ម៉ាស៊ីនកញ្ចាស់ ដែលដើរដោយកម្លាំងខ្យល់

មាន​បុរស​ម្នាក់​បាន​ធំ​ធាត់​ឡើង ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​មួយកន្លែង​ ក្នុង​រដ្ឋ​តិច​សាស់។ គាត់​បាន​​​ប្រាប់​យើង អំពី​ម៉ាស៊ីន​កញ្ចាស់​មួយ ដែល​ដើរ​ដោយ​កំលាំង​ទាញ​នៃ​កង្ហា​ខ្យល់​មួយ​គ្រឿង ដែល​ស្ថិត​នៅក្បែរក្រោ​ល​សត្វ​របស់​គ្រួសា​រ​គាត់ ហើយ​វា​បាន​បូម​ទឹក ​សម្រាប់​ផ្គត់ផ្គ​ង់​កសិដ្ឋាន​រប​ស់ពួ​កគេ​។ វា​បាន​ក្លាយ​ជាប្រ​ភព​ទឹក​តែមួ​យគ​ត់ ដែល​ពួក​គេមា​ន នៅ​ក្នុង​ចម្ងាយ​ផ្លូវ​ជា​ច្រើនគីឡូ​មែត្រ។

នៅ​ពេល​មាន​ខ្យល់​បក់​មក​ខ្លាំង ម៉ាស៊ីន​នោះ​ដំណើរ​ការ​បាន​ស្រួល ប៉ុន្តែ បើសិ​ន​ជា​មាន​ខ្យល់​បក់​តិច​ៗ ម៉ាស៊ីន​នោះមិន​ដើរ​ទាល់​តែសោះ។ គេចាំ​បា​ប់ត្រូ​វ​បង្វែរ​កង្វា​ខ្យល់​នោះ ដោយ​ដៃ រហូត​ទាល់​តែ​វា​បែរ​ចំ​ទិស​ខ្យ​ល់ ទើប​វា​អាច​បូម​ទឹក​ចេញ​មក​ក្រៅ សម្រាប់​ផ្គត់​ផ្គង់​កសិ​ដ្ឋាន។

ក្រោម​មក ខ្ញុំ​ក៏បា​ន​នឹកឃើញ​រឿង​នេះ ពេល​ខ្ញុំ​ជួប​ប្រជុំ​ជា​មួយ​បណ្តាគ្រូ​គ​ង្វាល ដែល​មក​ពី​ពួក​ជំនុំតូ​ច​ៗ នៅ​តំបន់​ដាច់​ស្រយាល។ មាន​ពួក​គេ​ជាច្រើ​ននា​ក់​ មាន​អារម្មណ៍​ថា នៅដា​ច់ឆ្ងា​យ​ពី​គេ ហើយ​មិន​បានទ​ទួល​កា​រផ្គ​ត់ផ្គ​ង់ មាន ន័​យថា​ ពួក​គេជា​អ្នក​មើ​លថែ​រ​ហ្វូងចៀ​ម​របស់​ព្រះ តែហា​ក់ដូ​ច​ជា​គ្មាន​ន​រណាម្នា​ក់ យកចិ​ត្ត​ទុក​ដាក់​ចំពោះពួ​កគេ​សោះ។ ហេតុ​នេះ​ហើយ ពួក​គេក៏​ប្រែ​ជាខ្សោះ​ល្វើ​យ ហើយ​ខំ​ប្រវេ​ប្រវា ដើម្បី​ផ្តល់​ទឹក​នៃ​ជីវិត ដល់​ហ្វូង​ចៀម​របស់​ខ្លួន។ ដូចនេះ ខ្ញុំក៏​បា​ន​ចែក​ចាយ​ដល់​ពួក​គេ អំពី​រឿង​ម៉ាស៊ីន​ចំណាស់ ​ដែល​ដើរ​ដោយ​កម្លាំង​កង្ហា​ខ្យល់​នោះ ដែល​ប្រៀប​បាន​នឹង​ការ​ដែល​យើង​ចាំបា​ច់ ត្រូវ​ទទួល​ការ​កែ​តម្រង់​ជា​រៀង​រា​ល់​ថ្ងៃ ដោយ​មាន​​​បំណ​ង ​ចង់​បែរ​ទៅ​រក​ព្រះ​ និង​ព្រះប​ន្ទូល​ទ្រង់ ហើយ​ផឹក​ទឹក​ទ្រង់​ឲ្យ​ឆ្អែត ​ដ្បិត​ទ្រង់​ជា​ប្រភពទឹ​ក​ដ៏​រស់។

មិនមែន​មាន​តែ​គ្រូគង្វាលទាំង​នោះ​ទេ ដែល​បាន​ជួប​ប្រទះ​រឿង​នេះ យើង​រាល់​គ្នា​ក៏សុ​ទ្ធ​តែ​ជួប​ប្រទះ​រឿង​នេះផ​ង​ដែរ។ ការ​បម្រើ​ព្រះ​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ឡើង​ ផុស​ចេញ​ពី​ក្នុ​ងចិ​ត្តយើ​ងទៅ​។ ព្រះ​យេស៊ូវ​មាន​បន្ទូ​លថា​ អ្ន​កណា​ដែល​ជឿទ្រ​ង់ ទន្លេ​ទឹក​រស់​នឹង​ហូរ​ចេ​ញ​ពីចិ​ត្តរ​បស់​អ្នកនោះ”​(យ៉ូហាន ៧:៣៨)។ មាន​ន័យ​ថា ពេល​ណាព្រះ​មា​នប​ន្ទូលចូ​លដ​ល់​ទី​ជម្រៅចិត្ត​របស់​យើង នោះ​យើង​អាច​ប៉ះ​ពាល់​ជីវិត​របស់​អ្នក​ដទៃ​បាន។ ដើម្បី​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នក​ដទៃ​មាន​ភាព​ស្រស់​​ថ្លា ​ចូរ​យើង​ងា​កទៅ​រ​កប្រ​ភព​នៃជី​វិត ឲ្យ​បាន​ទៀត​ទាត់។ —David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles