ដំបូន្មានសម្រាប់ការវិនិយោគទុន
មានទីប្រឹក្សាផ្នែកហិរញ្ញវត្ថុម្នាក់ បានមានប្រសាសន៍ថា “ខ្ញុំចង់ជួយឲ្យអ្នកចេះវិនិយោគ យ៉ាងឈ្លាសវៃ សម្រាប់ពេលអនាគត”។ នេះជាអ្វីដែលគាត់បាននិយាយ នៅពេលគាត់ចាប់ផ្តើមសន្ទនា អំពីការដាក់ប្រាក់សន្សំ ក្នុងគម្រោង 401(K) និងអំពីប្រាក់ចូលនិវត្ត។ គាត់ចង់ឲ្យអ្នកស្តាប់របស់គាត់ បន្តដាក់ប្រាក់នៅក្នុងផ្សាហ៊ុន ទោះជាពេលសេដ្ឋកិច្ចឡើង ឬធ្លាក់ចុះក៏ដោយ ព្រោះតាមប្រវត្តិសាស្រ្តបង្ហាញថា ផលចំណេញដ៏ប្រសើរនឹងកើតមានជាមិនខាន។ យ៉ាងណាមិញ ព្រះទ្រង់ក៏សព្វព្រះទ័យឲ្យយើងធ្វើការវិនិយោគខាងវិញ្ញាណ ដោយប្រាជ្ញា សម្រាប់ពេលអនាគតផងដែរ។ ទោះបីជាស្ថានភាពជីវិតយើងឡើងឬចុះក៏ដោយ ក៏យើងគួរតែបន្តវិនិយោគ ក្នុងបុគ្គលិកលក្ខណៈរបស់យើង ដែលជា “កុងធនាគាខាងវិញ្ញាណ”។ លោកសាវ័កពេត្រុសប្រាប់យើងឲ្យសង្វាត នៅក្នុងការអភិវឌ្ឍបុគ្គលិកលក្ខណៈ របស់យើង(២ពេត្រុស ១:៥-១១)។ បន្ទាប់ពីយើងទទួលជឿព្រះគ្រីស្ទ ដើម្បីទទួលសេចក្តីសង្រ្គោះហើយ យើងត្រូវ សន្សំគុណសម្បត្តិ នៅក្នុងបុគ្គលិកលក្ខណៈរបស់យើង ដែលមានមានដូចជា ជំនឿ កិរិយាល្អ ការយល់ដឹង ការដឹងខ្នាត ការអត់ធ្មត់ ការគោរពប្រតិបត្តិព្រះ ការរាប់អានគ្នាជាបងប្អូន និងសេចក្តីស្រឡាញ់។ ផលចំណេញដែលយើងទទួលបាន ពីការវិនិយោគនៅក្នុងបុគ្គលិកលក្ខណៈរបស់យើង មានដូចជា ការចេះគោរពប្រតិបត្តិព្រះ(ខ.៥-៧) និងផលផ្លែ ដែលកើតចេញពីការស្គាល់ព្រះយេស៊ូវគ្រីស្ទ(ខ.៨) ការធានាអំពីការត្រាស់ហៅ(ខ.៩) និងជ័យជម្នះលើអំពើបាប(ខ.១០)។ ការវិនិយោគប្រាក់ នៅក្នុងកុងសន្សំសម្រាប់ពេលចូលនិវត្ត អាចនាំឲ្យយើងទទួលបាន…
Read article