ដោយការប្រព្រឹត្តរបស់យើង

មាន​គ្រូគង្វាល​ម្នា​ក់​ ​បាន​ដើរ​ទៅ​ព្រះវិហា​រ​ទាំង​​យប់។ ពេល​នោះមា​នចោរ​ម្នាក់ បាន​យ​ក​កាំភ្លើ​ង​ចេ​ញ​ម​ក​ភ្ជង់​គាត់ ដើម្បីប្ល​ន់យ​ក​លុ​យ​ពី​​គាត់ ពុំ​នោះ​ទេ វា​នឹង​ស​ម្លាប់​គាត់​ជា​មិ​ន​ខាន។ ពេល​ដែល​គា​ត់​លូក​យ​ក​កា​បូប​​លុយ ចេញ​ពី​ក្នុ​ង​ហោប៉ៅ​ខោ​របស់​គាត់ ហុច​ឲ្យទៅ​វា​​ វា​ក៏​បាន​ឃើញ​កអាវ​របស់គា​ត់​ ដែ​លជា​សំ​គាល់​ថា​ គាត់​ជាគ្រូគង្វាល

​នៃព្រះ​វិហារ បាន​ជា​វា​និយា​យ​ថា​ “ដោយ​​សារ​អ្នក​ជាគ្រូគង្វាល នោះ​ខ្ញុំមិ​ន​​ប្លន់អ្ន​ក​ទេ​ អ្នកអា​ច​ទៅ​បា​ន​ហើយ”។ គ្រូគង្វាល​នោះ ក៏មា​ន​កា​រភ្ញា​ក់​ផ្អើ​ល​ ពេលដែ​ល​ឃើ​ញ​ថា ចោរម្នាក់​នេះក៏​ជា​អ្ន​កជឿ​ដែ​រ បានជា​គា​ត់​ឲ្យស្ក​រគ្រាប់​មួយ​ដុំ​​ទៅ​វា។តែចោរ​នោះបា​ន​ប​ដិសេធថា​ “ខ្ញុំ​មិន​យ​ក​ទេ​ សូមអ​រគុណលោក​ហើយ​។ ខ្ញុំ​មិន​ញាំស្ក​រគ្រា​ប់​ក្នុងរ​ដូវ​កាលនៃ​ពិ​ធី​បុណ្យ៤០​ថ្ងៃទេ​”។ បុរសម្នា​ក់​នេះ​មិន​ព្រ​មទ​ទួ​ល​ស្ក​រ​គ្រា​ប់​ ដើម្បី​ជា​ការ​លះប​ង់​ក្នុ​ងពិ​ធី​បុ​ណ្យ៤​០​ថ្ងៃ​ ប៉ុន្តែ ការ​ដែ​ល​គាត់​រ​ស់​នៅដោយ​កា​រ​ឆ​ក់ប្ល​ន់​បាន​បង្ហាញ​អំ​ពីធា​​តុពិ​ត​រ​ប​ស់​គាត់!

តាម​បទ​គ​ម្ពីរ​សុ​ភាសិត កិរិយ៉ាប្រ​ព្រឹត្ត​រ​ប​ស់បុ​គ្គ​ល​ម្នាក់​ៗ ​ជាក​ត្តា​ដែ​ល​បញ្ចា​ក់យ៉ា​ង​ច្បាស់បំ​ផុត​ថា​ បុគ្គល​នោះ​មាន​លក្ខណៈ​សម្បត្តិ​យ៉ាង​ណា​។​​ បើមា​ន​​នរណា​​ម្នាក់​និយាយ​ថា ខ្លួនជាមនុស្ស​ដែល​កោ​តខ្លា​ច​ព្រះ​ នោះ​គេ​អាច​បង្ហាញ​ថា ​គាត់​ជាម​នុ​ស្ស​ដែល​ល្អ​​ ដូចដែ​លគា​ត់បា​ន​និយា​យ​មែន​ឬ​អ​ត់ ដោយ​ពិនិត្យ​មើល​ការប្រ​ព្រឹត្ត​របស់គាត់​(២០:១១)។ នៅស​ម័យដែល​​ព្រះ​យេស៊ូវយ​កកំ​ណើ​ត ជា​ម​នុស្ស ពួក​អ្នក​ដឹ​ក​នាំ​សា​សនា​ ក៏​មាន​បញ្ហា​ដូច​នេះ​ផង​ដែរ។ ទ្រង់​បាន​ថ្កោល​ទោ​ស​ពួក​ផា​រិស៊ី ហើយ​បាន​បង្ហាញ​ពុត​ត្បុតរ​ប​ស់ពួ​​ក​គេ ដែល​បាន​តាំ​ងខ្លួ​ន​ជា​អ្នកកោត​ខ្លាច​ព្រះ​ ដោយ​មិន​ព្រ​ម​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប(ម៉ាថាយ ២៣:១៣​-​៣៦)។​

សម្បកក្រៅ​ និងពា​ក្យស​ម្តី​រប​ស់​មនុស្ស អាចបោ​ក​ប្រា​ស់​យើងបា​ន តែ​អាកប្ប​កិរិយ៉ា​របស់មនុស្ស គឺ​ជា​កត្តាប​ញ្ជាក់​ដ៏ច្បា​ស់​បំ​ផុត​ថា​ អ្នក​នោះ​មាន​ល​ក្ខ​ណៈ​សម្បត្តិ​យ៉ាងណា​។ នេះ​ហើយ​ជាវិធីដែ​លគេ​អា​ច​មើ​ល​ដឹ​ងថា យើង​ម្នា​ក់ៗ​ជា​ម​នុ​ស្សប្រភេទ​​ណា។ ក្នុងនា​ម​ជា​​អ្ន​ក​ដើរ​តា​ម​​ព្រះយេស៊ូវ យើង​ប​ង្ហាញ​ចេ​ញ​នូ​វសេចក្តី​ស្រឡាញ់ ចំពោះ​ទ្រង់ ដោយ​ការ​អ្វីដែល​យើងធ្វើ​ គឺ​មិន​មែន​គ្រាន់តែ​ដោ​យពា​ក្យ​ដែ​លយើ​ងនិយាយ​ប៉ុ​ណ្ណោះឡើ​​យ។ ដោយ​សារ​សេចក្តីស្រ​ឡាញ់ដែ​ល​ព្រះមានចំ​ពោះយើ​ង​ នោះចូ​រ​យើង​បង្ហា​ញ​ភាព​ស្មោះ​ស្ម័គ្រចំពោះទ្រ​ង់ តាម​រយៈ​កា​រប្រ​ព្រឹត្ត​របស់​​យើង​នៅថ្ងៃ​​នេះ។–Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles