April 2014

You are here:
ដំបូន្មានសម្រាប់ការវិនិយោគទុន

មា​ន​​ទីប្រឹក្សា​ផ្នែក​ហិរញ្ញ​វត្ថុ​ម្នាក់ បា​នមា​ន​ប្រសាសន៍​ថា “ខ្ញុំ​ចង់​ជួយ​ឲ្យ​អ្នក​ចេះវិ​និយោ​គ យ៉ាង​ឈ្លាស​វៃ​ សម្រាប់​ពេល​អនា​គត”។ នេះជា​អ្វី​ដែ​ល​គាត់​បាន​និយាយ នៅ​ពេល​គាត់​ចាប់​ផ្តើម​សន្ទ​នា ​អំពីកា​រ​ដាក់​ប្រាក់​សន្សំ ក្នុង​គម្រោង 401(K) និង​អំពី​ប្រាក់​ចូល​និវត្ត​។ គាត់​ចង់​ឲ្យ​អ្នក​ស្តាប់​របស់​គាត់ បន្ត​ដាក់​ប្រាក់​នៅក្នុ​ងផ្សា​ហ៊ុន ​ទោះ​ជា​ពេល​សេដ្ឋ​កិច្ច​ឡើង ឬ​ធ្លាក់​ចុះ​ក៏​ដោយ ព្រោះ​តាម​ប្រវត្តិ​សាស្រ្ត​បង្ហាញ​ថា ផល​ចំណេញ​ដ៏​ប្រសើរ​នឹង​កើត​មាន​ជាមិ​ន​ខាន។ យ៉ាង​ណា​មិញ ព្រះ​ទ្រង់​ក៏​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ធ្វើ​ការ​វិនិ​យោគ​ខាង​វិញ្ញាណ ដោយ​ប្រាជ្ញា សម្រាប់​ពេល​អនាគ​ត​ផង​ដែរ។ ទោះ​បី​​ជា​ស្ថាន​ភាព​ជីវិត​យើង​ឡើង​ឬ​ចុះ​ក៏​ដោយ ក៏​យើង​គួ​រ​តែ​បន្ត​វិនិ​យោគ​ ក្នុង​បុគ្គ​លិកល​ក្ខណៈរ​បស់​យើង ដែល​ជា “កុង​ធនាគា​ខាង​វិញ្ញាណ”។ លោក​សាវ័ក​ពេត្រុស​ប្រាប់​យើង​ឲ្យស​ង្វាត នៅ​ក្នុង​ការអភិវឌ្ឍ​បុគ្គលិក​​លក្ខ​ណៈ រ​បស់​យើង(២ពេត្រុស ១:៥-១១)។ បន្ទាប់ពី​យើង​ទទួល​ជឿ​ព្រះគ្រី​ស្ទ ដើម្បី​ទទួ​ល​សេចក្តី​សង្រ្គោះ​ហើយ យើង​ត្រូវ ស​ន្សំ​គុណ​សម្បត្តិ នៅ​​ក្នុង​​បុគ្គលិក​​លក្ខណៈរ​​ប​ស់​​​យើង ដែល​មាន​មាន​ដូច​ជា ជំនឿ កិរិយាល្អ ការ​យល់​ដឹង ការ​ដឹង​ខ្នាត ការ​អត់​ធ្មត់ ការ​គោរ​ព​ប្រតិ​បត្តិ​ព្រះ ការ​រាប់​អាន​គ្នា​ជា​បង​ប្អូន និង​សេចក្តី​ស្រឡាញ់។ ផល​ចំណេញ​ដែល​យើង​ទទួល​បាន ពីកា​រ​វិនិ​យោគ​នៅ​ក្នុង​បុគ្គលិក​លក្ខណៈ​របស់​យើង មាន​ដូច​ជា ការ​ចេះ​គោ​រព​ប្រតិ​បត្តិ​​ព្រះ​(ខ.៥-៧) និង​ផល​ផ្លែ ដែល​កើត​ចេញ​ពីកា​រស្គា​ល់ព្រះ​​យេស៊ូវ​គ្រីស្ទ​(ខ.៨) ការ​ធានាអំ​ពី​ការ​ត្រាស់​ហៅ(ខ.៩) និង​ជ័យ​ជម្នះ​លើ​អំពើ​បាប(ខ.១០)។ ការ​វិនិយោគ​ប្រាក់ នៅ​ក្នុង​កុង​សន្សំស​ម្រាប់​ពេល​ចូល​និវត្ត អាច​នាំឲ្យ​​យើង​ទទួ​លបា​ន…

Read article
រត់ទៅរកឈើឆ្កាង

ពេ​ល​ណាគេប្រ​កាស​អា​សន្ន​អំ​ពី​ការ​មក​ដល់​នៃ​រលក​យក្ស​ស៊ូណាមិ នៅ​ឆ្នេរ​ភាគ​ខាង​ជើង នៃទី​ក្រុ​ង មូ​អ៊ី(Maui)នៃ​រដ្ឋហាវ៉ៃ(Hawaii) ប្រជា​ពល​រដ្ឋ​ដែ​ល​រ​ស់​នៅក្នុង​ទីក្រុង​ហាណា ក៏​ប្រញាប់​ប្រញាល់​រត់​រ​ក​កន្លែង​សុវត្ថិ​ភាព​នៅ​ទី​ខ្ពស់ នៅ​តាម​ចង្កេះ​ភ្នំ។ នៅ​ក្បែរនោះ​ មាន​ឈើ​ឆ្កាង​ដ៏​ខ្ពស់​មួយ ដែល​គេ​សង់​ពី​ឈើ​ ដាក់នៅ​ទី​នោះ​ជា​ច្រើន​ឆ្នាំម​ក​ហើយ។ ដើម្បី​សុវត្ថិ​ភាព​ខាង​ផ្លូវ​កាយ ពួក​គេ​ក៏​បាន​នាំ​គ្នា​រត់​សំដៅ​ទៅ​រក​កន្លែង ដែល​គេ​បាន​ដាក់​ឈើ​ឆ្កាង​នោះ។ ជា​មួ​យគ្នា​នេះ​ដែរ​ យើង​ទាំង​អស់​គ្នាក៏​ត្រូវ​ការ​កន្លែង​​​សុវត្ថិ​ភាព​ខាង​វិញ្ញាណ​ផង​ដែរ។ តើ​ហេតុ​អ្វី? ពី​ព្រោះព្រះ​​បាន​ព្រ​មាន​យើង តាម​រយៈ​ព្រះ​ប​ន្ទូល​ទ្រង់​ថា “ពីព្រោះគ្រ​ប់​គ្នា​បាន​ធ្វើ​បាប ​ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អនៃ​ព្រះ​” ហើយ “ដ្បិត​ឈ្នួល​រប​ស់អំ​ពើ​បាប ​នោះជា​សេ​ចក្តី​ស្លាប់”(រ៉ូម ៣:២៣ ៦:២៣)។ បទ​គម្ពី​រ​ហេព្រើ​ ៩:២៧ បាន​ចែង​ថា​ “ហើយ​ដោ​យព្រោះ​បា​នដំ​រូ​វ​ ឲ្យ​មនុស្ស​ទាំង​អស់ស្លាប់​មួយ​ដង រួច​សឹម​ជាប់​សេចក្តី​ជំនុំ​ជំរះ”។ យើង​ប្រហែល​ជា​មិន​ចង់​គិត​ដល់​ផល​វិបាក ដែល​យើង​នឹង​ទទួល​បាន​ពី​អំពើបាប​របស់​យើង ពេលយើ​ង​ជួប​នឹ​ងព្រះ​ដ៏ប​រិសុ​ទ្ធឡើយ ប៉ុន្តែ វា​ជា​រឿង​ដ៏​ធ្ងន់​ធ្ងរ​ដែល​យើង​យក​មក​ពិចារណា ព្រោះ “ការដែ​ល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះ​ហស្ត ​នៃ​ព្រះ​ដ៏មា​ន​ព្រះជន្ម​រស់​នៅ នោះ​គួរ​ស្ញែង​ខ្លាច​ណាស់”(ហេព្រើរ ១០:៣១)។ តែ​មាន​ដំណឹង​ល្អ ដែល​ប្រាប់​យើង​ថា ព្រះ​វរបិតា​បាន​ប្រទាន​នូវ​កន្លែ​ង​ដ៏​មាន​សុវត្ថិ​ភាព ដោយ​សារ​ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា! ទ្រង់​បាន​ចាត់​ព្រះ​យេស៊ូវ ដែល​ជារា​ជ​បុត្រាទ្រង់ ឲ្យ​យាង​មក​សុគត​ជួស​យើង ដើម្បី​កុំ​ឲ្យ​យើង​បែក​ចេញ​ពី​ទ្រង់​ជា​រៀង​រហូត​ឡើយ(រ៉ូម ៥:៨-១០ កូឡូស ១:១៩-២០)។ ដោយសារ​ព្រះយេ​ស៊ូវ​គ្រីស្ទ​បាន​សុគត​នៅ​លើឈើ​ឆ្កាង ហើយ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ…

Read article
ព្រះទ្រង់ស្រឡាញ់មិនដែលខាន

ក​ណ្ឌ​គម្ពីរ​ហូសេ ជា​កណ្ឌ​គម្ពី​រ​សញ្ញាចា​ស់ និង​ជា​រឿង​មួយ ដែល​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ ត្រ​ង់ ដែល​ព្រះ​អម្ចាស់​មាន​ចំពោះរាស្រ្ត​​ដែល​មិន​ស្មោះ​ត្រង់។​ ​ក្នុង​សាច់​រឿង​ដែល​ហាក់​ដូច​​ជា​ចម្លែក​នេះ ព្រះ​អម្ចា​ស់បា​ន ប​ង្គាប់​លោក​ហូសេ​ឲ្យ​រៀប​ការ​ជា​មួយ​ស្រ្តីម្នា​ក់ ដែល​ក្រោយ​មក​នាង​បាន​ផិត​ក្បត់​​​​​​ ជាហេតុបណ្តាល​ឲ្យ​គាត់​មាន​ទុក្ខ​សោក(ហូសេ ១:២-៣)។ បន្ទាប់​ពី​នាង​បាន​រត់​ចោលលោក​ហូសេ ដើម្បីទៅ​រួ​ម​រស់​ជាប្រុ​ស​ផ្សេង​ទៀត ព្រះ​អម្ចា​ស់​ក៏​បាន​​បង្គាប់​លោក​ហូសេ ឲ្យទៅ​យក​នាង​មក​វិញ ដែល​នេះ​ជា​និមិត្ត​រូប​ដំណាង​ឲ្យ “សេចក្តី​ស្រ​ឡាញ់​​ដែល​​ព្រះ​​​អម្ចាស់​​មាន ចំពោះ​​រាស្រ្ត​​អ៊ីស្រា​អែល ដែ​​ល​​បា​​នងា​ក​​ទៅ​ថ្វាយ​បង្គំ​ព្រះ​​ដទៃ​​ទៀត”(៣:១)។ ក្រោយ​មក​ទៀត ព្រះ​អម្ចាស់​បាន​បង្គាប់​លោក​ហូសេឲ្យ​ប្រកាស់​ប្រាប់​ប្រជា​ជន​អ៊ីស្រាអែ​ល​ថា ដោយ​សារ​តែ​ពួក​គេ​បះ​បោរ​ទាស់​នឹ​​ងទ្រង់ នោះ​ពួក​គេ​នឹង​ត្រូវ​នាំ​ទៅ​ជាឈ្លើ​យ​របស់​ពួក​បរទេស។ ហើយ​គាត់​បាន​ប្រាប់​ពួក​គេ​ទៀត​ថា “ហេតុ​នោះនឹ​ង​មាន​ការ​ជ្រួលជ្រើម​កើត​ឡើង​ក្នុង​ជន​ជាតិ​ឯង អស់​ទាំង​បន្ទាយ​របស់​ឯង​នឹង​ត្រូវ​បំផ្លាញ​”(១០:១៤)។ ទោះ​ជា​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប និង​ស្ថិត​ក្នុង​ការ​ជំនុំ​ជម្រះ​ក៏​ដោយ ក៏​ព្រះ​គុណ​ទ្រង់​នៅតែ​មា​នជា​និ​ច្ច​សម្រាប់​ពួក​គេ។ គាត់​ក៏​បាន​និយា​យលើ​ក​ទឹក​ចិត្ត​ពួក​គេ​​ថា “ចូរ​សាប​ព្រោះសំ​រាប់​ខ្លួនដោយ​សុចរិត ហើយ​ច្រូត​កាត់​ដោយ​សេចក្តី​សប្បុរស ចូរ​កំសុល​ដី​របស់​ឯង​ឡើង ដ្បិត​ដល់​ពេល​យើង​គួរ​ស្វែង​រក​ព្រះ​យេហូវ៉ា ទាល់​តែ​ទ្រង់​យាង​មក​បង្អុរ ឲ្យ​ភ្លៀង​ជាសេចក្តី​សុច​រិត​មក​លើឯ​ង​រាល់​គ្នា”(១០:១២)។ ទោះ​ជា​យើង​រាល់​គ្នាបា​ន​ “ភ្ជួរ​ជា​អំពើ​អាក្រក់” ហើយ “ច្រូត​កាត់​ជា​សេចក្តី​ទុច្ចរិត” ក៏​ដោយ(១០:១៣) ក៏​ព្រះទ្រ​ង់​នៅ​តែ​មិន​ដែល​ឈប់​ស្រឡាញ់​យើង​ឡើយ។ ទោះ​ថ្ងៃ​នេះ យើ​ង​កំពុ​ងជួ​ប​ស្ថាន​ភាព​បែប​ណាក៏​ដោ​យ ក៏​យើង​នៅ​តែ​អាច​វិល​ត្រឡប់​មក​រ​ក​ព្រះ​អម្ចាស់​វិញ ហើយ​សុំ​ការ​អត់​ទោស​បាប​ពីទ្រ​ង់ ដើម្បី​ឲ្យ​យើង​អាច​ចាប់​ផ្តើ​មសា​រ​ជា​ថ្មីបា​ន។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់​មិន​ចេះ​ផុត​ឡើយ!_David McCasland

Read article
គ្មានសេចក្តីស្រឡាញ់ណាធំជាង

ពេ​ល​លោក​បៀល(Bill) និង​ភរិយា​របស់​គាត់ កំពុង​តែ​បើក​​បរ​​រថយន្ត​កាត់​តាម​ជួរ​ភ្នំ​រ៉ក់​គី(Rocky) មាន​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​មក ហៀប​តែ​នឹង​បុក​​រថ​យន្ត​ពួក​គេ បាន​ជាគា​ត់​ខំ​បើក​ជៀស​យ៉ាង​គំហុក ធ្វើ​ឲ្យ​រថយន្ត​រប​ស់ខ្លួន​​ធ្លាក់ចេញ​ពី​​ថ្នល់ ហើយ​ដាំ​ក្បាលចូ​ល​ទៅ​ក្នុង​ទន្លេ​ខូឡូរ៉ាដូ។ បន្ទាប់​ពី​ពួក​គេបា​ន​ខំ​ប្រវេ​ប្រវាចេញ​ពី​ រថយ​ន្តដែ​ល​កំពុង​តែ​លិច​លង់​នោះ​ហើយ ពួក​គេ​ក៏​បាន​ព្យា​យាម​ហែល​កាត់​ចរ​ន្តទឹ​ក​ហូរ​យ៉ាង​លឿន។ អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​ម្នាក់ ដែល​បាន​ឃើញ​ហេតុ​ការណ៍​នេះ បាន​រត់​តាម​មាត់​ច្រាំង ​សំដៅ​ទៅ​រក​ពួក​គេ រួច​បោះ​ខ្សែ​ពួរ​ឲ្យ​ពួក​គេតោ​ង។ លោក​បៀល​ក៏​បានហែល​ពី​ក្រោយភ​រិយារ​បស់​គាត់ ដើម្បី​ជួយ​រុញ​នា​ង​ឲ្យ​ទៅ​ដល់​កន្លែង ​ដែល​នាង​អាច​ឈោង​ដល់​ខ្សែ​ពួរនោះ ហើយ​បុរ​សនោះ​ក៏​បា​ន​ទាញនាង​មក​មាត់​ច្រាំង។ ទោះ​យ៉ា​ងណា​ក៏​ដោយ លោក​បៀល​ត្រូវ​ខ្សែ​ទឹក​ហូ​រ​នាំ​យក​ទៅ​បាត់ ហើយ​ក៏​បាន​បាត់​បង់​ជីវិ​តទៅ។ គាត់​បាន​លះ​បង់​ជីវិត ដើម្បី​ជួយ​សង្គ្រោះ​ស្រ្តី​ដែ​លខ្លួ​ន​ស្រឡាញ់។ ការ​លះជី​វិ​តខ្លួ​នឯង ដើម្បី​ឲ្យ​មនុ​ស្សម្នា​ក់​ទៀត​អាច​មាន​ជីវិត​រ​ស់​តទៅ​ទៀត គឺ​ជា​ភស្តុតាង​ដែល​បញ្ជាក់​ពី​សេចក្តី​ស្រឡាញ់​ដ៏ពិ​ត។ នៅ​យប់​ដែល​គេ​ក្បត់​ព្រះ​យេស៊ូវ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ទ្រង់ អំពី​ការ​មាន​ព្រះ​ទ័យ​ចង់​លះប​ង់​ព្រះជន្ម​ទ្រង់ ដើម្បី​សុគត​ជួស​មនុស្ស​ជាតិ។ ទ្រង់​​បាន​មាន​បន្ទូល​ថា​​ “គ្មាន​អ្នក​ណាមា​នសេ​ចក្តីស្រឡាញ់​ធំជា​ង​នេះទេ​ គឺ​ដែល​អ្នក​ណានឹ​ង​ប្តូរជីវិ​តជំនួ​ស​ពួកសំ​ឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:១៣)។ រួច​ទ្រង់​ក៏​បាន​ធ្វើ​ជា​គំរូ​នៃ​ការ​លះប​ង់​ជី​​វិត ដោយ​សុគត​នៅ​លើ​ឈើ​ឆ្កាង។ តើ​អ្នក​ធ្លាប់​បាន​គិត​ អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បា​ន​ធ្វើស​ម្រា​ប់​អ្ន​ក​ឬទេ? គឺ​ទ្រង់​បាន​សុគត​ជួស​អ្នក​។ ការ​សុគត​នេះ គឺ​មិន​គ្រាន់​តែ​បង្ហាញ​សេចក្តី​ស្រឡាញ់ ​ចំពោះ​អ្នក​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ថែម​ទាំង​បាន​ផ្តល់​ឱកាស ឲ្យ​អ្នក​បាន​ទទួល​ការ​អត់​ទោស​បាប និង​មាន​ទី​លំ​នៅ​ដ៏​អស់​កល្ប​ជា​និច្ច នៅ​នគរ​ស្ថាន​សួគ៌​ទៀត​ផង។ _Dennis Fisher

Read article
តុដែលវែងជាងគេ លើពិភពលោក

នៅ ថ្ងៃ​អាទិត្យ​ទី១​៨ ខែ​កក្កដា ឆ្នាំ២០១០ មហា​វិថី​ដ៏មមា​ញឹក​មួយ​នៅ​អឺរ៉ុប បាន​ក្លាយ​ជា “តុ​ដ៏​វែង​ជាង​គេ​លើ​ពិភព​លោក​”(អ្នក​ខ្លះបា​ន​ហៅ​មហា​វិថី​នេះ​យ៉ាង​ដូច​នេះឯ​ង)។ ពួក​មន្រ្តី​បាន​បិទ​កំណាត់​ផ្លូ​វប្រ​វែ​ង៦​០គីឡូ​ម៉ែត្រ របស់​ផ្លូវA40 អូតូ​បាញ(Auto​bahn) នៅ​តំ​បន់​រូ(Ruhr) ប្រទេស​អាល្លឺ​ម៉ង់ ដើម្បី​ឲ្យ​ប្រជាពល​រដ្ឋ​អាច​ដើរ ជិះ​កង់ ឬ​អង្គុយ​នៅ​នឹង​តុ​ណាមួ​យ ក្នុង​ចំណោម​តុទាំង​២​ម៉ឺន ដែល​គេ​បាន​តម្រៀប​រួច​ជា​ស្រេច នៅ​តាម​ផ្លូ​វ​នោះ។ ជា​សរុប​ មាន​ ម​នុស្ស​​ប្រហែល​២លា​ននាក់ មក​ចូល​រួម​យ៉ាង​សប្បាយរីក​រាយ ​ក្នុង​ពិធី​​​មួយ ដែល​នាយក​នៃ​ពិធី​នេះ បាន​សង្ឃឹម​ថា នឹង​បាន​តភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នក​ចូល​រួម ដែល​មក​ពី​វប្ប​ធម៌ ​មកពីជំនាន់​មនុស្ស និងមកពី​​ប្រជា​ជាតិ​ជា​ច្រើន។ ព្រឹត្តការណ៍​នេះបាន​ធ្វើ​ឲ្យ​ខ្ញុំគិ​តដ​ល់​តុដែ​លមានប្រវែង​វែង​ជាងនេះ​ទៅ​ទៀត ដែល​នឹង​ត្រូវ​បា​នរៀ​ប​ចំ​ទុក សម្រាប់​ឲ្យ​អ្នក​ជឿ​ព្រះ​ជួប​ជុំគ្នា​បរិភោគ​អាហារ ក្នុង​ពិ​ធីលៀ​ង​ព្រះ​ អម្ចាស់។ ក្នុង​អំឡុង​ពេល​ធ្វើ​ពិធី​លៀង​ព្រះអ​ម្ចាស់ យើង​នឹក​ចាំអំ​ពី​ការ​សុគតរ​បស់​ព្រះ​យេ​​ស៊ូវ ដែល​បាន​​ជួ​​យស​ង្រ្គោះយើ​ង ទន្ទឹម​​នឹង​​នោះ យើង​ក៏ទ​ន្ទឹង​រង់​ចាំ​ការ​យាង​មក​វិញ​របស់​ទ្រង់ ដែល​​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​របស់​ទ្រង់។ មុន​ពេល​គេយ​ក​ព្រះ​យេស៊ូវ​ទៅ​ឆ្កាង ទ្រង់​បាន​បរិភោគ​អាហារ​បុណ្យរំ​លង​ជា​មួយ​ពួក​សិស្ស ដោយ​បន្ទូល​ថា​ “ចាប់​ពីពេល​នេះ​ត​ទៅ​មុខ ខ្ញុំមិ​នផឹក​ពី​ផល​ផ្លែ​​ទំពាំង​បាយ​ជូរ​ទៀត​ទេ ដរាប​ដល់​ថ្ងៃណា​ដែ​លខ្ញុំ​នឹ​ងផឹក​ជា​ថ្មី​ជា​មួយ​អ្នក​រាល់​គ្នា ក្នុង​នគរ​ព្រះ​វ​របិតា​នៃ​ខ្ញុំ”(ម៉ាថាយ ២៦:២៩)។ ព្រះ​អម្ចាស់​នឹងរៀប​តុ​នោះ ដើម្បី​បង្រួប​បង្រួម​មនុស្ស​គ្រប់​រូប ដែល​ព្រះ​គ្រីស្ទ​បាន​ប្រោស​លោះ ដោយ​ព្រះ​លោហិត​ទ្រង់ ដែល​អ្នក​ទាំង​នោះម​ក​ពី “គ្រប់ទាំងពូ​ជ​មនុស្ស គ្រប់​ភាសា…

Read article
ទឹកចិត្តកត្តញូ

វីរបុរសដែល​ខ្ញុំចូល​ចិត្ត​ជាង​គេ កាល​ពី​កុមារ​ភាព គឺ​លោក​​ដាវី ក្រក់ឃីត(Davy Crockett) ដែល​ជា​អ្នក​រស់នៅ​​តាម​ព្រំដែន។ ក្នុង​សៀវ​ភៅដែ​ល​មាន​ចំណង​ជើង​ថា ដាវី ក្រក់ឃីត : ដំណើរ​ជីវិត និង​ដំណើរ​ផ្សង​​​ព្រេង លោក​ដាវី​បាន​ជួប​នឹង​សោភ័ណ្ឌ​ភាព​ដ៏​ស្រស់​ស្អាត​មួយ ដែល​ធ្វើ​ឲ្យ​គាត់​មិន​សរសើរ​ព្រះ​អាទិករ​មិន​បាន។ អ្នក​និពន្ធ​ពិពណ៌​នាយ៉ាង​ដូច​នេះថា​​ “នៅ​ពី​ក្រោយ​ព្រៃ​របោះ មាន​វាល​ស្មៅ​ដ៏​ធំ​ល្វឹង​ល្វើយ ដែល​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត ដែល​សម្បូរ​ទៅ​ដោយ​ផ្កាដ៏​ស្រ​ស់​បំព្រង ដែល​សូម្បី​តែលោក​វីរសេនី​ឯក ​ក្រក់ឃីត ក៏​មិន​ធ្លាប់​ឃើញ​សោភ័ណ្ឌ​ភាព​ដ៏​ល្អបែ​បនេះ​ដែ​រ គាត់​ក៏​បាន​ជិះសេះ​ចូល​ក្នុងទីវាល​នោះ ហើយ​គ​យ​គន់ទេស​ភាព ដោយ​បន្លឺ​សម្លេ​ងថា​ “ឱ​ព្រះអម្ចាស់អើ​យ ទ្រង់​បាន​បង្កើត​ផែន​ដី​ដ៏​ស្រស់​ផូរ​ផង សម្រា​ប់​មនុ​ស្សលោ​ក! តែ​គេ​បាន​រមើរ​គុណ​ទ្រង់​យ៉ាង​នេះ​ទៅ​វិញ! ពួក​គេ​ថែ​មទាំ​ង​មិន​បាន​សង​គុណ​ទ្រង់ ដោយពា​ក្យ​អរ​ព្រះគុណ​ឡើយ”។ លោក​ក្រក់​ឃីត​ទទួល​ស្គាល់​ថា មនុស្ស​ចាំ​បាច់ត្រូវដឹ​ង​គុណព្រះ ចំពោះ​ស្នា​ព្រះហស្ត​ដែល​ទ្រង់​បាន​បង្កើត ដែល​នោះ​ជា​ការ​ឆ្លើយ​តប ដែ​លពួ​ក​គេ​ច្រើន​តែ​មិន​អើរ​ពើរ។ អ្នក​និពន្ធ​បទ​ទំនុក​តម្កើង​បាន​ចែង​ថា​ “ផ្ទែមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ”(ទំនុកតម្កើង ១៩:១)។ ស្នា​ព្រះ​ហស្ត​ព្រះ​អម្ចាស់​ជា​ផ្ទាំង​ ទស្ស​នីយ​ភាព​មួយ ដែល​មិន​គ្រា​ន់តែ​ធ្វើ​ឲ្យ​យើង​កោត​ស្ញប់​ស្ញែងប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែម​ទាំង​បាន​ជំរុ​ញចិត្ត​យើង​ឲ្យ​ថ្វាយ​បង្គំ និង​សរសើរ​តម្កើង​ព្រះ​អម្ចាស់ ដូច​អ្នក​និពន្ធ​បទ​ទំនុក​តម្កើង​ផង​ដែរ ពេល​យើង​មាន​ការ​យល់​ដឹង​យ៉ាង​ត្រឹម​ត្រូវ ​អំ​ពីស្នា​ព្រះហស្ថ​ទាំង​នោះ។ លោក​ដាវី ក្រក់ឃីត​ពិត​ជា​បាន​ឆ្លើយ​ត​បយ៉ា​ងត្រឹ​ម​ត្រូវ ពេល​គាត់​ជួប​ប្រទះ​សម្រស់​នៃ​ស្នា​ព្រះ​ហស្ថ​ព្រះ ដែល​យ៉ាង​ហោច​ណាស់ បាន​បណ្តាល​ចិត្ត​យើង ឲ្យ​មាន​ការ​ដឹង​គុណ​ព្រះ។…

Read article
ឈប់ ដើម្បីមើលឲ្យច្បាស់

ពេល​ចក្ខុ​ពេទ្យ​ប្រាប់​ខ្ញុំថា​​ “សូម​នៅ​ឲ្យ​ស្ងៀម” ខ្ញុំ​ក៏​នៅ​ស្ងៀម។ ខ្ញុំ​មិនប្រ​កែក ហើយ​ក៏​មិន​ប្រឆាំង​នឹង​គាត់​ដែរ។ ពេល​គាត់ដើរចេ​ញ​ពី​គ្រែ​ព្យាបាល ខ្ញុំ​ក៏មិ​នរវល់​ធ្វើ​នេះ​ធ្វើ​នោះ​ដែរ។ ហេតុ​អ្វី​ខ្ញុំ​ស្តាប់​គាត់? ពីព្រោះ​គាត់​ជា​គ្រូ​ពេទ្យ​វះកា​ត់​ភ្នែក​ដ៏​ល្បីល្បា​ញ ដែល​កំពុង​ព្យា​យាម​ព្យា​បាល​ភ្នែក​ខ្ញុំ ហើយ​គាត់​ត្រូវ​ការ​ការ​សហការ​រប​ស់​ខ្ញុំ។ ដូច​នេះ បើ​ខ្ញុំមិនស្តាប់តាម​ការណែនាំ​របស់​គាត់​ទេ នោះ​ខ្ញុំ​ជា​មនុស្ស​ល្ងី​ល្ងើ​ហើយ។ ដូច្នេះ ចុះ​ហេតុ​អ្វី​បា​ន​ជា​​​ខ្ញុំ​មិន​មានការ​សហការ​ដូច​នេះ ពេល​ខ្ញុំ​ត្រូវ​សម្រាក​នៅ​ស្ងៀម​ខាង​វិញ្ញាណ? ព្រះ​​រាប់​ការ​សម្រាក ជា​កិច្ចការ​ដ៏​សំខាន់ បាន​ជា​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ការ​សម្រាក​​នៅ​ក្នុង​ចង្វាក់​នៃ​ជីវិត។ បើ​គ្មាន​ការ​សម្រាក​ទេ យើង​មិន​អាចមើល​ឃើញ​ច្បាស់​ឡើយ​ ពោល​គឺ​យើង​នឹង​ចាប់​ផ្តើម​រាប់​ខ្លួន​ឯង​ជា​សំខាន់ ហួស​ពី​ការ​ពិត។ បន្ទាប់​ពី​លោក​អេលីយ៉ា​បាន​ប្រឈម​មុខ​យ៉ាង​តាន​តឹង ដាក់​ស្តេច​អ័ហាប់ និង​នាង​យេសេ បិល​រួច​មក លោក​ក៏​ធ្លាក់​ខ្លួន​អស់​កម្លាំង​ល្វើយ។ ព្រះ​អម្ចាស់​ក៏​បាន​ចាត់​ទេវតា​មួយ​អង្គ ឲ្យ​ទៅ​មើល​ថែរ​គាត់។ ក្នុងអំ​ឡុង​ពេល​គាត់​មាន​ភាព​នឹង​ស្ងៀម “ព្រះ​អម្ចាស់​ក៏​បានមាន​ព្រះប​ន្ទូល​មក​កាន់​គាត់”(១ពង្សាវតារក្សត្យ ១៩:៩)។ លោក​អេលីយ៉ា​បាន​ស្មាន​ថា ខ្លួន​កំពុង​ធ្វើកា​រ​បម្រើ​ព្រះ​តែ​ម្នាក់​ឯង​ទេ។ គាត់​មាន​ភាព​ឧស្សាហ៍​ក្នុង​ការងារ​បម្រើ​ព្រះយ៉ាង​ខ្លាំង បាន​ជា​គាត់​មិន​បាន​ដឹង​ថា មានសាសន៍​អ៊ីស្រាអែល៧​០០០​នាក់​ទៀត ដែល​ពុំបា​ន​គោរ​ព​ថ្វាយ​បង្គំ​ព្រះ​បាល(ខ.១៨)។ ក្នុង​ចំណោម​យើង ប្រហែល​ជា​មាន​អ្នក​ខ្លះកំ​ពុង​តែ​ខ្លាច​មា​ន​រឿង​អ្វីមួយ​កើ​ត​ឡើង បើ​​សិន​ជាយើង​សម្រាក​នៅស្ងៀ​ម ហើយ​មិន​ធ្វើកិច្ចការ​អ្វី​នោះ។ ប៉ុន្តែ ពេល​យើង​បដិសេធ​មិន​ព្រម​សម្រាក មាន​រឿង​អាក្រក់​ជាង​នោះ​ទៀត ដែល​នឹង​កើត​ឡើង​ចំពោះ​យើង។ បើ​គ្មាន​ការសម្រា​ក​ទេ យើង​មិន​អាច​មានសុ​ខ​ភាព​ល្អ ​ខាង​វិញ្ញាណ ឬខា​ង​រូប​កាយ​បាន​ឡើយ។ ព្រះ​ទ្រង់​ប្រោស​យើង​ឲ្យ​ជា កាល​ណាយើ​ង​សម្រាក។ ខ្ញុំ​ចាំ​បាច់​ត្រូវ​សម្រាក​នៅ​ឲ្យ​ស្ងៀម…

Read article
ស្អិតជាប់គ្នា

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំម​កហើយ ដែល​អ្នក​វិទ្យា​សាស្រ្ត​បានមាន​ចម្ងល់ អំពី​របៀប​ដែល​សត្វ​ស្រមោច​ភ្លើង អាច​រួច​ជីវិត​ពីទឹក​ជំនន់ ដែល​អាច​បំផ្លាញ​ជីវិត​ពួក​វា​បាន ស្រប​ពេល​ដែល​ខ្លួន​របស់​ពួក​វា​មានម៉ាស់​​ធ្ងន់​ជាង​ទឹក​​នោះ។ តើ​ធ្វើ​ដូច​ម្តេ​ច​ឲ្យ​សត្វ​ស្រមោច​មួយ​សំបុក​ អាច​ប្រមូល​តោង​គ្នាប​ង្កើត​ជា​ក្បូន សម្រា​ប់សង្រ្គោះ​ជីវិ​ត​បាន​រាប់​សប្តាហ៍? អត្ថប​ទ​មួយ ដែល​ចេញ​ផ្សាយ​ក្នុង សារព័ត៌​មាន​ឡូស អេនជេលេស ថាម(Los Angeles Times) បាន​ពន្យល់​ថា ពួក​វិស្វករ​មក​ពី​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​រដ្ឋ​ចច​ចា បាន​រក​ឃើញថា​ រោម​ដ៏​តូច​ល្អិត​នៅ​លើខ្លួ​នរប​ស់​សត្វ​ស្រមោច បាន​ទាក់​ពពុះ​ទឹ​​ក​ជាប់​នឹង​ដង​ខ្លួន​វា ជា​ហេតុ​ធ្វើ​ឲ្យ​សត្វ​ល្អិត​ប្រភេទ​នេះ​រាប់ពា​ន់​ក្បាល “ដែល​ខំ​ប្រវេ​ប្រវ៉ា ​និង​ តស៊ូរៀ​ង​ៗ​ខ្លួន” អាច​បណ្តែ​តខ្លួ​ន​តាម​ទឹក​ជំនន់ ដោយ​ការ​តោង​គ្នាយ៉ាង​ជាប់។ ជា​ញឹក​ញាប់ ព្រះ​គម្ពី​រសញ្ញា​ថ្មី​បានបង្រៀន​ថា យើង​ត្រូវ​ការ​ការ​រួប​រួម​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ ក្នុង​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យយើងអាច​បន្តរស់​នៅជាគ្រី​ស្ទ​បរិសុទ្ធ និង​រីក​លូត​លាស់​ខាង​វិញ្ញាណ។ ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក​​៤ សាវ័ក​ប៉ុល​បាន​ចែង​ថា​ “កុំ​​ឲ្យ​​យើង​​នៅ​​ជា​កូន​​តូ​ច​ទៀត ទាំង​ត្រូវ​គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្តី​បង្រៀន​បោក ហើយ​​ផាត់​យើង​ចុះ​ឡើង”។ គាត់​ក៏​បាន​ចែង​ទៀត​ថា​ “ចូរ​កាន់​​តា​ម​​សេចក្តី​​ពិត​​ ដោយ​​សេចក្តី​​ស្រឡាញ់​​វិញ នោះ​​ឲ្យ​​យើ​ង​បាន​​ធំ​​ឡើង ខាង​​ឯ​​គ្រប់​​ការ​​ទាំង​អស់​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា គឺ​ជា​ព្រះគ្រីស្ទ ដែល​រូបកាយ​ទាំង​មូល​ បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​អំពី​ទ្រង់ ដោយសារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់ផ្គង់​ឲ្យ តាម​ខ្នាត​ការងារ​របស់​អវយវៈ​និមួយៗ នោះ​រូបកាយ​បាន​បង្កើន​ឡើង ដើម្បី​នឹង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់”(ខ១៤-១៦)។ បើ​យើង​នៅ​ម្នាក់​ឯ​ងទេ​…

Read article
ទស្សនៈថ្មី អំពីការផ្លាស់ប្តូរ

ខ្ញុំធ្លាប់​ឮ​គេ​និយាយ​ថា មនុស្ស​យើង​ស្អប់​ការ​ផ្លាស់​ប្តូរ ប៉ុន្តែ ជា​ទូទៅ យើង​មិន​ចង់​មាន​ការ​ផ្លាស់​ប្តូរ ពេល​ដែល​យើង​យល់​ថា ​ការ​ផ្លាស់​ប្តូរ​នោះ​ធ្វើ​ឲ្យ​ស្ថាន​ភាព​របស់​យើង​កាន់​តែ​អាក្រក់ ជា​ជាង​ធ្វើ​ឲ្យ​ល្អ​ឡើង។ យើង​មាន​ចិត្ត​អន្ទះ​សាច​ង់​ផ្លាស់​ប្តូរ​ការងារ ពេល​ការ​ផ្លាស់​ប្តូរ​នោះ នាំ​ឲ្យបាន​ប្រាក់​ខែ និង​ឥទ្ធិពល​ច្រើន​ជាង​មុន។ យើង​រីក​រាយ​នៅ​ក្នុង​ការ​រើទៅ​នៅ​ផ្ទះដែល​ធំ​ជាង​មុន និង​មាន​ទីតាំង​ល្អជា​មុន​។ ដូច​នេះ យើង​មិន​បាន​ស្អប់​ការ​ផ្លាស់​ប្តូរ​ជា​ទូ​ទៅទេ​ ពោល​គឺ​យើង​ស្អប់​តែ​ការ​ផ្លាស់ប្តូរ ដែល​បណ្តាល​ឲ្យ​មាន​ការ​ខាត​បង់ ដែល​ជួន​កាល ជា​ការ​ខាង​បង់​ខាង​សាច់​ឈាម ខាង​ផ្លូវ​​អារម្មណ៍ ឬ​ខាង​ផ្លូវ​ចិត្ត។ ការ​ផ្លាស់​ប្តូរ គឺ​ជា​អ្វី​ដែល​យើង​មិន​អាច​ជៀស​រួច ​ហើយ​ក៏​ជា​កា​រចាំ​បាច់​ផង​ដែរ។ បើ​អ្វី​ៗ​គ្រប់​យ៉ាង នៅ​តែ​ដដែល​ៗ​ជា​និច្ច នោះ​គ្មាន​នរណា​ម្នាក់​មាន​ការ​លូត​លាស់​ឡើយ​​។ ប៉ុន្តែ យើង​មាន​អ្នក​គង្វាល​ម្នាក់ ដែល​ដឹក​នាំយើ​ង ឲ្យ​ឆ្លង​កាត់​ការ​ផ្លាស់​ប្តូរ និ​ងនាំ​យើង​ទៅកា​ន់កន្លែង​ដែល​ប្រសើរ​ជាង​មុន។ ទំរាំ​តែ​ទៅ​ដល់​កន្លែង​នោះ យើង​អាច​ជួប​ការ​លំបាក​ជា​ច្រើន គឺ​មិន​ខុស​ពី​ការ​ដែល​រាស្រ្ត​អ៊ីស្រា​អែល ធ្វើ​ដំណើរ​ចូល​ទឹក​ដី​សន្យា​ឡើយ។ ពួក​គេ​រអ៊ូ​រ​ទាំ ពេល​ពួក​គេ​ជួប​ស្ថាន​ភាព​ដែល​លំបាក​ជាង​មុន(និក្ខមនំ ១៥:២៤ ជនគណនា ១៤:២)។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ យើង​ត្រូវ​យកគំរូ​តាម​ព្រះ​យេស៊ូវ។ បន្ទាប់​ពី​ទ្រង់​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែលមា​ន​មនុស្ស​ជា​ច្រើន​ដើ​រ​តាម មិន​ទាន់​បាន​មួយ​សប្តាហ៍​ផង ទ្រង់​ក៏​ប្រែ​ក្លាយ​ជា​អ្នក​ដែល​ត្រូវ​មនុស្ស​គ្រប់​គ្នា​បោះ​​បង់​ចោ​ល។ អ្នក​គង្វា​ល​ដ៏​ល្អ​បាន​ក្លាយ​​ជាកូ​នចៀម​​ដែ​លត្រូ​វ​ថ្វាយ​ជា​យញ្ញ​បូជា​នៅ​ថ្ងៃបុណ្យ​រំលង នៅ​ចន្លោះ​ពេល​ថ្ងៃ​សុក្រ​នៃស្លឹ​ក​ចាក និង​ថ្ងៃអា​ទិត្យ​ដ៏ល្អ​។ ដោយសារ​ព្រះ​គ្រីស្ទ​ព្រម​ទទួល​ការ​ឈឺ​ចាប់ ព្រះ​ក៏​បាន​លើក​តម្កើង​ទ្រ​ង់ឲ្យ​បាន​គង់​នៅ​កន្លែ​ង​ខ្ពស់​បំផុត(យ៉ូហាន ១០:១ ភីលីព​ ២:៨-៩)។…

Read article
ពេលគេងមិនលក់ ខ្ញុំអាន​ព្រះបន្ទូល

ពេល​ខ្ញុំ​បើក​ភ្នែក​ព្រឹម​ៗ ខ្ញុំ​ឃើញ​បន្ទប់​គេង នៅ​ងងឹត​នៅឡើយ នោះគឺ​ម​​កពីខ្ញុំ​ក្រោក​ពី​ព្រឹក​ព្រលឹម​ពេក​​ហើយ​។ ខ្ញុំ​ក៏​ដកដ​ង្ហើម​ធំ រួច​តម្រៀប​ខ្នើយ​កើយ ដោយ​សង្ឃឹម​ថា​នឹង​បាន​គេង​វិញ។ តែ​គួរ​ឲ្យ​ស្តាយ​ណាស់ ខ្ញុំ​ស្រាប់​តែ​នឹក​ឃើញ​ថា មាន​កិច្ចការ​ជា​ច្រើន​សណ្ឋិក ដែល​ត្រូវ​ធ្វើ។ ខ្ញុំ​ចាំបា​ច់​ត្រូវ​ទៅទិ​ញ​គ្រឿង​ទេស ត្រូវ​យក​អាហារ​ទៅ​ឲ្យ​មិត្ត​សំឡាញ់​ម្នាក់ ត្រូវឆ្លើ​យ​តប​សំបុត្រ​អ៊ីមេល ត្រូវ​រៀប​ចំ​ពេល​ណាត់​ជួប​ពេទ្យ ។ល។ ប្រសិន​បើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ លំបាក​ហួស​ហេតុ ហើយ​មាន​​ការ​ព្រួយ​បារម្ភ អ្នក​ក៏​ដឹង​ដែ​រ​ថា ខ្លួន​មាន​អារម្មណ៍​យ៉ាង​ណា ពេល​គេង​មិន​លក់ ហើយ​បញ្ឈ​ភ្នែក​មើល​ទៅ​ ពិដាន​នោះ។ អ្នក​និពន្ធ​បទ​ទំនុក​ដំកើង ជំពូក ​១១៩ ក៏​ធ្លាប់​ដក​ពិសោធ​នឹង​បញ្ហានេះ​ផង​ដែរ បាន​ជា​គាត់​​ចែង​​ថា “ទូល​បង្គំ​បាន​ភ្ញាក់​មុន​ពេល​ព្រលឹម​ស្រាង ហើយ​បាន​បន្លឺ​ឡើង​ថា ទូល​បង្គំ​បាន​សង្ឃឹម ដល់​ព្រះ​បន្ទូល​ទ្រង់​” (ខ.១៤៧)។ ព្រះ​ប​ន្ទូល​ព្រះបា​ន​ផ្តល់​ឲ្យ​នូវ​ការ​កម្សាន្ត​ចិត្ត​ដ៏​​ពិសេស ដល់​អ្នក​និពន្ធ​បទ​ទំនុក​តម្កើង នៅ​យប់​ដែល​គាត់​គេង​មិន​លក់។ ទោះ​បីជា​គាត់​មិន​អាច​ធ្វើ​ឲ្យ​បញ្ហារ​បស់​គាត់រ​លាយ​សាប​សូន្យ​ក៏​ដោយ ក៏​គាត់​បាន​មាន​ប្រសាស​ន៍​ថា “ទូល​បង្គំ​ភ្ញាក់​មុន​អស់​ទាំង​យាម​យប់ ហើយ​បើក​ភ្នែក​ដើម្បី​រំពឹង​គិត​ពីព្រះ​បន្ទូល​ទ្រង់ (ខ.១៤៨)។ នៅ​ពេល​យប់ គាត់​ជញ្ជឹង​គិត​ព្រះបន្ទូ​លទ្រ​ង់ ម្តង​ហើយ​ម្តង​ទៀត ក្នុង​គំនិត​គាត់។ គាត់​បាន​ផ្តោត​ទៅ​លើ​ព្រះ​បន្ទូល ជា​ជាង​ផ្តោត​ទៅ​លើ​កា​រ​ព្រួយ​បារម្ភ។ ការ​នេះ ​បាន​នាំ​ឲ្យ​គាត់​ប្រកា​ស​ថា​ “ឱ​ទូល​បង្គំ​ស្រឡាញ់​ក្រឹត្យ​វិន័យ​របស់​ទ្រង់​ណាស់” (ខ.៩៧)។ កាល​ណាទុក្ខ​ព្រួយ​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់​ ចូរ​ចាំ​ថា​ “ព្រះ​បន្ទូល​នៃ​ព្រះ…

Read article