ពេលដែលបណ្ឌិត វ័រនុន ក្រោនស៍(Vernon Grou-nds) ដែលជាអតីតប្រធាន និងឧត្តមប្រឹក្សា នៃសាលាព្រះគម្ពីរឌែនវើរ(Denver) បានលាចាកលោក ទៅនៅជាមួយព្រះអម្ចាស់ ក្នុងជន្មាយុ៩៦ឆ្នាំ អតីតសិស្ស មិត្តរួមការងារ និងមិត្តភ័ក្ររបស់គាត់បាននាំយកប័ណ្ណសរសើរ និងថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយជាច្រើនសណ្ឋិក។ ពួកគេស្ទើរតែទាំងអស់គ្នា បាននឹងចាំអំពីពេលដែលបណ្ឌិតក្រោនស៍ បានលើកទឹកចិត្តដោយផ្ទាល់ តាមរយៈការបង្រៀន ឬការប្រឹក្សាយោបល ឬក៏គ្រាន់តែតាមរយៈស្នាមញញឹមដ៏កក់ក្តៅរបស់គាត់។ គាត់បានឲ្យតម្លៃ ចំពោះគ្រូគង្វាលបណ្តុះបណ្តាល គ្រូបង្រៀន និងអ្នកប្រឹក្សាយោបល ដែលមានទំនាក់ទំនងដ៏សំខាន់ជាមួយព្រះគ្រីស្ទ និងមានការស្ម័គ្រចិត្តបម្រើអ្នកដទៃ។
គេបានធ្វើការរំឭកអំពីលោកវើនុន ក្រោនស៍ ដោយជ្រើសរើសខគម្ពីរមួយចំនួន ពីកណ្ឌសុភាសិតជំពូក១៥ ដែលមានដូចជា “មនុស្សដែលមានយោបល់ គេរមែងដើរតាមផ្លូវទៀងត្រង់វិញ”(ខ.២១)។“ពាក្យ១ម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎”(ខ.២៣)។“ពាក្យសំដីរបស់មនុស្សបរិសុទ្ធ នោះពីរោះវិញ”(ខ.២៦)។“ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន”(ខ.២៨)។“ សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា រមែងបង្រៀនឲ្យមានប្រាជ្ញា”(ខ.៣៣)។
ការប្រឹក្សាយោបលរបស់បណ្ឌិតក្រោនស៍ គឺបានដុះចេញពីបុគ្គលិកលក្ខណៈរបស់គាត់ ហើយប្រាជ្ញារបស់គាត់ក៏ទទួលបានពីព្រះ។ ភាពកក់ក្តៅនៃជីវិតរបស់គាត់ គឺបានកើតចេញពីភាពបរិសុទ្ធនៃចិត្តរបស់គាត់។ គាត់ក៏បានក្លាយជាគំរូតាមព្រះបន្ទូលព្រះ និងក្លាយជាបុរសគំរូដែលបានដើរតាមព្រះសង្គ្រោះរបស់ខ្លួន ដោយការបន្ទាបខ្លួន។ លោកវើនុន ក្រោនស៍បានរត់ប្រណាំងយ៉ាងល្អ ហើយបានដល់ទីហើយ។ សូមឲ្យគំរូនៃការរស់នៅដោយប្រាជ្ញា និងចិត្តក្តួលអាណិតរបស់គាត់ លើកទឹកចិត្តយើង ឲ្យបន្តរត់ប្រណាំងទៅមុខទៀត។-David McCasland