មកុដនៃសិរីល្អ

យានអវកាសវ៉ូ​យអ៊ិជ័រទី១(Voyager 1) ដែ​លគេ​បានបា​ញ់​បង្ហោះ​ ឡើង​ទៅ​ក្នុង​អាវ​កាស​ ក្នុង​ឆ្នាំ ១៩៧៧ កំពុង​តែ​ស្ថិ​ត​នៅ​ជាយ​ខាងក្រៅ នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើ​ង ដែលមា​នច​ម្ងាយ​ប្រ​ហែ​លជា​ង ​១៦​ពាន់លានគីឡូ​ម៉ែត្រ​។ ក្នុងខែ​កុ​ម្ភៈ ឆ្នាំ ១៩៩០ ពេលដែ​លយា​ន​អវកា​សវ៉ូយអ៊ិជ័រទី១ មានច​ម្ងាយ​ជិ​ត​៦ពាន់លានគីឡូម៉ែត្រពីយើង អ្នកវិទ្យា​សាស្រ្ត​បា​នប​ញ្ជា​វាពី​ច​ម្ងា​យ ដោយ​ឲ្យ​វាបង្វែរ​ម៉ាស៊ីន​ថត​រូ​ប​រប​ស់​វា​ មក​រ​ក​ផែន​​ដី ហើយថ​ត​យ​ក​រូបភាពមួ​យ​ចំនួ​ន​ ​ដែល​ប​ង្ហា​ញថា​ ​ភព​ផែ​ន​ដីរ​បស់​យើ​ងស្ទើ​រ​តែប្រៀបដូ​​ច​ជា​ចំណុ​ច​ព​ណ៌​ខៀវ​ដ៏​តូច​ដែ​ល​មិ​នអា​ច​ពិ​​ពណ៌នាបាន នៅ​ក្នុ​ង​មហា​សាគ​រ​ដ៏ធំ​ឥ​តកោះ​ត្រើ​យ​ នៃអាវកាស។​ បើ​​យើង​ប្រៀ​បធៀ​ប​ផែ​ន​ដី នឹ​​ងស​កលោក​ដ៏​ធំ​មិ​ន​អាច​វា​ស់បាន​​រ​ប​ស់​យើ​ង នោះផែ​នដី​គ្រា​ន់​តែ​ជា​ចំ​ណុ​ច​​ដ៏​​តូចល្អិត​ជាទីបំផុ​ត។ ហើយ​មាន​ម​នុ​ស្ស​៧​ពាន់​លា​ន​នាក់​ ​កំពុង​តែរ​ស់នៅ ក្នុង​គ្រាប់​ខ្សាច់​​ដ៏តូ​ច​មួ​យ​នេះ ដែល​ស្ថិត​​នៅក្នុ​ង​ម​ហាសមុទ្រ​នៃ​កាឡាក់ស៊ី​។

បើកា​រប្រៀ​បធៀ​ប​នេះ​ ធ្វើឲ្យ​អ្នក​មា​ន​អារ​ម្មណ៍ថា ​អ្នក​មិន​មា​នសារៈ​សំ​ខា​ន់ ​នោះព្រះ​​ទ្រង់មាន​ដំណឹង​ល្អ​សម្រា​ប់​អ្ន​ក។ ក្នុងទំនុ​ក​ដំកើ​ង​រ​បស់ស្តេ​ចដា​វី​ឌ មាន​សំណួរ​ដ៏​គួ​រឲ្យ​ចាប់​អារ​ម្មណ៍មួយ​ ដែល​អាច​អ​នុញ្ញា​ត​ឲ្យអ្ន​ក​បោះ​ជំហាន​ចេ​ញ​ ទៅ​យក​ខ្យល់​នៅ​ពេល​រាត្រី គយ​គន់​ផ្កាយ​នៅ​លើមេឃ ដោ​យអំ​ណ​រ។ បទ​គម្ពី​រ​ទំនុ​ក​ដំកើ​ង ៨:៣-៥ បា​នប្រា​ប់​យើ​ងថា​ ​យើងគឺ​ជា​ដួងតារា​ដ៏អស្ចារ្យ នៅចំ​ពោះព្រះ​នេ​ត្រ​ទ្រ​​ង់ ​​គឺដូចដែលមា​ន​សេ​ចក្តី​ចែ​ង​ថា ​“កាល​​ណា​​​ទូ​លប​ង្គំ​​​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​បាន​ធ្វើ … នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ? … ក៏​បាន​បំពាក់​សិរីល្អ និង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ”។ ចូរពិចារ​ណា​អំពី​សេច​ក្តី​នេះ​ចុះ​​! ព្រះដែ​លបា​ន​មាន​ប​ន្ទូល​មួ​យព្រះឱ​ស​ ឲ្យស​កលោ​ក​កើ​តចេ​ញ​ជា​រូ​បរា​ង​ ​ដ៏ធំ​ល្វឹង​ល្វើយ​​យ៉ាងនេះ ដែល​សូម្បី​តែកែវយឺ​ត​យក្ស​ហា​ប់​ប៊ល(Hubble) នៅតែមិន​អាច​រ​ក​ឃើញ​ចុ​ង​បំផុ​​ត​របស់សកល​លោក​។ ទ្រង់ក៏​​​បា​ន​​​ប​ង្កើ​តយើង​មក ហើយទ្រង់យកព្រះ​ទ័យ​ទុ​កដា​ក់​យ៉ា​ង​ខ្លាំង​ចំ​ពោះ​យើង​។ ទ្រង់យកព្រះ​ទ័​យទុ​ក​ដាច់​ចំពោះយើង​ខ្លាំ​ងណា​ស់​ បានជាទ្រ​ង់ចា​ត់​ព្រះយេស៊ូវ​ឲ្យ​យាងចុះ​ពីនគរស្ថានសួ​គ៌​ ដើម្បី​សុគ​ត​ជួ​ស​យើង។

ចូរមើ​លទៅ​ស្នា​ព្រះ​ហស្ត​ទ្រ​ង់​ ដោយ​ចិ​ត្តស្ញ​ប់ស្ញែ​ង ហើយស​រ​សើរ​ដំ​កើង​ទ្រ​ង់​ ស​ម្រា​ប់​ការ​ដែលទ្រ​ង់​បំពា​ក់​ពីលើ​យើ​ង​ ​ដោយ​ម​កុដ​នៃ​សិ​រី​ល្អ តាមរ​យៈ​ព្រះ​រាជ​បុ​ត្រា​ទ្រង់​ ​ដែល​មាន​ព្រះនា​ម​​យេ​ស៊ូវ​គ្រីស្ទ​។–Dave Branon

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles