តើខ្ញុំត្រូវដើរផ្លូវមួយណា?
សូមយើងពិចារណា អំពីការចាប់គូរពិភាក្សារវាងមនុស្សពីរនាក់ដែលមានកម្រឹតបញ្ញាផ្សេងគ្នា តាមរបៀបដ៏អាក្រក់បំផុតមួយ។ ឧបម៉ាថា យើងឲ្យលោកអាល់បឺត អាញស្តាញ(Albert Einstein)ដែលជាអ្នកប្រាជ្ញ ទៅអង្គុយក្នុងបន្ទប់ ជាមួយជាកូនសិស្សថ្នាក់ទីមួយ ដើម្បីជជែកវែកញែកពីទ្រឹស្តីនៃទំនាក់ទំនងរូបធាតុ តើនឹងមានរឿងអ្វីកើតឡើង? ចុះបើយើងឲ្យលោកលោកចច វ៉ាស៊ីនតុន ខាវ័រ(George Washington Carver) ជជែកវែកញែកគ្នាជាមួយសិស្សអនុវិទ្យាល័យ អំពីជីវគីមីវិស្វកម្មវិញ តើយ៉ាងម៉េចដែរ។ ការចាប់គូមនុស្សពីរនាក់ ឲ្យជជែកដេញដោល តាមរបៀបខាងលើនេះ គឺជាទង្វើដ៏ល្ងង់ខ្លៅ។ ព្រោះថា អ្នកម្នាក់ជាកំពូលអ្នកប្រាជ្ញ រីឯម្នាក់ទៀតមានការយល់ដឹងតិចពេក ឬមិនយល់ទាល់តែសោះអំពីប្រធានបទនៃការពិភាក្សា។ យ៉ាងណាមិញ បើសិនជាយើងចង់ឲ្យព្រះអម្ចាស់ទៅ ជជែកដេញដោយជាមួយមនុស្សណាម្នាក់ ដែលមិនយល់ស្របចំពោះផែនការណ៍ ដែលទ្រង់មានសម្រាប់មនុស្សជាតិ នោះមានន័យថា យើងកំពុងតែចង់ចាប់គូរពិភាក្សាខុសហើយ! ប៉ុន្តែ ជាញឹកញាប់ យើងឮគេព្យាយាមបកស្រាយ អំពីប្រាជ្ញាដ៏គ្មានគូរប្រៀបរបស់ព្រះ ដោយលើកឡើងថា ផ្លូវរបស់ពួកគេ ល្អជាងផ្លូវរបស់ព្រះទៅវិញ។ ខ្ញុំធ្លាប់ទទួលសំបុត្រពីអ្នកទោសម្នាក់ ដែលគាត់បានសរសេរប្រាប់ខ្ញុំថា “ខ្ញុំដើរដល់ចំណុចមួយ ក្នុងផ្លូវជីវិត ដែលនៅទីបំផុត ខ្ញុំបានទទួលស្គាល់ការពិតថា ព្រះពិតជាមានមែន ហើយទ្រង់ជាព្រះអទិករដែលបង្កើតអ្វីៗទាំងអស់។ ខ្ញុំនឿយណាយនឹងការខំប្រព្រឹត្ត តាមផ្លូវរបស់ខ្ញុំ។ ពេលខ្ញុំចាប់ផ្តើមបន្ទាបខ្លួន ហើយទទួលព្រះបន្ទូលទ្រង់ ខ្ញុំក៏បានរកឃើញចម្លើយនៃជីវិត”។ តើយើងល្ងង់ដល់កម្រិតណា…
Read article