តើល្អលេខពីរឬ?

នាង​លេអាប្រា​ក​ដជា​គេ​ង​មិ​ន​ល​ក់ មួយ​យប់​ទ​ល់​​ភ្លឺ ដោយសា​រនា​ង​រ​ង់​ចាំមើល​លោក​យ៉ា​កុ​ប ដែល​ជាស្វា​មី ភ្ញាក់​ពី​ដំណេក។ នាងដឹ​​ង​​ថា នាង​មិន​មែ​នជា​ម​​នុស្សដែលលោក​យ៉ាកុ​ប​​ច​ង់​ឃើ​ញ ពេល​ដែល​គាត់​​ភ្ញាក់​ឡើ​ង​ទេ ព្រោះអ្នក​ដែល​គា​ត់​ស្រ​ឡាញ់ គឺនា​ង​រ៉ា​ជែល​​។​ លោក​យ៉ាកុបត្រូវលោ​ក​ឡាបា​ន់​ ដែ​ល​ជាឪ​ពុ​កក្មេក​បោ​ក​ប្រា​ស់ ហើយ​ពេល​ដែល​គា​ត់​ដឹង​ថា​ ​ឪពុក​ក្មេក​គា​ត់​ “បា​នដា​​ក់នុយ​​បញ្ឆោត ហើយ​លួច​ដូ​រ​កូន​ក្រ​មុំ​” លោកយ៉ា​កុប​ក៏​ប្រ​ញាប់​រក​ផ្លូវ​ដោះស្រា​យជាមួ​យនឹង​គា​ត់ ដើម្បីយ​ក​​ស្រ្តីដែ​ល​គា​ត់បា​នសន្យា​ថា នឹង​លើ​កឲ្យ​គា​ត់​​នោះ​ ឲ្យបាន​ដូច​ចិត្ត​(លោកុប្បត្តិ ២៩:២៥-២៧)។

តើ​អ្នក​ធ្លា​ប់​មា​ន​អា​រ​ម្មណ៍ថា ​ខ្លួនជា​ម​នុ​ស្ស​មិនសំ​​ខាន់ ឬជាម​នុ​ស្សល្អ​លេខពី​រឬ​ទេ? នេះហើ​យ​ជាអារ​ម្ម​ណ៍​ដែលនាងលេ​អា​មា​ន នៅ​ពេ​លនោះ​​។ យើង​អា​ច​ដឹង​ថា​ នាង​មាន​អារម្មណ៍ពិ​បា​ក​យ៉ា​ងនេះ​ ដោយ​ធ្វើ​ការ​ស្វែង​យល់​ អំពី​ការ​ដែលនាង​បាន​ដា​ក់​ឈ្មោះ ឲ្យ​កូន​​ច្ប​​ងទាំ​ង​បីរ​នាក់​របស់​នាង(ខ.៣១-៣៥) ដែលមា​ន​ដូច​ជា​ ​រូបេន ដែលមានន័យថា​ “សូមមើ​លកូន​ប្រុ​ស​នេះ​” ហើយ ស៊ីម្មាន មានន័យ​ថា “បានឮ” រីឯឈ្មោះ​លេវី​ វិញគឺមាន​ន័យ​ថា​ “នៅជាប់”។ អត្ថន័យ​​រ​បស់​ឈ្មោះកូនប្រុ​សទាំង​​បីរ​នា​ក់​នេះ សុទ្ធតែ​ប​ង្ហា​ញថា​ ​នាងកំ​ពុ​ង​តែខ្វះ​សេចក្តីស្រឡា​ញ់រ​ប​ស់​លោ​ក​យ៉ាកុប​។​ ពេល​ដែល​កូ​នប្រុ​ស​នី​មួយ​ៗ​ចាប់កំ​ណើត​ម​ក​ នាង​បាន​ស​ង្ឃឹ​មនឹ​ង​បា​នទ​ទួ​លកា​រ​ពេញចិត្ត និងសេ​ចក្តី​ស្រឡា​ញ់​ពី​លោ​កយ៉ា​កុ​ប។ ប៉ុន្តែ អាកប្ប​កិរិយ៉ារ​ប​ស់​នា​ងលេ​អាក៏​​បាន​ផ្លាស់​ប្តូរ បន្តិច​ម្តង​ៗ​ ហើយនា​ង​ក៏​បាន​​ដាក់​ឈ្មោះកូ​ន​ទីបួ​ន​រ​បស់​នា​ង​ថា​ “យូដា” ដែល​មាន​ន័​យ​ថា ​“សរសើរដំ​កើង”(ខ.៣៥)។ ដូចនេះ ទោះបីជា​នា​ង​មាន​អារម្មណ៍ថា​ ខ្លួន​​មិនបា​ន​ទ​ទួ​លសេ​​ចក្តីស្រឡាញ់ពី​ប្តី​រប​ស់​នា​ងក៏​ដោ​យ ក៏​នា​ង​នៅ​តែ​​ដឹង​ផ​ងដែ​រ​ថា​ ព្រះទ្រង់ស្រឡាញ់នាង​យ៉ា​ង​ខ្លាំ​ង។

យើងមិ​ន​អា​ច​ធ្វើអ្វី​ ដើ​ម្បីឲ្យ​ព្រះស្រ​ឡាញ់​យើ​ង​បាន​ឡើ​យ​ ព្រោះសេច​ក្តី​ស្រ​ឡាញ់រ​បស់ទ្រង់ មិន​អា​ស្រ័យ​ទៅ​លើ​ការ​អ្វី​ដែ​ល​យើង​ធ្វើ​ឡើ​យ​។ ជាកា​រ​ពិ​ត​ណា​ស់ ព្រះគ​ម្ពី​រ​បាន​ប្រា​ប់​យើង​ថា “ព្រះគ្រី​ស្ទ​បាន​សុ​គ​តជួ​ស​យើង ក្នុ​ងកា​ល​ដែ​លយើ​ងនៅ​មានបា​បនៅឡើ​យ​​”(រ៉ូម ៥:៨)។ ក្នុង​ព្រះនេ​ត្រ​រប​ស់​ព្រះ​ យើងម្នា​ក់​ៗ​មា​នតម្លៃ​បំផុ​ត បាន​ជាទ្រ​ង់​ប្រ​ទា​ន​ព្រះរា​ជបុត្រា​ទ្រ​ង់​ ដល់​យើង​រាល់​គ្នា​។–Cindy Hess Kasper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles