August 2014

You are here:
ការកត់សំគាល់

ខណៈ​ពេល​ដែល​ខ្ញុំ​កំ​ពុង​ឈរ​នៅ​កន្លែ​ងត្រួ​ត​ពិនិត្យ​អ្នកដំណើរ​មក​ដល់​ ខ្ញុំបា​នប៉ា​ន់​ប្រមាណ​ប្រាក់​ដែល​ខ្ញុំ​នឹង​ត្រូវ​បង់​ឲ្យ​គេ ហើយ​ទន្ទឹម​នឹង​នោះ​ ខ្ញុំក៏​ព្យា​យាមមើ​ល​កូន​ប្រុស​រ​បស់​ខ្ញុំ​ កុំឲ្យ​វា​ដើរ​ទៅ​ក​ន្លែង​ផ្សេ​ង​។ ខ្ញុំ​បាន​កត់​សំគា​ល់​ឃើញ​ថា ស្រ្តី​ម្នាក់​ដែ​លឈ​រ​នៅ​ខា​ងមុ​ខ​ខ្ញុំ បាន​ដើរ​អូស​ជើងទៅ​រ​ក​ច្រក​ចេ​ញ ដោយ​មិន​បា​ន​យក​ឥ​វ៉ាន់​រប​ស់​ខ្លួន​ទៅ​ជា​មួ​យសោះ​។ មន្ត្រី​ត្រួត​ពិនិ​ត្យ​ក៏​បាន​ប្រាប់​យើង​ថា ស្ត្រីម្នាក់​នោះមិ​ន​មាន​ប្រា​ក់​គ្រប់​គ្រា​ន់ស​ម្រាប់​បង់​ទេ​ បាន​ជា​គាត់​ចេញ​ទៅ​យ៉ា​ង​ដូ​ច​នេះ។  ខ្ញុំ​មាន​អា​រម្មណ៍​សោក​​ស្តាយ​ចំពោះ​គាត់​ខ្លាំ​ងណា​ស់។ បើសិ​ន​ជា ​មុន​នោះ ខ្ញុំ​បាន​ដឹង​ពី​ស្ថាន​ភាព​រ​ប​ស់នា​ង ខ្ញុំ​ច្បា​ស់ជា​ជួ​យ​នាង​ ជា​មិ​ន​ខាន​ទេ។ ក្នុង​ព្រះគ​ម្ពីរ​នា​ងរស់ លោក​បូអូ​សបា​នដឹ​ង​អំ​ពី​ទុក្ខ​លំបាក​រប​ស់នា​ង​រ​ស់ ពេ​ល​ដែ​លគា​ត់​ឃើញ​នា​ង កំពុង​ដើរ​រើ​ស​គួរ​ស្រូវ​ នៅក្នុ​ងវា​ល​ស្រែ​របស់​គាត់​(២:៥)។ គាត់​ដឹង​ថា នាង​ទើប​តែត្រូ​វ​ប្តីស្លា​ប់​ចោ​ល ហើយកំ​ពុង​តែ​ទ​ទួល​បន្ទុ​ក​ចិញ្ចឹម​ខ្លួន​ឯងផ​ង ​និង​ម្តា​យ​ក្មេង​រ​បស់នាង​ផង។ លោកបូ​អូស​បា​នដឹ​ង​ថា នាង​កំពុ​ង​ត្រូវ​កា​រ​កា​រពា​រ ហើយ​បាន​ហាម​ពួ​កច្រូ​ត​កាត់​រ​បស់​គា​ត់ មិន​ឲ្យប៉ះ​ពា​ល់នា​ងឡើ​យ(ខ.៩)។ គាត់​បា​នជួ​យ​ឲ្យនា​ង​​មាន​អាហារ​​ច្រើ​ន​ជា​ងមុ​ន ដោយ​បង្គាប់ក​ម្មកររ​បស់​គា​ត់ ឲ្យ​ទម្លាក់​កួរ​ស្រូវ​(ខ.១៦)។ លោក​បូអូស​ថែមទាំ​ងបា​ន​កម្សាន្ត​ចិត្ត​នាង​ទៀ​ត​ផង(ខ.១១-១២)។ ពេល​ដែល​នា​ងន៉ា​អូ​មី​បា​នដឹ​ង​ អំពី​ការ​នេះ នាង​ក៏បា​ន​ប្រាប់​នាង​រស់​​ថា “សូម​ពរ​ដល់​អ្នក​ណា​នោះ ដែល​បាន​អាណិត​មេត្តា​ដល់​ឯង”(ខ.១៩)។ តើ​អ្នក​បាន​ដឹ​ង​អំពី​កា​រខ្វះ​ខា​តរ​បស់​មនុស្ស​នៅ​ជុំវិញ​អ្នក​ទេ គឺ​អ្នក​នៅព្រះ​​វិហារ​របស់​អ្នក ​ឬអ្នក​ជិត​ខាង ឬក៏​អ្នកដែ​លកំ​ពុង​ជ្រក​នៅ​ក្រោម​ដំ​បូល​ផ្ទះ​រ​បស់​អ្ន​ក​ឬ​ទេ? ថ្ងៃ​នេះ សូម​ពិចារ​ណា ​អំពីរ​បៀប​ដែល​អ្ន​កអា​ច​ជួយ​សម្រួលប​ន្ទុករ​បស់​នរណាម្នា​ក់​ចុះ។ បន្ទាប់​មក អ្នក​នឹង​បាន​សម្រេចផែ​ន​ការ ​ដែល​ព្រះមា​ន​សម្រាប់​អ្នក​មិន​ខា​ន​ឡើយ​(កាឡាទី ៦:២ អេភេសូរ ២:១០)។​–Jennifer Benson Schuldt

Read article
ប៉ុន្តែ ព្រះ

លោកហោវ៉ាត ស៊ូក​ដិន(Howard Sugden) គឺ​ជាគ្រូ​គង្វាល​របស់​ខ្ញុំ ពេល​ខ្ញុំ​កំពុង​រៀន​នៅ​មហា​វិទ្យា​ល័យ​។ មាន​ចំណង​ជើង​នៃ​កា​រ​​អធិ​ប្បាយ​ព្រះ​បន្ទូល​រប​ស់គា​ត់​ជាច្រើ​ន ដែ​ល​ខ្ញុំមិ​នអា​ចបំ​ភ្លេច​បាន។  អស់​រយៈ​ពេ​​​លជា​ច្រើន​ឆ្នាំ​កន្ល​ងម​ក​នេះ ការ​អធិប្បាយ​ព្រះ​បន្ទូល ​របស់​គាត់ ក្រោម​​ចំណង​​ជើង​ថា​ “ប៉ុន្តែ ព្រះ…” នៅ​តែ​លើក​ទឹកចិ​ត្ត​ខ្ញុំ ពេល​ណាខ្ញុំ​អា​ន​ចំខ​គម្ពីរ​ដែល​មាន​ប្រើ​​ពាក្យ ​“ប៉ុន្តែ ព្រះ” ។ ខគ​ម្ពី​រទាំងនោះ​​​បាន​​លើក​​ទឹ​កចិ​ត្ត​ខ្ញុំ ឲ្យ​នឹក​ចាំ​ពីជំនួយដ៏​សុ​ចរិត​របស់​ព្រះ សម្រាប់ពេល​ដែល​ខ្ញុំ​​កំពុង​មាន​បញ្ហា។ ខគម្ពីរទាំងនោះ មានដូចតទៅ : “អ្នក​រាល់​គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ ​ទ្រង់​សម្រេច​ជា​ការ​ល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជា​ច្រើន ដូច​ជា​បាន​កើត​មាន​សព្វ​ថ្ងៃ​នេះ”(លោកុប្បត្តិ ៥០:២០)។ “…រូប​ល្អ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ … ប៉ុន្តែ​ ព្រះ ​ទ្រង់​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នោះ​វិញ ដ្បិត​ទ្រង់​នឹង​ទទួល​ខ្ញុំ​ទុក”(ទំនុកដំកើង ៤៩:១៤-១៥)។ “ឯ​សាច់ និង​ចិត្ត​ទូលបង្គំ នោះ​នឹង​សាបសូន្យ​ទៅ​បាន ប៉ុន្តែ ​ព្រះ​ ទ្រង់​ជា​ទី​ពឹង​នៃ​ចិត្ត ហើយ​ជា​ចំណែក​មរដក នៃ​ទូលបង្គំ​ជា​ដរាប​ដែរ”(ទំនុកដំកើង ៧៣:២៦) “កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់ ប៉ុន្តែ ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ហ៊ាន​ស្លាប់​ជំនួស​មនុស្ស​ល្អ​ដែរ​ទេ​ដឹង  តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់…

Read article