មិនមែនមនុស្សប្រភេទដូចខ្ញុំ

នៅ​ក្នុង​រឿង​សង្គ្រាម​ភព​ផ្កាយ​ដែល​មាន​បី​វគ្គ មាន​ឈុតមួ​យ ដែល​ធ្វើ​ឲ្យ​ខ្ញុំនឹ​ក​ឃើញ​សមាជិក​ពួក​ជំនុំ​ខ្លះ ដែល​ខ្ញុំ​បាន​ស្គាល់។ នៅ​ក្នុង​ទី​ប្រជុំ​ជន​មួយ នៅ​ក្នុង​ទី​ដាច់​ស្រយ៉ាល​ណាមួ​យ​​នៃ​ហ្គា​ឡាក់​ស៊ី មាន​មនុស្ស​ភព​ផ្កាយ​ដែល​មាន​មុខ​អាក្រក់​ៗ​កំពុង​ជួប​ជុំ​គ្នាញាំ​អាហារ នឹង​កម្សាន្ត​អារម្មណ៍​ជា​មួយ​នឹង​តន្ត្រី។ ពេល​ដែល​​លោក​លូក ស្កាយ​វ៉កឃ័រ(Luke Skywalker) ដើរ​ចូល​មក​ខាង​ក្នុង ជា​មួយ​នឹង​មនុស្ស​យន្ត​របស់​គាត់ គឺ​C3PO និង R2D2(ដែល​មាន​លក្ខណៈ“ធម្មតា” ជាង​មនុស្ស​ភព​ផ្កាយ​ទាំង​អស់​​នោះ) គាត់​ក៏​ដើរ​ចេញ​ពី​ពួក​មនុស្ស​ភព​ផ្កាយ​ទាំង​នោះ​ភ្លាម ដោយ​បាន​និយាយ​បដិសេធ យ៉ាង​​គ្រោត​គ្រាត​ថា “យើង​មិន​បម្រើ​មនុស្សប្រ​ភេ​ទនេះ ក្នុង​កន្លែង​​នេះ​ទេ​!” ឈុត​មួយ​នេះបា​ន​ឆ្លុះប​ញ្ចាំង​អំពី​រោគ​ម្យ៉ាង ដែល​យើង​គ្រប់​គ្នាក៏​កំ​ពុង​ទទួល​រង នៅ​ក្នុ​ង​ទំនាក់​ទំនង​របស់​យើង ក្នុង​ពិភព​ផែន​ដី​សព្វ​ថ្ងៃ។

ជា​និច្ច​ជា​កាល យើង​តែង​តែ​មាន​អារម្មណ៍​សុខ​ស្រួល​ជាង​ ក្នុង​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​យើង។ ប៉ុន្តែ សូម​គិត​មើល​ថា បើ​ព្រះ​យេស៊ូវ​ទ្រង់​មាន​អារម្មណ៍​បែប​នេះ​ដែរ តើ​យើង​នឹង​​ទៅ​​ជា​យ៉ាង​ណា? ទ្រង់​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​មាន​ភាព​ល្អ​ឥត​ខ្ចោះគ្រប់​យ៉ាង ដូច​នេះ ទ្រង់​មាន​ភាព​ខុស​ប្លែក​ពី​យើង​យ៉ាង​ខ្លាំង។ តែ​ទ្រង់​បាន​យាង​​មក​យក​កំណើត​ជា​មនុស្ស ​រួម​រស់​ជា​មួយ​យើង ហើយ​បាន​សុគត​ជួស​យើង​រាល់​គ្នា​ទៀត។

យើង​ដែល​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ មិន​គួរ​ប្រើពា​ក្យ​ថា “ពួក​គេ​មិន​មែន​ជា​មនុស្ស​ប្រភេទ​ដូច​យើង”ឡើយ។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​រំឭ​ក​យើង​ថា “គ្មាន​​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បំរើ ឬ​អ្នក​ជា គ្មាន​ប្រុស និង​ស្រី​ទៀត​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(កាឡាទី ៣:២៨)។

ដូច​នេះ ទោះ​បី​ជា​អ្នក​ដទៃ​ខុស​ប្លែក​ពី​យើង ទាំង​អាកប្ប​ករិយ៉ា ទស្សនៈ ជាតិ​សាសន៍ វណ្ណៈ និន្នាការនយោបាយ ឬ​ស្ថាន​ភាព​សង្គម​ក៏​ដោយ ក៏​យើង​មិន​គួរ​ប្រកាន់​ពួក​គេ​ឡើយ ព្រោះ​អត្ត​សញ្ញាណ​របស់​យើង ត្រូវ​បាន​សំគាល់ ​ដោយ​​ព្រះ​នាម​ព្រះយេស៊ូវ​ហើយ។ ចូរ​ស្វែង​រក​អ្នក​ដែល​មិន​មែន​ជា​មនុស្ស​ប្រភេទ​ដូច​អ្នក ហើយ​ចែក​ចាយ​អំពី​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​យេស៊ូវ ដល់​ពួក​គេ​នៅ​ថ្ងៃ​នេះ​ចុះ​!-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles