ជីវិតដែលល្អបំផុត

កាលពីពីរ​បីស​ប្តា​ហ៍​មុ​ន ខ្ញុំបានធ្វើ​ដំណើ​រ​ទៅ​​រដ្ឋ​ផ្លូរីដា ដើម្បី​ធ្វើជំ​នួញ។ ពេល​ខ្ញុំជិះ​យ​ន្តហោះ​ត្រ​ឡប់​មក​វិញ ខ្ញុំមា​ន​កា​រភ្ញា​ក់​ផ្អើ​ល​ ពេល​ដែល​បា​ន​ឃើ​ញមាន​កៅអីទំនេរ​ជាច្រើ​ន​នៅ​ក្បែរ​​កៅ​អី​រប​ស់​ខ្ញុំ​។ ខ្ញុំ​មាន​អា​រ​ម្ម​ណ៍​ល្អណាស់ ដោយ​សារ​ខ្ញុំ​មិន​ចាំ​បា​ច់​ត្រូវ​អ​ង្គុ​យ​នៅក​ន្លែ​ង​​ចង្អៀតទេ។ ជាងនេះ​ទៅ​ទៀត​ ​នៅជា​ប់កៅអី​រ​ប​ស់​ខ្ញុំ​ មាន​កៅអី​​មួយ​ដែលទ​ទេគ្មា​ន​ម​នុ​ស្ស​អង្គុ​យ​ទៀ​ត! ដូច​នេះ ខ្ញុំអា​ច​គេ​ង​មួយស្របក់​យ៉ាង​ស្រួ​ល។ បន្ទាប់​មក ខ្ញុំ​ក៏បា​ន​នឹ​ក​ចាំអ្ន​ក​ដែល​អង្គុយ​នៅ​កន្លែ​ង​ជិត​ខាង ដែល​មិន​មា​នកៅ​អី​អង្គុ​យ​​ស្រួលដូចខ្ញុំ។ ខ្ញុំក៏បាន​អញ្ជើ​ញម​នុ​ស្ស​បីបួ​ន​នាក់​ទៀ​ត​ ដែល​ខ្ញុំ​ស្គាល់ ឲ្យម​ក​អង្គុ​យ​នៅក​ន្លែង​ដែល​ល្អ​ ជាង​កន្លែ​ងដែ​ល​​ពួកគេកំ​ពុង​អ​ង្គុយ តែពួកគេសុ​ទ្ធ​តែច​ង់​ប​ន្ត​អង្គុ​យនៅ​​កន្លែងរបស់​ខ្លួន​ទៀ​ត​ ដោយសារ​មូ​លហេ​តុ​ផ្សេ​ង​ៗ។ ពួក​គេ​ប្រហែល​ជា​មិ​ន​ច​ង់ពិ​បា​កប្តូ​រ​ក​ន្លែ​ង​អ​ង្គុយ ឬ​មាន​​អារម្មណ៍​ថា កន្លែ​ងដែ​ល​ពួក​គេ​អ​ង្គុយ មិន​មាន​​​បញ្ហា​អ្វី​ទេ។

សម្រាប់យើ​ង​​ដែលជា​អ្ន​ក​ជឿ​ព្រះគ្រី​ស្ទ យើងមា​ន​កា​រអញ្ជើញដែ​លសំ​ខា​ន់ជា​ង​នេះទៀ​ត ដែលយើ​ងច​ង់​ឲ្យអ្ន​ក​ដទៃ​ទទួល ព្រោះ​យើងបា​នទ​ទួ​ល​ជីវិ​ត​ថ្មី​ ក្នុ​ងសេ​ច​ក្តី​ជំនឿ​លើ​ព្រះ​យេ​ស៊ូវ ហើយយើងក៏​ចង់​ឲ្យ​អ្នកដទៃ​មាន​ជីវិ​ត​ថ្មី​ផង​ដែ​រ។ មាន​អ្នក​ខ្លះ​ច​ង់ទ​ទួល​ការ​អ​ញ្ជើញ​នោះ​ តែ​អ្នក​ខ្លះទៀតមិន​ចង់​ទទួ​ល​ទេ។ ក្នុង​បទ​គ​ម្ពី​រយ៉ូ​ហាន ១:៤០ យើង​ឃើញថា​ ​លោក​អនឌ្រេ​បាន​ចាប់​ផ្តើមដើ​រ​តា​ម​ព្រះយេ​ស៊ូ​វ។ ការ​ទីមួយ ដែល​លោ​កអន​ឌ្រេ​បា​នធើ្វ​ ​គឺ​ទៅរ​ក​ប​ង​ប្អូ​នគា​ត់​ គឺលោ​កស៊ីម៉ូន ដើម្បី​អញ្ជើ​ញ​គា​ត់ ​ឲ្យទៅ​ជួប​ព្រះ​យេ​ស៊ូវ ដែល​ជា​ព្រះមែ​ស៊ីផ​ង​ដែរ (ខ.៤១)។ ព្រះ​យេស៊ូវ​​បាន​ប្រ​ទាន​ឲ្យ​ពួ​ក​គេ មាន​ការ​រស់​នៅបែ​បថ្មី​ ​ដោយ​មាន​ការ​ស្គាល់​ទ្រង់ ហើយ​អរ​សប្បាយនឹងព្រះប​ន្ទូ​លស​ន្យា​​​​ដែល​នឹ​ង​ប្រទា​ន​ការ​អ​ត់​ទោ​សបា​​ប (រ៉ូម ៣:២៤) ព្រះវត្តមានគង់នៅជា​មួយជា​រៀ​ងរ​ហូ​ត(ហេព្រើ ១៣:៥) សេចក្តី​សង្ឃឹម (រ៉ូម ១៥:១៣) សន្តិ​ភាព (យ៉ូហាន ១៤:២៧) ព្រមទាំ​ង​សន្យា​ថា​ ពួក​គេ​នឹង​បា​ន​ទៅ​នៅ ក្នុ​ងព្រះ​វ​ត្ត​មាន​ទ្រ​ង់​ជា​រៀង​រ​ហូត(១ថែស្សាឡូនិច ៤:១៧)។

តើ​អ្នក​បា​ន​ចូ​ល​រួម​ជា​មួយ​ពួ​កគេ​​ តាមកា​រ​អ​ញ្ជើញ​រ​បស់​ទ្រ​ង់​ហើយ​ឬនៅ​? ព្រះ​យេស៊ូវប្រទាននូ​វ​ជីវិ​ត​ដ៏ល្អ​បំ​ផុត។–Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles