កល់ចិត្ត) ក្នុង​សណ្ឋាន​គ្រប់​យ៉ាង”(ភីលីព ៤:១១)។

ដោយសារ​សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ​“ខ្ញុំបានរៀន” នោះ​​ខ្ញុំអាច​ដឹ​ង​ថា គាត់​​មិន​បាន​ប្រឈម​មុខ​ដាក់​ស្ថានភា​ព​នីមួយ​ៗ ដោយ​ទឹក​មុខ​ញញឹម​ជា​និច្ច​ឡើយ។ ដើម្បី​​​រៀន​ឲ្យ​មាន​ចិត្ត​ស្កប់​ស្កល់ គេ​ត្រូវ​​មាន​ការ​អនុ​​វត្ត​។ នៅ​ក្នុង​ទី​បន្ទាល់​នៃជី​វិត​គាត់ យើង​ដឹង​ថា ជីវិ​ត​រប​ស់គា​ត់​មានកា​រ​ឡើង​ចុះ​ៗ ដែល​រាប់​ចាប់​ពី​ការ​ត្រូវ​ពស់​ចឹក រហូត​ដល់​កា​រជួយ​សង្គ្រោះ​វិញ្ញាញ ហើយ​រាប់​ចាប់​ពី​ការ​ត្រូវ​គេមួ​លប​ង្កាច់ រហូត​ដល់​ការ​បង្កើត​ពួក​ជំនុំ​។ ប៉ុន្តែ គាត់​បាន​អះអា​ង​ថា ព្រះ​យេស៊ូវ​គឺ​ជា​ចម្លើយ ដើម្បី​ចម្អែត​វិញ្ញាណ​របស់​យើង​ឲ្យ​ស្កប់​ស្កល់​។ គាត់​​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចំរើន​កំឡាំង​ដល់​ខ្ញុំ”(ខ.១៣)។ ព្រះ​យេស៊ូវ​បាន​ប្រទា​ន​សាច់​ដុំ​ខាង​វិញ្ញាណ​ដល់​គាត់ ដើម្បីឲ្យ​គា​ត់អា​ចអ​ត់​ធន់​នៅពេ​លខ្វះ​​ខាត ហើយ​ជៀស​វាង​ការ​រអិល​ដួល នៅ​ពេល​មាន​ជា​បរិបូរ។

បើ​អ្នក​ដឹង​ថា ខ្លួន​​កំពុង​តែ​ប្រាថ្នា​ចង់​បាន “ថែមទៀត ថែមទៀត ហើយថែមទៀត” ឥត​ឈប់​ឈរ នោះ​សូម​ចាំ​ថា ការ​ស្កប់​ស្កល់​ចិត្ត​កើត​មាន ពេល​ដែល​អ្នក​មាន​ព្រះ​គ្រីស្ទ​កាន់​តែ​ច្រើន​ថែម​“ទៀត” ក្នុង​ជី​វិត​អ្នក​។-Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles