ក្រុមការងារពេលយប់

ការ​ងារ​ដំបូង​របស់​ភែត(Pat) គឺ​ធ្វើ​នៅ​ពេល​យប់ ក្នុង​ហាង​លក់​ចាប់​ហួយ​មួយ។ បន្ទាប់​ពី​ហាង​ដល់​ពេល​ត្រូវ​បិទ​ទ្វារ គាត់​និង​ក្រុម​ការងារ​របស់​គាត់ ត្រូវ​រៀប​ចំ​ទុក​ដាក់ និង​បន្ថែម​ឥវ៉ាន់​ដែល​អស់​នៅ​លើ​ធ្នើរ មុន​នឹង​ចាក​ចេញ​ពី​ហាង។ ចៅ​ហ្វាយ​រប​ស់​ភែត​បាន​ណែនាំ​ពួ​ក​គេ ឱ្យ​តម្រៀប​ស៊ុប​កំប៉ុង​ នៅ​លើ​ធ្នើ ដោយ​បែរ​ផ្លាក​យឺហោ​ម​ក​ខា​ង​មុខ​ជា​និច្ច ដើម្បី​ឲ្យ​គេ​ស្រួលមើ​ល​ស៊ុប​កំប៉ុង​នោះ។ តែ​ភែត ​បាន​ធ្វើ​ខុស​​ការណែ​នាំ​នោះប​ន្តិច ដោយ​និយាយ​ថា “យើ​ង​ត្រូវ​បែរ​ផ្លាក​យឺ​ហោ​កំប៉ុង​ទាំ​ង​នោះ​ មក​ខាង​មុខ តែ​ត្រូវ​បែរ​ផ្លាក​យឺហោ​កំប៉ុង​បី​ទៀត​មក​ខាង​ក្រោយ​វិញ”។ នៅ​យប់​មួយ ពេលភែ​ត​កំពុង​រៀប​ចំ​ធ្នើរ មិត្ត​រួម​ការងា​រ​របស់​គាត់​ក៏​បាន​និយាយ​ចំអក​​ថា “យើង​ត្រូ​វ​បែរ​ផ្លាក់​យឺហោរ​បស់​កំប៉ុង​ដែល​នៅជួ​​បមុ​ខ ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​កំប៉ុង​នៅ​ជួរ​ក្រោយ ​​រៀប​យ៉ាង​ម៉េច​ក៏​បាន ព្រោះ​គ្មាន​នរណា​មើល​ឃើញ​ទេ?”

ពេល​នោះ ជា​ពេល​ដែល​ក្មេង​ជំទង់​ម្នាក់​នោះ ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ។ តើគា​ត់​គួរ​តែ​ធ្វើ​តាម​បង្គាប់របស់​ចៅ​ហ្វាយ​គាត់ ឬ​គួ​រ​តែ​ធ្វើ​អ្វី​ដែល​ងាយ​ស្រួល?

យ៉ាង​ណាមិ​ញ ពេល​ណាយើ​ង​ត្រូ​វ​ធ្វើ​ការ​សម្រេ​ចចិ​ត្ត យើង​គ្រប់​គ្នា​ក៏​សុទ្ធ​តែ​ស្ថិត​ក្នុងស្ថា​ន​ភាព​ស្រដៀង​នឹង​គាត់​ដែរ។ លោក​សាវ័​ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​រ​បស់គាត់ ឲ្យ​ស្តាប់​បង្គា​ប់ព្រះ ទោះ​គ្មាន​នរណាម្នាក់​ឈរ​មើល​ពួក​គេ​ក៏ ដោ​យ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ពួក​បាវ​បម្រើ​អើយ ចូរ​ស្តាប់​បង្គាប់​ចៅ​ហ្វាយនា​យខាងសា​ច់​ឈាម​ក្នុង​គ្រប់ការ​ទាំង​អស់​ចុះ មិន​មែន​តែ​ការ​នៅ​មុខ​គេ​ប៉ុណ្ណោះ ដូច​ជា​ចង់​ផ្គា​ប់​ចិត្ត​មនុស្ស​នោះ គឺ​ដោយ​ចិត្ត​សោះ​ត្រង់​វិញ ទាំង​កោត​ខ្លាច​​ដ​ល់​​ព្រះ​​ផង​”(កូល៉ុស ៣:២២)។

យើង​ត្រូ​វ​ធ្វើ​កិច្ចការ​ឲ្យ​បាន​ត្រឹម​ត្រូវ ទោះ​បី​ជា​ចៅ​ហ្វាយរប​ស់​យើង​មិន​នៅ​ក្បែរ ឬ​ទោះ​ជា​គ្មាន​នរណា​ម្នាក់​ឈរ​មើល​យើង​ក៏​ដោយ។ យើង​ត្រូវ​តែ​ស្តាប់​បង្គាប់​ព្រះ​ជា​និច្ច ទោះបី​​ជា​មាន​ការពិ​បាក ឬ​យើង​មិន​ចង់​ធ្វើ​​ក៏​ដោយ។

សូម​ចាំថា​ “អ្នក​ណាដែ​លចេះ​ធ្វើ​កា​រ​ល្អ តែមិ​ន​ធ្វើសោះ​ នោះ​រាប់​ជា​បា​ប​ដល់​អ្នក​នោះ​វិញ”​(យ៉ាកុប ៤:១៧)។ —Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles