ការលះបង់ដ៏តូច

ខណៈ​ពេលដែ​ល​ខ្ញុំកំ​ពុ​ង​រ​ង់ចាំ​កា​រម​ក​ដល់ នៃ​ពិធី​បុណ្យព្រះ​គ្រីស្ទ​មាន​ព្រះជ​ន្ម​ឡើង​វិ​ញ ខ្ញុំ​ក៏បា​ន​ចាប់ផ្តើម​គិត អំពី​ការ​លះប​ង់​ដែលព្រះ​យេ​ស៊ូវ​បា​នធ្វើ​ ដើម្បីឲ្យ​​ខ្ញុំអាចជា​នឹង​ព្រះ។ ខ្ញុំបា​ន​ធ្វើ​ការ​លះប​ង់ដ៏​តូ​ចដោ​យផ្ទា​ល់​ខ្លួន ដើម្បី​ធ្វើ​ឲ្យខ្លួ​ន​ឯ​ង​ផ្តោតទៅ​លើ​ការគ្រ​ប់​យ៉ាង​ ដែល​ទ្រង់​បាន​លះប​ង់ស​ម្រាប់​ខ្ញុំ។​ ការ​លះ​បង់​ដ៏តូ​ចនោះ​ គឺជា​ការ​ត​ម​របស់អ្វី​ដែល​ខ្ញុំចូ​លចិ​ត្តជា​ធម្ម​តា ដែលមា​នដូ​ចជា ​អា​ហារ​ ឬ​ភេសជ្ជៈ ឬក៏​ការ​គិ​តអំពី​ពេ​លអ​តីត​កា​លណា​មួ​យ ​ហើយ​ការ​តម​នេះបាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំ​ អំពី​ទំ​ហំនៃ​​ការ​លះ​ប​ង់ ដែ​​​ល​ព្រះយេស៊ូវបា​នធ្វើ​ស​ម្រាប់​ខ្ញុំ​ ខ្លាំង​ជាង​អ​ម្បាល​ម្មា​ន​ទៅទៀ​ត។

ដោយសា​រខ្ញុំ​​ចង់​មា​ន​ជោគ​ជ័​យ​ នោះខ្ញុំ​ច្រើន​តែលះ​បង់ការអ្វី​ដែ​លមិ​នមែន​ជា​កា​រ​ល្បួ​ងធំ​ៗ​ ដែល​ខ្ញុំ​បាន​ជួប​។ តែ​ខ្ញុំនៅតែ​ប​រា​ជ័​យដ​ដែ​ល​។ ពេលដែ​ល​ខ្ញុំដឹង​ថា​ ខ្លួន​ឯ​ងមិ​ន​​អាចមានភា​ព​គ្រ​ប់ល​ក្ខ​ណ៍​នៅ​ក្នុ​ង​ការ​ដ៏​តូ​ច​យ៉ា​ង​នេះ នោះ​ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​មូល​ហេ​តុ​ដែ​លពិ​ធី​បុ​ណ្យ​ព្រះ​យេស៊ូ​វ​មា​ន​ព្រះ​ជ​ន្ម​ឡើង​​វិញ មាន​សា​រៈ​សំ​ខាន់យ៉ាងនេះ​​​។ បើ​សិ​នជាយើ​ង​អា​ច​មាន​ភា​ពល្អឥ​ត​ខ្ចោះ នោះព្រះ​យេស៊ូ​វ​ក៏​មិ​នចំា​បា​ច់​ត្រូ​វយា​ង​មកសុគត​ជួ​ស​យើង​ឡើ​យ។

បុរស​អ្ន​ក​មា​ន​ម្នា​ក់ ​ដែល​ព្រះ​យេ​ស៊ូ​វ​បាន​ជួ​ប​នៅតា​ម​ផ្លូ​វស្រុ​ក​យូ​ដា ​ជាអ្ន​កដែ​ល​​ព្យាយាម​រក​ឲ្យបានជី​វិ​ត​អ​ស់ក​ល្ប​ជា​និ​ច្ច ដោយ​ខំធ្វើ​ឲ្យ​ខ្លួន​ឯ​ង​ក្លាយ​ជា​ម​នុស្ស​ល្អ។​ តែ​ព្រះយេស៊ូវទ្រង់ជ្រា​ប​ថា គាត់មិនអា​ចធ្វើ​កា​រល្អ​បា​ន​គ្រ​ប់គ្រាន់ ដើម្បី​ឲ្យបាន​សេ​ចក្តី​ស​ង្រ្គោះ​ឡើ​យ “ការ​​នោះ​​មនុស្ស​លោក​ធ្វើ​ពុំ​កើ​ត​​ទេ តែ​ព្រះ​ទ្រង់​ធ្វើ​កើត ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់​បាន”(ម៉ាកុស ១០:២៧)។

ទោះ​បីជា​កា​រលះ​បង់មិន​អាចធ្វើឲ្យយើង ក្លាយជា​ម​នុ​ស្ស​ល្អក៏​ដោ​យ ក៏កា​រ​លះប​ង់​នោះ​បានរំ​ឭក​យើ​ង​ថា​ ក្រៅពី​ព្រះ​ គឺ​គ្មាន​ន​រ​ណាម្នា​ក់​ល្អ​ឡើ​យ(ខ.១៨)។ ហើយយើង​ក៏​ចាំ​បា​ច់​ត្រូវចងចាំផ​ង​ដែរ​ថា​ សេចក្តី​សង្រ្គោះអា​ច​កើ​ត​មាន ដោយសា​រ​តែកា​រ​លះ​ប​ង់រ​ប​ស់​ព្រះដែ​​ល​ល្អ ហើយគ្រ​ប់ល​ក្ខ​ណ៍។–Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles