August 2014

You are here:
ទ្រឹស្តីដែលពន្យល់ អំពីអ្វីៗទាំងអស់

ពួក​អ្នក​វិទ្យា​សាស្រ្ត​បាន​ខិត​ខំ​ស្វែង​រក “ទ្រឹស្តី ដែល​អាច​បកស្រា​យ​អំ​ពី​អ្វី​ៗ​ទាំង​អស់”។ លោក​ប្រាយ​អិន គ្រីន(Brian Greene)​ គឺ​ជា​អ្នក​ដែ​លបា​ន​គិ​ត​ថា ខ្លួន​បាន​រក​ឃើញ​ទ្រឹ​ស្តី​នោះហើ​យ។ គាត់​បាននិពន្ធ​​សៀវភៅ ដែល​មាន​ចំណង​ជើង​ថា​ “សកលលោ​ក​ដ៏​ស្រស់​ស្អាត ដែល​មាន​ខ្សែ​តភ្ជាប់​ដ៏​អស្ចារ្យ មានស​ណ្ឋាន​លាក់​កំ​បាំង និង​ការ​ស្វែង​រក​​ទ្រឹស្តី​ដ៏ខ្ព​ង់​ខ្ព​ស់​បំផុត” ។ ក្នុង​សៀវភៅ​នេះ​ លោក​គ្រីន​បាន​សរសេរ“ទ្រឹស្តី​ខ្សែរ​ត​ភ្ជាប់” ជា​ទ្រឹស្តី​ដ៏ស្មុ​គ្រ​ស្មាញ​មួយ ដែល​អះអា​ង​ថា អ្វី​ៗ​គ្រប់​យ៉ា​ង សុទ្ធ​តែ​ផ្សំ​ឡើង​ពី​ការ​រួម​បញ្ចូល​គ្នា​ ​នៃខ្សែ​ដែ​ល​មាន​រំ​ញ័រ ក្នុង​កំរិត​​ដ៏​តូ​ចបំផុត។ គាត់​បាន​​ពិ​ពណ៌នា​ថា​ “ទ្រឹស្តីរ​បស់​គា​ត់ អាច​ពន្យល់​អំពី​លក្ខណៈ​ជា​មូល​ដ្ឋាន​ទាំ​ង​អស់​នៃ​កា​រ​ករ​កើ​តរ​បស់​ពិភព​លោក”។ អស់កា​ល​ជា​ច្រើន​ឆ្នាំ​ម​កហើ​យ បណ្តាអ្ន​ក​ប្រាជ្ញ ដែល​រាប់​ចាប់​ពី​លោក​ញ៉ូតុន(Newton) ដល់លោ​ក​អាញ​ស្តាញ(Einstein) ដល់​លោក​ហក​ឃីង(Hawking) ហើយ​ដល់ ​លោក​គ្រីន(Greene)ផង គឺសុ​ទ្ធ​តែ​បា​នចំ​ណាយ​ពេល​វេលាមួ​យ​ភា​គ​ធំ ក្នុ​ង​ជីវិ​តរ​បស់​​ពួ​កគេ ដើម្បីស្វែ​ក​យល់ អំពី​របៀប​ដែល​សកល​លោក​ទាំង​មូល​ដំណើរ​ការ ហើយ​ទន្ទឹម​នឹង​នោះ ពួ​​ក​គេក៏​បា​នប​ង្កើត​នូវ​ទ្រឹស្តី​គួរ​ឲ្យ​ចាប់​អារម្ម​ណ៍​ជា​​ច្រើន។ តាម​ពិត ដើម្បី​ឲ្យ​ទ្រឹស្តី​ណា​មួយ អាច​ពន្យល់​ឲ្យបា​ន​គ្រប់​គ្រាន់ អំពី​អ្វី​ៗ​គ្រប់​យ៉ាង ក្នុង​សកល​លោក​នេះ ទ្រឹស្តី​នោះ​ចាំបា​ច់​ត្រូ​វ​ចាប់​ផ្តើ​ម និង​បញ្ច​ប់​ទៅ​វិ​ញ​ ដោយ​ផ្អែក​ទៅ​លើ​​ព្រះ។ “ដ្បិត​​គ្រ​ប់​​ទាំង​​របស់​​ដែល​​មើល​​ឃើញ និង​មើល​មិន​ឃើញ”(កូល៉ុស ១:១៦) មានដើ​ម​កំណើត​ក្នុង​ព្រះ ហើយសម្រាប់ថ្វា​យ​សិរីល្អ​ដល់​ទ្រង់”​(ទំនុក​ដំ​កើង ៧២:១៩)។ បទ​គម្ពីរ​ពីរបី​ខ​ដំបូង​នៃ​ព្រះគ​ម្ពីរ​ដំ​ណឹង​ល្អយ៉ូ​ហាន បាន​ប្រាប់​យើង​ថា…

Read article
សំលៀងគ្នា ទៅវិញទៅមក

ការ​ទំនាក់​ទំនង តាម​បណ្តាញ​សង្គម​ ក្នុង​ប្រព័ន្ធ​អ៊ីន​ធ័រ​ណែត កំពុង​​មាន​ការ​កើន​ឡើ​ង​កាន់​តែ​ខ្លាំង។ ទោះ​មនុស្ស​រ​ស់​នៅឆ្ងា​យ​ពីគ្នា​យ៉ា​ងណា​ក្តី ក៏ពួក​គេ​នៅ​តែ​​អាច​ចែក​រំលែក​ពត៌​មាន​ដល់​គ្នាទៅ​វិ​ញ​ទៅម​ក និង​អាច​ជជែក​គ្នាពី​ច​ម្ងាយ តាម​ប្រព័ន្ធ​អ៊ីន​ធ័រណែត តាម​រយៈ​ហ្វេសប៊ុក ប្លក់ ទ្វីតទ័រ និង​វេបលីង​ជា​ដើម។​ ទន្ទឹម​នឹង​នោះ យើងអា​ចប្រើ​​បណ្តាញ​សង្គមទាំង​នេះ ដើម្បី​ចែក​ចាយ និង​ទទួល​សេចក្តី​បង្រៀន​ខាង​វិញ្ញាណ​ផង​ដែរ។ ប៉ុន្តែ យើង​នៅ​តែ​ចាំបា​ច់​ត្រូវ​ទៅ​ទទួល​ការ​បង្រៀន ដោយ​ផ្ទាល់ ពី​គ្រីស្ទ​បរិស័ទ​ដែល​ពេញ​វ័យ​ខាង​​វិញ្ញាណ។ គឺ​ដូច​ដែល “លោក​អេលីសេ បាន​​ដើ​រតា​ម​​ហោរ៉ា​​អេលីយ៉ា”(១ពង្សាវតាក្សត្រ ១៩:២១) និង​ដូច​ដែ​ល​សាវ័ក​ប៉ុល​បាន​បង្រៀន​ណែនាំ​លោក​ធីម៉ូថេ “ដូច​ជាកូ​ន​ខា​ងព្រ​លឹង​វិញ្ញាណរបស់​គាត់”(១ធីម៉ូថេ ១:២)។ ​គាត់​​​ក៏បា​ន​ទូ​ន្មាន​លោក​ធីម៉ូថេ​ឲ្យ​រៀប​ចំ​ប្រព័ន្ធ​នៃ​ការប​ង្កើត​សិស្សត​គ្នា ពីមួ​យ​ជំនា​ន់​ទៅមួ​យ​ជំ​នា​ន់​ទៀត ដើម្បី​ឲ្យ​ពួក​ជំនុំ​មាន​ចំនួន​កើន​ឡើង​ខាង​វិ​ញ្ញាណ ជា​ពហុ​គុណ(​២ធីម៉ូថេ ២:២)។ លោក​ម៉ូសេក៏​បា​ន​បង្គាប់​ឪពុក​ម្តាយ​ទាំង​ឡាយ​ឲ្យ​បង្រៀ​ន​​កូន យ៉ាង​យក​ចិត្ត​ទុ​កដា​ក់ គ្រប់​ពេល​វេលា “ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តា​មផ្លូ​វ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផ​ង”(ចោទិយកថា ៦:៧)។ យ៉ាង​ណា​មិញ​ ព្រះយេ​ស៊ូ​វ​​គ្រីស្ទ ដែល​ជា​គ្រូប​ង្រៀន​ដ៏​ខ្ពស់បំផុតនៃយើង ទ្រង់​ក៏បាន​បង្រៀនពីរ​​របៀប​បង្កើត​សិស្ស​ “គឺទ្រង់ត​ម្រូវ​​១២​នាក់ ​ឲ្យបា​ន​នៅជា​មួ​យ​នឹង​​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​​បាន​​ចា​ត់​គេ​ឲ្យ​ចេ​ញ​ទៅប្រ​កាស​ប្រដៅ”(ម៉ាកុស ៣:១៤)។ តាម​រយៈសេ​ចក្តី​បង្រៀន​ក្នុង​បទ​គម្ពីរ​ទាំ​ង​នេះ យើងមើ​លឃើ​ញ​តម្លៃ​នៃកា​រ​ទំនាក់ទំនង ដោយ​ជួប​​មុខ​​ទល់​​នឹ​ង​​មុខ នៅ​តាម​កន្លែ​ង​ផ្សេង​ៗ​ ដើម្បី​ឲ្យយើ​ង​អា​ចសំ​លៀង​សេចក្តី​ជំនឿ និងជីវិត​​ខាង​វិញ្ញាណ ដល់គ្នា​ទៅ​វិ​ញទៅ​ម​ក(សុភាសិត…

Read article
មិនបានរង្វាន់

មនុស្ស​យើង​ភាគ​ច្រើន រំពឹង​ចង់​បាន​​​រង្វាន់ ​ពី​មិត្ត​ភ័ក្រ ​និង​មិត្ត​រួម​ការងារ ដែល​​រង្វាន់​ទាំង​នោះ​មាន​​ដូច​ជា ការ​​យក​ដៃម​​កគោះ​ស្មា​រ​ជា​ការ​សរ​សើរ មេ​ដាយ​នៃវី​រៈ​ភាព ​ការ​​ទះ​ដៃ​សរសើរ ឬ​ពាក្យ​សរសើរ​ដ៏​ស្មោះត្រ​ង់​ជា​ដើម។ តែ​ព្រះ​យេ​ស៊ូវ​​បា​ន​មាន​បន្ទូ​ល​ថា ទ្រង់បាន​រៀប​ចំ​រង្វាន់​ដែល​វិសេស​ជាង​នេះ​ទៅ​ទៀត សម្រាប់​ប្រទាន​មក​យើង ពេល​ដែល​យើង​ទៅ​នៅ​ជាមួ​យ​ទ្រង់។ កិច្ចកា​រ​ដ៏​ប្រសើរ​បំផុត អាច​ជាកិ​ច្ច​ការ​ដែល​មនុស្ស​យើង​ធ្វើដោ​យ​លាក់​កំបាំង ដែល​មាន​តែព្រះ​ប៉ុ​ណ្ណោះដែ​ល​ទត​ឃើញ។ និ​យាយ​រួម សេចក្តី​បង្រៀន​អំពី​នគរស្ថាន​សួគ៌​អាចប​ង្រួម​មក​យ៉ាង​ខ្លី​ថា ចូរ​រស់​នៅថ្វា​យ​ព្រះ គឺ​មិន​មែន​រ​ស់​នៅ ដើម្បី​ឲ្យ​អ្នក​ដទៃ​សរសើរ​អ្នក​នោះ​ឡើយ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​ពន្យល់​ថា ​យើង​ត្រូវ​សន្សំ​ទ្រព្យស​ម្បត្តិ​យើង ទុក​​ក្នុង​នគរស្ថាន​សួគ៌(ម៉ាថាយ ៦:២០) ជាជាង​សន្សំ​ទុ​ក​លើ​ផែន​ដី​នេះ។ ទ្រព្យ​សម្បត្តិនោះ​​គឺ​ពិត​ជា​មានត​ម្លៃអ​ស្ចារ្យ​ណាស់ គឺ​ថែម​ទាំ​ង​អាច​សង​ជម្ងឺ​ចិត្ត​យើង សម្រាប់​ទុ​ក្ខ​លំបាក​ដែល​យើង​បាន​អត់​ទ្រាំក្នុ​ង​លោកិយ​នេះ។ ព្រះ​គម្ពី​រ​សញ្ញាចាស់​​​មាន​ការ​បក​ស្រាយ​មិន​ទាន់​គ្រប់​គ្រាន់ អំពីកន្លែងដែលមនុស្សនឹ​ងទៅ បន្ទាប់​ពីលា​ចាក​លោក​នេះ​ទៅ ដូ​ច​នេះ ​ព្រះ​​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់ អំពីន​គរ​ស្ថាន​សួគ៌ ដែល​ជា​ទី​កន្លែង​ដែល​មនុស្ស​សុច្ចរិត​នឹង​​បា​ន​​​ភ្លឺឡើង ​ដូច​ព្រះអាទិត្យ​ក្នុង​នគរ​ព្រះ(ម៉ាថាយ ១៣:៤៣)។ យ៉ាង​ណាមិ​ញ ពួក​ជន​​ជា​តិយូដា​នៅជំ​នាន់​ព្រះយេស៊ូវ ក៏​បាន​ស្វែង​រ​​ក​នគរ​ព្រះ​ផង​ដែរ ប៉ុន្តែ ​ពួក​គេបែរ​ជា​រង់​ចាំមើ​ល​ទី​សម្គាល់ ក្នុង​សម័យ​របស់​ពួក​គេ ដែល​ជា​សញ្ញា​បញ្ជាក់​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័​យ​នឹង​ពួ​កគេ ដោយ​ប្រ​ទាន​​នូ​វភាព​សម្បូរសប្បាយ និ​ងអំ​ណាច​ខាង​នយោបាយ​ជា​ដើម។ ក្នុង​ការ​ចាប់​ផ្តើម​ប្រកាស​ពី​​នគរ​​ស្ថា​ន​សួគ៌ ព្រះ​យេស៊ូវ​បាន​បង្រៀនឲ្យពួ​ក​គេ​ឈប់​ផ្ចង់​ចិត្ត​លើ​ជីវិ​តលោកិយ ហើយ​ងាក​មក​ផ្តោត​ទៅ​លើ​ជីវិត​ក្នុង​នគ​រ​ព្រះវិ​ញ(ជំពូក ៦)។ ទ្រង់​មិន​​ឲ្យតម្លៃ​ជ័យ​ជម្នះ​រប​ស់​យើង ក្នុង​លោកីយ​នេះ​ឡើយ តែ​​ទ្រង់​បាន​ដាស់​តឿន​ឲ្យយើ​ង​សន្សំទ្រព្យក្នុងនគរ​ស្ថាន​សួគ៌​វិញ។…

Read article
ភាពស្មោះត្រង់របស់​ លោកហេម៉ាន

ខ្ញុំ​មាន​ចិត្ត​ស្ញប់​ស្ញែង​ ចំពោះ​លោក​ហេម៉ាន ដែល​បាន​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៨៨។ ស្ថាន​ភាព​នៃ​ជីវិត​របស់​គាត់ ពេញ​ទៅ​ដោយ​ទុក្ខ​ព្រួយ​ ឥត​មាន​ពេល​ស្បើយ។ បាន​ជា​គាត់​រៀប​រាប់​ពី​ទុក្ខ​សោក​របស់​គាត់​ថា “ព្រលឹង​ទូលបង្គំ​​មា​ន​ពេញ​ដោយ​​សេចក្តី​​វេ​ទនា​”(ខ.៣)។ គាត់​មាន​​ចិត្តឆ្អែត​ឆ្អន់​ចំពោះសេ​ច​ក្តី​​​វេ​ទនា​​ហើយ! លោក​ហេម៉ាន​បានក្រ​ឡេក​មក​ក្រោយ ហើយ​​នឹ​ក​ចាំ​ពី​បញ្ហា​​សុ​ខ​​ភា​ព​ដ៏​ទ្រុ​ឌទ្រោ​ម និងកា​រ​អាក្រក់​ដែល​គាត់​បានជួប​ប្រទះ។ ពេលគា​ត់​មើល​ជុំ​វិញ​​ខ្លួន គាត់​ឃើញ​តែ​ទុក្ខ​លំបាក និង​ភាព​ឯក​កោ។ គាត់​ក៏​ងើយ​មើល​ទៅ​លើ តែ​គាត់​មិន​បាន​ទទួល​ការ​កម្សាន្ត​ចិ​ត្តសោះ។ គាត់ក៏បា​ន​ត្អូញ​ត្អែ​រ​ថា “ទូលប​ង្គំមា​នសេ​ចក្តី​វេទ​នា”(ខ.១៥)។ គាត់​ត្រូវ​​បាន “បំបរ បង់​ចោល”(ខ.៥) “ក្នុង​ទីងងឹត”(ខ.៦) “ដែល​មាន​ពេញ​ទៅ​​ដោយ​​ការ​សង្កត់​​សង្កិន”(ខ.៧,​១៥) និង “ត្រូវ​បាន​ទុក​ចោល”(ខ.១៤)។​ គាត់​មើល​មិន​ឃើញ​មាន​ពន្លឺ នៅ​មា​ត់ផ្លូ​វ ហើយ​ក៏គ្មាន​ដំណោះស្រា​យសម្រាប់​ទុក្ខ​លំបាក​​រប​ស់​គាត់​ដែរ។ ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ ភាព​ស្មោះ​ត្រង់រ​បស់​លោក​ហេម៉ាន បាន​លើក​ទឹក​​​ចិ​ត្ត​ខ្ញុំ។ ខ្ញុំ​មិន​ជឿថា​ មាន​គ្រីស្ទ​បរិស័ទ​ដែល​មិន​ធ្លាប់​ជួប​ទុក្ខ​លំបាក​ឡើយ។ ជា​ការ​ពិត​ណា មនុស្ស​យើង​តែង​ជួប​ការ​លំបាក​ផង និង​ការ​ល្អផ​ង​ជា​ធម្មតា។ គ្មាន​នរណា​ម្នាក់​​ច​ង់​​នៅ​ក្បែរ​មនុស្ស​​ដែល​មួយ​ថ្ងៃ​ៗ គិត​តែ​ពីរ​អ៊ូរ​ទាំ​ពី​ទុក្ខលំ​បាក​របស់​ខ្លួន​ជានិច្ច​ឡើយ។ ប៉ុន្តែ ខ្ញុំមា​នភាព​ធូរស្បើយក្នុងចិត្ត ពេល​​ដែលខ្ញុំបាន​ដឹង​ថា អ្នក​ដទៃ​ក៏​មា​នទុ​ក្ខ​លំបាក​ដែរ។ ប៉ុន្តែ លោក​ហេម៉ាន​មិ​ន​គ្រាន់​តែមាន​ចិត្ត​ស្មោះត្រ​ង់​ប៉ុណ្ណោះ​ឡើយ។ គាត់​ថែម​ទាំង​មាន ​សេចក្តី​ជំនឿ​ដែល​មិន​ចេះ​រួញ​រា។ ទោះ​បី​ជា​គាត់​មាន​បញ្ហាជា​ច្រើន​យ៉ាង​ណា​ក្តី ក៏​គាត់​នៅ​តែ​តោង​ព្រះឲ្យជា​ប់ ហើយ​ស្រែក​អំពាវ​រក​ទ្រង់ “ទាំង​យប់​​ទាំង​ថ្ងៃ”(ខ.១,៩,១៣)។ គាត់​មិន​បាន​ឈប់​អធិស្ឋាន​ឡើយ។ គាត់​ក៏មិ​ន​ព្រម​ចុះ​ចាញ់​ដែរ។ ហើយ​ទោះបីជា​យ៉ា​ង​ណាក៏​ដោយ…

Read article
ការរស់នៅក្នុងការរួបរួម

លោក​ចូស ហាមីលតុន(Josh Hamilton) ជា​កីឡា​ករ​បេស​ប៊ល របស់​ក្រុម​តិច​សាស់ រេង ជ័រ(Texas Ranger)។​ គាត់​បាន​ខំ​ជម្នះ​ការ​ញៀន​ថ្នាំ និង​ស្រា​។ ហេតុ​នេះហើ​យ​បាន​ជា នៅ​ពេល​ដែល​ក្រុម​របស់​គាត់​បាន​ឈ្នះកា​រ​ប្រកួត​វគ្គ​ជម្រុះ ក្នុង​ឆ្នាំ២​០១០ លោក​ហាមីល​តុន មាន​ការ​ព្រួយ​បារម្មណ៍​ពី​ពិធី​ជប់​លៀង​​ជ័យ​ជម្នះ​​របស់​​ក្រុម​គាត់។ គាត់​បាន​ទទួល​​ស្គា​ល់​​​ថា វា​មិន​មែន​ជា​​កា​រ​ល្អ​ទេ​ សម្រាប់​​អ្នក​ដែ​លទើ​បតែផ្តាច់​គ្រឿង​ស្រវឹង ទៅចូល​រួម​ការ​ផឹក​ស៊ីស្រា​សំប៉ាញ​ដ៏​ជោគ​ជាំនោះ​។ ប៉ុន្តែ គាត់​បែរ​ជា​​បានជួប​រឿ​ងដ៏​គួ​រ​ឲ្យ​រី​ក​រាយ ខុស​ពី​ការរំ​ពឹង​ទុក។ មិត្ត​រួម​ក្រុម​របស់​គាត់មិ​ន​បាន​ប្រើស្រា​សំ​ប៉ាញ នៅ​ក្នុង​ពិធី​ជប់​លៀង​នោះ​ទេ ផ្ទុយ​ទៅវិ​ញ ពួក​គេ​បាន​យ​ក​ស្រាបៀរ​ខ្ញី មក​ដាក់​ក្នុង​បន្ទប់​ដា​ក់​សម្ភារៈ ដើម្បី​ឲ្យ​គាត់​អាច​ចូ​ល​រួម​ ក្នុង​​ការ​អប​អរ​នឹង​គេដែ​រ។ ការ​នេះបា​នប​ង្ហាញនូ​វ​ការ​រួប​រួម ជា​សហគមន៍​ដ៏​អស្ចារ្យ ដែល​មិត្ត​រួម​ក្រុម​របស់​គាត់ ​បាន​យក​សេចក្តី​ត្រូវ​ការរ​បស់​គាត់​ ជា​សំខាន់​ជាង​តម្រូវ​ការ​របស់​ពួក​គេ។ នេះ​ក៏​ជា​អ្វី​ដែល​លោក​សាវ័ក​ប៉ុល​បានបង្រៀនផ​ង​ដែ។ គាត់​បាន​បង្គាប់​ពួក​ជំនុំ​នៅ​​​ក្រុង​​ភីលីព ឲ្យ​គិត​ពី​ប្រយោជន៍​របស់​អ្នក​​ដទៃ ឲ្យ​បាន​ខ្លាំង​ជាង​ប្រយោជន៍​ផ្ទាល់​ខ្លួន​(២:៣-៤)។ ការ​រួប​រួម​គ្នា​​តែ​​​មួយ​ ​ក្នុង​​ព្រះ​គ្រី​ស្ទ បានធ្វើ​ឲ្យ​គ្រី​ស្ទប​រិស័ទ នៅ​ក្រុង​ភីលីព​ ​ក្លាយ​ជា​​គ្រួ​សារ​​​តែ​១ ហើយ​មាន​ចំណង​ទាក់​ទង​ដ៏​ពិសេស​ជា​មួយ​គ្នា។ ដូច្នេះ​ហើយ ពួក​គេ​ត្រូវ​សម្តែង​ចេញ​ នូវ​អា​កប្ប​កិរិយា ដោយ​ការ​រួប​រួម​ ដោយ​សេចក្តី​ស្រឡាញ់ ការ​បម្រើ​គ្នា ដោ​​យ​ការ​លះប​ង់ និង​ស្វែង​​រក​វិធី​ជួយ​អ្នក​ដទៃ ទោះបី​ជា​អ្ន​ក​នោះដឹ​ង​ថា ខ្លួន​ត្រូវ​ការ​ជំនួ​យឬ​អត់​ក៏​ដោយ។ នេះ​ជា​អាកប្ប​កិរិយា…

Read article
គេកំពុងមើលយើង

មាន​ក្រុម​បាល់​ទាត់​អាជីព​មួយ បាន​ជួប​រដូវ​កាល​ដ៏​អាក្រក់ ដោយ​ប្រកួត​ចាញ់​ពីរ​បី​សប្តាហ៍​ជាប់​ៗគ្នា។ អ្នក​យក​ពត៌​មាន​បាន​សួរ​កីឡាក​រម្នាក់ ដែល​នៅ​ក្នុង​​ក្រុម​នោះថា​ “តើ​មាន​អ្វី​ជម្រុញ​ចិត្ត​លោក​ ​​ឲ្យ​​​នៅ​តែ​បន្ត​ខំប្រឹង​​ប្រកួត​​យ៉ាង​អស់​ពី​សមត្ថ​ភាព ទោះ​បី​ជា​ក្រុម​របស់​លោក​បាន​ចាញ់ ស្ទើរ​តែ​គ្រប់​ការ​ប្រកួត​យ៉ាង​ដូច​នេះ”។ គាត់​បាន​ឆ្លើយ​ថា “ឪពុក​ម្តាយរ​បស់​ខ្ញុំ​​បា​នម​ក​ទស្សនា​ការ​ប្រកួត​របស់​ខ្ញុំ ដូច​នេះ អ្នក​ត្រូវ​ដឹ​ងថា ខ្ញុំ​ត្រូវ​តែ​​ខិត​ខំ​ប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថ​ភាព!” គាត់​បាន​ទទួល​ស្គាល់ នៅ​ក្នុង​ការប្រ​កួត គឺ​មា​ន​អ្វីដែ​ល​សំ​ខាន់​ជាង​កា​រ​ខំ​យក​ឈ្នះ​ចាញ់។ មាន​មនុស្ស​ជា​ច្រើន​កំពុង​ទស្សនា​ការ​ប្រកួត​របស់​គាត់ ហេតុ​នេះ​ហើយ បា​​ន​ជា​គាត់​មាន​ទឹក​ចិត្ត​ប្រកួត​ឲ្យ​បាន​ល្អ​បំផុត។ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល អំពី​សេចក្តី​ពិត​ដូច​គ្នានេះ នៅ​ក្នុង​ផ្នែក​​ដំបូង នៃសេ​ចក្តី​បង្រៀន​នៅ​លើភ្នំ។ យើងគួ​រ​តែ​រស់​នៅ​ ដោយ​​ទទួល​ស្គាល់​ថា មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ កំពុង​តែ​​សង្កេ​ត​មើល​​​អ្វីដែល​យើង​ធ្វើ ដូច​នេះ គេ​ក៏អា​ច​ស្គាល់​ព្រះរ​បស់​យើង តាមរ​យៈ​ទី​បន្ទាល់​នៃ​ការ​រស់​នៅ​របស់​យើង​ផង​ដែរ។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះយេ​ស៊ូវ​មាន​បន្ទូល​ថា “ដូច្នេះ​ ចូរ​ឲ្យ​ពន្លឺ​​​របស់អ្នករាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្សលោក​យ៉ាង​នោះ​ដែរ ដើម្បី​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​​ប្រព្រឹត្ត​​ រួ​ច​​សរសើ​​រដំកើង​ដល់​ព្រះ​វរបិតា​នៃអ្ន​ក​រាល់គ្នា ដែល​គង់​នៅ​ស្ថាន​សួគ៌”(ម៉ាថាយ ៥:១៦)។ តើ​យើង​ត្រូ​វឲ្យ​ពន្លឺ​នៃ​ជីវិ​ត​យើងបាន​ភ្លឺឡើ​ង ដោយ​របៀប​ណា​ខ្លះ? គឺ​ដោយ​បង្ហាញ​ឲ្យ​គេស្គា​ល់​ព្រះ​ទ័យ និង​បុគ្គ​លិក​លក្ខណៈ​​របស់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ស្ថាន​ភាព ដែល​យើង​ជួប​ប្រទះ ក្នុង​ជីវិត​ជា​ប្រចាំ​ថ្ងៃ​​។ ដោយ​បង្ហាញ​ចេញ​នូវ​ចិត្ត​ក្តួល​អាណិត ដូច​ដែ​ល​ទ្រង់​បាន​ធ្វើ​ ចំពោះអ្ន​ក​ដែល​កំសត់​ទុរ​គត ឬអ្ន​ក​ដែល​សង្គម​បោះ​បង់​ចោល។ ហើយ​​យក​ចិត្ត​ទុក​ដាក់ ចំពោះការ​ថ្វាយ​ព្រះកិ​ត្តិនា​ម និង​សិរីល្អ​ដល់​ព្រះ​វរបិតា។…

Read article
ជាប់នៅក្នុង

ថ្មី​ៗ​នេះ ពេល​ដែ​ល​ភិរយា​របស់​ខ្ញុំកំពុងប្រើ​កុំព្យូទ័រ​លែប ថប់​របស់​នាងនៅ​ផ្ទះ នាង​ស្រាប់​តែ​ចាប់​អារម្មណ៍​​​ឃើញ​ថា កុំព្យូទ័រ​រប​ស់នា​ង​ជិ​ត​អស់​ថ្ម​ហើយ បាន​ជា​វា​ហៀប​នឹង​រលត់​ទៀត។ នាង​បា​នដោ​តឌុ​យ​របស់​កំព្យូ​ទ័រ​នោះ ចូល​ក្នុង​ព្រី​ក្នុង​ជញ្ជាំង​ហើយ ដូច្នេះ វា​គួរ​តែ​មិន​ឆាប់​អស់​ថ្ម​ដូច​នេះទេ​។ ដូច​នេះ នាង​ក៏​បាន​ពិនិត្យ​មើល​ខ្សែ​ភ្លើង​របស់​កុំព្យូទ័រ​នោះ ទាំង​មើល​ខ្សែរ​បស់​ដុំសាក​ថ្មរ​បស់​វា​ផង ហើយ​ក៏​រក​ឃើញ​ថា ដុំ​សាក​ភ្លើង​របស់​នាង​ បាន​​ភ្ជាប់​​​​ជាមួយនឹង​កុំព្យូ​ទ័រ តែវាមិន​បា​នដោ​ត​ភ្ជាប់​នឹង​ចរន្ត​ភ្លើង​ក្នុង​ព្រីក្នុ​ង​ជញ្ជាំ​​នោះ​​ទេ! នាង​ក៏​មើ​លម​ក​ខ្ញុំ ទាំង​ហួស​ចិត្ត រួច​និយាយ​ថា “កុំព្យូទ័រ​នេះ មិន​បាន​នៅជា​ប់​នឹ​ងប្រ​ភព​ភ្លើង​រ​បស់​វា​ទេ។” ពេល​ដែល​នា​ង​និយា​យ​ដូច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ពី​បទ​គម្ពីរ អេសាយ ៤០:២៧-៣១ ដែល​ចែង​ អំពី​អំណាច​ចេស្តា​របស់​ព្រះ។ ហោរា​អេសាយ​បា​​ន​ស្គាល់ប្រ​ភព​ដ៏​ពិត និង​មិន​ចេះរីង​ស្ងួត​នៃ​កម្លាំង ដែល​យើង​ត្រូវ​ស្វែង​រក នៅ​ក្នុង “ព្រះ​យេហូវ៉ា ដែល​​ទ្រ​ង់​​​គឺជា​ព្រះ​អាទិករ ជា​ព្រះ​ដែល​បា​នប​ង្កើត​រប​ស់​ស​ព្វ​សារ​ពើរ រហូតដ​ល់​​ចុងបញ្ចប់​នៃ​ផែន​ដី”(ខ.២៨)។ រួច​គាត់​ក៏​បាន​និយាយ​ទៅ​កាន់ អស់​​អ្ន​ក​ដែល​ខ្សោ​យ​កម្លាំង ដោយ​លើក​ទឹក​ចិ​ត្តពួ​ក​គេ ឲ្យ​រំពឹង​ដល់​ព្រះ​អម្ចាស់ ដើម្បី​ទទួល​កម្លាំង​ជា​ថ្មី​ពី​ទ្រង់(ខ.២៩-៣១)។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រៀបប្រ​​ដូ​ច​យើង ទៅនឹ​ង​​ខ្នែង​ទំពាំង​បាយ​ជូ ដែល​នៅ​ជាប់នឹង​ទ្រង់ ដែល​ជា​ដើម​ទំពាំង​បាយ​ជូរ​(យ៉ូហាន ១៥:៤-៥)។ ព្រះ​បន្ទូល​របស់​ទ្រង់​ត្រង់​ចំណុច​នេះ គឺ​មិន​ខុ​ស​ពីប​ទ​គម្ពី​រ​អេសាយ ៤០:៣១ ដែល​បាន​សន្យាថា​ ប្រសិន​បើ​យើង​ជាប់​នៅ​ក្នុងព្រះ “នោះយើ​ង​នឹង​មា​នក​ម្លាំង​ចម្រើ​នជា​និ​ច្ច យើង​នឹង​រត់​ទៅឥ​ត​ដែលហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ”។ នៅ​ពេល​ដែល​យើង​នឿយ​ព្រួយ…

