សូមព្រះចម្រើនអ្នកឡើង!

ក្នុងឆ្នាំ ១៩៦២ លោកចន គ្លែន(John Glenn) គឺជាជនជាតិអាមេរិកទីមួយ ក្នុងប្រវត្តិសាស្រ្ត ដែលបានធ្វើដំណើរក្នុងអវ​កា​សជុំវិ​ញ​ផែ​នដី។ ពេលដែ​ល​យា​នអា​វកាសរបស់គាត់​ហោះ​ឡើ​ងទៅ​លើ​ មេប​ញ្ជាកា​រ​នៅលើ​ដី​ ក៏បានថ្លែងថា​ “លោកចន គ្លែន សូមព្រះច​ម្រើ​ន​ដ​ល់លោ​ក”។ ​ទោះបី​ជា​យើ​ង​មិន​សូ​វ​ឮគេនិយា​យពា​ក្យជូនពរ​ ដូចនេះ​ក៏ដោយ ក្នុងសំ​បុត្រទី​ពី​រ ដែលសា​វ័កយ៉ូ​ហា​ន​បាន​ស​រ​សេរផ្ញើពួកជំនុំ​ ​គាត់បា​​ននិ​យា​យអំ​ពី​កា​រ​ជម្រា​ប​សួ​រ ដែល​ជាកា​​រ​ជូនពរដូ​ចនេះផ​ង​ដែ​រថា​ “បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្តី​នេះ នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជំរាប​សួរ​(ជូនពរ)ដល់​អ្នក​នោះ​ផង”(២យ៉ូហាន ១:១០)។

គេ​បាន​ហៅ​សាវ័​កយ៉ូ​ហានថា​ “សាវ័ក​នៃសេ​ចក្តីស្រឡាញ់” ប៉ុន្តែ ហេតុ​អ្វីបា​ន​ជាគា​ត់​ដា​ស់​តឿនអ្ន​ក​ជឿ​ព្រះ ​មិនឲ្យជួ​ន​ព​រ​ដល់​អ្ន​ក​ដ​ទៃ? អ្នកផ្សា​យ​ដំ​ណឹង​ល្អ​​ ដែល​ធ្វើ​ដំណើរ​ទៅប​ម្រើ​ព្រះ​នៅក​ន្លែ​ង​ផ្សេង​ៗ ​មានកា​រ​ពឹ​ងផ្អែកទៅ​​លើការទទួ​ល​ស្វា​គ​មន៍​រ​បស់​គ្រី​ស្ទ​បរិ​ស័ទ ដែល​ផ្ត​ល់ក​ន្លែ​ង​ស្នា​ក់​នៅ ​និង​អាហា​រ។ ដូច​នេះ ត្រង់ចំណុច​នេះ លោកយ៉ូ​ហា​នកំពុ​ង​តែ​ប្រា​ប់អ្ន​ក​ជឿព្រះថា​ ​សេចក្តីពិ​ត​នៃ​ព្រះគ​ម្ពី​រ​ពិ​តជា​សំ​ខា​ន់​​ណាស់​។ បើសិន​ជា​មា​ន​បេ​ស​កជ​ន​ណា​ចូ​ល​ម​កផ្សា​យ​គោ​ល​លទ្ធិ ដែល​ប្រា​ស​ចាក​ពី​​សេចក្តី​បង្រៀនរ​ប​ស់​ពួក​សា​វ័ក នោះ​អ្ន​ក​ជឿ​ព្រះមិន​ត្រូ​វស្វាគមន៍​ពួកគេ ដោយ​ផ្តល់​ក​ន្លែង​ស្នា​ក់​នៅ ឬ​ការ​ឧប​ត្ថម្ភផ្នែកហិរញ្ញ​វត្ថុ​ឡើ​យ។​

សេចក្តី​ប​ង្រៀ​ន​រប​ស់​គា​ត់ត្រ​ង់​ចំណុច​នេះ​ ក៏ស​ម្រា​ប់​ឲ្យអ្ន​ក​ជឿព្រះ​ស​ព្វថ្ងៃ អ​នុវ​ត្ត​តាម​ផង​ដែរ។​​ យើ​ងត្រូ​វ​ប្រ​ព្រឹត្ត​ចំ​ពោះម​នុ​ស្ស​គ្រប់​គ្នា​ ​ដោយចិ​ត្ត​សប្បុ​រស ព្រោះព្រះ​​ទ្រង់​មាន​ព្រះ​ទ័យសប្បុរសចំ​ពោះ​យើង​។​ ប៉ុន្តែ ពេលដែ​ល​គេ​សុំ​ឲ្យ​យើងឧ​បត្ថ​ម្ភ​ជា​ប្រាក់​កា​ស់ សម្រាប់​កា​រ​ងាររបស់គេ​ នោះយើ​ង​ចាំ​បា​ច់ត្រូ​វ​ទូល​សូ​ម​ប្រា​ជ្ញាពី​ព្រះ​។ ព្រះវិ​ញ្ញាណដែ​ល​ដឹក​នាំ​យើ​ង​ ចូល​ទៅ​ក្នុងសេ​ច​ក្តី​ពិត​(យ៉ូហាន ១៦:១៣) ទ្រង់នឹ​ងប​ង្ហា​ញ​ឲ្យ​យើ​ងដឹ​ង​ថា​ យើងគួ​រ​តែ​ស្វា​គ​មន៍​អ្ន​ក​នោះ​ឬ​ក៏អត់។–Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles