មនុស្សសាមញ្ច

លោក​ស្ទីវ ​គ្រាន់​តែជា​ម​នុស្ស​ដ៏សាមញ្ច​ម្នាក់​ប៉ុណ្ណោះ។ គាត់​បាន​ធ្វើ​ការ​បម្រើ​ព្រះ យ៉ាង​ស្ងាត់​ស្ងៀម នៅ​ក្នុង​ព្រះ​វិហា ដែល​ខ្ញុំ​បាន​ទៅ​ថ្វាយ​បង្គំ​កាល​ពីច្រើន​ឆ្នាំ​កន្លង​ទៅ។ គាត់​បាន​ជួយ​រៀប​ចំ​ពិ​ធីបុណ្យ​លៀង​ព្រះ​អម្ចាស់ ជួយ​កើប​ព្រឹ​ល​ចេញ​ពី​ផ្លូវ​ដើរ​របស់​ព្រះវិហារ ក្នុង​រដូវ​រងា ហើយ​កាត់​ស្មៅនៅ​ក្នុង​រដូ​វក្តៅ​។ គាត់​បាន​ចំ​ណាយ​ពេល​ជា​មួយ​ក្មេង​ជំទង់​ប្រុស​ៗ ដែល​កំព្រា​ឪពុក។ ជា​ញឹក​ញាប់ ខ្ញុំ​បាន​ស្តាប់​គាត់​និយាយ​ប្រាប់​គេ​​ក្នុង​ព្រះ​វិហារ តាម​របៀប​ស្ងាត់​ស្ងៀម​របស់​ខ្លួន ដើម្បី​ឲ្យ​គេបា​នដឹ​ង​ថា ព្រះ​អម្ចាស់​ល្អ​យ៉ាង​ណា ចំពោះ​គាត់។ ក្នុង​ពេល​ប្រជុំ​គ្នាអ​ធិស្ឋាន គាត់​មិន​បាន​និ​យាយ​អ្វី​ច្រើន អំពី​ខ្លួន​គាត់​ទេ តែ​គាត់​បាន​សុំ​ឲ្យ​យើង​អធិស្ឋាន​ឲ្យ​អ្នក​ដែ​លគា​ត់​បាន​ប្រាប់​ អំពី​​ការ​អត់​ទោសបា​ប និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេ​ស៊ូវ។

ខ​គម្ពីរ​មួយ នៅ​ក្នុង​ព្រះ​គ​ម្ពីរ​យ៉ូហានជំពូក​១០ ដែ​ល បា​ន​ចែង​អំពីលោ​ក​យ៉ូហាន​ បាទីស្ទ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​លោក​ស្ទីវ។ បណ្តា​ជន​បាន​​និយា​យ​ថា “លោក​​យ៉ូហាន​​គ្មា​ន​​ធ្វើ​ទី​សំគាល់​ណា​ទេ តែ​សេចក្តី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ពី​អ្នក​នេះ(គឺអំ​ពី​ព្រះយេស៊ូវ) នោះ​សុទ្ធ​តែ​ពិត​ទាំង​អស់”(ខ.៤១)។ លោក​យ៉ូហាន​មិន​បាន​ធ្វើ​ការ​អស្ចារ្យ ដូច​ព្រះ​យេស៊ូវ​ទេ។ គាត់​មិន​បាន​និយាយអំ​ពី​ខ្លួន​គាត់​ទេ តែ​គាត់​បាន​មក “​​សម្រាប់​​ជា​ទី​បន្ទាល់ ដើម្បី​នឹង​ធ្វើ​បន្ទាល់​ពី​ពន្លឺ ប្រ យោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ ដោយសារ​គាត់”(១:៧)។ គាត់​បាន​មាន​ប្រសាសន៍​អំពី​ព្រះ​យេស៊ូវ​ថា “នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក!”(១:២៩)។ លោក​ស្ទីវ ដែល​ជា​មិត្ត​ភ័ក្រ​របស់​ខ្ញុំ ក៏​បាន​ធ្វើ​បន្ទាល់​ពី​ពន្លឺ​នោះផ​ងដែរ។

ក្នុង​នាម​យើង​ជា​បង​ប្អូន​រួម​ជំនឿ យើង​ក៏​ត្រូវ​មាន​គោល​បំណង ច​ង់ធ្វើ​កិ​ច្ចការ​មួយ​ដូច​គ្នា គឺ “​ការ​​ធ្វើបន្ទាល់​អំពី​ពន្លឺ​នោះ”។ យើង​គ្រាន់​តែ​ជា​មនុស្ស​សាមញ្ច ដែល​កំពុងបម្រើព្រះ នៅ​ក្នុង​ជ្រុង​ដ៏​តូច​នៃ​ពិ​ភព​​លោក។ សូម​យើង​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​ពន្លឺ​នោះ តាម​រយៈ​កា​រ​ប្រព្រឹត្ត និង​ពាក្យ​សម្តី​ដ៏​ស្ងាត់​ស្ងៀម​របស់​យើង!-Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles