2014

You are here:
ការប្រាថ្នាចង់ទៅផ្ទះ

ពេល​ដែល​កូន​របស់​យើង គឺ​ស្ទីហ្វិន នៅ​ក្មេង វា​បាន​ធ្វើ​ដំណើរ​ឆ្ងាយ ទៅ​ចូល​រួម​កម្ម​វិធី​បោះ​ជំរុំ​រដូវ​ក្តៅ​របស់​គ្រីស្ទ​បរិស័ទ។ ក្រោយ​មក នៅ​ក្នុង​សប្តាហ៍​នោះ យើង​ក៏​បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​របស់​វា ដែល​សរសេរ​ថា “ជូន​ចំពោះ​អ្នក​ម៉ាក់ និង​លោក​ប៉ា ក្រោឌ័រ(Crowder)” ហើយ​វា​គ្រាន់​តែ​សរសេរ​យ៉ាង​ខ្លី​ថា “សូម​មក​ទទួល​យក​ខ្ញុំ​ទៅ​ផ្ទះ​វិញ នៅ​ថ្ងៃ​នេះ”។ ជា​ការ​ពិត​ណាស់ អ្វី​ដែល​ក្មេង​ម្នាក់​នេះ​មិន​បាន​គិត​ដល់​នោះ​ គឺ​សំបុត្រនេះ​ត្រូវ​បាន​ផ្ញើ​មក​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ទំរាំ​តែ​ធ្លាក់​មក​ដល់​យើង ហើយ​យើង​ក៏​ត្រូវ​ចំណា​យ​ពេល​ជា​ច្រើន​ទៀត ដើម្បី​ធ្វើ​ដំណើរ​ទៅ​ទទួល​វា។ នៅ​ក្នុង​ចិត្ត​របស់​វា​ដែល​នៅ​ក្មេង​នៅ​ឡើយ គឺ​វា​ប្រាថ្នា​ចង់​ត្រឡប់​មក​ផ្ទះ​វិញ និង​ច​ង់​នៅ​ជា​ម៉ាក់ និង​ប៉ាវា ហើយ​ការ​នោះ​អាច​ជា​ការ​លំបាក​សម្រាប់​ក្មេ​ង​ៗ​ទាំង​ឡាយ។ ជួន​កាល ពេល​យើង​ពិចារណា​អំពី​លោកិយ​នេះ យើង​អាច​មាន​អារម្មណ៍​ដូច​ស្ទីហ្វិន​ដែរ។ គឺ​យើង​ងាយ​នឹង​គិត​ប្រាថ្នា​ចង់​ទៅ​នៅ​ជា​មួយ​ព្រះ​យេស៊ូវ ហើយ​ប្រាថ្នា​ចង់​ទៅ​នៅ​ផ្ទះ​ដ៏​អស់​កល្ប​ជា​និច្ច​របស់​យើង ក្នុង​ពេល​ឥឡូវ​នេះ​(សាស្តា ១២:៥) ដែល​នៅ​ទីនោះ​ យើង​បាន​“នៅ​ជា​មួយ​ព្រះ​គ្រីស្ទ​”​(ភីលីព ១:២៣)។ ក្នុង​នាម​ជា​កូន​ព្រះ​(យ៉ូហាន ១:២) យើង​ដឹង​ថា លោកិយ​នេះ​នឹង​មែន​ជា​ផ្ទះ​ពិត​ប្រាកដ​របស់​យើង​ទេ។ ជា​ពិសេស នៅ​ពេល​ការ​តស៊ូ​នៅ​ក្នុង​ជីវិត​របស់​យើង​ មាន​ការ​ពិបាក យើង​ក៏​មាន​អារម្មណ៍​បែប​នោះ​ដែរ គឺ​មិន​ខុស​ពី​សាវ័ក​ប៉ុល​ទេ។ ពេល​សាវ័​កប៉ុ​លកំពុង​រង់​ចាំ​ការ​កាត់​ទោស ​នៅ​ក្រុង​រ៉ូម គាត់​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​របស់​គាត់​ថា “ខ្ញុំ​មាន​សេចក្តី​បណ្តាល​ទាំង​សង​ខាង ក៏​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​នឹង​ព្រះគ្រីស្ទ ដែល​ល្អ​ជា​ជាង​នោះ​ផង”(ភីលីព ១:២៣)។ គាត់​ស្រឡាញ់​ការងារ​បម្រើ​ព្រះ ប៉ុន្តែ នៅ​ក្នុង​ចិត្ត​របស់​គាត់​មួយ​ផ្នែក​ទៀត…

Read article
ការប្រឈមមុខ ដាក់ពេលអនាគត

ពេល​ដែល​ខ្ញុំ​កំពុង​បើក​រក​មើល​ឯក​សារ​ចាស់​ៗ​មួយ​ចំនួន ខ្ញុំ​ក៏​រក​ឃើញ​ទស្សនា​វដ្តី​ថែម​(Time)ដែល​បាន​​ចេញ​ផ្សាយ​ពិសេស​នៅ​ឆ្នាំ​១៩៩២ ដែល​មាន​ចំណង​ជើងថា “បន្ទាប់​ពី​ឆ្នាំ​២០០០: អ្វី​ដែល​ត្រូវ​រំពឹង​ចង់​បាន នៅ​ក្រោយ​សហសវត្សរ៍​ថ្មី​”។ ខ្ញុំ​ពិត​ជា​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​អានការ​ព្យាករណ៍ ​អំពី​ពេល​អនាគត ដែល​គេបា​ន​ធ្វើ​កាល​ពី​២​ទសវត្សរ៍​មុន។ គេ​គ្រាន់តែ​​​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​សង្កេត​មើល​មួយ​ចំនួន តែ​គ្មាន​នរណា​ម្នាក់​បាន​មើល​ដឹង​ជា​មុន​ថា នឹង​មាន​ហេតុ​ការណ៍​ និង​ការ​ឆ្នៃ​បង្កើត​ថ្មី​ៗ​អ្វី​ខ្លះ ដែល​បាន​ធ្វើ​ឲ្យ​មា​ន​ការ​ផ្លាស់​ប្តូរ​សំខាន់​ៗ នៅ​ក្នុង​ជីវិត​របស់​យើង​ទេ។ សម្រាប់​ខ្ញុំ ពាក្យ​ដែល​គួ​រ​ឲ្យចា​ប់​អារម្មណ៍​បំ​ផុត​នោះ គឺ​ពាក្យ​ដែល​គេ​និយាយ​ថា “ច្បាប់​ទី​មួយ នៃ​ការ​ព្យាករណ៍ គួរ​តែ​ចែង​ថា អ្វី​ដែល​គេ​មិន​អាច​ដឹង​ជា​មុន​ បាន​បន្ត​ធ្វើ​ឲ្យ​គេ​មិន​អាច​ដឹង​ជា​មុន អំពី​ពេល​អនា​គត”។ សាវ័ក​យ៉ា​កុប​បាន​រំឭក​យើង​ថា ការ​ព្យា​ករណ៍​អំពី​ពេល​អនាគត ដោយ​មិន​បាន​គិត​ដល់​ព្រះ ​គឺ​ជា​ការព្យាករណ៍​ដ៏ល្ងង់​ខ្លៅ និង​ពេញ​ដោយ​អំណួត។ គឺ​ដូច​ដែល​មាន​ចែង​ថា “ឥឡូវ​​នេះ ឯ​​ពួ​ក​អ្នក​​ដែល​​ថា ថ្ងៃ​​នេះ ឬ​ថ្ងៃ​ស្អែក​យើង​នឹង​ទៅ​ឯ​ក្រុង​ណា​មួយ ហើយ​និង​នៅ​ស្រុក​នោះ​អស់​១​ឆ្នាំ ដើម្បី​នឹង​រក​ស៊ី​ឲ្យ​បាន​ចំណេញ អ្នក​រាល់​គ្នា​មិន​ដឹង​ជា​នឹង​កើត​មាន​យ៉ាង​ណា​ដល់​ថ្ងៃ​ស្អែក​ទេ … គួរ​តែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់​នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ”(យ៉ាកុប ៤:១៣-១៥)។ មនុស្ស​ជា​ច្រើន​ធ្លាប់​បាន​ចាប់​ផ្តើម​ចែក​ចាយ​អំពី​ផែន​ការណ៍​របស់​ខ្លួន ដោយ​ប្រើ​ពាក្យ​ថា “បើ​ព្រះ​សព្វ​ព្រះ​ទ័យ”។ គេ​ប្រហែល​ជា​បា​ន​ប្រើ​ពាក្យ​នេះ​ឡើង​សាំ​ហើយ ប៉ុន្តែ គេ​ប្រហែល​ជា​មិន​បាន​ទទួល​ស្គាល់​ព្រះ​ហស្ថ​របស់​ព្រះ ដែល​ជា​អ្នក​សម្រេច​ការ​គ្រប់​យ៉ាង​នោះ​ទេ។ ពេល​ដែល​យើង​សម្លឹ​ង​មើល​ទៅ​ពេល​ខាង​មុខ ដោយ​ផ្តោត​ទៅ​លើ​ព្រះ នោះ​យើង​អាច​ប្រឈម​មុខ​ដាក់​ពេល​អនាគត…

Read article
ការ​ហាត់​ប្រាណដោយ​ការ​គោរព​ប្រតិ​បត្តិ​ព្រះ

ឆ្នាំ​ថ្មី​​ច្រើ​ន​​តែ​ជា​ពេល​ដែល​យើង​សម្រេច​ចិត្ត​មើល​ថែរ​ខ្លួន​ឯង​ ឲ្យ​បាន​ល្អ​ជាង​មុន ដោយ​ហាត់​ប្រាណ ហូប​ចុក​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ក៏​ប្រហែល​ជា​ដោយ​​សម្រក​ទម្ងន់​ខ្លះ​ៗ​ដែល​​​បានឡើង​ ​កា​ល​ពី​ថ្ងៃ​ឈប់​សម្រាក។ សាវ័ក​​ប៉ុល​​បាន​​មាន​​ប្រសាសន៍​​ថា “ការ​បង្ហាត់​​ប្រាណ នោះ​មាន​ប្រយោជន៍​តែ​បន្តិច​ទេ”(១ធីម៉ូថេ ៤:៨) ដូច​នេះ ខ្ញុំ​​ក៏​ខំ​សង្វាត​ឲ្យ​បាន​សុខ​ភាព​​មាំមួន តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ខ្ញុំ​បាន​ព្យាយាម​ញាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​​បន្ថែម​ឬ​បន្ថយ​អាហារ ទោះខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ញាំ​ម៉ាន់​បំពង​យ៉ាង​ណា​ក៏​ដោយ។ ខ្ញុំ​បាន​​លើក​ដុំ​ដែក ហើយ​ដើរ​ហាត់​ប្រាណ តែខ្ញុំ​ក៏​បាន​ដឹង​ថា រូប​កាយ​របស់​ខ្ញុំ​នឹង​មិន​ស្ថិត​ស្ថេរ​យូ​រ​អង្វែង​ ក្នុង​​លោកិយ​នេះ​ទេ។ រូប​កាយ​របស់​ខ្ញុំ​កំពុង​តែ​ថយ​​​កម្លាំង​​បន្តិច​ម្តង​ៗ។ យក​ល្អ យើង​គួរ​ផ្តោត​ទៅ​លើការគោរព​ប្រតិ​បត្តិ​ដល់​ព្រះ​វិញ ព្រោះ​ការ​គោរព​ប្រតិ​បត្តិ​ដល់​ព្រះ នាំ​ឲ្យ​យើង​ទទួល​​​សេចក្តី​សន្យា​ សម្រាប់​​ជីវិ​ត​​នៅ​​ជាន់​​ឥឡូវ​នេះ ក៏​ដូច​ជា​ទៅ​ខាង​នាយផង​(ខ.៨)។ ដូច​នេះ មាន​អ្វី​ដែល​យើងអាច​ ទទួល​បាន បន្ទាប់​ពី​យើង​លា​ចាក​លោក​នេះ​ទៅ? គេ​ប្រហែល​ជាយល់​ថា ការ​គោរព​ប្រតិ​បត្តិ​​ព្រះ មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​មាន​លក្ខណៈ​គួ​រ​ឲ្យ​ខ្លាច ហើយ​ជា​អ្វី​ដែល​គេ​មិន​អាច​ធ្វើ​បាន ប៉ុន្តែ តាម​ពិត ការ​គោរព​ប្រតិ​បត្តិ​ព្រះ គឺ​គ្រាន់​តែ​ជា​ការ​ស្រឡាញ់​ ដោយ​ការ​លះ​បង់​អាត្មា​ខ្លួន​ឯង ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ ឲ្យ​បាន​ច្រើន​ជាង​ខ្លួន​ឯង។ ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ​មិនងាយនឹងរកបាន តែមានការរីក​លូត​លាស់ ​ក្នុង​វត្ត​មាន​របស់​ព្រះ​នៃ​សេចក្តី​ស្រឡាញ់។ សេចក្តី​ស្រឡាញ់​របស់​យើង​រីក​លូត​លាស់ ហើយ​យើង​ក៏​មាន​លក្ខណៈ​កាន់​តែ​គួរ​ឲ្យ​ស្រឡាញ់ ពេល​យើង​អង្គុយ​នៅ​ទៀប​ព្រះ​បាទ​ព្រះ​យេស៊ូវ ស្តាប់​ទ្រង់​មាន​បន្ទូល ហើយ​ទូល​ទ្រង់​អំពី​បញ្ហា​ទាំង​ឡាយ ទន្ទឹម​នឹង​នោះ យើង​ក៏​កាន់​តែ​ដូ​ច​ព្រះ ដែល​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​(១យ៉ូហាន…

Read article
ការដេញតាម

ពេលដែលស្វាមីរបស់ខ្ញុំ គឺខាល(Carl) កំពុង​តាម​​ស្រឡាញ់​ខ្ញុំ ពេល​ដែល​យើង​កំពុង​ស្ថិត​ក្នុង​ការ​ណាត់​ជួប​គ្នា គាត់​មា​​ន​ភាព​ច្បាស់​លាស់​នៅ​ក្នុង​ទំនាក់​ទំនង​នេះ​​ណាស់​។ គាត់​បាន​ទូរ​ស័ព្ទ​មក​ខ្ញុំ ហើយ​សរសេរ​សំបុត្រ​ផ្ញើរខ្ញុំ​។ គាត់​បាន​សួរ​សំណួរ​ដោយ​ការ​ពិចារណា។ គាត់​បាន​ទិញរបស់​ជា​ច្រើន​ឲ្យ​ខ្ញុំ ដែល​មាន​ដូច​ជា ផ្កា ស្ករ​គ្រាប់ សៀវ​ភៅ និង​អំណោយ​ផ្សេង​ៗ​ទៀត ហើយ​បាន​នាំ​ខ្ញុំ​ទៅ​ញាំ​អាហារពេល​ល្ងាច។ ក្នុង​ការ​តាម​ស្រឡាញ់នេះ​ គាត់​បាន​ចំណាយ​ពេល​វេលា និង​កម្លាំង​ជា​ច្រើន។ កាល​នៅ​សតវត្សរ៍​ទី​១០ មុន​គ.ស ស្តេច​សា​ឡូម៉ូន​ក៏បាន​លើក​ទឹក​ចិត្ត ឲ្យ​មាន​ការប្តេជ្ញា​ចិត្ត និង​ភាព​ច្បាស់​លាស់យ៉ាង​ដូចនេះ នៅ​ក្នុង​ការ​ដេញ​តាម​មួយ​បែប​ទៀត គឺ​ការ​ដេញ​តាម​ប្រាជ្ញា។ តាម​វច្ចនានុ​ក្រម ពាក្យ​ប្រាជ្ញា គឺ​មាន​ន័យ​ថា “ការ​យល់​ដឹង​ថា អ្វី​ជា​ការ​ពិត អ្វី​ត្រឹម​ត្រូវ ឬ​អ្វី​ដែល​ស្ថិត​ស្ថេរ”។ និយមន័យ​នេះ គឺមា​ន​សារ​សំខាន់​ណាស់ បើ​សិន​ជា​យើង​ចង់​រស់​នៅ​ក្នុង​ជីវិត ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ដ៏បរិសុទ្ធ។ ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ​ បាន​ជា​ស្តេច​សាឡូម៉ូន​ទ្រង់​បាន​ប្រើ​កិរិយ៉ា​ស័ព្ទ​សកម្ម​ជាច្រើន នៅ​ក្នុង​បទ​គម្ពីរ​សុភាសិត​ជំពូក​២ ដើម្បី​បក​ស្រាយ​អំពី​ការ​ដែល​យើង​ចាំ​បា​ច់​ត្រូវ​ប្រឹងប្រែង​ស្វែង​រក​ឲ្យ​បាន​ប្រាជ្ញា។ ទ្រង់​បាន​មាន​បន្ទូ​លថា “​ចូរ​ប្រុង​​​ត្រចៀក​​ស្តាប់” ​តា​ម​ប្រាជ្ញា ហើយ​​“ផ្ចង់​ចិត្ត​”ឲ្យ​បាន​យោបល់ ​“ស្រែក​ហៅ​” រក​ដំរិះ ព្រម​ទាំង “​បន្លឺ​សំឡេង​ឡើង” សូម​ឲ្យ​បាន​យោបល់ បើ​ឯង “​ខំ​រក​”ដូច​ជា​រក​ប្រាក់(ខ.២-៤)។ ដើម្បី​ស្វែង​រក​ប្រាជ្ញា យើង​ត្រូវ​មាន​ការ​ប្រឹង​ប្រែង ហើយ​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង អំពី​កន្លែង​ដែល​យើង​អាច​រក​ប្រាជ្ញាឃើ​ញ…

Read article
ចូរកុំសើចចម្អកឲ្យគេ

ការ​បើក​បរឡាន​ដឹក​ទំនិញ​ធំៗ​​ នៅ​លើ​ផ្លូវ​ដែល​មានទឹកកក នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋអាឡាស្កា ហាក់​ដូច​ជា​កិច្ចការ​មួយ ដែល​តម្រូវ​ឲ្យ​មាន​ការ​កម្សាន្ត​សប្បាយខ្លះៗ​។ ប៉ុន្តែ នៅ​ពេល​ដែល​អ្នក​បើក​បរ​ម្នាក់​បាន​ឮ​អ្នក​បើក​បរ​ម្នាក់​ទៀត​ឈ្មោះ អាលិច សើច​ញឹក​ញាប់ ហើយ​ឮ​ៗ តាមវិទ្យុទាក់​ទង ​រវាង​​ឡាន​​ដឹក​​ទំនិញ​​មួយ​​នឹ​ង​ឡាន​មួយទៀត អ្នកបើក​បរ​រូបនោះ​ក៏​មាន​អារម្មណ៍​ថា​គួរ​ឲ្យ​ធុញ​ទ្រាន់។ ដូច​នេះ គាត់​ក៏​និយាយ​បង្អាប់​អាលិច និង​បង្អាប់​សម្លេង​ឮ​ៗ ដែល​ជា​បុគ្គលិក​លក្ខណៈ​របស់​គាត់។ មិន​យូរ​ប៉ុន្មាន អ្នក​បើក​បរ​ដែល​បាន​និយាយ​រិះ​គន់​គេនេះ ក៏​បាត់​បង់​ការ​បញ្ជា​រ​ថយន្ត​ដ៏​ធំ​របស់​ខ្លួន ហើយ​ក៏​ធ្លាក់​ចូល​ក្នុង​ស្នាម​ភ្លោះ ជាប់​នៅ​ក្នុង​ព្រឹល​រហូត​ដ​ល់​ភ្លៅ​រថយន្ត​របស់​ខ្លួន។ ហើយ​តើ​យើង​យល់​ថា មាន​អ្នក​បើក​បរ​ណាដែល​នឹង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដាច់​ស្រយ៉ាល​មួយ​នេះ ហើយ​បាន​ឃើញ​គាត់​ជួប​ស្ថាន​ភាព​ដ៏​លំបាក​នេះ? ជា​ការ​ពិត​ណាស់ មាន​តែ​អាលិច​ទេ ដែល​បើក​តាម​នោះ។ ដូចនេះ បើ​អ្នក​ជា​អាលិច​វិញ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច? តើ​អ្នក​នឹង​បន្ត​បើក​បង្ហួស ដោយ​សើច​យ៉ាង​ខែង​រ៉ែង ចំពោះ​បញ្ហា​របស់​អ្នក​ដ​ទៃ​ឬ? ប៉ុន្តែ អាលិចមិន​​បាន​ធ្វើដូចនេះ​ទេ។ គាត់​បាន​ឈប់ ហើយ​ចំណាយ​ពេល​បី​បួន​ម៉ោង ដើម្បី​ជួយ​ជីក​ព្រឹល​ចេញ​ពី​ឡាន​របស់​ឲ្យ​​អ្នក​រិះ​គន់​របស់​គាត់។ ពេល​​គាត់​បានបា​នជួយ​សព្វ​គ្រប់​ហើយ គាត់​គ្រាន់​តែនិយាយ​ថា “បើ​ខ្ញុំ​អាច​មាន​ឱកាស​កែ​ប្រែ នោះ​ខ្ញុំ​រីករាយ​នឹង​ធ្វើ​ការ​កែ​ប្រែ”។ បន្ទាប់​មក គាត់​ក៏​សើច​ទៀត។ នេះ​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​យើង​ទាំង​អស់​គ្នា។ តើ​នេះ​មិ​ន​មែន​ជា​អ្វី​ដែល​ព្រះ​គ្រីស្ទ​បានបង្គាប់​ឲ្យ​យើ​ង​ធ្វើ ក្នុង​ព្រះ​គម្ពីរ​លូកា​ជំពូ​ក​៦ គឺ​ឲ្យ​ជួយ​អ្នក​ដទៃ ទោះ​គេ​ជា​ខ្មាំង​សត្រូវ​របស់​យើងក៏​ដោយ? នៅ​ពេល​ក្រោយ បើ​មាន​នរណា​ម្នាក់​និយាយ​អ្វី​អំពី​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ចូល​ចិត្ត នោះ​សូម​គិត​ដល់​អាលិច ហើយ​កុំ​សើច​ចម្អក​ឲ្យ​អ្នក​នោះ​ឡើយ។…

Read article
សូមយើងត្រៀមខ្លួន

រីក​រាយ​ឆ្នាំ​ថ្មី! ពេល​ដែល​ខ្ញុំ​កំពុង​ទន្ទឹង​រង់​ចាំ​មើល ថា​តើ​ឆ្នាំ​ថ្មី​នេះ អាច​នាំ​មក​នូវ​អ្វី​ខ្លះ​ដល់ខ្ញុំ នោះ​ខ្ញុំ​ក៏​ចង់​ដឹង​ផង​ដែរ ថា​តើ​ឆ្នាំ​២០១៤ ជា​ឆ្នាំ​ដែល​ព្រះ​យេស៊ូវ​យាង​មក​វិញ​ឬទេ។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ឆ្ងល់​ផង​ដែរ ថា​តើ​ខ្ញុំ​បាន​ត្រៀម​ខ្លួនសម្រាប់​ការ​យាង​មក​របស់​ទ្រង់​ហើយ​ឬ​នៅ។ ក្នុង​មួយ​ជីវិត​​នេះ ខ្ញុំ​ត្រូវ​តែ​មាន “ការត្រៀម​​ខ្លួន​សម្រាប់ការ​ជា​ច្រើន​”។ កាល​​ខ្ញុំ​​នៅ​ក្មេង ខ្ញុំ​ត្រូវ​តែ​ត្រៀម​ខ្លួន​ញាំ​អាហារ​ពេល​ល្ងាច ដោយ​លាង​ដៃ​ឲ្យ​បាន​ស្អាត។ ពេល​ខ្ញុំ​ពេញ​វ័យ ខ្ញុំ​តែង​តែ​ចាំ​បាច់​ត្រូវ​ត្រៀម​ខ្លួន សម្រាប់​ការ​ទទួល​ខុស​ត្រូវ​សំខាន់​ៗ​ជា​និច្ច មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​។ តែ​ខ្ញុំ​ក៏​​បាន​ដឹង​ផង​ដែរ​ថា គ្មាន​អ្វី​ដែល​សំខាន់​ជាង​កា​រ​ត្រៀម​ខ្លួន​ សម្រាប់​​ការ​ជួប​ជុំ​ជា​មួយ​ព្រះយេស៊ូវ​ឡើយ។ នៅ​ក្នុង​ការ​និយាយ​ អំពី​ការ​យាង​មក​របស់​ព្រះ​យេស៊ូវ លោក​យ៉ូហាន​បាន​ប្រាប់​យើង​ថា “អស់​​អ្នក​​ណា​​ដែល​​មាន​សេចក្តី​សង្ឃឹម​យ៉ាង​នេះ​ដល់​ទ្រង់ នោះ​ក៏​តែង​ជំរះ​សំអាត​ចិត្ត​ខ្លួន ឲ្យ​ដូច​ទ្រង់​ដែល​ស្អាត​ដែរ”(១យ៉ូហាន ៣:៣)។ ការ​ទន្ទឹង​រង់​ចាំ​ព្រះ​យេស៊ូវ​យាង​មក​វិញ នាំ​ឲ្យ​យើង​មាន​ក្តី​សង្ឃឹម គឺ​មិន​មែន​ជា​ការ​សង្ឃឹម​ដែល​គ្រាន់​តែ​​រ​គួច​ប៉ង​ក្នុង​ចិត្ត​នោះ​ឡើយ តែ​ជា​ការ​សង្ឃឹម​ដ៏​មុត​មាំ ដែល​បណ្តាល​ចិត្ត​យើង ឲ្យ​ជៀស​ចេញ​ពី​អំពើ​បាប​ដែល​តាម​រំខាន​យើង ហើយ​ឲ្យ​យើង​ផ្តោត​អារម្មណ៍​ទៅ​លើ​ការ​ផ្លាស់​ប្រែ ឲ្យ​មាន​លក្ខណៈ​ដូច​ទ្រង់។ បើ​សិន​ជាយើង ពិត​ជា​ជឿ​ថា​ ឆ្នាំ​នេះ​អាច​ជា​ឆ្នាំ​ដែល​ទ្រង់​នឹង​យាង​មក​វិញ នោះ​យើង​កាន់​តែ​ងាយ​នឹង​អត់​ទោស​ឲ្យ​អ្នក​ដទៃ និង​ស្វែង​រក​ការ​អត់​ទោស​សម្រាប់​ខ្លួន​ឯង ព្រមទាំង​ចែក​ចាយ​សេចក្តី​ស្រឡាញ់ដែល​គ្មាន​លក្ខខ័ណ្ឌ​របស់​ព្រះ ដល់​អ្នក​ដទៃ។ ពេល​ដែល​យើង​គិត​ថា ព្រះ​យេស៊ូវ​ទ្រង់​អាច​យាង​មក​វិញ ក្នុង​ឆ្នាំ​នេះ​ នោះ​សូម​យើង​ប្រាកដ​ក្នុង​ចិត្ត​ថា យើង​ពិត​ជា​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​របស់​ទ្រង់​ហើយ។ សូម​យើងខិត​ខំ​សម្អាត​ខ្លួន​ជា​បរិសុទ្ធ ឲ្យ​ដូច​ទ្រង់​ដែល​បរិសុទ្ធ​ដែរ ដោយ​ទន្ទឹង​រង់​ចាំថ្ងៃ​មួយ…

Read article