Read article
ក្តីសង្ឃឹម​​ និងក្តីសុបិន្ត

ក្នុង​ឆ្នាំ១​៩៦០ សិស្ស​ទាំង​អស់​ក្នុង​វិទ្យា​ល័យ​ដែល​ខ្ញុំរៀន បាន​ចូល​រួម​ក្នុង​គ​ម្រោង​ទេព​កោស​ល្យមួយ​។  គេ​បាន​ឲ្យ​យើង​ចំណាយ​ពេល​ប្រលង​ជា​ច្រើន​ថ្ងៃ​ ដើម្បី​ស្ទង់​មើល​សមត្ថ​ភាព​របស់​យើង ក្នុង​មុខ​វិជ្ជា​ដែល​យើង​រៀន​​នៅ​​វិទ្យា​ល័យ។ លើស​ពី​នេះ​ទៅទៀ​ត គេបា​ន​ឲ្យ​យើង​បង្ហាញ​ពី​ផែន​ការ សេចក្តី​សង្ឃឹម និង​ក្តី​ស្រមៃ​ដែល​យើង​មាន​សម្រាប់​ពេល​អនាគត។ តែ​កា​ល​នោះ យើង​មិន​បាន​ដឹ​ង​ទេ​ថា មាន​សិស្ស ៤​សែន​នាក់ ដែល​មក​ពី​១៣០​០​វិទ្យា​ល័យ បាន​ចូល​រួមក្នុ​ង​កម្ម​វិ​ធី​សិក្សាដ៏​ធំ​បំ​ផុត​មួយ​នេះ ដែល​មិន​ធ្លា​ប់​មាន​ពី​មុន​មក នៅសហរ​ដ្ឋ​​អាមេរិក។ ក្នុង​ចំណោ​ម​អ្នក​ចូ​ល​រួម​ទាំង​អស់ គ្មាន​សិស្ស​ណាម្នា​ក់​អាច​មើ​លដឹ​ង​ជាមុន ថា​ជីវិត​របស់​ខ្លួន នឹង​ទៅ​ជា​យ៉ាង​ណា នៅ​ពេល​អនា​គត​ឡើយ។ យ៉ាង​ណា​មិញ លោក​សូល ដែល​ជា​អ្នក​ស្រុក​តើ​សុស ក៏​មិន​បាន​ដឹង​ជា​មុនថា ជីវិ​ត​គាត់​នឹង​ទៅ​ជាយ៉ា​ង​ណា​ដែរ។ កាល​គាត់​នៅ​ជាយុ​វ​ជន គោល​ដៅរ​បស់​គា​ត់​ គឺ​បំផ្លាញ​ពួក​ជំនុំរ​ប​ស់​​ព្រះ​យេស៊ូវ​គ្រីស្ទ(កិច្ចការ ៧:៥៨-៨:៣ កាឡាទី ១:១៣)។ តែ​ក្រោយ​មក គាត់​ក៏​បាន​ទ​ទួល​ជឿ​ព្រះ​យេស៊ូវ ហើយ​គាត់​​ក៏​ក្លាយ​ជាសា​វ័ក​ប៉ុល ដោយ​​គាត់​មាន​បេសកកម្មបង្កើត​ពួក​ជំនុំ ឲ្យ​មាន​ចំនួន​កាន់​តែច្រើន​ជា​ពហុ​គុណ​វិញ។ នៅ​ពេល​ដែល​សាវ័​ក​ប៉ុល​ធ្វើ​ដំណើរ ទៅទី​ក្រុង​យេរ៉ូសាឡឹម គាត់​ត្រូវ​​ប្រឈម​មុខ​នឹង​កា​រចា​ប់​ខ្លួន​ដា​ក់គុក និង​ទុក្ខ​លំបា​ក​ជាច្រើ​ន តែ​គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​រាប់​ជី​វិត​នេះ ទុក​ជា​របស់វិ​សេស​ដល់​ខ្ញុំ​​ដែរ ឲ្យ​តែ​ខ្ញុំបាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ​ដោយ​អំណរ​ចុះ ព្រមទាំ​ង​​ការ​​ដែ​លខ្ញុំ​ទទួ​លពីព្រះអ​ម្ចាស់​យេ​ស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​ប​ន្ទាល់​សព្វ​គ្រប់ ពី​​ដំណឹង​​​ល្អ​នៃព្រះ​គុ​ណ​ព្រះ​វិញ” (កិច្ចការ ២០:២៤)។ នៅ​ពេល​គោល​ដៅនៃ​ជី​វិត​របស់​យើង គឺ​ជា​ការ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​មាន​ព្រះ​អម្ចាស់ នោះទ្រ​ង់នឹ​ង​ដឹ​កនាំ…

Read article
យើងនឹងមិនខកបំណងឡើយ

យើង​មាន​ការ​ងឿង​ឆ្ងល់​ជាខ្លាំ​ង មិន​ដឹង​ថា មូល​ហេតុ​អ្វីបា​ន​ជា​មិត្ត​សំឡាញ់រ​បស់​យើ​ង​ម្នាក់ ចូល​ចិត្ត​ធ្វើ​ដំណើរ​ជា​ញឹក​ញាប់ ទៅ​ក្រុង​ហូបាត(Hobart) ក្នុង​រដ្ឋ​តាសម៉ាញ៉ា(Tasmania) ប្រទេស​អូស្រា្តលីឡើយ​។ ថ្មី​ៗ​នេះ នាង​បាន​អញ្ជើញ​ពួក​យើង ឲ្យ​ធ្វើ​ដំណើរ​ទៅ​​ទី​​នោះ​ ​​ជាមួ​យ​នឹង​នាង​ដែរ។ យើង​ធ្វើ​ដំណើរ​ពី​ប្រលាន​យន្តហោះ​ ឆ្លង​កាត់​ស្ពាន​​មួយ រួចកា​ត់​តាម​ទីក្រុង​ហូបាត និង​តំបន់​ជាយ​ក្រុង​មួយចំ​នួន។ យើង​បាន​បន្ត​ធ្វើ​ដំណើរ​​ទៅ​មុខ​ទៀត ដោយ​មិន​ឃើញ​មាន​អ្វី​គួ​រ​ឲ្យ​ចាប់អា​រម្មណ៍​នៅ​តាម​ផ្លូ​វ​ទេ។ យើង​បាន​​ធ្វើ​ដំណើរ​តាម​ផ្លូវ​បត់​ក្រងិច​ក្រងុក​​ដ៏​លំបាក​ ពីរបី​លើក ​ដែល​តម្រូ​វឲ្យ​យើ​ងបើ​ក​បរ​​យឺ​ត​ៗ ទាំង​ឡើង​ទួល​ខ្ពង់​ផង រួចយើង​ក៏​មើល​ទៅ​តំបន់​ខាង​ក្រោ​ម ឃើញ​ឆ្នេ​រ​​សមុទ្រ ដែល​លាតស​ន្ធឹង​ពី​ចម្ងាយ។ តែ​វា​នៅតែ​គ្មា​ន​អ្វី​ប្លែក​​ដដែល។​ តែ​នៅ​ពេល​ដែ​ល​យើង​ធ្វើ​​ដំណើរ តាម​ផ្លូវ​ចោទ ទៅ​ដល់​គោល​ដៅ​ នៅតំ​បន់​​ខាង​លើ យើង​ក៏​បាន​ឃើញ​ទេស​ភាព​ដ៏អស្ចារ្យ​នៃ​​ទី​ក្រុង​ហូបា​ត ដែល​បាន​បង្ហាញ​ខ្លួន​យ៉ាង​ច្បាស់​ពី​ចម្ងាយ។ ពេល​នោះ សូម្បី​តែ​ស្ពាន​ដែល​​​យើង​​​បា​ន​ឆ្លង ដែល​ហាក់​ដូ​ចជា​គ្មា​ន​​អ្វី​ដែល​គួរ​ឲ្យក​ត់ស​ម្គាល់ ក៏បា​ន​​ប្រែ​ជា​ស្រស់​ស្អាត ពេល​ដែល​យើ​ងមើ​ល​វា​ពីច​ម្ងា​យ​ផ​ង​ដែរ។ នេះ​ហើយ​ជាមូ​ល​ហេតុ​ដែល​នាង​ចូល​ចិ​ត្ត​ធ្វើ​ដំណើរ​ទៅ​ទីនោះ ជាញឹក​ញាប់​នោះ។ យ៉ាង​ណាមិ​ញ ពួក​អ្ន​កត្រួ​សត្រា​យ​នៃ​សេចក្តី​ជំនឿ ក្នុង​បទ​គម្ពីរ ហេព្រើរ ជំពូក​១១ ក៏​មាន​ដំណើរ​ជីវិ​ត​ដែល​ធ្លាប់ជួ​ប​ការ​បត់​ចុះបត់ឡើ​ង​ដ៏ពិ​បាក ព្រម​ទាំង​ជួប​ស្ថាន​ភាព​ដ៏​គួរ​ឲ្យ​ធុញ​​ទ្រាន់​ផង​ដែរ។ ប៉ុន្តែ ពួក​គេ​នៅ​តែ​ខំ​មមុល​ទៅ​មុខ ដោយ​មិន​ត្រឡប់​ក្រោយ​វិញ។ គោល​ដៅ​​រប​ស់​ពួក​គេនោះ​ គឺ​នគរ​ស្ថាន​សួគ៌ “ជា​ទី​ក្រុង​ដែល​មាន​ឫស​​ជញ្ជាំង​ ​ដែ​ល​ព្រះ​​ទ្រ​ង់​ជា​អ្នក​គូរ ហើយ​ជា​ជាង​សង់”(ខ.១០)។ អ្នក​ស្រី​អេសធើរ ឃ័រ…

Read article
ផ្តួលរំលំជញ្ជាំងនោះ!

សម្រាប់​ប្រជា​ជន​ដែល​បាន​រ​ស់នៅ ក្នុង​ប្រទេស​អាឡឺ​ម៉ង់​ខាង​កើត កាល​ពី​ជាង៥០​ឆ្នាំ​មុន ពាក្យ ​“ជញ្ជាំង” គឺ​ជា​ពាក្យពី​ម៉ា​ត់ ដែល​អាច​ពិ​ពណ៌នា​អំពី​របាំង​បេតុង ដែល​គេបា​ន​សា​ងស​ង់​នៅ​ថ្ងៃ ១៣ ខែ​សីហា ឆ្នាំ ១៩៦១ ដើម្បី​ពុះ​ខណ្ឌ​ប្រទេស​អាឡឺ​ម៉ង​ខា​ងកើ​ត​ និង​អាឡឺម៉ង់​ខាង​លិច។ ក្រោយ​មក គេ​បាន​សង់​បន្ថែម​ពី​លើ​ជញ្ជាំងនោះ ដែល​ធ្វើ​ឲ្យ​គេស្ទើរ​តែ​មិន​អា​ច​ឆ្លង​កាត់​បាន ដោយ​សារ​មាន​បន្លា​លួស និង​ទាហាន​ចាំ​ការពារ។ ប៉ុន្តែ ក្នុង​ឆ្នាំ ១៩៨៩ គេក៏​បានរំ​លំ​ជញ្ជាំងនោះ​ ហើយ​ក៏​លែង​មាន​របាំង​អ្វីម​ក​ពុះ​ចែក​ប្រទេស​ទាំង​ពីរ​ទៀត​ហើយ​។ យ៉ាង​ណាមិ​ញ នៅ​មាន​ជញ្ជាំង​មួយ​ប្រភេទ​ទៀត ដែល​យើង​ត្រូវ​ដក​ចេ​ញ​ផង​ដែរ គឺ​ជញ្ជាំង​ពុះ​ខណ្ឌ​ឲ្យ​មនុស្ស ​ជាតិ​ ដាច់​ចេញ​ពី​​ព្រះ។ ជញ្ជាំង​នោះត្រូ​វ​បាន​សា​ង​សង់ នៅ​ក្នុង​សួ​នច្បា​រអេ​ដែន ពេលដែ​ល​បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់ បាន​ធ្វើ​ការ​បះ​បោរ​ដំបូង​បំផុត ទាស់​ប្រឆាំង​នឹ​ងព្រះ(លោកុប្បត្តិ ៣)។ ហើយ​មនុស្សយើ​ង​ក៏​បាន​បន្ត​ការ​បះបោ​រ​នេះ ចាប់តាំង​ពី​ពេល​នោះ​មក។  តើ​អ្នក​អា​ចស្រ​មៃ​​ថា ជញ្ជាំង​នោះ​មាន​សណ្ឋា​ន​ដូច​ម្តេ​ចខ្លះ​? បទ​គម្ពីរ​អេសាយ ៥៩:២ បាន​ចែងថា​ “គឺ​​ជា​អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា ដែល​បាន​ខណ្ឌ​ជា​កណ្តាល​ឯង ហើយ​នឹង​ព្រះ​នៃ​ឯង​ទេ​តើ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា ​បាន​បាំង​ព្រះភក្ត្រ​ទ្រង់​មិន​ឲ្យ​ឯង​ឃើញ”។ ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ ការ​សុគ និង​ការ​មា​ន​ព្រះ​ជ​ន្មរស់ឡើ​ង​វិញ​ នៃ​ព្រះ​យេ​ស៊ូវ បាន​ធ្វើ​ឲ្យ​យើង​អាច​ផ្សះ​ផ្សា​ជា​មួយ​ព្រះ​បាន​(២កូរិនថូស ៥:១៧-២១)។…

Read article