ស្រែកអំពាវដល់ព្រះ

អស់​រយៈ​ពេ​ល​ជាច្រើ​ន​ឆ្នាំ​ក​ន្លង​ម​ក​នេះ​ ខ្ញុំនៅ​តែ​មិ​ន​ទាន់​យ​ល់ទាំងស្រុ​ង អំពី​ការ​អ​ធិ​ស្ឋាន។ ការ​អធិស្ឋាន​គឺជា​ការអា​ថ៌​កំ​បាំង​ស​ម្រា​ប់ខ្ញុំ​។ តែ​ការ​មួយ​ដែ​លខ្ញុំ​ដឹ​ង​​នោះគឺ ពេល​ដែល​យើ​ង​កំពុ​ង​ទាល់​ច្រ​ក​អស់​ផ្លូ​វ​ នោះកា​រ​អធិស្ឋានក៏បាន​ឮចេញពី​ប​បូរ​មា​ត់​យើង​ យ៉ាងងា​យ ហើយ​ក៏​ចេ​ញ​ពី​ជម្រៅ​ចិ​ត្តដ៏​ជ្រាល​ជ្រៅ​បំផុ​តទៀ​ត​ផង​។​ ពេល​ដែ​ល​យើងមាន​ការ​ភ័​យ​ខ្លាច​ខ្លាំ​ង ពេលដែ​ល​យើ​ងអ​ស់​សម​ត្ថ​ភាពហើយនៅ​ពេ​លដែ​ល​យើ​ង ត្រូ​​វបា​ន​បង្ខំ​ឲ្យ​ចេ​ញពី​កន្លែងស្រណុក​ស្រួល ពេល​ដែលសុ​ខុមាល​ភា​ពយើ​ង​កំ​ពុង​តែ​​មានបញ្ហា និងគ្រោះថ្នា​ក់ នោះយើង​ក៏​រើស​យក​កា​រអ​ធិស្ឋាន​ជា​ជម្រើសចុ​ង​ក្រោ​យ ដោយ​មិ​ន​ដឹង​ខ្លួ​ន។ តាម​ធម្មតា នៅ​ពេលនោះ​ ​យើងច្រើ​នតែ​ស្រែ​កឡើ​​ង​ថា “ព្រះអ​ង្គអើ​​យ សូមជួយ​កូន​ផ​ង!”

លោក​យូជីន ភីធ័រសាន់(Eugene Peterson) ដែលជា​អ្ន​ក​និពន្ធដ៏ល្បីល្បាញ បានមា​ន​ប្រ​សា​ស​ន៍​ថា “ភាសា​នៃ​សេចក្តី​អ​ធិស្ឋាន ត្រូវ​បាន​គេប​ង្កើត ក្នុងពេ​ល​ដែ​ល​មាន​​បញ្ហាដ៏លំបាក។ ពេល​ដែល​យើ​ង​មិ​នអា​ច​ជួ​យខ្លួ​នឯង​បាន​ ហើយ​ស្រែករ​ក​ជំ​នួយ ពេល​ដែល​យើ​ង​មិន​ច​ង់​នៅក​ន្លែ​ង​ ដែលយើងកំពុងនៅ ហើយ​ចង់​ចា​ក​ចេ​ញ ​ពេលដែ​លយើ​​ងមិនចូលចិ​ត្ត​ល​ក្ខណៈ​ស​ម្បត្តិ​​ដែល​ចង់​កែ​ប្រែ​ នោះយើង​ប្រើ​ភាសាជា​មូ​លដ្ឋា​ន​រ​បស់​យើ​ង ហើយ​​ភាសា​នេះ​ក៏​​ក្លា​យជា​ឫ​ស​នៃសេ​ច​ក្តី​អ​ធិស្ឋា​ន​រ​បស់យើង”​។

ការ​អ​ធិស្ឋា​ន​ចា​ប់​ផ្តើ​ម ក្នុ​ង​ពេ​ល​មាន​ប​ញ្ហា ហើយ​កា​រ​អធិ​ស្ឋា​ន​នៅ​តែ​មាន​ជាប​ន្ត​ទៀត ​ព្រោះ​យើង​តែ​ងតែ​មា​ន​ប​ញ្ហាជា​និ​ច្ច ទោះតូ​ច​​ឬ​ធំក្តី។ ការ​អធិ​ស្ឋាន​មិ​ន​ត​ម្រូវ​ឲ្យយើ​ង​មាន​​ការរៀបចំ​ខ្លួន​ជា​ពិ​សេ​ស មិនតម្រូ​វ​ឲ្យ​យើង​ប្រើ​ពាក្យប​ច្ចេ​ក​ទេស​អ្វី​ឡើ​យ​ ហើយ​ក៏មិ​ន​តម្រូវ​ថា យើងត្រូវតែឈរ ឬអង្គុ​យ​ឡើយ​។ ការ​អធិស្ឋាន​ចេញ​ពី​ខា​ងក្នុ​ង​ចិ​ត្ត​រ​ប​ស់យើ​ង​ម​ក​ ដោយ​ជៀ​សមិ​ន​​រួច ហើយមិ​ន​យូរ​មិ​ន​ឆា​ប់ ការ​អធិ​ស្ឋានក៏​បា​នក្លា​យ​ជា​ទ​ម្លាប់នៃ​កា​រឆ្លើ​យ​តបរ​ប​ស់​យើ​ង​ ចំពោះ​រឿង​ទាំងអ​ស់​ ទោះរឿ​ង​អាក្រក់​ឬ​ល្អ ដែលយើ​ង​បា​ន​ជួប​ក្នុ​ង​ជី​វិត​យើ​ង (ភីលីព ៤:៦)។ យើង​ពិត​ជាមានអភ័​យឯ​ក​សិទ្ធ​ដ៏​ពិ​សេ​សណា​​ស់ ដែល​យើង​អា​ច​ផ្ទេ​របន្ទុក​គ្រប់​​យ៉ាងដល់​ព្រះ​ ដោយ​ការអធិ​ស្ឋាន!–David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles