ស្ត្រីដែលមានឥទ្ធិពល

ក្នុង​អំឡុង​ឆ្នាំដំ​បូង នៃ​ចលនា​កែ​ទម្រង់​ប្រូតេស្តង់ នៅ​ក្នុង​ទ្វីប​អឺរ៉ុប អ្នក​ស្រី ខាថារីណា វន់ បូរ៉ា(Katharina Von Bora) ដែល​ជា​អតីត​ដូន​ជីកា​តូលិក បាន​រៀប​ការ​ជា​ មួ​យលោក ម៉ាទីន លូធ័រ(Martin Luther) ក្នុង​ឆ្នាំ ១៥២៥។ ជា​ការ​ពិតណា​ស់ អ្នកទាំង​ពីរ​បា​​នរស់នៅ​ ក្នុង ជី​វិត​ជា​ប្តីប្រពន្ធ យ៉ាង​មាន​អំណរ។ លោក​លូធ័រ​បាន​មាន​ប្រសាសន៍​ថា “គ្មាន​ចំណង​ណា​មួយ​ក្នុង​លោកិ​យ​នេះ ដែល​ផ្អែម​ល្ហែមខ្លាំង ហើយ​គ្មាន​ការ​បែក​បាក់​ណាល្វី​ញជូ​រ​ចត់​ខ្លាំង ដូច​ចំណង និង​ការ​បែប​បាក់ ដែល​កើត​មាន​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ដ៏​ល្អឡើ​យ។”

ដោយសា​រអ្ន​ក​ស្រី​ខាថារីណា តែង​ក្រោក​ពី​ដំណេក នៅម៉ោង​៤ទៀ​បភ្លឺ ​ដើម្បីបំ​ពេញ​តួនាទីរ​បស់​ខ្លួន នោះ​លោក​លូធ័​រ​ក៏ប្រ​ដូច​នា​ងទៅ​​នឹង “ផ្កាយ​ព្រឹក​នៃក្រុង​វីតធិន​បឺក(Wittenberg)។” នាង​មាន​ភាព​ប៉ិន​ប្រសប់​ខាង​មើល​ថែរ​សួន​បន្លែ និង​ចំការ។ នាង​បាន​គ្រប់​គ្រង​លើ​មុខ​ជំនួញ​រ​បស់គ្រួសារ និង​រៀ​ប​ចំ​ផ្ទះ​សំបែង ទុក​ដាក់​ទ្រព្យស​ម្បត្តិ​របស់​គ្រួសារ​លូធ័រ។ កាល​នោះ គូស្វា​មីភ​រិយា​នេះ មាន​កូន​ប្រាំមួ​យនា​ក់ ហើយ​អ្នក​ស្រី​ខាថារី​ណា​យល់​ថា ផ្ទះគឺ​​ជា​សាលាប​ណ្តុះប​ណ្តាលបុ​គ្គលិកល​ក្ខណៈ​​របស់​កូ​នទាំ​ងនោះ​។ ភាព​ស្វាហាប់ និង​ឧស្សាហ៍​ព្យាយាម​របស់​នាង ព្រម​ទាំង​ការ​ចេះមើល​ថែ​ក្រុម​គ្រួសារ បាន​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ស្ត្រីដែលមា​ន​ឥទ្ធិ​ពល។

អ្នកស្រី​ខាថា​រីណាហា​ក់ដូ​ច​ជា​ស្ត្រីម្នា​ក់ ដែល​បាន​ពិពណ៌នា​នៅក្នុ​ងសុ​ភាសិត​ជំពូក​៣១។ ជា​ការ​ពិត​ណាស់ នាង​ជា​ប្រពន្ធ​គ្រប់​ល័ក្ខណ ដែល​បា​នក្រោក​ពី​ដំណេក “តាំងពី​​ពេល​មេឃ​នៅ​ងងឹត”នៅឡើ​យ ហើយ​ចាត់​ចែង“អាហារ​ឱ្យ​ពួក​ផ្ទះ”(ខ.១៥)។ នាង​ថែម​ទាំង​មើល “អស់​ទាំង​ផ្លូវ​របស់​ពួក​ផ្ទះនា​ងយ៉ា​ង​ល្អ ឥត​ដែល​បរិភោគ​អាហារ​ដោយ​សេចក្តី​កំជិល​ឡើយ”(ខ.២៧)។

ពេល​យើងសិ​ក្សាអំ​ពីល​ក្ខណៈ​សម្បត្តិ​គំរូរ​បស់​អ្នក​ស្រី​ខាថារីណា នោះ​យើង​អាច​ដឹង​​ថា ស្រ្តី​ដែល​មាន​ឥទ្ធិពល ចាំ​បា​ច់ត្រូ​វមា​នសេ​ចក្តី​ស្រឡាញ់ ភាព​ឧស្សាហ៍​ព្យាយាម និង​ការ​កោត​ខ្លាចព្រះ​។​— Dennis Fisher                               

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles