ក្លិនស្អុយដែលគេគ្របបាំង

ក្លិន​ស្អុយ​ដែល​ហើរ​ចេញ​ពី​កន្លែង​ចាក់​សំរាម ដែល​កំពុង​តែ​ហូរ​ហៀរ បាន​នាំ​ឲ្យ​សាធារណៈ​ជន​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ហេតុ​នេះហើ​យ​បាន​ពួក​កម្មករ​បាន​ដំឡើង​កាំភ្លើ​ង​បាញ់​ថ្នាំ​បំបាត់​ក្លិន​ស្អុយ ដើម្បី​​កំចាត់​​ក្លិន​ស្អុយ។ កាំ​ភ្លើង​នីមួយ​ៗ អាច​បាញ់​ទឹក​ក្រ​អូប​ជាង​១០​លីត្រ ​ក្នុងមួ​យនា​ទី ហើយ​អាច​បាញ់​បាន​ចម្ងាយ​៥០​ម៉ែត្រ ចូល​គំនរ​សំរាម​ដែល​កំពុង​រលួយ។ ទោះ​បី​​​ជា​គេបា​ន​ប្រើ​ថ្នាំបំ​បាត់​ក្លិន​ស្អុយ បាញ់​គ្រ​បពី​លើ​ក្លិន​ស្អុយរប​ស់​សំរាម អស់​ប៉ុន្មាន​លីត្រ​ក៏​ដោយ ក៏​ទឹក​ក្រអូ​ប​នោះគ្រា​ន់​តែ​ជា​គ្រឿង​គ្របបាំង​ក្លិន​ស្អុយប៉ុ​ណ្ណោះ ដរាប​ណា​គេ​ពុំ​ទាន់​បាន​យ​ក​ប្រភព​នៃក្លិ​ន​ស្អុយ​នោះ​ចេញ​ទេ​នោះ។

ស្តេច​ដាវិ​ឌ​ក៏ជា​ម​នុស្ស ​ដែល​ខំ​គ្រប​​បាំង​ក្លិន​ស្អុយ​ផងដែរ​។ ក្រោយ​ពី​បាន​ផឹត​ក្បត់​ជា​មួយ​នឹង​នាង​បាត​សេបាហើយ ទ្រង់​ក៏​បាន​ព្យាយាម​លាក់​បាំង​រឿង​អាស្រូវ​របស់​ទ្រង់ ​ដោយ​ធ្វើ​ជា​នៅ​ស្ងៀម និង​ប្រើ​ល្បិច​កល ហើយ​តាំង​ខ្លួន​ជា​អ្នកមា​ន​ជំនឿ​ខ្លាំង(២​សាំយ៉ូអែល ១១-១២)។ ក្នុង​បទ​ទំនុកត​ម្កើង​ជំពូក ៣២ ទ្រង់​បាន​មាន​បន្ទូល​ថា ពេល​ដែល​ទ្រង់​ធ្វើ​ជា​នៅស្ងៀ​ម ព្រះ​ហស្ថ​នៃ​ព្រះ​ក៏​ប៉ះពា​ល់​ទ្រង់ ដោយ​ឲ្យ​ទ្រង់​ជួប​សេច​ក្តីទុ​ក្ខ​ជាច្រើ​ន ដើម្បី​ឲ្យ​ទ្រង់​ដឹង​ថា​ខ្លួន​ខុស​(ខ.៣-៤)។   ពេល​ស្តេច​ដាវីឌ​មិន​អាច​អត់​ទ្រាំ​បាន​តទៅ​ទៀត ទ្រង់​ក៏​ឈប់​បិទ​បាំង​អំពើ​បាប​របស់​ខ្លួន ដោយ​ទទួល​ស្គាល់ និង​សារ​ភាព ហើយ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​(ខ.៥)។ ដូចនេះ​ ទ្រង់មិន​ចាំបា​ច់​ត្រូ​វខំ​បិ​ទបាំង​អំពើ​បាប​របស់ខ្លួ​ន​ទៀត​ឡើយ ព្រោះព្រះ​បានអ​ត់​ទោស​បាប​ឲ្យ​ទ្រង់​​ហើយ។

យើង​នឹង​មិន​ទទួល​បាន​ប្រយោជន៍​អ្វី ពី​ការ​ព្យាយា​មលា​ក់បាំ​ង​អំពើ​បាបរ​បស់​យើង​ឡើយ។ ក្លិន​ដែល​ស្អុយ​ចេញ​ពី​ការ​មិន​ស្តាប់​បង្គាប់​របស់​យើង នឹង​ជ្រាប​ចេញ​តាម​កា​រអ្វី​មួ​យ​ដែល​យើង​ធ្វើ ដើម្បីគ្រ​ប​បាំង​វា​។ បើ​យើង​កំពុ​ងមា​នសំ​រាម​នៅ​ក្នុង​ចិត្ត នោះ​ចូ​រយើ​ងសា​រភាព​នៅ​ចំពោះ​ព្រះ ហើយ​ទទួល​ការលាង​សម្អាត​ឲ្យ​មាន​ភាព​ស្រស់​ថ្លាឡើ​ង​វិញ ដោយ​ព្រះ​គុណ និង​ការ​អត់​ទោស​របស់​ទ្រង់។ —Marvin William

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles