ចំនួនថ្ងៃដែលបានរាប់

បន្ទាប់ពីហេតុ​ការណ៍ នៃខ្យ​ល់​កួច​យ​ក្ស​ថូ​នេដូ ដ៏បង្ហិនបង្ហោ​ច​បាន​បញ្ចប់​ មាន​បុរ​ស​ម្នា​ក់បា​ន​​ឈ​​​រ​នៅ​ក្រៅផ្ទះ​របស់​គាត់ ដែល​​បាន​ទទួល​រង​ការ​បំផ្លាញ។ នៅ​ក្នុង​ផ្ទះនោះ មាន​រប​ស់រ​ប​រ​ជា​ច្រើ​នបា​ន​រា​យប៉ា​យ ដែល​មាន​​ដូច​ជាគ្រឿង​អល្ល័ង្ការ​បស់​ភរិ​យា​គាត់ និង​វត្ថុ​មា​ន​ត​ម្លៃដែ​ល​គាត់​បានប្រ​មូល​ទុ​ក។ ប៉ុន្តែ បុរស​ម្នាក់​នេះ មិនមា​នបំ​ណ​ង​ចង់​ចូល​ស្វែង​រក​របស់ទាំ​ង​នោះ​ នៅ​ក្នុ​ង​ផ្ទះ ដែល​​​ហៀប​​តែ​នឹង​​រលំ​នោះ​ឡើយ។ គាត់​​មាន​​ប្រ​សាស​ន៍​ថា “ខ្ញុំ​មិន​សមនឹង​ប្រថុ​យជី​វិត ដើម្បីរ​បស់​ទាំង​អស់​នោះឡើ​យ”។

ពេលដែ​​ល​ជី​វិ​ត​​យើ​​​ង​មាន​វិ​បត្តិ យើង​​ច្រើន​​តែ​​ផ្តោ​​ត​ទៅ​លើការ​អ្វី​ដែ​​​ល​ពិត​ជា​សំខា​ន់​​ ចំពោះ​យើ​ង។ ក្នុងបទ​គម្ពីរទំនុកដំ​កើង​ជំពូ​ក៩០​ ដែល​ជា “សេចក្តី​អធិ​ស្ឋាន​​របស់លោក​ម៉ូសេ” ក្នុង​នាម​ជា​មនុស្ស​សំ​ណប់​រប​ស់​ព្រះ ​លោក​ម៉ូសេ​បានពិ​ចារ​ណាអំ​ពី​ជី​វិត ដោយ​រាប់ចា​ប់​តាំ​ងពី​ដើម​ដំ​បូង ដល់​ចុង​បញ្ច​ប់នៃ​ជីវិ​ត​មនុស្ស។ គាត់​បាន​ដឹង​​ថា ជីវិត​គាត់​ខ្លីណាស់ (ខ.៤-៦) ហើយសេ​​ចក្តីក្រោ​ធ​រ​បស់​ព្រះ​ក៏ប​រិសុទ្ធផង (ខ.៧-១១) នោះគាត់​បា​ន​អ​ធិ​ស្ឋាន​ទូ​ល​អ​ង្វរ សូ​មឲ្យព្រះប្រទាននូ​វកា​រ​យ​ល់ដឹ​ង​ដ​ល់គា​ត់​ បានជា​គា​ត់​ទូ​លទ្រ​ង់​ថា​ “ដូច្នេះ សូម​​បង្រៀ​ន​ឲ្យ​​​យើ​ង​​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ខ.១២)។

ក្នុងទំ​នុកដ​ដែ​ល​នេះ ​លោកម៉ូ​សេបា​ន​ទូល​អ​ង្វ​រ សូមសេ​ចក្តីស្រ​ឡា​ញ់​រ​ប​ស់ព្រះ​ យ៉ាង​ដូចនេះថា ​“ឱ​ព្រះយេហូវ៉ា​អើយ សូម​វិល​មក​វិញ តើ​ដល់​កាល​ណា​ទៅ សូម​សំរាល​ព្រះហឫទ័យ ចំពោះ​ពួក​អ្នក​បំរើ​ទ្រង់​ផង ឱ​សូម​ចំអែត​យើង​ខ្ញុំ ដោយ​សេចក្តី​សប្បុរស​នៃ​ទ្រង់ នៅ​ពេល​ព្រឹក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រីករាយ​ឡើង ហើយ​មាន​សេចក្តី​អំណរ​រហូត​ដល់​អស់​១​ជីវិត”(ខ.១៣-១៤) នៅចុង​បញ្ច​ប់ គាត់ក៏​បា​នអ​ធិ​ស្ឋា​នអំ​ពី​ពេល​អនា​គ​ត​ថា “សូម​ឲ្យ​ព្រះគុណ​នៃ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​សណ្ឋិត​លើ​​​យើង​​ខ្ញុំ ហើយ​តាំង​ការ​នៃ​ដៃ​យើង​ខ្ញុំ ឲ្យ​ខ្ជាប់ខ្ជួន​ឡើង អើ សូម​តាំង​ការ​នៃ​ដៃ​យើង​ខ្ញុំ​ឲ្យ​ស្ថិតស្ថេរ​ចុះ”(ខ.១៧)។

ចំនួន​នៃថ្ងៃ​ដែល​យើ​ង​នៅ​សល់ក្នុង​លោកិ​យ​នេះ ព្រម​ទាំង​ភា​ពខ្លី​នៃជី​វិត​រ​ប​ស់​យើ​ង បានអំពាវនា​វ​ឲ្យយើ​​ង ឱប​ក្រសោបយ​កសេ​ច​ក្តីស្រ​ឡាញ់ដ៏​អ​ស់កល្ប​រ​ប​ស់​ព្រះ ហើយ​ឲ្យ​ផ្តោត​ទៅលើការ​ដែល​សំ​ខា​ន់​បំ​ផុត ដូ​ច​លោកម៉ូ​សេ​ដែរ។–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles