អំណាចនៃការបង្ហាញឲ្យឃើញ

អស់​រយៈ​ពេល​២​ទសវត្សរ៍ហើ​យ ដែល​លោក​ម៉ៃឃ៍ ហ៊ែនស៍(Mike Hands) ដែល​ជាអ្ន​ក​ប​រិស្ថាន បាន​ធ្វើ​កិច្ចការ ដើម្បី​ជួយ​ក​សិករ​នៅ​តំបន់​អាមេរិក​កណ្តាល ឲ្យ​ប្រើ​វិធី​សាស្រ្តដែ​លមា​ន​ប្រសិទ្ធ​ភាព​ជា​ង​មុន នៅ​ក្នុង​កា​រ​ដាំ​ដុះ។ ទោះ​បី​ជាយ៉ា​ង​ណា​ក៏ដោ​យ ពួក​គេ​មា​ន​កា​រ​ពិ​បាក នៅ​ក្នុង​ការបោះ​បង់​ចោ​ល​ប្រពៃណី​នៃកា​រ​ធ្វើកសិ​​កម្ម ដែលពួ​ក​គេ​បានអ​​នុវ​ត្ត​តា​ម​ តាំង​ពីយូ​រ​ម​កហើយ ដោយ “ការ​កាប់​ឆ្កា​ព្រៃ ហើយដុ​ត” ដើម្បី​ដាំដំ​ណាំ ទោះបី​ជា​ពួក​គេ​បា​នដឹ​ង​ហើយថា ប្រពៃណីនេះ​បា​ន​ធ្វើឲ្យ​ខូ​ច​ដី ហើយ​បំពុល​បរិយ៉ា​កាស​ទៀតក៏ដោយ​។ ដូចនេះ លោកម៉ៃឃ៍ មិន​គ្រាន់​តែ​​បាននិយាយ​ប្រាប់​ពួ​ក​គេ​ឡើ​យ តែថែ​ម​ទាំង​បា​ន​បង្ហា​ញ​ឲ្យ​​ពួកគេឃើញ​វិធីសា​ស្រ្ត​ធ្វើចំ​ការ ​ដែល​ប្រសើ​រជា​ង​នេះ​។​ ​ ក្នុង​​ខ្សែ​វីដេ​អូឯ​ក​សារ ដែល​មាន​ចំ​ណ​ង​ជើង​ថា ផ្សែងហុយទ្រលោម គាត់​បាន​មា​ន​ប្រសា​ស​ន៍​ថា​ “អ្ន​កត្រូ​វ​ធ្វើ​កា​រប​ង្ហា​ញ ​ឲ្យ​គេឃើ​​ញ ​បើគ្រា​ន់​តែ​និយាយប្រាប់គេ​ នោះមិ​នទាន់​គ្រ​ប់​គ្រា​ន់​ឡើ​យ។ អ្នក​អាច​រៀ​ប​រាប់ប្រា​ប់​ពួ​កគេ តែយើ​ង​ត្រូ​វតែ​ធ្វើឲ្យ​ពួ​​កគេមើល”។

យ៉ាងណា​មិញ សាវ័ក​ប៉ុល​ក៏​បា​ន​ប្រើវិ​ធី​សា​ស្រ្តស្រ​ដៀ​ងគ្នា​ ដើម្បី​ផ្សាយ​ដំ​ណឹង​ល្អ អំ​​ពីព្រះយេស៊ូវគ្រីស្ទ។ គាត់បា​នស​រ​សេរសំបុត្រផ្ញើ​ទៅ​ពួកជំ​នុំ​ នៅក្រុងកូ​រិន​ថូ​សថា “ឯ​ពាក្យ​សំដី និង​វោហា​អ​ធិប្បាយ​របស់​ខ្ញុំ ក៏​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គឧត្តម ដែល​ពូកែ​បញ្ចុះបញ្ចូល​នោះ​ដែរ គឺ​ដោយ​ការ​សំដែង​ចេញ​ជា​ព្រះវិញ្ញាណ និង​ព្រះចេស្តា​វិញ​ទេ​តើ ដើម្បី​កុំ​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​តាំង​នៅ ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ដោយ​ព្រះចេស្តា​នៃ​ព្រះ​វិញ”(១កូរិនថូស ២:៤-៥)។ នៅ​ក្នុង​សំ​បុត្រ​​នេះ​ដ​ដែល សាវ័ក​ប៉ុល​ក៏​បាន​ប្រា​ប់​ពួ​កគេ​ទៀ​ត​ថា​ “ដ្បិត​នគរ​ព្រះ​មិន​សំរេច​នឹង​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ គឺ​ស្រេច​នឹង​ឥទ្ធិឫទ្ធិ​វិញ”(៤:២០)។

ក្នុង​កា​រ​រ​ស់​នៅ​ប្រចាំ​ថ្ងៃ​ ចូរ​យើង​ទូ​ល​សូម​ឲ្យព្រះ​ជួយ​យើង​ ឲ្យមា​នទីប​ន្ទាល់​ល្អ​ ដែ​លគួ​ប​ផ្សំជាមួយ​នឹង​ពា​ក្យ​សម្តីដែលយើ​ងថ្លែ​ង​ប្រា​ប់គេ​អំពីទ្រ​ង់​។ ពេលដែ​លយើ​ង​អ​នុ​ញ្ញា​ត​ឲ្យព្រះ​ ​បង្ហាញព្រះអ​ង្គទ្រ​ង់​តា​ម​រយៈ​យើ​ង នោះមា​នន័​យ​ថា យើង​កំ​ពុ​ង​តែប​ង្ហា​ញ​ឲ្យគេ​ស្គា​ល់​ព្រះ​គុ​ណ​ និង​សេចក្តីស្រឡាញ់រ​បស់​ទ្រ​ង់ ​តាមរ​បៀ​បដ៏មា​ន​អំណា​​ច។–David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles