ការឃើញរូបនៅជិត និងឃើញរូបនៅឆ្ងាយ

តាម​បទ​ពិសោធន៍​រប​ស់​ខ្ញុំផ្ទាល់ បើ​គ្រាន់​តែ​មាន​ភ្នែក​ពីរ​ដែល​មាន​សុខ​ភាពល្អ​ គឺ​មិន​ទាន់​គ្រប់​គ្រាន់ល្មម ដើម្បី​យើង​អាច​មើល​ឃើញ​ច្បាស់​ឡើយ។ បន្ទាប់​ពី​ភ្នែក​របស់​ខ្ញុំម្ខា​ង បាន​ទទួល​ការ​វះកា​ត់ត្រ​ង់ផ្នែ​ករេ​ទីណា ដែល​បាន​រហែក​រួច​មក ភ្នែក​ទាំង​សង្ខាង​អាច​មើល​ឃើញច្បាស់ ជា​ង​មុន ប៉ុន្តែ ភ្នែកទាំ​ង​ពីរ​មិ​នព្រ​ម​សហការ​​គ្នា​ទេ។ បាន​ជាម្ខា​ងមើ​ល​ឃើញ​របស់​អ្វីដែ​ល​នៅឆ្ងា​យ ស្រប​ពេល​ដែល​ម្ខាង​ទៀត​បែរ​ជា​មើល​ឃើញ​រប​ស់​អ្វី​ដែល​នៅជិត​​ៗ​ទៅ​វិញ​។ ដូច​នេះ ពួក​វាមិ​ន​ធ្វើកា​ររួ​មគ្នា​ទេ​ ផ្ទុយទៅ​វិ​ញ ពួក​វា​បែរ​ជា​ប្រទាញប្រ​ទង់​គ្នា ប៉ុន្តែ បី​ខែ​ក្រោយ​មក ខ្ញុំ​ក៏​បាន​កាត់​វ៉ែន​តា តាម​វេជ្ជ​បញ្ជា​របស់​ពេទ្យ ហើយ​ខ្ញុំ​ក៏​អាច​ផ្តោត​ទៅ​លើរូ​បភា​ព ដែល​នៅ​ខាង​មុខ​ខ្ញុំ​បា​នស្រួល​ដូ​ច​មុន។

យ៉ាង​ណាមិ​ញ ក្នុង​ការ​សម្លឹង​មើល​ទៅព្រះ​ យើង​ក៏​អាច​ជួប​បញ្ហា​ស្រដៀង​នឹង​បញ្ហា​ខាង​លើផ​ងដែ​រ។ អ្នក​ខ្លះ​អាច​ផ្តោត​ចិត្ត​ទៅលើ​ព្រះបានកា​ន់​តែ​ប្រសើ​រ​ឡើង ពេល​ដែល​ពួក​គេ​ឃើញ​ទ្រ​ង់ “នៅជិ​ត​​បង្កើយ” ឬ​នៅពេ​លដែ​ល​ពួក​គេ​យល់​ថា ព្រះ​អម្ចាស់​កំពុង​មាន​វត្ត​មាន នៅ​ក្នុង​ជីវិត​របស់​ពួ​កគេ​រៀ​ង​រាល់ថ្ងៃ​ ដោយ​មាន​ភាព​ស្និទ្ធ​ស្នាល។ តែ​គ្រីស្ទបិ​រស័​ទដ​ទៃ​ទៀត​មើល​ឃើញ “ព្រះ​នៅឆ្ងា​យ” ឬ​នៅ​ឆ្ងាយ​ហួស​ពី​ការ​យល់​ដឹង​របស់​យើង គឺគេ​ឃើញថា ​ទ្រង់​កំពុ​ងគ្រ​ប់​គ្រង​សកល​លោក ដោយ​អំណាច​ចេស្តា។

ស្រប​ពេល​ដែល​មនុ​ស្សមា​ន​ការ​ខ្វែង​គំនិត​គ្នា ថា​តើ​ការ​មើល​ឃើញ​មួយ​ណា ជា​ការ​មើល​ឃើញ​ល្អជា​ង​គេ ព្រះគ​ម្ពី​រមា​នតួ​នាទី​ដូចជា​វ៉ែ​នតា ដែល​ជួយ​យើង​ឲ្យដឹ​ង​ថា ការ​មើល​ឃើញ​ទាំង​ពីរ​ប្រភេ​ទសុ​ទ្ធតែ​ត្រឹ​មត្រូ​វ​ដូច​គ្នាទេ​។ ជាក់​ស្តែង ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​អំពី​ការ​មើល​ឃើញទាំង​ពីរ​ប្រភេទ ក្នុង​ទំនុក​តម្កើង ជំពូក១៤៥ ថា “ព្រះ​យេហូវ៉ា​ទ្រង់គ​ង់​នៅ​ជិត​នឹងអ្ន​ក​ដែល​អំពាវនា​វ​ដល់​ទ្រង់”(ខ.១៨) ហើយ​“ព្រះយេ​ហូវ៉ា​ទ្រង់​ធំប្រ​សើរ គឺ​គួ​រ​សរសើរ​យ៉ាង​ក្រៃ​លែង ឯ​សណ្ឋាន​ធំ​ប្រសើររប​ស់ទ្រ​ង់ នោះ​នឹង​រ​កយ​ល់មិ​ន​បាន”(ខ.៣)។

យើងអ​រព្រះ​គុណព្រះ​វបិតា​នៃយើ​ងដែ​លគ​ង់​នៅ​ស្ថាន​សួគ៌ ដែល​ទ្រង់​គង់​នៅ​ក្បែរ​យើង​ដើម្បី ព្រះ​សណ្តាប់​សេចក្តី​អធិស្ឋានរ​បស់​យើង តែ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​គង់​នៅស្ថា​ន​ដ៏​ខ្ពស់បំ​ផុត ដោយ​អំណាចេ​ស្តា ដែល​អា​ចបំ​ពេញ​សេច​ក្តីត្រូ​វ​ការ​គ្រ​ប់យ៉ា​ង​របស់​យើង។—Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles