គ្មានរូបមន្តដែលសាមញ្ញឡើយ

ពេលដែ​ល​យើង​រៀប​ចំ​ពី​ធី​ខួប​កំណើត ​ឲ្យ​ចៅ​ប្រុសរបស់​យើង ភរិយា​របស់​ខ្ញុំបា​ន​ដុត​នំសំប៉ែត​ដ៏​ធំមួយ ដែល​មា​ន​បន្ទះ​ស្ករ​សូ​កូឡា​ពីលើ ហើយ​បាន​តុ​បតែ​ង​ពីលើនំ​នោះ​យ៉ា​ង​ស្រស់​ស្អា​ត សម្រាប់​​ពីធី​ខួ​ប​កំណើ​តរ​ប​ស់​ចៅ​ប្រុស​​។ ពេល​ដែល​នា​ង​ចា​ប់ផ្តើ​ម​ធ្វើ​នំ​នោះ ​នាងបា​ន​យកសៀវ​ភៅ​ធ្វើ​ម្ហូប​រ​បស់​នា​ងចេ​ញ​ម​ក នាង​បា​ន​ប្រមូ​ល​គ្រឿងផ្សំ ហើយ​ក៏​ចាប់​ផ្តើ​មអ​នុ​វត្ត​តា​ម​កា​រណែ​នាំ​ ក្នុងសៀវភៅនោះ​ជាជំ​ហា​ន​ៗ ដើម្បី​ធ្វើ​នំសំប៉ែត​នោះ។ នាង​បាន​ធ្វើ​តាមក្បួន​ធ្វើ​នំដ៏​សាម​ញ្ញនោះ​ ហើយ​ជា​លទ្ធ​ផល នាង​​ក៏​ដុត​បា​ន​នំដ៏​ល្អមួ​យ។

តើ​វាមិ​ន​មែ​នជា​កា​រ​ល្អទេ​ឬ​ បើ​សិន​ជា​ជីវិ​តយើ​ង មាន​ការអ​នុវ​ត្ត​តា​ម​ការ​បង្រៀ​នរ​ប​ស់ព្រះ​ ​ជា​ជំហាន​​ៗ​ដូច​នេះដែរ? គឺ​គ្រាន់​តែស្តា​ប់ប​ង្គាប់​តា​មព្រះ​​គ្រប់ជំ​ហាន រួច​ហើយ​រស់​នៅដោ​យ​អំណ​រ។​ ប៉ុន្តែ ជីវិតមិ​ន​មា​ន​ភា​ពសា​មញ្ញ​ដូចនេះឡើ​យ។​ យើង​កំពុ​ង​តែរ​​ស់​នៅក្នុ​ង​លោ​កិយ​ដែ​ល​ធ្លាក់ចូល​ក្នុង​អំពើបា​ប ហើយ​គ្មាន​ក្បួន ដែល​យើង​ស្រួ​លអ​នុវត្តតាម ដែលធា​នា​ថា ​ជីវិត​យើ​ង​នឹ​ងគេ​ច​ផុតពី​កា​រឈឺ​ចាប់ ការបាត់បង់ ភាពអ​យុត្តិធម៌ ឬកា​រ​រង​ទុក្ខ​ឡើ​យ។ ក្នុង​ពេល​ដែលយើងកំ​ពុងស្ថិ​ត​ក្នុង​ការ​ឈឺចា​ប់​នៃជី​វិ​ត យើង​ត្រូវ​ការ​ការ​មើល​ថែរ​ដោយផ្ទាល់ ពីព្រះ​សង្រ្គោះ​ ដែលធ្លា​ប់មា​ន​ព្រះជ​ន្មរ​ស់នៅ​ក្នុ​ងលោ​កិយ​ ហើយ​ឆ្លង​កាត់​ការ​ពិបាកដែ​លយើ​ង​បា​នជួ​ប​ប្រ​ទះ​ដែរ។ បទគ​ម្ពី​រ​ហេព្រើ​ ៤:១៥ បាន​លើកទឹ​កចិ​ត្ត​យើ​ង​ថា “ដ្បិត​សំដេច​​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កំសោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ”។ ព្រះគ្រី​ស្ទបា​ន​សុ​គត ដើម្បី​ឲ្យយើ​ង​មា​ន​ជី​វិ​ត​រស់ ទ្រង់មា​ន​ល​ទ្ធភា​ព​គ្រ​ប់គ្រា​ន់ ដើម្បី​នាំ​យើងឆ្ល​ង​កាត់​ប​ញ្ហា​ ដែ​លធ្វើ​ឲ្យយើង​ឈឺ​ក្បា​ល ក៏ដូ​ច​ជាឆ្ល​ង​កាត់​ប​ទ​ពិសោ​ធន៍ ​ ដ៏ខ្មៅ​ងងឹ​ត។ ទ្រង់​បាន “​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង​ពិត”(អេសាយ ៥៣:៤)។

ព្រះ​យេស៊ូវ​ជ្រា​ប​ថា​ គ្មាន “ក្បួន”ណា ដែល​អាច​ជួ​យ​កា​រពា​រ​មិ​ន​ឲ្យជី​វិ​ត​យើ​ង​ មាន​បញ្ហា​ដែលធ្វើ​ឲ្យយើ​ង​ឈឺ​ក្បាល​នោះ​ឡើយ​ ហេតុនេះហើ​យ​បាន​ជា​ទ្រ​ង់​យា​ង​ចុះម​ក​ ដើម្បីទ​ទួ​ល​រងនូវទុ​ក្ខ​វេទ​នា​ទាំង​អ​ស់​នោះ​ ជាមួយ​នឹ​ងយើ​ង​ដែរ​។ តើយើ​ង​នឹ​ងទុ​ក​ចិត្ត​ទ្រង់ ទាំងទឹក​​ភ្នែក និងការឈឺ​ចាប់​ដែរ​ឬ​ទេ?–Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles